បាល់ទាត់
-
កែវ សុខង៉ន ចង់ឲ្យលោក Honda នៅជាប់លាប់ជាមួយកីឡាករជាងធ្វើការតាមអនឡាញ
លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោនបានលើកឡើងក្នុងការឡាយវីដេអូកាលពីយប់ថ្ងៃអង្គារ ទី២២ ខែកុម្ភៈ ដែលលោកបានលុបចោលទៅហើយនោះថា លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា គួរណាស់តែចូលដឹកនាំក្រុមដោយផ្ទាល់ និងជាប់លាប់ ជាជាងការធ្វើការតាមអនឡាញ។ លោក កែវ សុខង៉ន ថ្លែងបែបនេះ ដោយសារតែលោកមើលឃើញថា ជាញឹកញាប់លោក Honda បានមកបង្ហាត់ដោយផ្ទាល់យូរថ្ងៃទេ ដោយអនុវត្តការងារតាមអនឡាញ និងទុកពេលឲ្យក្រុមជំនួយការនៅកម្ពុជាធ្វើការ។ ចំណែកលោក Ryu ... -
U23 កម្ពុជាអស់ឱកាសទៅវគ្គបន្ត
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ មិនអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 បានទេ ក្រោយវៀតណាម ឈ្នះ ថៃ ត្រឹមតែ១ទល់នឹង០ ក្នុងជំនួបប្រចាំពូល C។ សរុបមក U23 វៀតណាម បានលេខ១ពូល C ត្រូវប៉ះក្រុមលេខ១ពូល A ទីម័រខាងកើត។ ចំណែកក្រុមលេខ១ពូល B ឡាវ ត្រូវប៉ះក្រុមលេខ២ពូល ... -
ប្រទេសចិនដាក់គោលដៅធ្វើម្ចាស់ផ្ទះ FIFA World Cup ក្រោយទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍អូឡាំពិករដូវរងា ២០២២
បន្ទាប់ពីជោគជ័យលើការរៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា២០២២ រួចមក ប្រទេសចិនកំពុងសម្លឹងគោលដៅធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup។ ប្រទេសចិនក៏ធ្លាប់រៀបចំព្រឹត្តិការណ៍អូឡាំពិករដូវក្តៅទទួលបានជោគជ័យយ៉ាងល្អផងដែរ ហើយទាំងអស់នេះហើយ ទើបប្រទេសចិន មានគោលដៅរឿបចំធ្វើជាម្ចាស់ផ្ទះ FIFA World Cupនៅពេលអនាគត។ មួយវិញទៀត ប្រធានាធិបតីចិនលោក Xi Jinping ធ្លាប់បានលើកឡើងថា លោកចង់ឱ្យប្រទេសចិនលេចមុខមាត់ ហើយថែមទាំងឈ្នះពានរង្វាន់ World Cup ផ្នែកបុរសនៅថ្ងៃណាមួយ។ ចំណែកឯក្តីសង្ឃឹមពួកគេក្នុងការលេង World Cup ... -
ប្រទេសកាតាកំពុងយកចិត្តទុកដាក់ក្នុងរឿងសំខាន់មួយនេះនៅ World cup ២០២២
ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ក្នុងប្រទេសកាតាដែលនឹងចាប់ផ្ដើមនៅក្នុងខែកញ្ញា ខាងមុខនោះ ពេលនេះកំពុងតែយកចិត្តទុកដាក់ខ្លាំងលើស្មៅក្នុងទីលានដែលកំពុងថែទាំ។ លោក Haitham Al Shareef វិស្វករសំណង់ស៊ីវិលជនជាតិស៊ូដង់ ដែលបានធ្វើការលើទីលានរបស់ប្រទេសកាតាបាននិយាយថាសីតុណ្ហភាពអាចកើនឡើងដល់ 40 អង្សា