បាល់ទាត់
-
U23 វៀតណាមមានកីឡាករគ្រប់អប្បរមា១៤នាក់សម្រាប់ជំនួបទីម័រខាងកើត
ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម២៣ឆ្នាំមានកីឡាករគ្រប់ចំនួន១៤នាក់សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 តទល់ទីម័រខាងកើត នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ នេះ។ កីឡាករដែលបានតេស្ដឃើញកូវីដ១៩ជាច្រើននាក់មិនទាន់ជាសះស្បើយនៅឡើយទេ ដោយនៅតែឃើញវិជ្ជមាននៅឡើយ។ ពួកគេទាំងនោះមិនមានស្ថានភាពធ្ងន់ធ្ងរទេ ដោយមានសុខភាពល្អ និងបន្តការហ្វឹកហាត់ក្នុងបន្ទប់។ កីឡាករដែលតេស្ដអវិជ្ជមាន មានតែ១០នាក់ប៉ុណ្ណោះ ហើយវៀតណាមបានកោះហៅកីឡាករ៤នាក់ទៀតពីប្រទេសខ្លួនមកជួយក្រុមនៅកម្ពុជា។អ្នកទាំង៤មាន អ្នកចាំទី Tran Liem Dieu (Nam Dinh Club), ខ្សែការពារ ... -
អតីតខ្សែប្រយុទ្ធ West Ham បង្កើតប្រវត្តិសាស្ត្រនៅ UEFA Champions League
Sebastien Haller ក្លាយជាកីឡាករទី១ដែលរកបានគ្រាប់បាល់៧ប្រកួតដំបូងរបស់ខ្លួននៅ UEFA Champions League។ មានន័យថា គេទើបលេងបាន៧លើកប៉ុណ្ណោះ ហើយរកបានទាំង៧លើកជាប់គ្នាតែម្ដង។ មិនតែប៉ុណ្ណោះ គេរកបាន១១គ្រាប់ពីការប្រកួតត្រឹម៧លើក ដែលជាស្ថិតិលឿនបំផុតផងដែរ។ អតីតខ្សែប្រយុទ្ធ West Ham United រកបាន១គ្រាប់ពេល Ajax Amsterdam ស្មើ Benfica ២ទល់នឹង២ ក្នុងជំនួបកំពូលអឺរ៉ុបនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ... -
លោក Conte ថាលោក នឹងទទួលខុសត្រូវបន្ទាប់ពីចាញ់ Burnley
បន្ទាប់ពីចាញ់ក្រុមបាតតារាង Burnley ១ទល់នឹង០ សម្រាប់ការប្រកួត PremierLeague សប្ដាហ៍ទី២៦ លោក Conte បង្ហាញការមិនសប្បាយចិត្តនឹងទទួលយកគ្រប់ យ៉ាងពីក្លឹប ។ ក្រោយចប់ការប្រកួត លោក Antonio Conte បាននិយាយថា៖ “លោកត្រូវនិយាយជាមួយក្លឹបTottenham Hotspur ហើយក្លឹបត្រូវតែធ្វើការវាយតម្លៃ អំពីលោកដូចគ្នារួចយើងត្រូវស្វែងរកដំណោះស្រាយអោយ ល្អបំផុត។ លោកមិនអាចទទួលយកបានទេក្នុងការបន្តចាញ់បែបនេះ ព្រោះគ្រូផ្លាស់ប្ដូរ កីឡាករផ្លាស់ប្ដូរ តែលទ្ធផលមិនផ្លាស់ប្ដូរ។ ... -
ខ្សែបម្រើ James Rodriguez ចង់ចេញពី Al Rayyan ក្រោយផ្លាស់មកបានត្រឹម៣ខែ
ខ្សែបម្រើ James Rodriguez ត្រូវគេរាយការណ៍មកថា មានបំណងចង់ចេញពី Al Rayyan ហើយ ក្រោយផ្លាស់មកដល់បានត្រឹមរយៈ៣ខែតែប៉ុណ្ណោះ។ កីឡាករសញ្ជាតិកូឡុំប៊ីបានសម្រេចការផ្លាស់ពី Everton មកកាន់ទឹកដីកាតាកាលពីខែកញ្ញាឆ្នាំមុន ក្រោយមានបញ្ហាជាមួយអតីតគ្រូបង្វឹក Rafael Benitez ក្នុងអំឡុងរួមការងារនៅទឹកដី Goodison Park។ គួរឱ្យដឹងថា អតីតសមាជិក AS Monaco, Real Madrid និង FC ... -
គ្រូ AJAX លោក Erik ten Hag ថា Benfica ជាក្រុមពូកែឆ្លៀតឪកាសផ្ដួលគូរប្រកួតនៅ Champion League
គ្រូបង្វឹកក្រុម Ajax Amsterdam លោក Erik ten Hag បាននិយាយថា ក្រុមរបស់លោកមិនហ៊ានមើលស្រាលគូប្រកួត Benfica ក្នុងការប្រកួត Champions League នៅថ្ងៃពុធនោះទេ ទោះបីជា ឆ្លងកាត់វគ្គចែកពូលជាមួយនឹងពិន្ទុពេញក៏ដោយ។ កន្លងមក Benfica តែយកឆ្លៀតពេលយកឈ្នះដៃគូរនៅពេលធ្វេសប្រហែសហើយពួកគេមានខ្សែការពាររឹងមាំ ដូចជា Nicolas Otamendi និង Vertonghen នេះបើយោតាមលោក Ten ... -
Ralf Rangnick ថា Man United ត្រៀមខ្លួនហើយដើម្បីយកឈ្នះលើ AT Madrid
