បាល់ទាត់
-
កីឡាករ U23 មីយ៉ាន់ម៉ាវិជ្ជមានកូវីដ១៩ដល់ទៅ២១នាក់
ក្រុមបាល់ទាត់ជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២៣ឆ្នាំបានដកខ្លួនពី AFF U23 Championship 2022 ភ្លាមៗតែម្ដង។ តាមពិតទៅ ពួកគេត្រូវប្រកួតនៅកីឡដ្ឋានព្រីនស៍ ថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ នេះតែម្ដង។ ការដកខ្លួននេះត្រូវបានការណ៍ថា ពាក់ព័ន្ធនឹងការតេស្ដឃើញកូវីដ១៩។ សហព័ន្ធបាល់ទាត់អាស៊ានក៏បានប្រកាសជាផ្លូវការហើយដែរ។ ក្នុងនោះ កីឡាករ U23 មីយ៉ាន់ម៉ាវិជ្ជមានកូវីដ១៩ដល់ទៅ២១នាក់។ មីយ៉ាន់ម៉ា ក្លាយជាក្រុមទី២នៅពូល B បន្ទាប់ពីឥណ្ឌូនេស៊ី ដែលដកខ្លួនដែរ។ គណៈកម្មការក៏នឹងត្រូវរៀបចំកាលវិភាគជាថ្មីដូចគ្នា៕ -
David Moyes ថា អាកប្បកិរិយាមិនល្អរបស់ខ្សែការពារ Kurt Zouma មិនប៉ះបាល់ដល់ទម្រង់ក្រុមឡើយ
លោក David Moyes គ្រូបង្គោលក្រុម West Ham United ថា អាកប្បកិរិយាមិនល្អរបស់ខ្សែការពារ Kurt Zouma មិនជះផលប៉ះពាល់ដល់រឿងល្អៗ និងការងារជាក្រុមយ៉ាងល្អអំឡុងការប្រកួតឡើយ។ កាលពីសប្តាហ៍មុន កីឡាករសញ្ជាតិបារាំង ទទួលរងការរិះគន់យ៉ាងខ្លាំងក្រោយឃ្លីបវីដេអូមួយ បង្ហោះលើបណ្តាញសង្គមបង្ហាញថា រូបគេប្រើហិង្សាលើសត្វឆ្មាចិញ្ចឹម។ រឿងនេះធ្វើអោយ West Ham ពិន័យ Kurt Zouma ជាទឹកប្រាក់ប្រមាណ៣៧០,០០០ដុលា្លរផងដែរ។ បើទោះអាកប្បកិរិយារបស់ ... -
វ័យច្រើន វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele បានត្រឡប់ចូលមន្ទីរពេទ្យសារជាថ្មីម្តងទៀត
វីរបុរសបាល់ទាត់ប្រេស៊ីល លោក Pele បានត្រឡប់ចូលមន្ទីរពេទ្យសារជាថ្មីម្តងទៀត ដើម្បីទទួលការព្យាបាលដុំសាច់ពោះវៀនធំលើកចុងក្រោយ។ នេះបើយោងតាមប្រភពពី Reuters បានចេញផ្សាយ។ លោក Pele អាយុ៨១ឆ្នាំ បានទទួលការវះកាត់យកដុំសាច់ចេញពីពោះវៀនធំ កាលពីខែកញ្ញា ឆ្នាំ២០២១ ហើយបាននិងកំពុងទទួលការព្យាបាលនៅគ្លីនិកមួយកន្លែងក្នុងទីក្រុងសៅប៉ូឡូជាប្រចាំចាប់តាំងពីពេលនោះមក។ ម្ចាស់ពាន World Cup ៣សម័យកាលរូបនេះ បានបង្ហោះសារនៅបណ្តាញសង្គម Instagram រួមជាមួយរូបភាពស្នាមញញឹមរបស់លោក ដើម្បីបញ្ជាក់ពីការវិវត្តន៍នៃសុខភាព អំឡុងពេលទទួលការព្យាបាល។ សូមជម្រាបជូនថា លោក ... -
