• 3066
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Football League Company) ដើម្បីជំរុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជា ឈានទៅមុខមួយកម្រិតទៀត។ ក្នុងការឈានទៅបង្កើតអង្គភាពគ្រប់គ្រងក្របខណ្ឌបាល់ទាត់អាជីពកម្ពុជានេះ ​សហព័ន្ធបានតែងតាំងលោក Satoshi Saito ជានាយកប្រតិបត្តិ។ បុរសជនជាតិជប៉ុនរូបនេះ ធ្លាប់ធ្វើការរយៈពេល៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) មានតួនាទីជានាយករងទីផ្សារ, ប្រធានគម្រោងបាល់ទាត់សម្រាប់អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងធ្លាប់ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិជាច្រើនទៀត។ លោកក៏ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិក្លិបបាល់ទាត់ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ និងជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សារសហព័ន្ធកីឡាបាល់ទាត់អាស៊ី ...
  • 1415
    0

    ដាណឺម៉ាកបានក្លាយជាក្រុមជម្រើសជាតិមួយទៀតហើយដែលទទួល​បានកៅអីទៅជុំចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតារ បន្ទាប់ពីអាល្លឺម៉ង់ និងម្ចាស់ផ្ទះកាតារ។ ឆ្លងកាត់ការប្រកួត៨លើកក្នុងពូល F ដាណឺម៉ាក ឈ្នះទាំង៨ដង រកបាន២៧ និងមិនទាន់របូតគ្រាប់បាល់ទាល់តែសោះ។ ប្រកួតទី៨នៅថ្ងៃអង្គារ​ ទី១២ ខែតុលា ដាណឺម៉ាក បានយកឈ្នះអូទ្រីស ដោយលទ្ធផល១ទល់នឹង០ លើដីខ្លួនឯងដែលរកគ្រាប់បាល់បញ្ចូលទីដោយ Joakim Maehle ក្នុងនាទី៥៣។ ដាណឺម៉ាកនៅសល់ការប្រកួត២លើកទៀតដែលត្រូវប៉ះកោះហ្វារ៉ូ នៅថ្ងៃទី១២ ខែវិច្ឆិកា ...
  • 2807
    0

    Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ពេលព័រទុយហ្គាល់ឈ្នះលុចសំបួ ដោយលទ្ធផល៥ទល់នឹង០ ក្នុងការប្រកួតជម្រុះ FIFA World Cup 2022។ ការទាត់បាល់១១ម៉ែត្រដោយជោគជ័យ២គ្រាប់ នាទីទី៨ និងនាទី១៣ និងការតែតបញ្ចូលទីនាទី៨៧ បានក្លាយជាហ៊ែតទ្រីកទី១០របស់ Cristiano Ronaldo ក្នុងកម្រិតជម្រើសជាតិ ដែលពុំទាន់មានកីឡាកររូបណាធ្វើបានឡើយ។ ដោយឡែក ខ្សែប្រយុទ្ធ Ali Mabkhout (អារ៉ាប់រួម) និង Sven Rydell (ស៊ុយអែត) ...
  • 2300
    0

    (BC-99) ហង្សក្រហមចង់ពង្រឹងខ្សែប្រយុទ្ធ​​ជួរមុខរបស់ខ្លួន​ដើម្បីប្រជែងយក​ពានរង្វាន់ជើង​ឯក​ក្របខ័ណ្ឌ Premier League របស់ពួកគេហើយវាត្រូវបានគេនិយាយថាលោក Jurgen Klopp នៅតែដក់​ចិត្ត​លើ​កីឡាករ Barcelona Dembele ដែល​ធ្លាប់​រួម​ការ​ងារ​ជាមួយ​គ្នា​នៅ​ Borussia Dortmund ។ ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងរកការដោះដូរកីឡាករដោយឥតគិតថ្លៃខណៈ​ដែល​កីឡាករ​បារាំង​ខាង​លើ​ទំនង​ជា​បញ្ចប់​កិច្ច​សន្យា​ជា​មួយ Barcelona នៅ​ដំណាច់​ឆ្នាំ​នេះ​។ ក្រុម​អ្នក​មាន​បុណ្យ​បានចុះហត្ថលេខាយក​រូប​គេ​កាលពីឆ្នាំ ២០១៧ យក​មក​ជំនួស Neymar ដែលបានចាកចេញទៅ​កាន់​ Paris Saint-Germain ...
  • 1866
    0

    ក្រុម​បាល់ទាត់ជម្រើស​ជាតិ​​​កម្ពុជា​ នឹង​ត្រូវ​ប៉ះ​ក្រុម​បាល់ទាត់​​​កោះហ្គាំ នា​វេលា​​ម៉ោង១១:០០​នាទី​យប់នេះ (ម៉ោង​នៅ​កម្ពុជា) ​​នៅ​ទឹក​ដី​ប្រទេស​បារ៉ែនក្នុង​ការ​ប្រកួត AFC Asian Cup China 2023 Qualifiers Playoff ​ជើងទី២។ សម្រាប់ការប្រកួតជើងទី១ ក្រុមរហស្សនាមគោព្រៃបានយកឈ្នះដោយលទ្ធផល១ទល់នឹង០ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា​។ យ៉ាងណាក្តីក្រោយបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៍ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានឡើយចំពោះទម្រង់លេងរបស់ក្រុម ប៉ុន្តែរំពឹងថានឹងធ្វើបានល្អវិញនៅជើងទី២នេះ។ គួរឱ្យដឹងថា ក្រុម​បាល់ទាត់ជម្រើស​ជាតិ​​​កម្ពុជាត្រូវបានគេព្យាករណ៍ថានឹងអាចមានឱកាសច្រើនក្នុងការឡើងទៅជុំបន្តទៀត ក្រោយពីបានយកឈ្នះក្រុមបាល់ទាត់កោះហ្គាំនៅជើងទី១រួចម្តងមកហើយ។ ...
  • 3015
    0

