• 1555
    0

    លោក Pep Guardiola អ្នកចាត់ការ Manchester City និយាយថា មិនអាចធានា Raheem Sterling ទទួល​បានការលេងទៀងទាត់បានទេ ហើយថា ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះត្រូវតែប្រឹងប្រែងដូចគេដែរ។ កីឡាករវ័យ​២៦ឆ្នាំដែលកិច្ចសន្យានៅ Eitihad Stadium ត្រូវអស់សុពលភាពក្នុងឆ្នាំ២០២៣នោះ អះអាងបើកចំហរចំពោះការផ្លាស់ទៅក្រៅប្រទេស ប្រសិនបើមិនបានលេងទៀងទាត់។ “Raheem ជាកីឡាកររបស់យើង ហើយសង្ឃឹមថា គេនឹងអាចជាកីឡាករដ៏សំខាន់សម្រាប់យើង។” នេះជាការថ្លែងរបស់លោក Pep។ “កីឡាករខ្លះចង់លេងរហូត ...
  • 1248
    0

    (BC-99) ម្ចាស់ថ្មីរបស់ក្រុម Newcastle United យល់​ព្រម​រក្សាតំណែង​លោក Steve Bruce ជាអ្នកទទួលខុសត្រូវរហូតដល់ពួកគេរកឃើញការតែងតាំងអ្នកចាត់ការដ៏​ល្អម្នាក់​។ មុនពេលដែលក្រុម សារិការព្រៃ Newcastle United ត្រូវ​ប្រកួត​ជាមួយ​ក្រុម​ មាន់​ខ្នាយ​មាស​ Tottenham នៅ St James ‘Park នាថ្ងៃអាទិត្យនេះមាន​ការ​ព្យាករណ៍​ជា​ច្រើន​ពី​ជោគ​វាសនា​របស់លោក Steve Bruce ថា​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​មុខ​ងារ​។ ទោះជា​យ៉ាងណាក៏​ដោយ​ចុះ​ក៏​កីឡាករជើងចាស់របស់ Man Utd ...
  • 1616
    0

    Raheem Sterling និយាយថា គេនឹងបើកចំហរចំពោះការចាកចេញទៅលេងនៅក្រៅប្រទេស ប្រសិនបើមិនទទួល​បានឱកាសចូលលេងច្រើននៅ Manchester City។ កិច្ចសន្យារបស់ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះនៅ Man City នឹងអស់សុពលភាពក្នុងឆ្នាំ២០២៣ ហើយគេបង្ហើបថា វាជាក្ដីស្រមៃតាំងពីក្មេងក្នុងការចេញទៅលេងនៅក្រៅប្រទេស។ “ប្រសិនបើមានឱកាសទៅនៅក្រៅប្រទេស ខ្ញុំនឹងទទួល​យក។” នេះជាការបញ្ជាក់របស់ Sterling។ “ពេលនេះ បាល់ទាត់ពិតជាសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំតែងតែគិតពីការចេញទៅប្រកបអាជីពនៅក្រៅប្រទេស ហើយខ្ញុំនឹងរង់ចាំវា។” Sterling បន្ថែម។ Sterling ជាប់ជម្រើសដំបូងតែម្ដងគត់តាំងពីបើករដូវកាលថ្មីនៃក្របខណ្ឌ Premier ...
  • 2225
    0

    ១គ្រាប់របស់កីឡាករ  Lautaro Martinez បានធានាកៅអីឲ្យក្រុមជម្រើសជាតិអាហង្ស់ទីនបានទៅលេងព្រឹត្តិការណ៌ World Cup 2022 ដែលរៀបចំធ្វើជាម្ចាស់ផ្ទះដោយ Qatar ប៉ុន្តែនៅមិនទាន់១០០ភាគរយនៅឡើយទេ ខណៈដែលការប្រកួតនៅសល់៧ប្រកួតទៀត។ សូមបញ្ជាក់ថាជ័យជម្នះរបស់ អាហង្សង់ទីន ១ទល់០ លើ ប៉េរ៉ូ បានធ្វើឲ្យក្រុមមួយនេះមិនទាន់ស្គាល់ពាក្យថាចាញ់ក្នុងចំណោមការប្រកួត២៥លើកកន្លងទៅ។ បច្ចុប្បន្ននេះ អាហ្សង់ទីន ឈរលេខរៀងទី២មានដោយ១១ប្រកួតកន្លងទៅមាន២៥ពិន្ទុ ខណៈដែល ប្រេស៊ីល ឈរលេខរៀងទី១ ដោយ១១ប្រកួតកន្លងទៅមាន៣១ពិន្ទុ៕
  • 861
    0

    សារព័ត៌មាន BBC រាយការណ៍ថា កីឡាការិនីបាល់ទាត់អាហ្វហ្គានីស្ថានខ្ទង់១០០នាក់បាននាំគ្នាភៀសខ្លួនទៅកាន់ក្រុងដូហា ប្រទេសកាតារ កាលថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា។ ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាលកាតារបាននិងកំពុងធ្វើការជាមួយ FIFA ដើម្បីជួយសង្គ្រោះកីឡាការិនីទាំងនោះ។ គេដឹងថា ក្នុងចំណោមអ្នកភៀសខ្លួនទាំងនោះមានអ្នកជាប់ជម្រើសជាតិដល់ទៅ២០នាក់ទៀតផង។ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA បានព្យាយាមជម្លៀសអ្នកលេងបាល់ទាត់ និងគ្រួសាររបស់គេចេញពីអាហ្វហ្គានីស្ថានដែលបានធ្លាក់ទៅក្នុងការគ្រប់គ្រងពីក្រុមតាលីបង់ កាលខែសីហា កន្លងទៅ។ ក្រោយការចូលមកគ្រប់គ្រងពីក្រុមផ្ដាច់ការខាងលើ ក្រុមកីឡាការិនីជម្រើសជាតិត្រូវបានព្រមានដោយអតីតប្រធានក្រុម Khalida Popbal ឲ្យលុបរូបភាពលេងបាល់លើបណ្ដាញសង្គម និងដុតឯកសណ្ឋានចេញដើម្បីការពារខ្លួនពីការធ្វើទុកបុកម្នេញដោយរបបថ្មី។ ...
  • 1913
    0

