• 2146
    0

    Armando Broja និយាយថា គ្រាប់បាល់បញ្ចូលទីក្នុងការបង្ហាញខ្លួននៅជម្រើស១១នាក់ដំបូងក្នុងក្របខណ្ឌ Premier League បានធ្វើឲ្យសុបិនរបស់គេក្លាយជាការពិត។ ក្រោយទាត់បញ្ចូលទីគ្រាប់ជ័យជម្នះរបស់ Southampton លើ Leeds United នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា កីឡាករវ័យ២០ឆ្នាំថ្លែងបែបនេះ “៖ វាពិតជារឿងអស្ចារ្យសម្រាប់ខ្ញុំដែលជាប់ជម្រើស១១នាក់លើកដំបូងនៅ Premier League។ ខ្ញុំស្រមៃដល់ពេលនេះតាំងពីអាយុ៣ឆ្នាំម្ល៉េះ។ ការទាត់បញ្ចូលទីនៅថ្ងៃចូលលេងជម្រើសដំបូងបែបនេះបានធ្វើឲ្យសុបិនរបស់ខ្ញុំក្លាយជាការពិត។ ខ្ញុំមិនចង់សុំអ្វីល្អជាងនេះទេ។ នេះជាពេលវេលាដ៏ល្អមួយក្នុងអាជីពរបស់ខ្ញុំ។ សង្ឃឹមថា នឹងមានពេលវេលាបែបនេះច្រើនទៀត។” Armando ...
  • 2371
    0

    បន្ទាប់ពីចប់ការប្រកួត Man Utd ចាញ់ Leicester 4-2 Pogba បាននិយាយថា: និយាយដោយស្មោះត្រង់ទៅ យើងចាញ់ការប្រកួតនេះពិតជាសមណាស់! ព្រោះយើងលេងទម្រង់មិនច្បាស់លាស់បែបនេះជាយូរមកហើយ! ពួកយើងគួរតែមានទម្រង់លេងបែបថ្មី ល្មមដល់ពេលផ្លាស់ប្តូរហើយ ម្យ៉ាងវិញទៀតការផ្លាស់ប្តូរទម្រង់លេងថ្មី អាចធ្វើឲ្យក្រុមប្រសើរជាងនេះ។ ដោយឡែក បើយោងតាមក្រុមប្រឹក្សាភិបាល Man Utd បានបញ្ជាក់ម្តងហើយម្តងទៀតថា គ្មានទេការដកតំណែងរបស់លោក Ole ចេញពីក្រុមបិសាចក្រហមនៅរដូវកាលនេះ ហើយតំណែងរបស់លោក Ole នៅ ...
  • 6728
    0

    ក្រុមបាល់ទាត់អាយុក្រោម២២ឆ្នាំចិន និងក្រុម U23 ព្រុយណេ បានដកខ្លួនពីការប្រកួតជម្រុះ AFC U23 Championship 2022 ហើយ។ ក្រុមទាំង២ស្ថិតនៅពូល G ជាមួយឥណ្ឌូនេស៊ី និងអូស្ត្រាលី ដែលពូល G នេះត្រូវប្រកួតនៅប្រទេសតាហ្ស៊ីគីស្ថានពីថ្ងៃទិ២៣ ដល់ថ្ងៃទី៣១ ខែតុលា។ បើតាមសេចក្ដីថ្លែងការណ៍ពីសហព័ន្ធកីឡាបាល់ទាត់ចិន គឺការដកខ្លួននេះដើម្បីការពារការរាលដាលជំងឺកូវីដ១៩, វិធានការត្រួតពិនិត្យ, ការរឹតបន្តឹងលើការហោះហើរ និងហេតុផលផ្សេងៗទៀត ដែលមិនអាចឲ្យក្រុម U22 ...
  • 1564
    0

    លោក Pep Guardiola អ្នកចាត់ការ Manchester City និយាយថា មិនអាចធានា Raheem Sterling ទទួល​បានការលេងទៀងទាត់បានទេ ហើយថា ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះត្រូវតែប្រឹងប្រែងដូចគេដែរ។ កីឡាករវ័យ​២៦ឆ្នាំដែលកិច្ចសន្យានៅ Eitihad Stadium ត្រូវអស់សុពលភាពក្នុងឆ្នាំ២០២៣នោះ អះអាងបើកចំហរចំពោះការផ្លាស់ទៅក្រៅប្រទេស ប្រសិនបើមិនបានលេងទៀងទាត់។ “Raheem ជាកីឡាកររបស់យើង ហើយសង្ឃឹមថា គេនឹងអាចជាកីឡាករដ៏សំខាន់សម្រាប់យើង។” នេះជាការថ្លែងរបស់លោក Pep។ “កីឡាករខ្លះចង់លេងរហូត ...
  • 1256
    0

    (BC-99) ម្ចាស់ថ្មីរបស់ក្រុម Newcastle United យល់​ព្រម​រក្សាតំណែង​លោក Steve Bruce ជាអ្នកទទួលខុសត្រូវរហូតដល់ពួកគេរកឃើញការតែងតាំងអ្នកចាត់ការដ៏​ល្អម្នាក់​។ មុនពេលដែលក្រុម សារិការព្រៃ Newcastle United ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ មាន់​ខ្នាយ​មាស​ Tottenham នៅ St James ‘Park នាថ្ងៃអាទិត្យនេះមាន​ការ​ព្យាករណ៍​ជា​ច្រើន​ពី​ជោគ​វាសនា​របស់លោក Steve Bruce ថា​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មុខ​ងារ​។ ទោះជា​យ៉ាងណាក៏​ដោយ​ចុះ​ក៏​កីឡាករជើងចាស់របស់ Man Utd ...
  • 1626
    0

