
Newcastle United ត្រៀមចាយទឹកប្រាក់ ៥០លានជាលើកីឡាករម្នាក់ជាលើកដំបូង
ក្លឹបសារិកាព្រៃ Newcastle United ដែលមានព្រះអង្គម្ចាស់នៃប្រទេសអារ៉ាប៊ីសាអូឌីតកំពុងតែកាន់កាប់ ពេលនេះបានត្រៀមចាយទឹកប្រាក់បន្ថែមក្នុងការនាំយកកីឡាករមកជួយក្លឹប។
ក្នុងនោះក្លឹបបានត្រៀមយកខ្សែប្រយុទ្ធ Moussa Diaby ពីក្លឹប Bayer Leverkusen ក្នុងតម្លៃដ៏ថ្លៃពោលគឺ ៥០លានផោន ហើយតម្លៃនេះប្រហាក់ប្រហែលដែល Bayer Leverkusen លក់ Kai Havertz ទៅ Chelsea ដែរ។
Moussa Diaby ពេលនេះជារ៉ាដាតែមួយគត់ដែលក្លឹបកំពុងគិតគូរស្របពេលកីឡាករ Chris Wood ដែល Newcastle នាំមកចូលរួមគឺមិនទាន់ល្អគ្រប់គ្រាន់នោះទេនៅតំបន់ប្រយុទ្ធ។
Moussa Diaby រដូវកាលនេះស៊ុតបាន ១៥គ្រាប់ ក្នុងចំនោម៣១ប្រកួត។
Monsoon-