• 2395
    0

    ក្រុមមាន់ខ្នាយមាស​ Tottenham Hotspurs បានបរាជ័យក្រោមថ្វីជើងរបស់ក្រុមកាំភ្លើងធំ Arsenal ២ទល់នឹង១ ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីសប្តាហ៍មុន ស្របពេលដែលខ្សែប្រយុទ្ធ Heung Min-Son មានបញ្ហារបួសសាច់ដុំ។ ប្រធានក្រុមជម្រើសជាតិកូរ៉េខាងត្បូងត្រូវបានប្តូរចេញភ្លាមៗនៅដើមវគ្គទី១ ដោយបានប្តូរជំនួសវិញដោយមិត្តរួមក្រុម Erik Lamela ដែលទទួលបានកាតក្រហមនៅចុងវគ្គទី២។ ក្រោយពីបញ្ចប់ការប្រកួត គ្រូបង្វឹក Jose Mourinho បាននិយាយថា៖ “របួសសាច់ដុំ គឺជារឿងដ៏លំបាកសម្រាប់កីឡាករគ្រប់រូប។ ...
  • 3481
    0

    កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា​អាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League។ ប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា ភ្នាក់ងារ Jorge Mendes បានធ្វើការទាក់ទងជាមួយប្រធានក្លឹប Florentino Perez ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិញត្រឡប់របស់ CR7 ដើម្បីមកកាន់ Real Madrid សារជាថ្មីម្តងទៀត។ ...
  • 2198
    0

    Diogo Jota បានផ្ដល់ក្ដីសង្ឃឹមក្នុងការប្រជែងកៅអីក្រុមកំពូលទាំង៤នៅ Premier League ដល់ Liverpool ក្រោយគេទាត់ចូល​ក្រុមចាស់ Wolverhampton នៅថ្ងៃចន្ទ ទី១៥ ខែមីនា។ គ្រាប់បាល់របស់គេកើតឡើងក្នុងនាទី៤៥៎+២ ពេលទទួល​បាន​បាល់​ពីការបញ្ជូនដោយ Sadio Mane ទាត់ចូលក្រោមភ្លៅរបស់អ្នកចាំទី Rui Patricio ផ្ដល់ជ័យជម្នះ០ទល់នឹង១ដល់ក្រុមហង្សក្រហម។ ជ័យជម្នះនេះមានន័យថា Liverpool ឡើងពីលេខ៨ដល់លេខ៦ ពីការប្រកួត២៩លើក មាន៤៦ពិន្ទុពីក្រោមក្រុមលេខ៤ Chelsea ...
  • 6349
    0

    កាលពីម្សិលមិញ អ្នកចាត់ការក្រុមគោព្រៃកម្ពុជា Keisuke Honda ចុះកុងត្រាជាមួយក្លឹបថ្មី Neftçi PFK ក្នុងក្របខណ្ឌកំពូលប្រទេស Azerbaijan រហូតដល់ចប់រដូវកាលនេះ។ នេះជាក្លឹបទី១០ហើយនៅក្នុងអាជីពរបស់បុរសជនជាតិជប៉ុន ក្រោយពីបានចែកផ្លូវគ្នាជាមួយក្លឹប Portimonense យ៉ាងគួរឱ្យភ្ញាក់ផ្អើលបំផុត បន្ទាប់ពីចុះកុងត្រាជាមួយគ្នាបានតែត្រឹមតែ៥ថ្ងៃតែប៉ុណ្ណោះ ពោលគឺដោយសារតែក្លិបនៅព័រទុយហ្គាល់មួយនេះមិនមានសិទ្ធចុះឈ្មោះរូបលោកឱ្យចូលរួមប្រកួតបាន។ មូលហេតុដែលខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំត្រូវការស្វែងរកក្លឹបថ្មីលេងភ្លាមៗឱ្យខានតែបាននោះគឺដោយគោលបំណងសំខាន់បំផុតរបស់ខ្លួនគឺការចង់មានឈ្មោះលេងឱ្យក្រុមសាម៉ូរ៉ៃជប៉ុនសារជាថ្មីម្តងទៀតនៅក្នុងព្រឹត្តិការណ៍អូឡាំពិក២០២០ ដែលប្រទេសជប៉ុនធ្វើជាម្ចាស់ផ្ទះ។ គួរឱ្យដឹងថា Keisuke Honda មិនមានក្លឹបលេងចាប់តាំងពីចាកចេញពី Botafogo ដោយការបញ្ចប់កុងត្រាកាលពីចុងឆ្នាំមុន បន្ទាប់ពីមានការខ្វែងគំនិតគ្នា។
  • 2304
    0