    Raheem Sterling និយាយថា គេនឹងបើកចំហរចំពោះការចាកចេញទៅលេងនៅក្រៅប្រទេស ប្រសិនបើមិនទទួល​បានឱកាសចូលលេងច្រើននៅ Manchester City។ កិច្ចសន្យារបស់ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះនៅ Man City នឹងអស់សុពលភាពក្នុងឆ្នាំ២០២៣ ហើយគេបង្ហើបថា វាជាក្ដីស្រមៃតាំងពីក្មេងក្នុងការចេញទៅលេងនៅក្រៅប្រទេស។ “ប្រសិនបើមានឱកាសទៅនៅក្រៅប្រទេស ខ្ញុំនឹងទទួល​យក។” នេះជាការបញ្ជាក់របស់ Sterling។ “ពេលនេះ បាល់ទាត់ពិតជាសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំតែងតែគិតពីការចេញទៅប្រកបអាជីពនៅក្រៅប្រទេស ហើយខ្ញុំនឹងរង់ចាំវា។” Sterling បន្ថែម។ Sterling ជាប់ជម្រើសដំបូងតែម្ដងគត់តាំងពីបើករដូវកាលថ្មីនៃក្របខណ្ឌ Premier ...
  • 2229
    0

    ១គ្រាប់របស់កីឡាករ  Lautaro Martinez បានធានាកៅអីឲ្យក្រុមជម្រើសជាតិអាហង្ស់ទីនបានទៅលេងព្រឹត្តិការណ៌ World Cup 2022 ដែលរៀបចំធ្វើជាម្ចាស់ផ្ទះដោយ Qatar ប៉ុន្តែនៅមិនទាន់១០០ភាគរយនៅឡើយទេ ខណៈដែលការប្រកួតនៅសល់៧ប្រកួតទៀត។ សូមបញ្ជាក់ថាជ័យជម្នះរបស់ អាហង្សង់ទីន ១ទល់០ លើ ប៉េរ៉ូ បានធ្វើឲ្យក្រុមមួយនេះមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងចំណោមការប្រកួត២៥លើកកន្លងទៅ។ បច្ចុប្បន្ននេះ អាហ្សង់ទីន ឈរលេខរៀងទី២មានដោយ១១ប្រកួតកន្លងទៅមាន២៥ពិន្ទុ ខណៈដែល ប្រេស៊ីល ឈរលេខរៀងទី១ ដោយ១១ប្រកួតកន្លងទៅមាន៣១ពិន្ទុ៕
  • 867
    0

    សារព័ត៌មាន BBC រាយការណ៍ថា កីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថានខ្ទង់១០០នាក់បាននាំគ្នាភៀសខ្លួនទៅកាន់ក្រុងដូហា ប្រទេសកាតារ កាលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា។ ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលកាតារបាននិងកំពុងធ្វើការជាមួយ FIFA ដើម្បីជួយសង្គ្រោះកីឡាការិនីទាំងនោះ។ គេដឹងថា ក្នុងចំណោមអ្នកភៀសខ្លួនទាំងនោះមានអ្នកជាប់ជម្រើសជាតិដល់ទៅ២០នាក់ទៀតផង។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានព្យាយាមជម្លៀសអ្នកលេងបាល់ទាត់ និងគ្រួសាររបស់គេចេញពីអាហ្វហ្គានីស្ថានដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងពីក្រុមតាលីបង់ កាលខែសីហា កន្លងទៅ។ ក្រោយការចូលមកគ្រប់គ្រងពីក្រុមផ្ដាច់ការខាងលើ ក្រុមកីឡាការិនីជម្រើសជាតិត្រូវបានព្រមានដោយអតីតប្រធានក្រុម Khalida Popbal ឲ្យលុបរូបភាពលេងបាល់លើបណ្ដាញសង្គម និងដុតឯកសណ្ឋានចេញដើម្បីការពារខ្លួនពីការធ្វើទុកបុកម្នេញដោយរបបថ្មី។ ...
  • 1920
    0

    (BC-99) ខ្សែបម្រើ Jordan Veretout របស់ក្រុម Roma និយាយនៅ​មុន​ជំនួប​ជាមួយ Juventus នៅចុងសប្តាហ៍នេះថាគ្រូបង្វឹកលោក Jose Mourinho កំពុងធ្វើ​ឱ្យ​ពួក​គេ​ផ្លាស់ប្តូរ “ ចិត្តគំនិត” ។ ការយកឈ្នះ Juventus នឹងក្លាយជាលទ្ធផលដ៏សំខាន់មួយសម្រាប់​ក្រុម Roma ដែល​ដឹក​នាំ​ដោយ​បុរស​បាន​​វោហារ Jose Mourinho ដើម្បី​ប្រជែង​ក្រុម Inter និង AC ...
  • 3152
    0

    ក្រុមធំ Manchester United បានចាប់ផ្ដើមការហ្វឹកហាត់សាជាថ្មីវិញហើយនៅថ្ងៃពុធ ទី១៣​ ខែតុលា ត្រៀមការប្រកួត Premier League សប្ដាហ៍ទី៨ តទល់ Leicester City នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា។ ខណៈ Cristiano Ronaldo មិនទាន់ត្រលប់មកវិញ Paul Pogba និង Jesse Lingard បានចូលរួមការហ្វឹកហាត់វិញហើយ ...