ប្លែកណាស់! ក្លិបបាល់ទាត់ខ្មែរមួយបាននាំយកកីឡាករទីម័រ និងម៉ាឡេសុី
ក្លិបបាល់ទាត់អាជីពក្នុងសាល Youngchester FC បានធ្វើការនាំយកកីឡាករ ២រូប រួមមាន OZO_GUSMAO ដែលជាជម្រើសជាតិទីម័រខាងកើត និងកីឡាករ Arham Khussyairi B Ab Wahab មកពីប្រទេសម៉ាឡេស៊ី ដែលនេះគឺប្លែកមែនទែនដែលក្លិបរបស់កម្ពុជានាំយកកីឡារក្នុងតំបន់អាស៊ាន។
ការនាំចូលកីឡាករបរទេសនេះ គឺសម្រាប់ការត្រៀមប្រជែងពានបាល់ទាត់ក្នុងសាលថ្នាក់ជាតិកម្ពុជារដូវកាល២០២១ នាមុខ ខណៈដែល OZO_GUSMAO ជាជម្រើសជាតិទីម័រខាងកើត មកពីក្លិប Lalenok United និងកីឡាករ Arham Khussyairi B Ab Wahab មកពីក្លិប UITM នៅក្របខ័ណ្ឌលីគកំពូលម៉ាឡេស៊ី។ ការនាំយកអ្នកទាំងពីរមកកាន់ក្រុមកម្ពុជាបាន ដោយសារតែមានទំនាក់ទំនងល្អជាមួយប្រធានក្លិបចប្ចុប្បន្ន ហើយកីឡាករចំណូលថ្មីទាំងនេះ គឺនាំមកក្នុងលក្ខខណ្ឌខ្ចីជើងទេ។
គួរបញ្ជាក់ផងដែរថា Youngchester FC មានគោលដៅចង់បានពាននារដូវកាល២០២១នេះ ខណៈក្លិបបង្កើត ១០ ឆ្នាំទៅហើយ ធ្លាប់ឈ្នះជើងឯករងពាន Vital Premium U18 League បានចំនួនពីរលើក ហើយការចូលរួមពានថ្នាក់ជាតិបានត្រឹមវគ្គចែកពូល ទាំង២លើក៕
កីឡាករទីម័រខាងកើត OZO_GUSMAO
កីឡាករម៉ាឡេសុី Arham Khussyairi B Ab Wahab