• 1039
    0

    ប្រសិនបើចូល​លេងក្នុងការប្រកួតតទល់អេស្ប៉ាញនៅរាត្រីថ្ងៃអាទិត្យ ទី១០ ខែតុលា នេះ Antoine Griezmann នឹងបង្ហាញខ្លួនលើកទី១០០សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិបារាំង។ ខ្សែប្រយុទ្ធក្លិប Atletico Madrid រូបនេះនិយាយថា យប់នេះនឹងក្លាយជាយប់ដ៏ពិសេសសម្រាប់គេ។ Griezmann ដែលលេងក្លិបអាជីពនៅអេស្ប៉ាញរហូតមក នឹងក្លាយជាកីឡាករបារាំងទី៩ដែលលេងក្នុងក្រុមជម្រើសជាតិចាប់ពី១០០ប្រកួតឡើង។ គេថា ពិតជាមានមោទកភាពខ្លាំងណាស់ និងជាការប្រកួតដែលត្រូវតែឈ្នះចាំបាច់។   កីឡាករវ័យ៣០ឆ្នាំរូបនេះបានជាប់ជម្រើសជាតិដំបូងក្នុងឆ្នាំ២០១៤ និងរកបាន៤១គ្រាប់ហើយ។ យប់នេះបារាំងនឹងប៉ះអេស្ប៉ាញក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Nations League៕
  • 3106
    0

    (BC-99) ព្រះ​អង្គម្ចាស់​ដែល​ជា​រាជទាយាទ​របស់​រាជាណាចក្រ អារ៉ាប៊ីសាអូឌី Mohammed Binsalman កំពុង​តែ​ដាក់​គោល​ដៅ​ដើម្បី​កែ​ប្រែ Newcastle ពីក្លិប​ធម្មតា​ទៅជាក្លឹបអ្នកមានបំផុតមួយ​នៅលើពិភពលោកក្នុងពេលដ៏ខ្លីនេះ តែ​មាន​ចំនុច​៧​យ៉ាង​ដែល​អ្នក​វិភាគ​ថា​ម្ចាស់​ថ្មី​រូប​នេះ​ត្រូវ​តែ​ធ្វើ​។ ១-ជ្រើស​រើស​អ្នក​ចាត់​ការ​ថ្មី៖ ថ្វី​ត្បិត​តែ​អ្នក​ចាត់​ការ​ទូទៅ​បច្ចុប្បន្ន​ Steve Bruce បាន​ខិត​ខំ​ជួយ​ក្រុម​អស់​ពី​កម្លាំង​កាយ​ចិត្ត តែ​លោក​ហាក់​ដូច​ជា​គ្មាន​ប្រជាប្រិយភាព​ក្នុង​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ឡើយ។ ពិត​ណាស់​នៅ​ពេល​ដែល Newcastle សម្បូរហូរហៀរ​ដោយ​ទ្រព្យ​បែប​នេះ​អ្នក​ចាត់​ការ​ថ្មី​ដែល​មាន​ប្របវត្តិ​និង​ស្នាដៃ​ដឹកនាំ​បាន​ល្អប្រាកដ​ជា​ត្រូវ​កត់​ចូល​បញ្ជី​ជា​មិន​ខាន​ក្នុង​នោះ​គេ​មើល​ឃើញ​មានលោក​ Eddie Howe និង Chris Wilder តែ​អ្នក​ទាំង​ពីរ​នៅ​តែ​ចាញ់​កាលីប​លោក Antonio Conte និងលោក ...
  • 2565
    0