    ក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីបានយកឈ្នះឆាយនីសតៃប៉ិ ០ទល់នឹង៣ ក្នុងការប្រកួតជើងទី២ វគ្គ play-off ពានរង្វាន់ AFC Asian Cup 2023 នៅថ្ងៃចន្ទ ទី១១ ខែតុលា។ ក្រោយជ្រុះចេញពីវគ្គជម្រុះ FIFA World Cup 2022 ជុំទី២ ឥណ្ឌូនេស៊ី មានកៅអីក្នុងវគ្គ play-off ពានរង្វាន់ AFC Asian Cup ...
  • 1105
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានទទួលជោគជ័យក្នុងវគ្គជម្រុះមុនគេទៅកាន់ជុំចុងក្រោយ (Final Round) ក្នុងព្រឹត្តិការណ៍ FIFA World Cup 2022។ ក្រុមរហស្សនាមឥន្ទ្រីដែកបានផ្ដួលម្ចាស់ផ្ទះម៉ាសេដ្វានខាងជេីង ដោយលទ្ធផល០ទល់នឹង៤ក្នុងការប្រកួតនៅថ្ងៃចន្ទ ទី១១ ខែតុលា។ Timo Werner រកបាន២គ្រាប់ម្នាក់ឯង រួមបញ្ចូលទាំង២គ្រាប់ទៀតដោយ Kai Havertz និង Jamal Musiala។ នេះជាការឆ្លងទៅជុំចុងក្រោយជាលើកទី២០ហើយសម្រាប់អាល្លឺម៉ង់ដែលជាម្ចាស់ជើងឯក World Cup ៤ដង ខណៈប្រេស៊ីលចូលរួមបាន២១ដង ...
  • 3194
    0

    (BC-99) Arsenal កំពុងតែ​ផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលមួយជាមួយ​ Alex Oxlade-Chamberlain ដែល​ជា​អតីតកីឡាកររបស់​ខ្លួន​។ ខ្សែបម្រើកណ្តាលដែលអាចលេងនៅខ្សែ​ការពារ​ស្លាបស្តាំឬ​ការពារ​កណ្តាលយ៉ាង​ស្ទាត់​ជំនាញ​រូប​នេះ​បានផ្លាស់ចេញ​ពី Arsenal ទៅ Liverpool  ក្នុងឆ្នាំ ២០១៧ ។  យោងតាមសារព័ត៌មាន The Sun បានអោយដឹងថាក្រុម Arsenal កំពុងពិចារណានាំ​យក​កីឡាករវ័យ ២៨ ឆ្នាំរូបនេះមក​វិញ​នៅក្នុងខែមករាលើ​លក្ខខណ្ឌ​ខ្ចីជើងឬជាការ​ផ្ទេរជា​អចិន្រ្តៃយ៍។ ខ្សែបម្រើរូបនេះកំពុងតស៊ូដើម្បី​បាន​កៅ​អី​លេង​ជា​កីឡាករ​ជម្រើស​ដំបូង​នៅ Liverpool ខណៈដែល​មិត្តរួមក្រុមចាស់របស់គេ​ដែល​ជា​គ្រូបង្វឹករបស់ Arsenal នា​ពេល​បច្ចុប្បន្នគឺលោក ...
  • 1819
    0

    ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីលបានរបូតពិន្ទុជាលើកដំបូងក្នុងវគ្គជម្រុះ FIFA World Cup 2022 ប្រចាំទ្វីបអាមេរិកខាងត្បូង ដោយស្មើកូឡុំប៊ី ០ទល់នឹង០។ ក្រុមជើងឯករង Copa America 2021 បានឈ្នះទាំង៩ប្រកួតមុន តែហាក់ធ្វើមិនសូវបានល្អក្នុងការប្រកួតនៅថ្ងៃអាទិត្យ នាក្រុង Barranquilla ប្រទេសកូឡុំប៊ី។ ប្រេស៊ីលមានឱកាសល្អៗច្រើន ដូចជាពី Fred, Raphinha និង Anthony តែមិនអាចសម្រេចទីបាន។ លទ្ធផលនេះមានន័យថា ប្រេស៊ីល ...
  • 906
    0

    មួយជើងពី Karim Benzema និង Kylian Mbappe បានផ្ដល់ពានរង្វាន់ UEFA Nations League រដូវកាល២០២០/២០២១ ដល់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង តាមរយៈជ័យជម្នះ២ទល់នឹង១លើអេស្ប៉ាញ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃអាទិត្យ ទី១០ ខែតុលា។ គ្រាប់បាល់នៃការប្រកួតកើតឡើងក្នុងនាទី៦៤ ដោយ  Mikel Oyarzabal បានទាត់មួយជើងឆ្វេងឲ្យអេស្ប៉ាញនាំមុខមួយគ្រាប់។ តែបានត្រឹម២នាទី Karim Benzema ពែនមួយជើងស្ដាំបញ្ចូលទីមុំខាងលើយ៉ាងល្អ។ ...