• 8501
    0

    (BC-99) យោងតាមសារព័ត៌មាន​របស់​អេស្ប៉ាញ​បានទម្លាយ​អោយដឹងថាក្រុមបិសាច​ក្រហម​ Manchester United កំពុង​តែ​ដំណើរ​ការ​ចុះហត្ថលេខាលើខ្សែបម្រើ Saul Niguez របស់ Atletico Madrid សម្រាប់​រដូវ​កាល​ក្រោយ​នេះ​។​ កីឡាករសញ្ជាតិអេស្ប៉ាញខាង​លើ​ម្នាក់​នេះត្រូវ​បាន​គេ​ជឿ​ថា​នឹង​ក្លាយ​ជា​កម្លាំង​ដ៏​សំខាន់​ដែល​នឹងជំរុញឱ្យមាន​ការ​ផ្លាស់ប្តូរ​កាន់​តែ​ខ្លាំង​ដល់​ក្រុមបិសាចក្រហម ក៏​ប៉ុន្តែ​ភាគី​ទាំង​អស់​អាច​ចូល​តុ​ចចារ​បាន​លុះ​ត្រា​តែ​ក្រុម​របស់​លោក Ole ហ៊ាន​ចំណាយ​ទឹក​ប្រាក់​ចាប់​ពី​ ​៤០ លានផោនទៅ​តាម​ការ​ទាម​ទារ​របស់ AT Madrid ។ Saul Niguez អាយុ ២៦ ឆ្នាំគឺជាគោលដៅរយៈពេលវែងរបស់ United ...
  • 1580
    0

    ក្លិប បឹងកេត ត្រូវទទួលក្រុម វិសាខានៅថ្ងៃបើកឆាកពានរង្វាន់ League Cup 2021 ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ខែមិថុនា ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ដែលមានក្លិបលីគអាជីពចំនួន៨ ចូលរួមចែកជា២ពូល ។ ក្នុងអំឡុងលីគសម្រាក ដោយកីឡាករជាប់លេងជម្រើសជាតិ CNCC និងក្លិបបាល់ទាត់បានឯកភាពគ្នារៀបចំឱ្យមានកម្មវិធីប្រកួតពានរង្វាន់ លីគខាប់ (CNCC League Cup 2021) ក្នុងគោលបំណងដើម្បីរក្សាសមត្ថភាព និងបច្ចេកទេសរបស់កីឡាករម្នាក់ៗ ...
  • 3294
    0

    កាលពីពេលថ្មីៗនេះ គ្រូបង្វឹក Zinedine Zidane បានសម្រេចចិត្តចាកចេញពី Real Madrid សារជាថ្មីម្តងទៀត ក្រោយពីដឹកនាំក្រុមមិនទទួលបានពានរង្វាន់អ្វីសោះនៅរដូវកាល២០២០/២១។ Real Madrid បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្រោមថ្វីជើងរបស់ក្រុមតោខៀវ​ Chelsea ខណៈពានរង្វាន់ La Liga គឹបានទៅលើ Atletico Madrid ដែលឈ្នះនៅថ្ងៃបិទរដូវកាល។ ក្រោយពីដឹកនាំ Real ...
  • 14162
    0

    ក្នុងការប្រកួតលើទឹកដីខ្លួនឯង ក្រុមបាល់ទាត់ជម្រើសជាតិចិន បានបំបាក់ក្រុមភ្ញៀវកោះហ្គាំដែលមានចំណាត់ថ្នាក់លេខ១៩៨ពិភពលោក ដោយលទ្ធផល៧ទល់នឹង០ក្នុងវគ្គជម្រុះ FIFA World Cup 2022 តំបន់អាស៊ីនៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា។ សារព័ត៌មាន Sina ផ្សាយថា សហព័ន្ធកីឡាបាល់ទាត់ចិនបានផ្ដល់ប្រាក់រង្វាន់១លានយ័ន ស្មើនឹង១៥៧០០០ដុល្លារអាមេរិកដើម្បីលើកទឹកចិត្តក្រុមចំពោះជ័យជម្នះនេះ ក្រោយខកខានការប្រកួតអន្តរជាតិជិត២ឆ្នាំ។ ៧គ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Wu Lei របស់​ Espanyol និងខ្សែប្រយុទ្ធចិនដើមកំណើតប្រេស៊ីល Alan ម្នាក់២គ្រាប់។ ចំណែក៣គ្រាប់ទៀតធ្វើបានដោយ Jin ...
  • 9257
    0

    លោក Roberto Martinez គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីកមានអារម្មណ៍មិនសប្បាយចិត្តឡើយចំពោះទង្វើរបស់​ Antonio Rudiger ធ្វើដាក់ Kevin de Bruyne ឲ្យមានរបួសភ្នែក រហូតត្រូវបានប្ដូរចេញ។ “សម្រាប់ខ្ញុំ Rudiger ហេងហើយ។ ពេលមើលរូបភាពយឺតៗម្ដងទៀត អត់មានប៉ះក្បាលគ្នាទេ។ Rudiger ប្រើស្មាអុក De Bruyne យកតែម្ដង តែធ្វើដូចមិនដឹងអី។ សមតែកាតក្រហមទេ។”​​ នេះជាការលើកឡើងរបស់លោក Roberto ...
  • 4617
    0