    Cristiano Ronaldo បានរកគ្រាប់បាល់បញ្ចូលទីមួយគ្រាប់ក្នុងជ័យជម្នះ៣ទល់នឹង០របស់ព័រទុយហ្គាល់លើកាតារក្នុងការប្រកួតមិត្តភាពនៅថ្ងៃសៅរ៍ ទី០៩ ខែតុលា។ ខ្សែប្រយុទ្ធ Manchester United បានទាត់បញ្ចូលទីគ្រាប់បើកឆាកនាទី៣៧ ធ្វើឲ្យកាតារក្លាយជាក្រុមជម្រើសជាតិទី៤៦ត្រូវបាន CR7 រកគ្រាប់បាល់បញ្ចូលទី។ អតីតកីឡាករ Sporting Lisbon, Real Madrid និង Juventus បានកើនចំនួនគ្រាប់បាល់ក្នុងក្រុមជម្រើសជាតិព័រទុយហ្គាល់ ដល់ទៅ១១២គ្រាប់ ឈរលើគេក្នុងតារាង Top Scorers ជម្រើសជាតិ។ កាលពីខែមុន ...
  • 1530
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសកោះហ្គាំ ដោយលទ្ធផល០ទល់នឹង១ ក្នុង Play-Off ជើងទី១ AFC Asian Cup 2023 នាកីឡដ្ឋាន Khalifa Sports City ប្រទេសបារ៉ែន។ លឹម ពិសុទ្ធ បាន assist ឲ្យចាន់ វឌ្ឍនាកា ទាត់បញ្ចូលទីគ្រាប់ជ័យជម្នះតែ១គត់នេះ។ ជាគ្រាប់បាល់ដំបូងក្នុងការប្រកួតដំបូងផងដែរសម្រាប់ខ្សែប្រយុទ្ធក្លិបបឹងកេត ក្រោយអវត្តមានពីជម្រើសជាតិកម្ពុជា ជិត៣ឆ្នាំកន្លងមក។ ប្រកួតចុងក្រោយបង្អស់មុនអវត្តមានជិត៣ឆ្នាំនរបស់ចាន់ វឌ្ឍនាកា ...
  • 1442
    0

    (BC-99) ខ្សែប្រយុទ្ធក្រុមបិសាចក្រហម Manchester United កីឡាករ Marcus Rashford បាន​និយាយ​ឱ្យ​ដឹង​ថារូប​គេ​បាន​ត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវិលត្រលប់មកជួយ​ក្រុម​វិញ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានបង្ហាញ​ខ្លួន​នៅ​លើ​ទីលាន​ប្រកួត​ជា​លើក​ចុង​ក្រោយ​របស់​ខ្លួន​ក្នុង​កម្មវិធី​យូរ៉ូ ២០២០ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅពេលដែលរូបគេគឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករអង់គ្លេស ៣ នាក់​ដែល​ស៊ុតបាល់ប៉េណាល់ទីមិន​ចូល​និង​បាន​ធ្វើ​ឱ្យ​របូត​ពាន​រង្វាន់​មួយ​នេះ​ទៅ​អ៊ីតាលី។ បន្ទាប់​ពី​ជា​ពីបួស​ស្មា​ដែល​បាន​ព្យាបាល​វះ​កាត់​តាំង​ពី​រដូវ​ក្តៅ​ឆ្នាំ​មុន Rashford បានប្រាប់គេហទំព័រផ្លូវការរបស់ United នៅ​ថ្ងៃនេះ​ថា​ “ខ្ញុំមានអារម្មណ៍ថាជា​សះស្បើយ​១០០%ហើយត្រៀមខ្លួនវិលត្រឡប់មកកាន់ទីលានវិញ។ ដូច្នេះខ្ញុំនឹង​ចូល​រួម​គ្រប់​ការ​ប្រកួត​ដែល​កំពុង​តែ​មមាញឹកដោយ​រង់​ចាំ​តែ​ការ​កោះ​ហៅ​ប៉ុណ្ណោះ​” ។ សូ​ម​បញ្ជាក់​ថា Rashford មិនបានចូល​រួម​លេង​ឱ្យក្លឹប ...
  • 1671
    0

    Jorginho របស់ Chelsea, Lionel Messi របស់ Paris Saint Germain និង Robert Lewandowski របស់ Bayern Munich ស្ថិតក្នុងបញ្ជី៣០នាក់ប្រជែង Ballon d’Or ប្រចាំឆ្នាំ២០២១។ Messi ជាអ្នកឈ្នះចុងក្រោយបង្អស់កាលឆ្នាំ២០១៩ និងជាលើកទី៦របស់គេ។ ឆ្នាំ២០២១នេះ គេបានរួមចំណែកលើកពាន Copa America។ ...
  • 1387
    0

