តើក្រុមគោព្រៃកម្ពុជាអាចបន្តយកឈ្នះកោះហ្គាំហើយឆ្លងផុតវគ្គ Playoff នេះ ទៅជុំបន្តដែរឬទេ?
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមបាល់ទាត់កោះហ្គាំ នាវេលាម៉ោង១១:០០នាទីយប់នេះ (ម៉ោងនៅកម្ពុជា) នៅទឹកដីប្រទេសបារ៉ែនក្នុងការប្រកួត AFC Asian Cup China 2023 Qualifiers Playoff ជើងទី២។
សម្រាប់ការប្រកួតជើងទី១ ក្រុមរហស្សនាមគោព្រៃបានយកឈ្នះដោយលទ្ធផល១ទល់នឹង០ ដែលស៊ុតបញ្ចូលទីដោយខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា។
យ៉ាងណាក្តីក្រោយបញ្ចប់ការប្រកួតកាលពីយប់ថ្ងៃសៅរ៍ អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា Keisuke Honda បានបង្ហាញពីអារម្មណ៍មិនសប្បាយចិត្តប៉ុន្មានឡើយចំពោះទម្រង់លេងរបស់ក្រុម ប៉ុន្តែរំពឹងថានឹងធ្វើបានល្អវិញនៅជើងទី២នេះ។
គួរឱ្យដឹងថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវបានគេព្យាករណ៍ថានឹងអាចមានឱកាសច្រើនក្នុងការឡើងទៅជុំបន្តទៀត ក្រោយពីបានយកឈ្នះក្រុមបាល់ទាត់កោះហ្គាំនៅជើងទី១រួចម្តងមកហើយ។
រូបភាព៖ FFC