• 1299
    0

    លោក Rafael Benitez ត្រូវបានបញ្ចប់តំណែងជាអ្នកចាត់ការ Everton នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២ នេះ។ ការបញ្ចប់តំណែងនេះបន្ទាប់ពីក្រុមរហស្សនាមស្ករគ្រាប់ចាញ់ Norwich City ២ទល់នឹង១ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១៥ ខែមករា។ Everton ស្ថិតនៅលេខ១៥ ពីលើតំបន់កាត់ចោលតែ៦ពិន្ទុ ហើយគិតត្រឹម១៣ប្រកួត ពួកគេចាញ់ដល់ទៅ៩ប្រកួតបាត់ទៅហើយ៕  
  • 1383
    0

    ការនាំមុខ០ទល់នឹង២របស់ Manchester United លើ Aston Villa មានសុពលភាពត្រឹមនាទី៧៦ប៉ុណ្ណោះ ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២។ Bruno Fernandes ជាអ្នករកបានគ្រាប់បាល់នាំំមុខទាំង២គ្រាប់នេះ។ ផ្ទុយទៅវិញ អ្វីៗបានប្រែប្រួល ក្រោយការប្ដូរចូលរបស់ Philippe Coutinho ក្នុងនាទី៦៨។ កីឡាករប្រេស៊ីលដែលត្រូវបាន Aston Villa ...
  • 2615
    0

    ខ្សែការពារភ្នំពេញក្រោន សួន នឿត បានព្យួរស្បែកជើងពីអាជីពជាកីឡាករបាល់ទាត់ហើយ នៅដើមឆ្នាំ២០២២ នេះ។ ភ្នំពេញក្រោនបានសរសេរ Farewell ដល់កីឡាករជាស្វាមីរបស់ប្អូនស្រីបង្កើតតារាចម្រៀង ឆន សុវណ្ណារាជ បែបនេះ “៖បន្ទាប់ពីបានរួមរស់ជាមួយក្លិបភ្នំពេញក្រោនអស់រយៈពេល ១១ឆ្នាំកន្លងមក កីឡាករ សួន នឿត បានសម្រេចចូលនិវត្តន៍ពីអាជីពក្រោមការសោកស្តាយរបស់មិត្តរួមក្រុម។រូបគេបានចាប់ផ្តើមជាមួយភ្នំពេញក្រោនតាំងពីកម្រិតថ្នាលយុវជនរហូតបានវិវត្តន៍ខ្លួនក្លាយជាកីឡាករអាជីពនៃក្រុមធំនាឆ្នាំ២០១៦។ យើងសូមអរគុណដល់កីឡាករ សួន នឿត ដែលបានខិតខំប្រឹងប្រែងកន្លងមកជាមួយក្លិប និងសូមជូនពរដល់រូបគេឲ្យទទួលបានជោគជ័យក្នុងជីវិត។” កាលឆ្នាំ២០១៨ សួន នឿត បានផ្អាកពីបាល់ទាត់ពេញមួយរដូវកាល ...
  • 984
    0

    ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសជាផ្លូវការពីការផ្ទេរខ្សែប្រយុទ្ធ Marcus Haber សម្រាប់រដូវកាលថ្មី២០២២។ ខ្សែប្រយុទ្ធកាណាដារូបនេះត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅក្រុមជើងឯករងលីគកំពូលមួយរយៈមកហើយ ក្រោយចាកចេញពីវិសាខានាដំណាច់រដូវកាល២០២១។ Haber បានមកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០២១ ដោយចូលរួមជាមួយវិសាខា។ កីឡាករវ័យ៣២ឆ្នាំរកបាន​១៧គ្រាប់ពីការចូលលេង​១៧ប្រកួត និង assist បាន៩ដង។ គេនឹងពាក់អាវលេខ៩៩នៅក្រុមថ្មីព្រះខ័នរាជស្វាយរៀង៕  
  • 883
    0

    លោក Andriy Shevchenko ត្រូវបាន Genoa បញ្ចប់តំណែងជាគ្រូបង្គោលហើយ នៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះហើយ ក្រោយកាន់ការងារបានត្រឹម២ខែ។ រយៈពេល២ខែក្រោមការដឹកនាំពី Legend របស់ AC Milan រូបនេះ Genoa ឈ្នះតែមួយលើកគត់ និងចាញ់៧ដង។ លោកបានចូលធ្វើការនៅថ្ងៃទី០៧ ខែវិច្ឆិកា ២០២១ លើកិច្ចសន្យាដល់ឆ្នាំ២០២៤។ ការដកតំណែងនេះកើតឡើង​ ក្រោយចាញ់ ...
  • 1836
    0

