បាល់ទាត់
-
Messi ចុះកិច្ចសន្យា២ឆ្នាំនៅ PSG ជាមួយជម្រើសបន្ថែមមួយឆ្នាំទៀត
Lionel Messi បានចុះកិច្ចសន្យា២ឆ្នាំនៅ Paris Saint Germain ជាមួយជម្រើសបន្លាយសុពលភាពមួយឆ្នាំ ក្រោយចាកចេញពី FC Barcelona។ ខ្សែប្រយុទ្ធអាហ្សង់ទីនថ្លែងថា ពិតជាអន្ទះសារក្នុងការចាប់ផ្ដើមនៅ PSG។ ក្លិបមានទស្សនវិស័យដ៏អស្ចារ្យ ហើយគេដឹងពីគុណភាពកីឡាករ និងក្រុមការងារនៅទីនេះ។ គេប្ដេជ្ញាសហការគ្នាឲ្យបានល្អ។ Messi ក្លាយជាកីឡាករទី៤ដែលផ្ទេរដោយឥតថ្លៃខ្លួនទៅកាន់ Paris Saint Germain បន្ទាប់ពី Georginio Wijnaldum, Sergio Ramos ... -
អ្នកកាសែតកីឡាអេស្ប៉ាញម្នាក់ថា Messi ព្រមទៅ PSG ហើយ
Lionel Messi បានយល់ព្រមលើកិច្ចសន្យាចូលរួមជាមួយ Paris Saint Germain បន្ទាប់ពីចាកចេញពី FC Barcelona។ នេះបើតាមការផ្សាយពីសារព័ត៌មានអង់គ្លេស BBC ដោយស្រង់សម្ដីពីអ្នកសារព័ត៌មានអេស្ប៉ាញ Guillem Balague។ ការងារនៅសល់ គឺកំពូលតារាបាល់ទាត់អាហ្សង់ទីននឹងធ្វើតេស្ដសុខភាព។ ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំបានចាកចេញពី Barca ដោយសារតែពួកគេមិនអាចទ្រទ្រង់លើកិច្ចសន្យាថ្មីដែលស្ថិតក្រោមច្បាប់សមធម៌ផ្នែកហិរញ្ញវត្ថុរបស់ La Liga បានទេ៕ -
ចាន់ វឌ្ឍនាកា មានភាគរយច្រើនក្នុងការកោះហៅចូលក្រុមជម្រើសជាតិ វិញ
ខ្សែប្រយុទ្ធក្លិប បឹងកេត ចាន់ វឌ្ឍនាកា ត្រូវបានអ្នកគាំទ្រជាច្រើនរំពឹងថានឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិបាល់ទាត់កម្ពុជាវិញ ក្នុងពេលខាងមុខនេះ សម្រាប់ការត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ វគ្គជម្រុះ AFC Asian Cup 2023 Play-Off រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមកោះហ្គាំ នៅប្រទេសបារ៉ែន ។ ក្នុងការប្រកួតនេះក្រុមជម្រើសជាតិគោព្រៃកម្ពុជានឹងប្រកួត ជេីងទីមួយនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ និងជើងទីពីរនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ។ លោក ភា សុភ័ក្ក្រា ... -
ខ្សែប្រយុទ្ធ Romelu Lukaku ហោះទៅអង់គ្លេសដើម្បីចុះកុងត្រាជាមួយ Chelsea
