• 1045
    0

    ព្រឹត្តិការណ៍ Copa America នឹងប្រព្រឹត្តទៅលើទឹកដីប្រេស៊ីល ក្រោយការផ្លាស់ប្ដូរសិទ្ធិធ្វើម្ចាស់ផ្ទះពីអាហ្សង់ទីន ត្រឹម២សប្ដាហ៍មុនការប្រកួតចាប់ផ្ដើម។ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) និយាយថា ការដកសិទ្ធិពីអាហ្សង់ទីន ធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្ដែង។ ប្រទេសនេះកំពុងជួបបញ្ហាកូវីដ១៩។ CONMEBOL បញ្ជាក់ថា ប្រេស៊ីលនឹងទទួល​បន្ទុកជំនួសសម្រាប់ព្រឹត្តិការណ៍ដែលចាប់ផ្ដើមពីថ្ងៃទី១៣ ខែមិថុនា តែមិនទាន់ប្រកាសពីកីឡដ្ឋាននៅឡើយទេ។   មានការតវាខ្លាំងក្នុងប្រទេសអាហ្សង់ទីនដែលកំពុងរាលដាលដោយជំងឺកូវីដ១៩។ គេទាមទារឲ្យមានការយកចិត្តទុកដាក់លើបញ្ហាសុខមាលភាពជាងចំណាយលុយទៅរៀបចំការប្រកួត។ កាលថ្ងៃទី២២ ខែឧសភា អាហ្សង់ទីនបានបិទប្រទេស៩ថ្ងៃ ក្រោយមានករណីឆ្លងថ្មី៣៥០០០ប្រចាំថ្ងៃ។ បើនៅប្រេស៊ីលឯណោះក៏មិនស្រួលដែរ ដោយសារមានអ្នកស្លាប់៤៦ម៉ឺននាក់ទៅហើយ៕ ...
  • 1537
    0

    Sergio Aguero ត្រូវបានប្រកាសជាសមាជិកថ្មីរបស់ FC Barcelona លើកិច្ចសន្យា២ឆ្នាំដែលមានសុពលភាពចាប់ពីខែកក្កដាតទៅ។ ខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនបានផ្ទេរដោយគ្មានតម្លៃខ្លួនពី Manchester City ជាទីរូបគេចំណាយពេល១០ឆ្នាំ និងជាអ្នករកគ្រាប់បាល់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រក្រុមមេឃខៀវដោយរកបាន២៦០គ្រាប់ពី៣៩០ប្រកួត។ គេបង្ហាញខ្លួនចុងក្រោយបង្អស់ក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ចាញ់ Chelsea ដោយប្ដូរចូលវគ្គទី២។ Aguero និយាយថា នេះជាជំហានឆ្ពោះទៅមុខមួយទៀតក្នុងអាជីពរបស់គេដែលបានចូលរួមជាមួយក្រុមដ៏អស្ចារ្យបំផុតលើលោក។ គួររំឭកថា Sergio Aguero ក៏ធ្លាប់ចំណាយពេល៥ឆ្នាំនៅ Atletico ...
  • 8508
    0

    (BC-99) យោងតាមសារព័ត៌មាន​របស់​អេស្ប៉ាញ​បានទម្លាយ​អោយដឹងថាក្រុមបិសាច​ក្រហម​ Manchester United កំពុង​តែ​ដំណើរ​ការ​ចុះហត្ថលេខាលើខ្សែបម្រើ Saul Niguez របស់ Atletico Madrid សម្រាប់​រដូវ​កាល​ក្រោយ​នេះ​។​ កីឡាករសញ្ជាតិអេស្ប៉ាញខាង​លើ​ម្នាក់​នេះត្រូវ​បាន​គេ​ជឿ​ថា​នឹង​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​ដែល​នឹងជំរុញឱ្យមាន​ការ​ផ្លាស់ប្តូរ​កាន់​តែ​ខ្លាំង​ដល់​ក្រុមបិសាចក្រហម ក៏​ប៉ុន្តែ​ភាគី​ទាំង​អស់​អាច​ចូល​តុ​ចចារ​បាន​លុះ​ត្រា​តែ​ក្រុម​របស់​លោក Ole ហ៊ាន​ចំណាយ​ទឹក​ប្រាក់​ចាប់​ពី​ ​៤០ លានផោនទៅ​តាម​ការ​ទាម​ទារ​របស់ AT Madrid ។ Saul Niguez អាយុ ២៦ ឆ្នាំគឺជាគោលដៅរយៈពេលវែងរបស់ United ...
  • 1586
    0

    ក្លិប បឹងកេត ត្រូវទទួលក្រុម វិសាខានៅថ្ងៃបើកឆាកពានរង្វាន់ League Cup 2021 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានក្លិបលីគអាជីពចំនួន៨ ចូលរួមចែកជា២ពូល ។ ក្នុងអំឡុងលីគសម្រាក ដោយកីឡាករជាប់លេងជម្រើសជាតិ CNCC និងក្លិបបាល់ទាត់បានឯកភាពគ្នារៀបចំឱ្យមានកម្មវិធីប្រកួតពានរង្វាន់ លីគខាប់ (CNCC League Cup 2021) ក្នុងគោលបំណងដើម្បីរក្សាសមត្ថភាព និងបច្ចេកទេសរបស់កីឡាករម្នាក់ៗ ...
  • 3299
    0

    កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Zinedine Zidane បានសម្រេចចិត្តចាកចេញពី Real Madrid សារជាថ្មីម្តងទៀត ក្រោយពីដឹកនាំក្រុមមិនទទួលបានពានរង្វាន់អ្វីសោះនៅរដូវកាល២០២០/២១។ Real Madrid បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងរបស់ក្រុមតោខៀវ​ Chelsea ខណៈពានរង្វាន់ La Liga គឹបានទៅលើ Atletico Madrid ដែលឈ្នះនៅថ្ងៃបិទរដូវកាល។ ក្រោយពីដឹកនាំ Real ...
  • 14167
    0

    ក្នុងការប្រកួតលើទឹកដីខ្លួនឯង ក្រុមបាល់ទាត់ជម្រើសជាតិចិន បានបំបាក់ក្រុមភ្ញៀវកោះហ្គាំដែលមានចំណាត់ថ្នាក់លេខ១៩៨ពិភពលោក ដោយលទ្ធផល៧ទល់នឹង០ក្នុងវគ្គជម្រុះ FIFA World Cup 2022 តំបន់អាស៊ីនៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា។ សារព័ត៌មាន Sina ផ្សាយថា សហព័ន្ធកីឡាបាល់ទាត់ចិនបានផ្ដល់ប្រាក់រង្វាន់១លានយ័ន ស្មើនឹង១៥៧០០០ដុល្លារអាមេរិកដើម្បីលើកទឹកចិត្តក្រុមចំពោះជ័យជម្នះនេះ ក្រោយខកខានការប្រកួតអន្តរជាតិជិត២ឆ្នាំ។ ៧គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Wu Lei របស់​ Espanyol និងខ្សែប្រយុទ្ធចិនដើមកំណើតប្រេស៊ីល Alan ម្នាក់២គ្រាប់។ ចំណែក៣គ្រាប់ទៀតធ្វើបានដោយ Jin ...
  • 9268
    0

    លោក Roberto Martinez គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកមានអារម្មណ៍មិនសប្បាយចិត្តឡើយចំពោះទង្វើរបស់​ Antonio Rudiger ធ្វើដាក់ Kevin de Bruyne ឲ្យមានរបួសភ្នែក រហូតត្រូវបានប្ដូរចេញ។ “សម្រាប់ខ្ញុំ Rudiger ហេងហើយ។ ពេលមើលរូបភាពយឺតៗម្ដងទៀត អត់មានប៉ះក្បាលគ្នាទេ។ Rudiger ប្រើស្មាអុក De Bruyne យកតែម្ដង តែធ្វើដូចមិនដឹងអី។ សមតែកាតក្រហមទេ។”​​ នេះជាការលើកឡើងរបស់លោក Roberto ...
  • 4628
    0

    Brentford បានឡើងទៅកាន់ក្របខណ្ឌ Premier League ជាលើកដំបូង ក្រោយឈ្នះ Swansea City ដោយលទ្ធផល២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Play-Off នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា។ Ivan Toney និង Emiliano Marcondes ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមលោក Thomas Frank។ នេះជាលើកដំបូងក្នុងការទៅលេងនៅ Premier League តែក៏ជាការឡើងទៅក្របខណ្ឌកំពូលអង់គ្លេសសាជាថ្មី​ ...
  • 6320
    0

    មួយគ្រាប់ពី Kai Havertz នាទី៤២បានផ្ដល់តំណែងជើងឯក UEFA Champions League ដល់ Chelsea តាមរយៈជ័យជម្នះ១ទល់នឹង០លើ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋាន the Dragon ប្រទេសព័រទុយហ្គាល់។ ខាងក្រោមជាចំណុចពិសេសៗមួយចំនួនដែលអ្នកទស្សនាគួរដឹងក្រោយចប់ការប្រកួតដ៏ធំនេះ ៖ ១. Chelsea បានឈ្នះពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុបចំនួន៦ដងក្នុងវគ្គផ្ដាច់ព្រ័ត្រ៧លើក និងជាលើកទី៤សម្រាប់ម្ចាស់ក្លិប Roman Abramovich (Champions League ...
  • 1944
    0

    កាយសម្បទារបស់ Erling Haaland បានលូតលាស់គួរកត់សម្គាល់ចាប់តាំងពីផ្លាស់ទៅ Borussia Dortmund ក្នុងខែមករា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន។ ខ្សែប្រយុទ្ធជនជាតិន័រវេថ្លែងបែបនេះ “៖ខ្ញុំមានទម្ងន់៨៦គីឡូក្រាមពេលមកដល់ Dortmund ដំបូងៗ។ ឥឡូវហ្នឹងខ្ញុំមានទម្ងន់៩៤គីឡូក្រាមហើយ និយាយទៅគឺឡើង៨គីឡូ។ ដូចបានឃើញស្រាប់ហើយថា ខ្ញុំប្រែប្រួលទាំងស្រុង។ មើលទៅខ្ញុំពិតជាមនុស្សប្រុសពេញលេញ។ ខ្ញុំលឿនជាងមុន អាហ្នឹងវាពិតជាសំខាន់មែនទែន។ ខ្ញុំឡើង៨គីឡូ តែលឿន វាពិតជាអស្ចារ្យណាស់។” អតីតកីឡាករ Red Bull ...