គ្រូបង្វឹកក្រុម Manchester United លោក Ralf Rangnick បាននិយាយថា ក្រុមរបស់លោកបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួត Champions League វគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅទឹកដី Atletico Madrid នៅយប់នេះ ខណៈពេលដែល Atletico Madrid បានឈានដល់វគ្គចាញ់ធ្លាក់៨លើក ក្នុងរយៈពេល ៩រដូវកាលចុងក្រោយរបស់ពួកគេហើយ Man Utd ឡើងដល់វគ្គ 16 ... -
UEFA ពិចារណាផ្លាស់ប្តូរទីតាំងការប្រកួតផ្តាច់ព្រ័ត្រ Champions League
សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA កំពុងពិចារណាចង់ផ្លាស់ប្តូរទីតាំងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League រដូវកាលនេះ ដោយសារវិបត្តិតានតឹងរវាងប្រទេសរុស្ស៊ីនឹងប្រទេសអ៊ុយក្រែនកើនឡើងគួរឲ្យព្រួយបារម្ភ។ តាមការគ្រោងទុកកន្លងមក វគ្គផ្តាច់ព្រ័ត្រ UEFA Champions League រដូវកាលនេះ នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែឧសភា ខាងមុខ នាទីលាន Krestovsky ទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។ ប៉ុន្តែពេលនេះ ភាពតានតឹងបានកើតឡើងដោយរុស្ស៊ីបានបញ្ជូនទាហានទៅតំបន់ពីរដែលកាន់កាប់ដោយអ៊ុយក្រែន ហើយមានការភ័យខ្លាចថា ... -
រឿងរ៉ាវដោះដូរគួរចាប់អារម្មណ៍ក្លិបចំនួន៣នៅកម្ពុជា
ភ្នំពេញក្រោនបានប្រកាសថា ខ្សែការពារ កុក បូរីស បានផ្លាស់ទៅក្លិបលីគកំពូលម៉ាឡេស៊ី Sarawak United លើកិច្ចសន្យាខ្ចីមួយរដូវកាល។ កីឡាករកូនខ្មែរកើតនៅបារាំងបានរួមចំណែកលើកពានលិគគំពូលកម្ពុជា រដូវកាល២០២១ កន្លងទៅ។ គេបានលេងនៅភ្នំពេញក្រោនពីឆ្នាំ២០១២ដល់២០១៧ មុនចាកចេញនៅឆ្នាំ២០១៨។ បូរីស បានវិលទៅ RSN វិញក្នុងរដូវកាល២០២០ ហើយគេក៏ធ្លាប់ជាប់ជម្រើសជាតិកម្ពុជាអំឡុងសម័យលោក Lee Tae-hoon ដែរ។ ក្លិបបាល់ទាត់បឹងកេតឯណោះវិញបានចែកផ្លូវពីខ្សែប្រយុទ្ធ Abee Ndjoo មុនរដូវកាលថ្មីចូលមកដល់។ កីឡាករជនជាតិកាមេរូនបានផ្ទេរទៅកីឡដ្ឋាន ... -
Vlahovic ក្លាយជាកីឡាកររកគ្រាប់បាល់ឲ្យ Juventus លឿនបំផុតនៅ UCL
Dusan Vlahovic បានក្លាយជាកីឡាករ Juventus ដែលរកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេនៅ UEFA Champions League ក្រោយបំប៉ោងសំំណាញ់ទី Villareal តាំងពីវិនាទី៣២។ នេះក៏ជាការបង្ហាញខ្លួនរបស់គេលើកដំបូងក្នុង UCL សម្រាប់ Juventus។ ស្ថាប័ន Opta ក៏បង្ហាញដែរថា ខ្សែប្រយុទ្ធវ័យ២២ឆ្នាំជាកីឡាករ Juventus ដំបូងដែលរកបានគ្រាប់បាល់ពេលចូលលេងលើកដំបូងក្នុងសករាជ UCL។ ការនាំមុខនេះកើតឡើងដល់នាទី៦៦ទើប Daniel Parejo ... -
U23 វៀតណាមបានប្រាក់លើកទឹកចិត្ត៦០០លានដុង ក្រោយឡើងវគ្គ៤ក្រុម AFF U23
ក្រុមឈ្នះក្រុមជម្រើសជាតិថៃ ១ទល់នឹង០ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ AFF U23 Championship 2022 ក្រុមការងារ និងកីឡាករ U23 វៀតណាម ទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត៦០០លានដុង ឬជាង២៦០០០ដុល្លារអាមេរិកពីសហព័ន្ធបាល់ទាត់របស់ខ្លួន។ គ្រាប់បាល់ពី Nguyen Trung Thanh បានផ្ដល់៣ពិន្ទុពេញដល់ក្រុមតារាមាសឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងនាមក្រុមកំពូលតារាងពូល C។ សរុបមក U23 វៀតណាម បានលេខ១ពូល C ត្រូវប៉ះក្រុមលេខ១ពូល A ...