Barca បន្តការមិនចាញ់១១ប្រកួតជាប់គ្នានៅ La Liga
២គ្រាប់ពី Ferran Torres និង Memphis Depay បានរួមចំណែកជួយ FC Barcelona ឈ្នះ Elche ១ទល់នឹង២ ក្នុងការប្រកួត La Liga នៅថ្ងៃអាទិត្យ ទី០៦ ខែមីនា។
នេះជាការមិនចាញ់១១ប្រកួតជាប់គ្នានៅលីគកំពូលអេស្ប៉ាញរដូវកាល២០២១/២០២២។ ក្រុមរហស្សនាមអ្នកមានបុណ្យមាន៤៨ពិន្ទុពីការប្រកួត២៧លើក និងកំពុងឈរចំណាត់ថ្នាក់លេខ៣ ក្រោមក្រុមកំពូលតារាង Real Madrid ១៥ពិន្ទុ។
ក្នុងការប្រកួតដដែល Barcelona គ្រប់គ្រងដល់ទៅ៦៧ភាំគរយ និងឱកាស២០ដង ដែលក្នុងនោះចំគោលដៅ៩ដង៕