វាអាចមានផលពិបាកសម្រាប់ស្មៅដែលត្រូវលូតលាស់ ខណៈដែលទីលាននីមួយៗត្រូវការទឹកស្អាតចំនួន ១ម៉ឺនលីត្រក្នុងមួយថ្ងៃក្នុងនៅរដូវរងារ និង ៥ម៉ឺនលីត្រក្នុង១ថ្ងៃរដូវក្តៅ ដើម្បីអោយស្មៅទាំងអស់ក្នុងកីឡដ្ឋានដាំដុះល្អ នៅក្នុងចំនោមកីឡដ្ឋានចំនួនប្រាំបី និងកន្លែងហ្វឹកហាត់ចំនួន ១៣៦ផ្សេងទៀត។ លោក Al Shareef បានបន្ថែមថា ប្រទេសកាតាបាននាំយកស្មៅចំនួន១៤០តោនជារៀងរាល់ឆ្នាំពីសហរដ្ឋអាមេរិកដែលស្មៅទាំងនោះត្រូវស្រោចទឹកដែលគ្មានជាតិប្រៃដើម្បីផ្សាំជាមួយ ... -
អ្នកព័ត៌មានម៉ាឡេស៊ីម្នាក់គិតថា ក្រុមខ្លួនចាញ់ឡាវ ព្រោះខ្វះសំណាង
អ្នកសារព័ត៌មានម៉ាឡេស៊ីមួយរូបឈ្មោះ Mohammad Jusoh ដែលតាមដានព្រឹត្តិការណ៍ AFF U23 Championship 2022 បានបង្ហាញហេតុផលដែលក្រុមជម្រើសជាតិខ្លួនបរាជ័យក្រោមថ្វីជើងឡាវ ធ្លាក់ត្រឹមវគ្គចែកពូល។ អ្នកសារព័ត៌មានខាងលើបង្ហាញពីការយល់ឃើញបែបនេះ “៖យើងខ្វះសំណាង ជាពិសេសក្នុងការប្រកួតចុងក្រោយ។ យើងមានឱកាសច្រើន តែមិនអាចសម្រេចវាបាន។ ចំណែកឡាវវិញកេងយកផលពីការភ្លាត់របស់យើង។” លោក Jusoh បន្ថែម ” U23 ម៉ាឡេស៊ីលេងមិនសូវចូលគ្នា។ កីឡាករភាគច្រើនថ្មី និងទើបលេងជាមួយគ្នា ហើយណាមួយ កីឡាករល្អៗខ្លះ ... -
គិរីវង់យកបានកីឡាករជម្រើសជាតិហ្វីលីពីនកើតនៅអាមេរិក
ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យបានប្រកាសពីការផ្ទេរយកខ្សែបម្រើប្រយុទ្ធ Jose Elmer Poblete Porteria សម្រាប់រដូវកាល២០២២នេះ។ កីឡាករជនជាតិហ្វីលីពីនកើតនៅសហរដ្ឋអាមេរិកធ្លាប់លេងនៅក្លិប Kaya និង Ceres Negros និង Ratchaburi Mitr Phol នៃក្របខណ្ឌកំពូលថៃ។ គេទទួលបានការបណ្តុះបណ្តាលបាល់ទាត់របស់ក្លិប D.C. United តាំងពីអាយុ ៦ឆ្នាំ រហូតបានជាប់ជាជម្រើសយុវជនក្លិបអាយុក្រោម១៣ឆ្នាំ របស់ Super Y-League។ O.J ... -
Van De Beek ថាមិនត្រឡប់ទៅក្លឹបចាស់វិញឡើយ បើសិនលោក Rangnick និយាយបែបនេះមែន
ខ្សែបម្រើ Donny van de Beek បានសម្រេចចិត្តរួចហើយថានឹងមិនវិលត្រឡប់មកចូលរួមជាមួយក្លិបបិសាចក្រហម Manchester United នោះឡើយបន្ទាប់ពីលោក Ralf Rangnick បាននិយាយថាក្រុមរបស់លោកគឺមានកីឡាករល្អគ្រប់គ្រាន់។ Van De Beek បានចាកចេញពីទឹកដី Old Trafford និងផ្ទេរមកលេងខ្ចីជើងនៅក្លិប Everton ចាប់ពីពាក់កណ្ដាលរដូវកាលនេះរហូតដល់ដំណាច់រដូវកាល ដោយសារចង់មាននាទីលេងច្រើនជាងនោះ។ យ៉ាងណាមិញ គ្រាន់តែបង្ហាញខ្លួនលើកដំបូងឲ្យ Everton ភ្លាម ... -
