• 1019
    0

    ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំ ច្បាមបានតំណែងជើងឯកយុវជនអាស៊ីអាគ្នេយ៍ អាយុក្រោម២៣ឆ្នាំ ក្រោយឈ្នះថៃ ១ទល់នឹង០។ មុនឡើងផ្ដាច់ព្រ័ត្រ វៀតណាម ឈ្នះទីម័រខាងកើត ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៣ បន្ទាប់ពីស្មើគ្នា០ទល់នឹង០។ ចំណែក ថៃទម្លាក់ឡាវ ២ទល់នឹង០។ គួរបញ្ជាក់ថា ការប្រកួត AFF U23 Championship 2022 មាន៩ក្រុមចូលរួម ខណៈឥណ្ឌូនេស៊ីដែលជាក្រុមការពារជើងឯក និងមីយ៉ាន់ម៉ា មិនបានប្រកួតទេ ក្រោយមានវិជ្ជមានច្រើនករណីក្នុងក្រុម៕
  • 1719
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោនបានប្រកាសនាំចូល​ខ្សែបម្រើ​ Daisuke Kobayashi មកចូលរួមក្រុមជំនួសខ្សែបម្រើជនជាតិជប៉ុនម្នាក់ទៀត គឺ Yudai Ogawa។ ការសម្រេចនាំយក Daisuke មកនេះ ដោយសារតែ Yudai បានមានបញ្ហារបួស Hernia ingrinial (ពោះវៀន) ដែលតម្រូវឲ្យរូបគេធ្វើការវះកាត់។ Yudai បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនដើម្បីធ្វើការវះកាត់និងសម្រាកព្យាបាលដែលនាំឱ្យរូបគេនឹងមិនអាចមានវត្តមានលើទីលានក្នុងរយៈពេលយូរ។ Yudai Ogawa ដែលធ្លាប់លេងនៅការពារជាតិ និង​អង្គរថាយហ្គឺរ បានចូលរួមជាមួយភ្នំពេញក្រោនរដូវកាល២០២១ និងជាកម្លាំងស្នូលដែលជួយក្រុមនេះឈ្នះជើងឯកលីគកំពូល។ ចំណែក ...
  • 2469
    0

    ក្រុមបាល់ទាត់ជម្រើសជាតិទីម័រខាងកើតត្រូវបានផ្ដល់ចំណាត់ថ្នាក់លេខ៣ដោយស្វ័យប្រវត្តិក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 ក្រោយឡាវ មិនមានកីឡាករគ្រប់គ្រាន់ ដោយសារការតេស្ដឃើញវិជ្ជមានជំងឺកូវីដ១៩។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីតេស្ដឃើញនៅព្រឹកថ្ងៃសៅរ៍ ទី២៦ ខែកុម្ភៈ នេះដែលជាថ្ងៃប្រកួតផ្ដាច់ព្រ័ត្រតែម្ដង។ ដូច្នេះឡាវអត់មានកីឡាករគ្រប់គ្រាន់ ដែលត្រូវផ្ដល់ជ័យជម្នះស្វ័យប្រវត្តិដល់ទីម័រខាងកើត ទៅតាមច្បាប់ដែលបានកំណត់។ នៅព្រឹកថ្ងៃដដែលនេះ គណៈកម្មការសុខាភិបាលនៃសហព័ន្ធកីឡាបាល់ទាត់អាស៊ានបានត្រួតពិនិត្យយ៉ាងល្អិតល្អន់លើសុខភាពក្រុមទាំង៤ដែលត្រូវប្រកួតដណ្ដើមចំណាត់ថ្នាក់។ ចំណែកថៃវិញក៏មានកីឡាករ និងក្រុមការងារគ្រូបង្វឹកមួយចំនួនតេស្ដវិជ្ជមានដែរ វៀតណាមមានកីឡាករ១៧នាក់សម្រាប់ប្រកួតផ្ដាច់ព្រ័ត្រយកជើងឯក៕
  • 1236
    0