លោក Pep Guardiola ថា ក្រុមនឹងអវត្តមានកីឡាករសំខាន់មួយចំនួននាយប់នេះពេលប៉ះ Sporting
ខ្សែបម្រើ Jack Grealish នឹងអវត្តមាន ពេល Man City ត្រូវប្រកួតជាមួយ Sporting Lisbon យប់នេះ លោក Pep Guardiola គ្រូបង្វឹកក្រុម Man City បានអះអាងថា ក្រុមខ្លួននឹងមិនមានវត្តមានខ្សែបម្រើ Jack Grealish នោះទេ ពេលដែលពួកគេត្រូវធ្វើដំណើរទៅជួបក្រុម Sporting Lisbon ក្នុងការប្រកួតជើងទី១ ... -
ក្របខណ្ឌ Premier League បានបញ្ជាក់ពីការសម្រេចចិត្តដកចោលវិធានការការពារកូវីដ-១៩ មួយចំនួនចេញ
ក្របខណ្ឌ Premier League បានបញ្ជាក់ពីការសម្រេចចិត្តដកចោលវិធានការការពារកូវីដ-១៩ មួយចំនួនចេញ ដូចជាការពាក់របាំងមុខការពារក្នុងតំបន់ដែលក្លិបនីមួយៗធ្វើការ។ ចំពោះការសម្រេចចិត្តដកចេញនូវវិធានការបែបនេះ Premier League បញ្ជាក់ថា ជាសម្រេចចិត្តរួមមួយ ក្នុងកិច្ចប្រជុំជាមួយម្ចាស់ភាគហ៊ុនទាំងអស់កាលពីសប្តាហ៍កន្លងទៅ។ អំឡុងពេលមានករណីឆ្លងខ្លាំង Premier League បានបង្កើនវិធានការសង្រ្គោះបន្ទាន់ដោយបង្កើនការធ្វើ PCR តេស្តជារឿយៗលើកីឡាករនិងបុគ្គលិកក្លិបទាំងអស់។ ទោះជាយ៉ាងនេះក្តីក្រោយតួរលេខឆ្លងថយចុះ Premier League បានអះអាង ការធ្វើតេស្តនឹងធ្វើ២ដងក្នុងមួយសប្តាហ៍ ហើយវិធានការមួយចំនួនត្រូវដកចេញ។ មិនត្រឹមតែប៉ុណ្ណោះ Premier ... -
ក្រៅពីលទ្ធផល គ្រូ U23 វៀតណាម ចង់ឲ្យកូនក្រុមសម្រេចបានរឿងមួយនេះទៀត
ក្រៅពីមិនបានលទ្ធផលល្អ គ្រូបង្គោលជម្រើសជាតិវៀតណាម U23 លោក Dinh The Nam ចង់ឲ្យកូនក្រុមទទួលបានបទពិសោធពីព្រឹត្តិការណ៍ AFF U23 Championship 2022 នៅកម្ពុជា។ “ខ្ញុំគិតថា ក្រុមទាំងអស់សុទ្ធតែត្រៀមយ៉ាងល្អសម្រាប់ការប្រកួតនៅកម្ពុជា។ ក្នុងនោះ ក្រុមយើងត្រៀមខ្លួនប្រហែលមួយខែមកហើយ។ យើងត្រូវការលទ្ធផលល្អ។ ក្រៅពីហ្នឹង យើងត្រូវបង្កើតអ្វីថ្មីៗ ហើយដើម្បីឲ្យកីឡាកររបស់យើងដែលជា U21 បានអនុវត្តផង និងបានបទពិសោធផង។” មុនចាកចេញមកកម្ពុជា លោក ... -
លោក Thomas Tuchel ថាកីឡាករជាច្រើននឹងច្រណែនក្រុម Chelsea ដែលឈ្នះពានមួយនេះ