មើលទៅដូចមិនសូវស្រួល PSG ត្រៀមអ្នកជំនួស Mbappe រួចជាស្រេច
ក្លិប Paris Saint-Germain បានកំណត់គោលដៅក្នុងការនាំយកជម្រើសខ្សែប្រយុទ្ធថ្មី ដើម្បីមកជំនួស Kylian Mbappe ដែលផុតកិច្ចសន្យាជាមួយពួកគេនៅដំណាច់រដូវកាលនេះ ខណៈការព្រមព្រៀងកិច្ចសន្យាថ្មី ហាក់ពុំមានអ្វីរីកចម្រើនឡើយ។ Kylian Mbappe បានប្រាប់ពីគម្រោងអនាគតរបស់ខ្លួនថា នឹងផ្ទេរទៅចូលរួម Real Madrid នៅដំណាច់រដូវកាលនេះ បើទោះបីជាមានការអង្វរយ៉ាងទទូចពីក្លិបបច្ចុប្បន្នរបស់គេ ក៏ដូចជាថ្នាក់ដឹកនាំនៅប្រទេសបារាំងក៏ដោយ។ ដូច្នេះហើយ Paris Saint-Germain បានសម្លឹងឃើញ ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងម្នាក់ គឺកីឡាករ Amine ... -
លឹម ពិសុទ្ធ ត្រូវវះកាត់របួសបែកឆ្អឹងជង្គង់
ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសនៅព្រឹកថ្ងៃចន្ទ ទី២១ ខែកុម្ភៈ ឆ្នាំ២០២២ នេះថា កីឡាករ លឹម ពិសុទ្ធ នឹងទទួលការវះកាត់របួសបែកឆ្អឹងជង្គង់។ បន្ទាប់ពីការវះកាត់នេះទៅ ខ្សែប្រយុទ្ធវ័យក្មេងរូបនេះនឹងបន្តសម្រាកព្យាបាលរបួសពីចន្លោះ២ទៅ៣ខែ។ ភ្នំពេញក្រោនសរសេរបែបនេះ “៖ក្លិបបាល់ទាត់ភ្នំពេញក្រោន សូមជម្រាបជូនអ្នកគាំទ្រទាំងអស់ឲ្យបានជ្រាបថា កីឡាករ លឹម ពិសុទ្ឋ បានបែកទ្រនាប់ជង្គង់ជើងខាងឆ្វេង ហើយបន្ទាប់ពីការពិនិត្យយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ពិសុទ្ឋ ត្រូវការធ្វើការវះកាត់នៅបញ្ហារបួសនេះ។ ក្លិបបាល់ទាត់ភ្នំពេញក្រោនសូមថ្លែងអំណរគុណនៅការយកចិត្តទុកដាក់ពីសំណាក់អ្នកគាំទ្រ និងសហព័ន្ធបាល់ទាត់កម្ពុជា ដែលបានសហការជាមួយក្លិប ក្នុងករណីព្យាបាលរបួសរបស់កីឡាករ លឹម ... -
ជម្លោះរវាង Ronaldo នឹង Maguire ក្នុងក្រុមត្រូវបានលោក Ralf Rangnick ចេញបកស្រាយ
លោក Raft Rangnick គ្រូបង្វឹកបណ្តោះអាសន្ន Manchester United បានបដិសេធ ការផ្សព្វផ្សាយពីអ្នកកាសែតថាខ្សែប្រយុទ្ធ Cristiano Ronaldo និងខ្សែការពារ Harry Maguire កំពុងប្រជែងអំណាចប្រធានក្រុមដែល ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថា ពួកគេកំពុងតែមានទំនាស់ជារឿយៗ។ យ៉ាងណា Maguire ក៏បានបង្ហោះលើបណ្តាញសង្គម បដិសេធថាជារឿងមិនពិតឡើយ ពាក់ព័ន្ធនឹងបញ្ហាពាក្យចចាមអារ៉ាមដែលថាកំពុងជួបបញ្ហាជាមួយខ្សែប្រយុទ្ធវ័យ៣៦ឆ្នាំ។ ជុំវិញរឿងនេះ លោក Rangnick បានលើកឡើងថា “ខ្ញុំមិនដែលខកចិត្តនឹងរឿងបែបនេះឡើយ ...