    បន្ទាប់មានមានការវាយប្រហាររវាងប្រទេស រុស្សីនឹងអ៊ុយក្រែន ក៏មានថ្នាក់ដឹកនាំក្នុងពិកីឡា , កីឡាករចេញមុខមកជួយតវ៉ារឿងរ៉ាវទាំងនេះហើយ ក្នុងនោះក៏មានក្លឹបបាល់ទាត់នៅអាល្លឺម៉ង់បញ្ចប់ម្ចាស់ឧបត្ថមខ្លួន ផងដែរ ។ រីឯក្លឹបយក្ស Manchester United វិញ បាន​បញ្ចប់​កិច្ច​សន្យា​ឧបត្ថម្ភ​របស់​ខ្លួន​ជាមួយ​នឹង​ក្រុមហ៊ុន​អាកាសចរណ៍​រុស្ស៊ី Aeroflot បន្ទាប់​ពី​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ អត្ថបទ៖ Monsoon
  • 1918
    0

    ថ្មីៗនេះ Romelu Lukaku បានបង្ហាញការចង់ទៅប្រទេសអ៊ីតាលិវិញបន្ទាប់ការចាប់ផ្ដើមលេងមិនបានល្អសម្រាប់ Chelsea។ យ៉ាងណាមិញរឿងទាំងនេះវាអាចនឹងកើតឡើងពិតមែនប៉ុន្តែសមីខ្លួន បានប្ដេជ្ញាថាខិតខំប្រឹងប្រែងអោយអស់កំលាំងកាយចិត្តដើម្បីជួយ Chelsea សម្រាប់ការប្រកួតដែលនៅសល់ទាំងប៉ុន្មាន។ សូមបញ្ចាក់ថាកន្លងទៅ Lukaku ធ្លាប់មានបញ្ហាជាមួយគ្រូបង្វឹកលោក Thomas Tuchel ក្រោយមកក៏មានបញ្ហាទម្រង់ធ្លាក់ បូករួមនឹងពាក្យចចាមរ៉ាមចាកចេញ ។ យ៉ាងណាមិញLukaku ពិតជាធ្លាប់បាននិយាយថាចង់ត្រលប់ទៅ Inter វិញពិតមែន៕ -Monsoon-
  • 3129
    0

    ខ្សែប្រយុទ្ធ Ibrahima Wadji របស់ក្លិប Qarabag បានសារភាពថា ពេលខ្លួនព្យាយាមប្រជែងបាល់ជាមួយអ្នកចាំទី Steve Mandanda ដៃរបស់ខ្លួនក៏បាន​ជ្រុលទៅប៉ះបាល់ ហើយចូលសំណាញ់​របស់ Marseille ក្នុងនាទី៣៤។ ក្នុងការប្រកួត Conference League នេះ មិនមានការប្រើប្រាស់ V.A.R ទេ ហើយអាជ្ញាកណ្ដាលក៏មិនឃើញទៀត។ អាជ្ញាកណ្ដាលបានផ្ដល់បាល់នោះឲ្យទៅ Qarabag។ បន្ទាប់មក Ibrahima Wadji ...
  • 685
    0

    ខណៈអ៊ុយក្រែនបានរងការវាយប្រហារពីប្រទេសរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ការប្រកួតបាល់ទាត់នៅតែបន្ត ហើយកីឡាករ និងអ្នកគាំទ្របានបង្ហាញការគាំទ្ររបស់ពួកគេចំពោះប្រទេសអឺរ៉ុបខាងកើតមួយនេះ។ កីឡាករអន្តរជាតិអ៊ុយក្រែន Ruslan Malinovskyi ស៊ុតបញ្ចូលទីបានពីរគ្រាប់ក្នុងជ័យជម្នះ ៣-០ របស់ Atalanta នៅ Olympiakos ហើយបង្ហាញអាវយឺតដែលមានសារថា “No War in Ukraine”។ Zenit St Petersburg គឺជាក្លិបរុស្ស៊ីតែមួយគត់ដែលលេងនៅថ្ងៃព្រហស្បតិ៍ទល់នឹង Real Betis ...
  • 3170
    0

    ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ AFF U23 Championship 2022 ក្រោយឈ្នះទីម័រខាងកើត ដោយបាល់ប៉េណាល់ទី៥ទល់នឹង៣ បន្ទាប់ពីស្មើគ្នា០ទល់នឹង០។ ក្នុងការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះ វៀតណាមមានកីឡាករតែ១៣នាក់ប៉ុណ្ណោះ ដោយ១១នាក់ឡើងទាត់ និងបម្រុង២នាក់។ សូម្បីតែអ្នកចាំទីបម្រុងម្នាក់ក៏ត្រូវបានប្ដូរចូលធ្វើជាអ្នកទាត់ដែរ។ ការប្រកួតម៉ោងធម្មតា និង extra times ១៥នាទី២ដង ក្រុមទាំងស្មើគ្នា០ទល់នឹង០ ហើយក៏ឈានដល់ការទាត់ប៉េណាល់ទី។ ដូច្នេះក្រុមជម្រើសជាតិវៀតណាមត្រូវប៉ះថៃសាជាថ្មី តែលើកនេះក្នុងវគ្គផ្ដាច់ព្រ័ត្រវិញម្ដង។ កាលវគ្គចែកពូល វៀតណាមឈ្នះថៃ​១ទល់នឹង០។ ចំណែកទីម័រខាងកើត ...
  • 2379
    0

    Arsenal បានត្រៀម​ផ្ដល់​កុងត្រា​ថ្មី​រយៈពេល​៣ឆ្នាំ​ដល់​លោក​ Mikel Arteta ដើម្បី​បន្ត​ដឹកនាំ​ក្លឹប​កាំភ្លើង​ធំ​នេះ​បន្ត​ទៀត​ ខណៈ​កុងត្រា​របស់​លោក​នៅ​មាន​សុពលភាព​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail នៅ​ថ្ងៃ​នេះ​។ នៅ​ក្នុង​​ពេលនេះ​លោក Arteta ទទួល​បាន​ការ​ទុកចិត្ត​ខ្លាំង​ពី​ថ្នាក់​ដឹកនាំ​ Arsenal ក៏​ដូច​ជា​ម្ចាស់​ក្លឹប​នេះ​ផ្ទាល់​គឺ​ លោក​ Stan Kroenke ដែល​ចង់​ឲ្យ​នៅ​ដឹកនាំ​បន្ត​។ ក្នុង​កុងត្រា​ថ្មី​នេះ​ បុរសវ័យ៣៩ឆ្នាំ ​នឹង​បាន​ឡើង​ប្រាក់ឈ្នួល គឺ​ទទួល​បាន​ប្រាក់​ប្រចាំឆ្នាំ​រហូត​ទៅ​ដល់​ជាង​ ១១.៣លានដុល្លារ​​ ...
  • 1572
    0

    អ្នកចាំទី អ៊ុំ សេរីរ័ត្ន ត្រូវបាន​សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ អនុញ្ញាតឲ្យ​ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀងលើកិច្ចសន្យាខ្ចីមួយរដូវកាល។ ប្អូនអ្នកចាំទី អ៊ុំ វិចិត្រ តាមពិតទៅ មានបញ្ហារបួសជង្គង់ ខកខានចូលលេងការប្រកួតនានាជាង១ឆ្នាំមកហើយ ហើយមិនទាន់ fit ១០០ភាគរយផង។ ពេលសួរថាតើហេតុអ្វីបានជាក្លិបសម្រេចយកកីឡាករធ្លាប់ជាប់ជម្រើសជាតិកម្ពុជាមកចូលរួម ខណៈរូបគេខានប្រកួតយូរបែបនេះ? លោក Conor Nestor គ្រូបង្គោលព្រះខ័នរាជស្វាយរៀង អះអាងថា លោកជឿជាក់លើ​ក្រុមការងារពេទ្យក្នុងក្លិបរបស់លោក អាចជួយសេរីរ័ត្នចាប់ផ្ដើមអាជីពសាជាថ្មីបាន។  លោកថា នៅពេលអ្វីៗប្រសើរឡើងវិញ លោកនឹងមានអ្នកចាំទីកម្រិតអន្តរជាតិដ៏ល្អម្នាក់។ ...