    (BC-99) កីឡាករខ្សែបម្រើ​ស្លាប​ Tahith Chong របស់ក្រុមបិសាចក្រហម Manchester United ដែល​កំពុង​តែ​លេង​ឱ្យ​ក្រុម​ Birmingham លើ​លក្ខខណ្ឌ​ខ្ចី​ជើង​បានបង្ហើប​ថាលោក Ole Gunnar Solskjaer តែង​តែ​ទាក់​ទង​មក​កាន់​រូប​គេ។​ ឆ្លើយ​ទៅ​កាន់ MUTV កីឡាករ​ក្រុមជម្រើសជាតិ U21 ហូឡង់ Tahith Chong បាន​និយាយ​ថាខ្លួន​ពិត​ជា​មាន​ក្តី​រីក​រាយ​ក្រៃ​លែង​ដែល​អ្នក​ចាត់​ការ​ទូទៅ​របស់​ បិសាច​ក្រហម លោក Ole តែង​តែ​ខល​មក​សាក​សួរ​អំពី​ស្ថាន​ភាព​របស់​គេ​នៅ​ជា​មួយ​ក្រុម ...
  • 2199
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United បានក្លាយជាម្ចាស់ពានរង្វាន់កីឡាករល្អប្រចាំខែកញ្ញានៅក្របខ័ណ្ឌ Premier League ដោយស៊ុតបាន៣គ្រាប់ក្នុងការបង្ហាញខ្លួន៣ប្រកួត។ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានយកឈ្នះកីឡាករ៥នាក់ផ្សេងទៀតមកពីក្លឹបទាំង៥ទៀតដូចជា Joao Cancelo, Antonio Rudiger, Saint Maximin, Mohamed Salah និង Sarr។ សម្រាប់ពានរង្វាន់គ្រូបង្វឹកល្អប្រចាំខែវិញគឺបានទៅលើ Mikel Arteta ក្រោយពីដឹកនាំក្រុមកាំភ្លើងធំឈ្នះ៣ប្រកួតជាប់ៗគ្នាវិញនៅខែកញ្ញា បន្ទាប់ពីចាញ់៣ប្រកួតជាប់ៗគ្នាបើកឆាករដូវកាលថ្មី។ ...
  • 19563
    0

    អ្នកគាំទ្រ Newcastle United បានបង្ហាញនូវអារម្មណ៍រីករាយយ៉ាងខ្លាំងក្រោយមូលនិធិ Public Investment Fund របស់អារ៉ាប៊ីសាអ៊ូឌីត ចូលគ្រប់គ្រងក្លិបក្នុងនាមម្ចាស់ថ្មីជំនួសក្រុមហ៊ុនលោក Mike Ashley ក្នុងតម្លៃ៣០៥លានផោន។ ដំណើរការទិញក្លិបដោយ Public Investment Fund ត្រូវបានបញ្ចប់នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា ហើយអ្នកគាំទ្របានពពាក់ពពូនគ្នានៅមុខកីឡដ្ឋាន St.James’s Park ដើម្បីបង្ហាញការអបអរសាទរ។ លោក Mike Ashley ដែលជាប្រធានក្លិបចាស់មិនមានប្រជាប្រិយភាពទេអំឡុងការដឹកនាំរយៈពេល១៤ឆ្នាំមក ...
  • 1659
    0

    មួយគ្រាប់ចុងម៉ោងពី Theo Hernandez ក្នុងនាទី៩០បានផ្ដល់ជ័យជម្នះដល់បារាំងដែលបានវាយបកយកឈ្នះបែលហ្ស៊ិក ដោយលទ្ធផល២ទល់នឹង៣ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League 2021 នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែតុលា។ ក្រុមលោក Didier Deschamps ត្រូវបានបែលហ្ស៊ិកនាំមុខ២ទល់នឹង០មុន ដោយ Yannick Carrasco ក្នុងនាទី៣៧ និង Romelu Lukaku នាទី៤០។ ចូលដល់វគ្គទី២ នាទី៦២ ...