ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយ TeamViewer
ក្រុមបិសាចក្រហម Manchester United បានយល់ព្រមលើកិច្ចព្រមព្រៀងរយៈពេល ៥ ឆ្នាំជាមួយ TeamViewer ដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភអាវដ៏សំខាន់របស់ពួកគេចាប់ពីរដូវកាលក្រោយ។ ក្រុមហ៊ុន TeamViewer នឹងចូលមកជំនួសក្រុមហ៊ុនផលិតរថយន្ត Chevrolet ដែលជាអ្នកឧបត្ថម្ភធំលើអាវរបស់បិសាចក្រហម Manchester United តាំងពីឆ្នាំ២០១៤ ។
លោក Richard Arnold នាយកគ្រប់គ្រងក្រុមហ៊ុន United បានមានប្រសាសន៍ថា“ យើងមានមោទនភាពក្រៃលែងដែលបានបង្កើតភាពជាដៃគូនេះជាមួយក្រុមហ៊ុន TeamViewer ដែលជាក្រុមហ៊ុនដ៏ល្បីមួយក្នុងសកលលោក។ យើងទន្ទឹងរង់ចាំធ្វើការជាមួយ TeamViewer ដើម្បីផ្តល់នូវចក្ខុវិស័យរបស់យើងចំពោះភាពជាដៃគូដែលបានបង្កើតឡើងលើមធ្យោបាយឆ្លាតវៃក្នុងការផ្សារភ្ជាប់ប្រជាជននិងអាជីវកម្មដែលអ្នកគាំទ្រចំនួន ១,១ ពាន់លាននាក់៕