• 1256
    0

    Tottenham Hotspur បន្តក្ដីសង្ឃឹមក្នុងការប្រជែងកៅអីកំពូលទាំង៤ ក្នុងក្របខណ្ឌ Premier League ក្រោយផ្ដួល Everton ៥ទល់នឹង០ នៅថ្ងៃចន្ទ ទី០៧ ខែមីនា។ គុណផល Spurs មិនសូវឋេរប៉ុន្មានទេប៉ុន្មានសប្ដាហ៍នេះ តែក្នុងការប្រកួតយប់មិញ ពួកគេពិតជាធ្វើបានល្អ។ Michael Keane បានភ្លាត់ស្នៀតឲ្យបាល់ចូលទីខ្លួនឯង​បើកឆាកឲ្យមាន់ខ្នាយមាសនាំមុខ។ Harry Kane រកបាន​២គ្រាប់ បូករួមទាំងគ្រាប់បាល់ម្នាក់មួយគ្រាប់ពី Son Heung-min ...
  • 1173
    0

    ការប្រកួតបាល់ទាត់ក្នុងសាល ឬហ្វូតសាលខាប់ រដូវកាល២០២១ រៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជានឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែមីនា​ តទៅ ដោយមាន​២០ក្រុមចូលរួម។ សម្រាប់២០នេះត្រូវបែងចែកជា៥ពូល។ ក្នុងនោះក្រុមលេខ១តាមពូលនីមួយៗ បូករួមទាំងក្រុមលេខ២ល្អជាងគេមួយក្រុមឡើងទៅកាន់វគ្គវិលជុំសន្សំពិន្ទុដំណាក់កាលទី២។ ចប់ការប្រកួតវិលជុំដំណាក់កាលទី២នេះ ក្រុមលេខ៣ និងក្រុមលេខ៤ត្រូវប៉ះគ្នា ហើយអ្នកឈ្នះត្រូវឡើងទៅជួបក្រុមលេខ២ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ក្រុមឈ្នះនឹងឡើងទៅប៉ះក្រុមលេខ១ ដណ្ដើមជើងឯក។ ក្រុមជើងឯកនឹងទទួលបានឱកាសតំណាងកម្ពុជាទៅប្រកួតជើងឯកហ្វូតសាលអាស៊ីអាគ្នេយ៍ ២០២២៕
  • 2481
    0

    ក្នុងការប្រកួតកាលពីចុងសប្ដាហ៍កន្លងទៅដែល Chelsea បានឈ្នះ Burnley ៤ទល់នឹង ០ ទៅហើយនោះលោក Thomas Tuchel បានសម្ដែងការមិនពេញចិត្តទៅកាន់អ្នកគាំទ្រខ្លួននៅរឿងមួយ។ ក្នុងនោះមុនការប្រកួតចូលមកដល់កីឡាករទាំងអស់ នឹង អ្នកគាំទ្រតម្រូវឲ្យធ្វើការគោរព នឹងរំលែកក្ដីលំបាកដល់ប្រទេសអ៊ុយក្រែនបន្ទាប់ពីមានជម្លោះជាមួយរុស្សី។ យ៉ាងណាមិញអំឡុងពេលនោះបែរជាអ្នកគាំទ្រ Chelsea ទាំងអស់បាននាំគ្នាស្រែកឈ្មោះលោក Roman Abramovic ដែលជាម្ចាស់ក្លឹបជនជាតិរុស្ស៊ីទៅវិញ ហើយទង្វើនេះត្រូវបានលោក Tuchel ចាត់ទុកថាវាខុសទាំងស្រុង ព្រោះវាមិនមែនជាពេលដែលសាកសមក្នុងការធ្វើបែបនេះឡើយ៕ – Monsoon-
  • 2021
    0

    អតីតខ្សែប្រយុទ្ធ FC Barcelona គឺLuis Suarez ដែលកំពុងតែលេងឲ្យក្លឹប AT Madrid ពេលនេះកំពុងតែស្វែងរកក្លឹបថ្មីនៅពេលដែលកិច្ចសន្យារបស់គេអស់នៅបញ្ចប់រដូវកាលនេះ។ ចាប់តាំងពីចូលរួមជាមួយ AT Madrid មក Suarez បានចូលរួមចំនែកនៅឆ្នាំដំបូងជួយឲ្យក្លឹបឈ្នះ La Liga តែក្រោយមក Suarez ជួបបញ្ហារបួស នឹង អវត្តមានច្រើនក្នុងការប្រកួតនារដូវកាលនេះ។ យ៉ាងណាមិញមានក្លឹប៣ ដែលកំពុងតែចាំយក Suarez ក្នុងនោះមាន ...
  • 3079
    0

    ក្លឹបសារិកាព្រៃ Newcastle United ដែលមានព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតែកាន់កាប់ ពេលនេះបានត្រៀមចាយទឹកប្រាក់បន្ថែមក្នុងការនាំយកកីឡាករមកជួយក្លឹប។ ក្នុងនោះក្លឹបបានត្រៀមយកខ្សែប្រយុទ្ធ Moussa Diaby ពីក្លឹប Bayer Leverkusen ក្នុងតម្លៃដ៏ថ្លៃពោលគឺ ៥០លានផោន ហើយតម្លៃនេះប្រហាក់ប្រហែលដែល Bayer Leverkusen លក់ Kai Havertz ទៅ Chelsea ដែរ។ Moussa Diaby ពេលនេះជារ៉ាដាតែមួយគត់ដែលក្លឹបកំពុងគិតគូរស្របពេលកីឡាករ Chris ...
  • 1783
    0

    ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian League 2 បានបញ្ចប់សប្ដាហ៍ទី១ហើយ ដែលប្រព្រឹត្តទៅក្នុងថ្ងៃតែមួយទាំង៦គូតែម្ដង។ ជាលទ្ធផលក្នុងថ្ងៃបើកឆាកនៅថ្ងៃអាទិត្យ ទី០៧ ខែមីនា អាយអេសអាយដង្កោសែនជ័យឈ្នះព្រៃវែងអេហ្វស៊ីដល់ទៅ៤ទល់នឹង៣,  សូលទីឡូអង្គរចាញ់នគរបាលជាតិ ០ទល់នឹង‌១, អាស៊ីអឺរ៉ុបយូណាយធីត ស៊ីសៀមរាបអេហ្វស៊ី ៦ទល់នឹង១, អគ្គិសនីកម្ពុជា ផ្ដួលបន្ទាយមានជ័យ ៦ទល់នឹង១, ត្បូងឃ្មុំ ចាញ់កោះកុង ១ទល់នឹង៧ និង Next Step ឈ្នះយុវជនបាទី ១ទល់នឹង០។ ...
  • 1335
    0

    ២គ្រាប់ពី Ferran Torres និង Memphis Depay បានរួមចំណែកជួយ FC Barcelona ឈ្នះ Elche ១ទល់នឹង២ ក្នុងការប្រកួត La Liga នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា។ នេះជាការមិនចាញ់១១ប្រកួតជាប់គ្នានៅលីគកំពូលអេស្ប៉ាញរដូវកាល២០២១/២០២២។ ក្រុមរហស្សនាមអ្នកមានបុណ្យមាន៤៨ពិន្ទុពីការប្រកួត២៧លើក និងកំពុងឈរចំណាត់ថ្នាក់លេខ៣ ក្រោមក្រុមកំពូលតារាង Real Madrid ១៥ពិន្ទុ។ ក្នុងការប្រកួតដដែល ...
  • 1414
    0

    ហោចណាស់មនុស្ស២៦នាក់បានរងរបួសអំឡុងហិង្សាមួយដែលផ្ទុះឡើងក្នុងការប្រកួតលីគកំពូលម៉ិកស៊ីកូនៅថ្ងៃសៅរ៍ ទី០៥ ខែមីនារវាងក្លិប Queretaro  និង Atlas ដែលត្រូវផ្អាកដល់ទៅ៦៣នាទី។ អំពើហិង្សានេះបានផ្ទុះឡើងរវាងអ្នកគាំទ្រក្រុមទាំង២ដែលមានទាំងការវាយតប់ និងការគប់គ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ អ្នកខ្លះក៏មានអាវុធថែមទៀត។ កីឡាករខ្លះបានព្យាយាមចូលទៅឃាត់ឃាំងដែរ មុនចូលកន្លែងផ្លាស់ប្ដូរសម្លៀកបំពាក់។ ក្នុងចំណោមអ្នករបួសជាច្រើននាក់ មាន៣នាក់របួសធ្ងន់ជាងគេ ខណៈ២៦នាក់ទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ សារព័ត៌មាន BBC បានស្រង់ព័ត៌មានពីអាជ្ញាធរថា គ្មានអ្នកស្លាប់ទេ។ ផ្ទុយទៅវិញ បើតាម Bleacher Reports មានអ្នកស្លាប់១៧នាក់៕
  • 1178
    0

    ក្រុមបាល់ទាត់នារីភ្នំពេញក្រោនក្រសោបបានតំណែងជើងឯកលីគនារី រដូវកាល២០២១/២០២២ ទោះនៅសល់៤ប្រកួតក៏ដោយ។ ក្រុមនារីភ្នំពេញក្រោនបានយកឈ្នះក្រុមលេខ២ណាហ្គាវើលដ៍ ២ទល់នឹង១ក្នុងការប្រកួតនៅថ្ងៃអាទិត្យ ទី០៦ ខែមីនា នាកីឡដ្ឋាន RSN។ ជ័យជម្នះនេះមានន័យថា មាន៣០ពិន្ទុពីការប្រកួត១០លើក នាំមុខក្រុមលេខ២ណាហ្គាវើលដ៍ ដែលលេងបាន៩ប្រកួត ចំនួន៩ពិន្ទុ។ អាចនិយាយបានភ្នំពេញក្រោនជាក្រុមដំបូងក្នុងប្រវត្តិសាស្ត្របាល់ទាត់កម្ពុជាដែលឈ្នះទាំងលីគបុរស និងលីគនារី។ ជាក់ស្ដែង លីគបុរស រដូវកាល២០២១ត្រូវបានឈ្នះដោយភ្នំពេញក្រោន៕  
  • 1907
    0

    ក្នុងការប្រកួតនៅ Premier League ថ្ងៃសៅរ៍ ទី០៥ ខែមីនា Chrstian Eriksen របស់​ Brentford បានចាប់ទាញ Brandon Williams របស់ Norwich ដួល។ ពេលនោះ Brandon ទប់អារម្មណ៍មិនបាន ក៏ចាប់ទាញអាវ Eriksen តែបន្តិចក្រោយមក នឹកឃើញថា Eriksen ធ្លាប់មានបញ្ហាបេះដូង ក៏លែងខឹងវិញ។ ...