ក្រុមChelsea បានស្គាល់ជាតិពានរង្វាន់ FIFA Club World Cup ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ក្រោយយកឈ្នះក្រុមមកពីប្រេស៊ីល Palmeiras ក្នុងវគ្គផ្តាច់ព្រ័ត្រដោយលទ្ធផល ២-១ ។ ក្រោយទទួលបានជ័យជំនះដ៏គួរអោយរីករាយ លោក Thomas Tuchelគ្រូបង្គោល Chelsea បាននិយាយថា ក្រុមខ្លួនពេលនេះនឹងទទួលបានការច្រណែនពីកីឡាករមកពីក្រុមផ្សេងៗជាច្រើន “ហើយការឈ្នះពាន FIFA Club World Cup គឺជាក្តីសុបិនរបស់កីឡាករជាច្រើន ហើយពេលនេះយើងបានធ្វើវាបានសម្រេច។ អញ្ចឹងហើយ សឹងតែគ្រប់កីឡាករទាំងអស់នៅលើពិភពលោកនេះ ... -
MSR ជឿជាក់ថា U23 កម្ពុជានឹងបាន៣ពិន្ទុពីប្រ៊ុយណេថ្ងៃបើកឆាកនេះ
កម្ពុជាទំនងនឹងបាន៣ពិន្ទុក្នុងការប្រកួតបើកឆាក AFF U23 Championship តទល់ប្រ៊ុយណេ នៅរាត្រីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ នេះ។ គ្រូបង្គោល Ryu Hirose បានកោះហៅកីឡាករជាច្រើនពីក្រុមធំជម្រើសជាតិដូចជា ហ៊ុល គឹមហ៊ុយ, សឿត ណាវ៉ា និង សៀង ចន្ធា ជាដើម។ ចន្ធា និង ណារ៉ុង កក្កដា ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនក្នុងការតំបន់ប្រយុទ្ធ។ ... -
លោក Laurent Blanc សម្រេចចែកផ្លូវគ្នាជាមួយក្លឹបក្នុងប្រទេស កាតា
Laurent Blanc បានចែកផ្លូវគ្នាជាមួយក្លឹប Al-Rayyan ដែលស្ថិតនៅ Qatar Stars League ដែលមានន័យថាលោកមិនមែនជាអ្នកចាត់ការទៀតទេ។ យ៉ាងណាមិញអ្នកដែលត្រូវមកជំនួសលោក Laurent Blanc គឺអតីតខ្សែបម្រើ និងគ្រូបង្វឹក Qatar U-23 លោក Nicolás Córdova ជាប់ឈ្មោះជាអ្នកចាត់ការ Al-Rayyan ថ្មី។ បញ្ចាក់ថា Laurent Blanc បានដឹកនាំ ... -
លក្ខខណ្ឌ៥យ៉ាងសម្រាប់ទស្សនិកជនពេលទៅដល់ស្តាតមើល U23 ប្រកួត
ព្រឹត្តិការណ៍ AFF U23 Championship 2022 នឹងចាប់ផ្ដើមពីថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ តទៅហើយនៅពហុកីឡដ្ឋានមរតកតេជោ និងកីឡដ្ឋានព្រីនស៍។ ក្នុងការលក់សំបុត្រកន្លងមក មានអ្នកបានទិញយ៉ាងច្រើន ហើយគេសង្ឃឹមថា នឹងមានអ្នកចូលទស្សនាយ៉ាងច្រើនកុះករ។ ទន្ទឹមនឹងនេះដែរ សហព័ន្ធកីឡាបាល់ទាត់កម្ពុជាក៏បានចេញនូវលក្ខខណ្ឌចំនួន៤ដែលទស្សនិកជនត្រូវធ្វើពេលទៅដល់ស្តាត។ ១. ពិនិត្យបណ្ណចាក់វ៉ាក់សាំង ២. ពាក់ម៉ាស ៣. វាស់កម្ដៅ ៤. រក្សាគម្លាតពេលឆែកសំបុត្រ សម្រាប់ចំណុចមួយទៀតដែល MSR ...