    អ្នកចាំទី ទូត សរ៉ូត របស់ក្លិបបាល់ទាត់អគ្គិសនីកម្ពុជា បានសរសេរលើគណនី Facebook របស់ខ្លួនថា មិនបានប្រលងជាប់សញ្ញាបត្រទុតិយភូមិដែលត្រូវបានប្រកាសលទ្ធផលនៅថ្ងៃសុក្រ​ ទី១៤ ខែមករា ឆ្នាំ២០២២ នេះឡើយ។ ទោះមិនទទួលបានជោគជ័យ អតីតយុវជនសាលាបាល់ទាត់ជាតិបាទីនៅតែទទួលបានការលើកទឹកចិត្តពីឪពុកម្ដាយ ដោយលោកទាំង២បានទិញម៉ូតូទំនើបមួយគ្រឿងដល់រូបគេថែមទៀត។ យុវជនវ័យ១៩ឆ្នាំសរសេរបែបនេះ “៖Thank you mom & dad ទោះធ្លាក់ក៏នូវតែលើកទឹកចិត្ត“។ ទាក់ទងទៅនឹងការចាប់អាជីពបាល់ទាត់វិញ ទូត សរ៉ូត បានជាប់យុវជនជម្រើសជាតិកម្ពុជាអាយុក្រោម១៥ឆ្នាំ ...
  • 1859
    0

    Pierre-Emerick Aubameyang មានបញ្ហាបេះដូងក្នុងការប្រកួតពានរង្វាន់ជើងឯកទ្វីបអាហ្វ្រិក នាពេលថ្មីៗ។ ទន្ទឹមនឹងនេះដែរ គណៈកម្មការសុខាភិបាលនៃសហព័ន្ធកីឡាបាល់ទាត់អាហ្វ្រិកប្រកាសថា កីឡាករជម្រើសជាតិហ្គាបុង៣រូប គឺ Aubameyang, Axlel Meye និង Mario Lemina សុទ្ធតែបានជួបប្រទះបញ្ហាបេះដូង ដូច្នេះមិនអាចប្រកួតជើងឯកអាហ្វ្រិកបានទេ។ ពួកគេក៏ធ្លាប់មានបញ្ហាកូវីដ១៩ដែរ។ ប៉ុន្មានថ្ងៃនេះ កីឡាករកាណាដា Alphonso Davies ត្រូវបានប្រកាសថា មានបញ្ហាបេះដូង និងមិនអាចចូលរួមប្រកួតជម្រុះ FIFA World ...
  • 1938
    0

    ក្លឹប Man United អាចនឹងបាត់បងកីឡាករ Andreas Pereira បន្ទាប់ពី Flamengo បានដាក់សំណើរប្រហែល 8 លានផោនសម្រាប់ខ្សែបម្រើ Pereira នាខែមករានេះ។ កីឡាករវ័យ 26 ឆ្នាំរូបនេះកំពុងងស្ថិតក្នុងលក្ខណខ្ចីជើងនៅក្នុងស្រុកកំណើតប្រទេសប្រេសុីល ជាមួយកិច្ចសន្យាអចិន្ត្រៃយ៍ ប្រមាណ16 លានផោនជាមួយបិសាចក្រហម។ ប៉ុន្តែយ៉ាងមិញក្លឹប Flamengo បានចេញមកដាក់សំណើរត្រឹមតែ៨លានផោនតែប៉ុណ្ណោះដើម្បីយកAndreas Pereira ទៅជាអចិន្រៃ្តយ៍។ ក្នុងនោះដែរចាប់តាំងពីបានមកដល់ Old ...
  • 1648
    0

    ក្លិបបាល់ទាត់អង្គរថាយហ្គឺររកបានខ្សែការពារឆ្វេងបំពេញចន្លោះខ្វះខាតបន្ទាប់ពីការចាកចេញរបស់សឿត បារាំង ហើយ នោះគឺកីឡាករវ័យក្មេង ឡាក់ សុភ័ក្ត្រា ដែលបានជាប់ក្នុងការធ្វើតេស្តសមត្ថភាពយុវជនអាយុក្រោម ២១ឆ្នាំ កាលពីខែ ធ្នូ ឆ្នាំ ២០២១ កន្លងទៅ។ ឡាក់ សុភ័ក្ត្រា បានផ្ដើមការហ្វឹកហាត់បាល់ទាត់លក្ខណៈអាជីពនៅក្រុមយុវជនព្រះខ័នរាជស្វាយរៀង ពីឆ្នាំ ២០១៧ ដល់ ២០១៨ មុនផ្លាស់មក អាស៊ីអឺរ៉ុប ក្នុងឆ្នាំ ២០១៩ និងបានលេងនៅទីនោះដល់ ២០២១។ ...
  • 2329
    0

    Arsenal បានស្នើទៅកាន់ Premier League ដើម្បីពន្យារការប្រកួតតទល់ Tottenham Hotspur ដោយសារតែវិបត្តិកីឡាករ។ “យើងបានដាក់លិខិតទៅគណៈកម្មការ Premier League រួចរាល់ហើយដើម្បីសុំពន្យារការប្រកួតជាមួយ Spurs ព្រោះអីកីឡាករយើងខ្លះរបួសផង, កើតកូវីដ១៩ផង ហើយអ្នកខ្លះមិនទាន់មកពីប្រកួតពានអាហ្វ្រិកទៀត។” នេះជាការបញ្ជាក់លើទំព័រ Arsenal។ ការប្រកួតរវាងក្រុមទាំង២ខាងលើនឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែមករា ឆ្នាំ២០២២ នេះ។ បើតាមស្ថាប័ន WhoScored ក្រុមកាំភ្លើងធំមានកីឡាករដល់ទៅ១១នាក់ដែលមិនអាចលេងបាន។ ...