ខ្សែប្រយុទ្ធ Romelu Lukaku ត្រូវបានគេប្រទះឃើញកំពុងរៀបចេញដំណើរហោះទៅអង់គ្លេសដើម្បីចុះកុងត្រាជាមួយ Chelsea ក្នុងតម្លៃខ្លួន១១៥លានអឺរ៉ូ។ ជាក់ស្តែង Inter Milan បានបដិសេធសំណើររបស់ក្រុមតោខៀវចំនួន២លើកមកហើយសម្រាប់កីឡាករសញ្ជាតិប៊ែលហ្ស៊ិក ប៉ុន្តែដោយសារតែបញ្ហាហិរញ្ញវត្ថុទើបធ្វើឱ្យក្លឹបសម្រេចទទួលយកសំណើរលើកទី៣តែម្តង។ កីឡាករវ័យ២៨ឆ្នាំខាងលើគឺជាចំណែកមួយដ៏ធំដែលបានជួយឱ្យក្រុមពស់ខៀវក្លាយជាជើងឯកក្របខ័ណ្ឌ Serie A កាលពីរដូវកាលមុនដែលជាលើកដំបូងរបស់ក្លឹបក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ គួររំលឹកថា Anderlecht រូបនេះធ្លាប់បានផ្លាស់មកកាន់ទឹកដី Stamford Bridge ម្តងរួចមកហើយកាលពីឆ្នាំ២០១១ក្នុងវ័យ១៨ឆ្នាំ ប៉ុន្តែបានចូលលេងត្រឹមតែ១០ប្រកួតប៉ុណ្ណោះហើយត្រូវបានដាក់ក្លឹបផ្សេងៗខ្ចីជើងជាបន្តបន្ទាប់។ -
Busquets ជាប្រធានក្រុមថ្មីនៅ Barcelona ជំនួស Messi
Sergio Busquets នឹងរ៉ាប់រងតួនាទីជាប្រធានក្រុមថ្មីរបស់ FC Barcelona បន្ទាប់ពីការចាកចេញពី Lionel Messi។ នេះបើយោងតាមសារព័ត៌មាន Marca។ ស្ថាប័នផ្សព្វផ្សាយព័ត៌មានកីឡាអេស្ប៉ាញមួយនេះបន្ថែមថា Gerard Pique, Sergio Roberto និង Jordi Alba នឹងបន្តតំណែងជាអនុប្រធានក្រុម។ អំឡុងការប្រកួតមិត្តភាពដណ្ដើមពានរង្វាន់ Joan Gamper Trophy កាលថ្ងៃអាទិត្យ ទី០៨ ខែសីហា Busquets ... -
ចប់អូឡាំពិកជាមួយអេស្ប៉ាញ Pedri អត់សម្រាកទេ ហើយគ្រោងចូលហាត់ជាមួយ Barca ភ្លាមៗ
ខ្សែបម្រើវ័យក្មេង Pedri នឹងត្រូវចូលហ្វឹកហាត់ជាមួយសមាជិកក្រុមឯទៀតនៅ Barcelona ភ្លាមៗ បន្ទាប់ពីចប់យុទ្ធនាការអូឡាំពិក ២០២០ នៅជប៉ុន។ សារព័ត៌មាន La Sexta របស់អេស្ប៉ាញឲ្យដឹងថា កីឡាករវ័យ១៨ឆ្នាំពុំមានគម្រោងទៅសម្រាកលំហែដូចសមាជិកក្រុមជម្រើសជាតិមួយចំនួនទៀតទេ ដោយគេចង់ទៅជួយ FC Barcelona ភ្លាមៗតែម្ដង។ កាលពីចប់ La Liga អតីតកីឡាករក្លិប Las Palmas ក៏មិនបានសម្រាកអីដែរ ដោយគេត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិអេស្ប៉ាញទៅប្រកួត Euro ... -
Liverpool ប្រជែងជាមួយ Juventus លើគម្រោងដេញថ្លៃយកខ្សែបម្រើ Tchouameni ពី Monaco
(BC-99) ខ្សែបម្រើ Aurelien Tchouameni របស់ក្លិប Monaco ត្រូវបានរ៉ាដារបស់ Liverpool ចាប់ជាប់និងបានក្លាយជាគោលដៅចង់បានរបស់ក្លិបមួយនេះខណៈដែល សេះបង្កង់ Juventus ក៏ចង់បានរូបគេដូចគ្នាដែរ។ សារព័ត៌មាន អ៊ីតាលី Corriere dello Sport បានឱ្យដឹងថា Liverpool កំពុងពិចារណាលើការផ្លាស់ប្តូរដ៏ចាំបាច់មួយសម្រាប់កីឡាករខ្សែបម្រើ Tchouameni ។ កីឡាករសញ្ជាតិបារាំងវ័យ ២១ ឆ្នាំរូបនេះបានបង្ហាញសមត្ថភាពលេងយ៉ាងល្អនៅក្របខណ្ឌកំពូលបារាំងជាមួយក្លិប Monaco ... -