    (BC-99) នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេ​ដែល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ហ្គាបុង Aubameyang ត្រូវ​លោក​ Mikel Arteta ជាគ្រូ​បង្វឹក​សម្រេច​ចិត្ត​មិន​ដាក់​ឱ្យ​ចូល​រួម​ប្រកួត មូល​ហេតុ​គឺ​មក​ពិ​កីឡាករ​រូប​នេះ​មិន​គោរពបទ​បញ្ជារ​ផ្ទៃ​ក្នុង​របស់​ក្លិបកាំភ្លើង​ធំ Arsenal។ Aubameyang ត្រូវបានដាក់ទណ្ឌកម្មភ្លាមៗដោយអ្នកចាត់ការ Mikel Arteta ដោយ​ទម្លាក់រូប​គេ​ពី​ប្រធានក្រុមមិន​ឱ្យ​ចូល​រួម​ប្រកួត​សម្រាប់​ការ​ប៉ះ​គ្នា​រវាងក្រុម Arsenal និងគូប្រជែងដ៏ធំរបស់ពួកគេគឺ Tottenham ។ កីឡាករ​រូប​នេះ​បាន​ធ្វើ​ខុស​ពី​បទ​បញ្ជា​ដោយ​មក​យឺតជាង​ពេល​កំណត់​ក្នុង​អំឡុង​ដែល​សមាជិក​ក្រុម​​ត្រូវ​ជួប​ជុំ​គ្នា​ដើម្បី​ត្រៀម​ចេញ​ដំណើរ​ទៅ​ប្រកួត​។  Alexandre Lacazette ត្រូវ​បាន​ជ្រើសរើស​ជាខ្សែប្រយុទ្ធ​ជួរមុខ​និង​ជា​ប្រធាន​ក្រុម​ខណៈ​ដែល​រូប​គេ​ក៏​បាន​ទាត់​បាល់​ពិន័យ​បញ្ចូល​ទី​នាំ​ជ័យ​ជម្នះ​ ២-១​ ឱ្យក្រុម​របស់​ខ្លួន​បាន​ផង​ដែរ​។​   លោក ...
  • 1111
    0

    ក្រុមបាល់ទាត់ជម្រើសជាតិទាំងឈុតយុវជនចាប់ពី១៨ឆ្នាំ និងឈុតធំ ផ្នែកបុរសនិងនារី បានទទួលការចាក់វ៉ាក់សាំងការពារកូវី១៩ ។ កីឡាករជម្រេីសជាតិកម្ពុជាទាំងបុរសនិងនារី រួមជាមួយបុគ្គលិកអគ្គលេខាធិការដ្ឋាន (ស ប ក )បានមកធ្វេីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ លេីកទី១ នៅព្រឹកថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យ ព្រះកេតុមាលា ដោយមានការសម្របសម្រួលពីគណកម្មធិការជាតិរៀបចំការប្រកួតកីឡាអាសុីអាគ្នេយ៍ ឆ្នាំ២០២៣ CAMSOC។ ក្រុមជម្រើសជាតិបាល់ទាត់កម្ពុជានៅមានភារកិច្ចលេងក្រៅប្រទេសចំនួន៣ប្រកួតទៀត ដោយប្រទេសបារ៉ែននឹងធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួតដែលនៅសល់ទាំង៣នោះ រ​បស់ក្រុមជម្រើសជាតិកម្ពុជា​ ក្នុងពានរង្វាន់ ...
  • 2524
    0