    (BC-99) ខ្សែបម្រើ Jordan Veretout របស់ក្រុម Roma និយាយនៅ​មុន​ជំនួប​ជាមួយ Juventus នៅចុងសប្តាហ៍នេះថាគ្រូបង្វឹកលោក Jose Mourinho កំពុងធ្វើ​ឱ្យ​ពួក​គេ​ផ្លាស់ប្តូរ “ ចិត្តគំនិត” ។ ការយកឈ្នះ Juventus នឹងក្លាយជាលទ្ធផលដ៏សំខាន់មួយសម្រាប់​ក្រុម Roma ដែល​ដឹក​នាំ​ដោយ​បុរស​បាន​​វោហារ Jose Mourinho ដើម្បី​ប្រជែង​ក្រុម Inter និង AC ...
  • 3141
    0

    ក្រុមធំ Manchester United បានចាប់ផ្ដើមការហ្វឹកហាត់សាជាថ្មីវិញហើយនៅថ្ងៃពុធ ទី១៣​ ខែតុលា ត្រៀមការប្រកួត Premier League សប្ដាហ៍ទី៨ តទល់ Leicester City នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា។ ខណៈ Cristiano Ronaldo មិនទាន់ត្រលប់មកវិញ Paul Pogba និង Jesse Lingard បានចូលរួមការហ្វឹកហាត់វិញហើយ ...
  • 3060
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានប្រកាសពីការបង្កើតក្រុមហ៊ុនលីគបាល់ទាត់កម្ពុជា (Cambodian Football League Company) ដើម្បីជំរុញបន្ថែមនូវវឌ្ឍនភាព និងភាពអាជីពនៃលីគកំពូលកម្ពុជា ឈានទៅមុខមួយកម្រិតទៀត។ ក្នុងការឈានទៅបង្កើតអង្គភាពគ្រប់គ្រងក្របខណ្ឌបាល់ទាត់អាជីពកម្ពុជានេះ ​សហព័ន្ធបានតែងតាំងលោក Satoshi Saito ជានាយកប្រតិបត្តិ។ បុរសជនជាតិជប៉ុនរូបនេះ ធ្លាប់ធ្វើការរយៈពេល៨ឆ្នាំជាមួយសមាគមកីឡាបាល់ទាត់ជប៉ុន (JFA) មានតួនាទីជានាយករងទីផ្សារ, ប្រធានគម្រោងបាល់ទាត់សម្រាប់អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ និងធ្លាប់ទទួលបន្ទុករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិជាច្រើនទៀត។ លោកក៏ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទីផ្សារអន្តរជាតិក្លិបបាល់ទាត់ Barcelona ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៦ និងជាមន្ត្រីទីផ្សារ និងទីប្រឹក្សាសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) រួមទាំងតួនាទីជានាយកទីផ្សារសហព័ន្ធកីឡាបាល់ទាត់អាស៊ី ...
  • 1407
    0

    ដាណឺម៉ាកបានក្លាយជាក្រុមជម្រើសជាតិមួយទៀតហើយដែលទទួល​បានកៅអីទៅជុំចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតារ បន្ទាប់ពីអាល្លឺម៉ង់ និងម្ចាស់ផ្ទះកាតារ។ ឆ្លងកាត់ការប្រកួត៨លើកក្នុងពូល F ដាណឺម៉ាក ឈ្នះទាំង៨ដង រកបាន២៧ និងមិនទាន់របូតគ្រាប់បាល់ទាល់តែសោះ។ ប្រកួតទី៨នៅថ្ងៃអង្គារ​ ទី១២ ខែតុលា ដាណឺម៉ាក បានយកឈ្នះអូទ្រីស ដោយលទ្ធផល១ទល់នឹង០ លើដីខ្លួនឯងដែលរកគ្រាប់បាល់បញ្ចូលទីដោយ Joakim Maehle ក្នុងនាទី៥៣។ ដាណឺម៉ាកនៅសល់ការប្រកួត២លើកទៀតដែលត្រូវប៉ះកោះហ្វារ៉ូ នៅថ្ងៃទី១២ ខែវិច្ឆិកា ...
  • 2800
    0

    Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទី៣គ្រាប់ពេលព័រទុយហ្គាល់ឈ្នះលុចសំបួ ដោយលទ្ធផល៥ទល់នឹង០ ក្នុងការប្រកួតជម្រុះ FIFA World Cup 2022។ ការទាត់បាល់១១ម៉ែត្រដោយជោគជ័យ២គ្រាប់ នាទីទី៨ និងនាទី១៣ និងការតែតបញ្ចូលទីនាទី៨៧ បានក្លាយជាហ៊ែតទ្រីកទី១០របស់ Cristiano Ronaldo ក្នុងកម្រិតជម្រើសជាតិ ដែលពុំទាន់មានកីឡាកររូបណាធ្វើបានឡើយ។ ដោយឡែក ខ្សែប្រយុទ្ធ Ali Mabkhout (អារ៉ាប់រួម) និង Sven Rydell (ស៊ុយអែត) ...