    Brentford បានឡើងទៅកាន់ក្របខណ្ឌ Premier League ជាលើកដំបូង ក្រោយឈ្នះ Swansea City ដោយលទ្ធផល២ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Play-Off នៅថ្ងៃសៅរ៍ ទី២៩ ខែឧសភា។ Ivan Toney និង Emiliano Marcondes ជាអ្នករកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមលោក Thomas Frank។ នេះជាលើកដំបូងក្នុងការទៅលេងនៅ Premier League តែក៏ជាការឡើងទៅក្របខណ្ឌកំពូលអង់គ្លេសសាជាថ្មី​ ...
  • 6314
    0

    មួយគ្រាប់ពី Kai Havertz នាទី៤២បានផ្ដល់តំណែងជើងឯក UEFA Champions League ដល់ Chelsea តាមរយៈជ័យជម្នះ១ទល់នឹង០លើ Manchester City ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាកីឡដ្ឋាន the Dragon ប្រទេសព័រទុយហ្គាល់។ ខាងក្រោមជាចំណុចពិសេសៗមួយចំនួនដែលអ្នកទស្សនាគួរដឹងក្រោយចប់ការប្រកួតដ៏ធំនេះ ៖ ១. Chelsea បានឈ្នះពានរង្វាន់ដ៏ធំប្រចាំទ្វីបអឺរ៉ុបចំនួន៦ដងក្នុងវគ្គផ្ដាច់ព្រ័ត្រ៧លើក និងជាលើកទី៤សម្រាប់ម្ចាស់ក្លិប Roman Abramovich (Champions League ...
  • 1931
    0

    កាយសម្បទារបស់ Erling Haaland បានលូតលាស់គួរកត់សម្គាល់ចាប់តាំងពីផ្លាស់ទៅ Borussia Dortmund ក្នុងខែមករា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ន។ ខ្សែប្រយុទ្ធជនជាតិន័រវេថ្លែងបែបនេះ “៖ខ្ញុំមានទម្ងន់៨៦គីឡូក្រាមពេលមកដល់ Dortmund ដំបូងៗ។ ឥឡូវហ្នឹងខ្ញុំមានទម្ងន់៩៤គីឡូក្រាមហើយ និយាយទៅគឺឡើង៨គីឡូ។ ដូចបានឃើញស្រាប់ហើយថា ខ្ញុំប្រែប្រួលទាំងស្រុង។ មើលទៅខ្ញុំពិតជាមនុស្សប្រុសពេញលេញ។ ខ្ញុំលឿនជាងមុន អាហ្នឹងវាពិតជាសំខាន់មែនទែន។ ខ្ញុំឡើង៨គីឡូ តែលឿន វាពិតជាអស្ចារ្យណាស់។” អតីតកីឡាករ Red Bull ...
  • 1465
    0

    កីឡាករជម្រើសជាតិកម្ពុជាបានធ្វើដំណើរទៅដល់ប្រទេស បារ៉ែនហើយសម្រាប់ត្រៀមចេញទៅប្រកួតជម្រុះ World Cup 2022 នៅបារ៉ែន បន្ទាប់ពីចេញដំណើរពីកម្ពុជាកាលពីយប់ថ្ងៃទី២៧  ។ យប់ថ្ងៃទី ២៩ ឧសភា នេះ ក្រុមជម្រើសជាតិកម្ពុជា បានធ្វេីដំណេីរមកដល់ប្រទេសបារ៉ែនហេីយ នឹងត្រូវបានយកសំណាកទៅពិនិត្យរួចរាល់។ បច្ចុប្បន្នក្រុមកំពុងធ្វេីចត្តាឡីស័កនៅសណ្ឋាគារ ដេីម្បីរង់ចាំលទ្ធផលនៃការធ្វេីតេស្តនៅថ្ងៃស្អែក ក្រោយទទួលបានលទ្ធផល នឹងចាប់ផ្ដេីមធ្វេីដំណេីរទៅហ្វឹកហាត់បាន។ គួរដឹងដែរថា ការប្រកួតជម្រុះ FIFA World Cup 2022 លើកនេះ ...
  • 2800
    0

    វគ្គផ្ដាច់ព្រ័ត្រ UEFA Champions League នឹងដំណើរការនៅរាត្រីនេះហើយ ដោយ Chelsea ត្រូវជួបជាមួយ Manchester City ដណ្ដើមតំណែងជើងឯក។ អ្នកគាំទ្រ១៦៥០០ត្រូវបានអនុញ្ញាតឲ្យចូលរួមទស្សនានាកីឡដ្ឋាន Do Dragao នាក្រុង Porto ប្រទេសព័រទុយហ្គាល់។ តែអ្វីគួរឲ្យភ្ញាក់ផ្អើលនោះ គឺក្រុមអ្នកគាំទ្រក្រុមទាំង២ច្រើននាក់បានបង្កហិង្សាដាក់គ្នាទៅវិញទៅមក មានទាំងកណ្ដាប់ដៃ រន្ទះជើង ចង់ប្រហែលគុនខ្មែរទៅហើយ ធ្វើឲ្យកងកម្លាំងមានសមត្ថកិច្ចដែលកំពុងមមាញឹកនឹងការពាររៀបចំសន្តិសុខមុនការប្រកួត ទៅរវល់បំបែកពួកគេទៀត។ អស់ពីវាយគ្នាលើទីវាល មានអ្នកខ្លះប្រតាយប្រតប់មួយស្មើលើដងផ្លូវ ...