    Kelechi Iheanacho ធ្វើបានហ៊ែតទ្រីកយ៉ាងអស្ចារ្យ ខណៈ Leicester City ផ្ដួល Sheffield United ដែលទើបចែកផ្លូវជាមួយអ្នកចាត់ការ Chris Wilder ដោយលទ្ធផល៥ទល់នឹង០ ក្នងការប្រកួត Premier League នៅថ្ងៃអាទិត្យ ទី១៤ ខែមីនា។ នេះជាការប្រកួតដំបូងសម្រាប់ Sheffield United ដែរក្រោមការដឹកនាំបណ្ដោះអាសន្នពីលោក Paul Heckingbottom ដែលជាអ្នកចាត់ការក្រុម ...
  • 1713
    0

    ស្ដេចបាល់ទាត់ប្រេស៊ីល លោក Pele បានថ្លែងសារអបអរសាទរ Cristiano Ronaldo បន្ទាប់ពីតារាឆ្នើមព័រទុយហ្គាល់រូបនេះរកបានហ៊ែតទ្រីកសម្រាប់ Juventus ក្នុងជំនួបឈ្នះ Cagliari និងជាគ្រាប់បាល់ដែលវ៉ាដាច់ចំនួនសរុបផ្លូវការរបស់លោក។ ដូច្នេះ CR7 មាន៧៧០គ្រាប់ហើយ ច្រើនជាងលោក Pele ៣គ្រាប់។ លោក Pele និយាយថា​ លោកចូលចិត្តមើលការប្រកួតរបស់អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid ...
  • 1990
    0

    Romelu Lukaku បង្ហើបថា គេចូលចិត្តហូបអាហារណាដែលមានសារធាតុកាបូអ៊ីដ្រាតច្រើន ធ្វើឲ្យគេមានកាយសម្បទា និងស្មារតីល្អ។ ខ្សែប្រយុទ្ធ Inter Milan សង្កត់ធ្ងន់បែបនេះ “៖ខ្ញុំជាអ្នកចូលចិត្តលេងសាច់ដុំ តែពេលទៅដល់អ៊ីតាលី ខ្ញុំបានឈានដល់កម្រិតថ្មីមួយ ជាពិសេសរូបរាងកាយ និងស្មារតី។” តារាស៊ុតជម្រើសជាតិបែលហ្ស៊ីកបន្ថែម​“៖ខ្ញុំហូបសារធាតុកាបូអ៊ីដ្រាតច្រើនក្រោយចប់ប្រកួតម្ដងៗ។ ជាទូទៅខ្ញុំហូបមីអ៊ីតាលីម្យ៉ាងដែលរៀបចំដោយចុងភៅក្លិប។ វាស្រួលរំលាយអាហារ ហើយជួយខ្ញុំច្រើនណាស់។ ខ្ញុំចូលចិត្តហូបដំឡូង, ដំឡូងផ្អែម និងបាយសម្រូប។ យើងត្រូវតែមានមូលដ្ឋានកាយសម្បទាល្អដើម្បីការលេងឲ្យបានឋេរ។ តាំងពីមានទម្លាប់បែបនេះមក ខ្ញុំអារម្មណ៍ថា លេងគ្រាន់បើជាងមុន, ...
  • 2491
    0

    Sheffield United បានបញ្ជាក់ថា លោក Chris Wilder បានចាកចេញពីក្លិបហើយ ក្រោយកាន់តំណែងអ្នកចាត់ការជិត៥ឆ្នាំ។ លោក Wilder បានចេញពីក្រុមដាវមួយគូដែលកំពុងស្ថិតនៅបាតតារាង មាន១៤ពិន្ទុពីការប្រកួត២៨លើក។ បុរសវ័យ៥៣ឆ្នាំដែលធ្លាប់ជាខ្សែការពារ Sheffield United ផងនោះបានចូលដឹកនាំក្រុមនេះក្នុងខែឧសភា​ ឆ្នាំ២០១៦ និងឡើងតាំងពី League One ដល់ក្របខណ្ឌកំពូល Premier League។ លោក Wilder ថ្លែងបែបនេះ ...