ផ្លូវការ ! ក្លិប Tiffy Army ប្រកាសនាំចូលខ្សែប្រយុទ្ធ Timothy សម្រាប់លីគជុំទី២
សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសជាផ្លូវការក្នុងការចុះកុងត្រានាំយក ខ្សែប្រយុទ្ធថ្មី TIMOTHY សម្រាប់ជុំទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ ។ កីឡាករនីហ្សេរីយ៉ា រូបនេះ បានមកប្រកបអាជីពនៅកម្ពុជាលើកដំបូងអំឡុងឆ្នាំ២០១៥ ដោយកាលនោះ រូបគេលេងឲ្យក្លិបស៊ីម៉ាក់យូណាយធីត។ បន្ទាប់មកបានផ្លាស់ទៅលេងឲ្យក្លិបថ្មីជាបន្តបន្ទាប់ដូចជាអាស៊ីអឺរ៉ុបយូណាយធីត អង្គរថាយហ្គឺរ និងចុងក្រោយលេងអោយក្លិប ភ្នំពេញក្រោន ។ Timothy ជាកីឡាករដំបូងដែលគ្រូបង្វឹកថ្មី Lee Tae Hoon ... -
អ្នកគាំទ្រ PSG រាប់រយនាក់សម្រុកទៅចាំ Messi ដល់ព្រលានយន្ដហោះក្រុងប៉ារីស
អ្នកគាំទ្រក្លិបបាល់ទាត់ Paris Saint Germain រាប់រយនាក់បាននាំគ្នាសម្រុកទៅដល់អាកាសយានដ្ឋាន Le Bourget នាក្រុងប៉ារីស ដើម្បីរង់ចាំដំណើរមកដល់ពីកំពូលតារាបាល់ទាត់ Lionel Messi។ ក្រុមអ្នកគាំទ្រទាំងនោះមិនដឹងថា ខ្សែប្រយុទ្ធអាហ្សង់ទីនចុះចតម៉ោងប៉ុន្មានទេ។ ពួកគេថែមទាំងនាំគ្នាឡើងជញ្ជាំង និងមានទាំងជិះកគ្នាដើម្បីមើលម៉ោងចុះចត។ រូបភាពយ៉ាងណែនណាន់តាន់តាប់នេះបានធ្វើឲ្យកងកម្លាំងសន្ដិសុខចេញមកសម្របសម្រួល។ ប៉ូលិសម្នាក់បានស្រែកអះអាងថា Messi មកដល់ថ្ងៃចន្ទ មិនមែនថ្ងៃអាទិត្យទេ។ បើតាមអ្នកសារព័ត៌មាន Fabrizio Romano ឲ្យដឹងថា Messi អត់ចង់ទៅប៉ារីសទេ។ គេ ... -
Juventus ចាញ់ប្រកួតមិត្តភាពក្រោមថ្វីជើង Barcelona ដែលគ្មាន Messi
Juventus បានប្រកួតចាញ់ FC Barcelona ដោយលទ្ធផល៣ទល់នឹង០ ក្នុងការប្រកួតពានរង្វាន់មិត្តភាព Joan Gamper Cup នៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១។ នេះជាការប្រកួតមិត្តភាពចុងក្រោយមុនបើករដូវកាល២០២១/២០២២ ហើយក្រុមទាំង២ក៏ដាក់សុទ្ធតែកីឡាករខ្លាំងៗក្នុងជម្រើស១១នាក់ដំបូង ដែលមានដូចជា Cristiano Ronaldo, Memphis Depay, Antoine Griezmann ជាដើម។ លេងបាន៣នាទី Yusuf Demir បានឆក់ឱកាសពីការ ...