• 2572
    0

    Donny van de Beek បង្ហាញគុណផលគួរសមដែរចាប់តាំងពីចូលរួមជាមួយ Everton តែមិនទាន់គ្រប់គ្រាន់ក្នុងការឆក់បានទំនុកចិត្តពីគ្រូជម្រើសជាតិហូឡង់ លោក Louis van Gaal។ ជាក់ស្ដែងនៅថ្ងៃសុក្រ ទី០៤ខែមីនា ក្រុមមច្ចុរាជពណ៌ទឹកក្រូចបានប្រកាសពីបញ្ជីកីឡាករជម្រើសជាតិ តែមិនមាន Donny van de Beek ទេ។ ចាប់តាំងពីផ្លាស់ទៅ Everton លើកិច្ចសន្យាខ្ចីពី Manchester United អតីតខ្សែបម្រើ ...
  • 3412
    0

    នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០២២ នេះការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ នឹងចាប់ផ្ដើមជាផ្លូវការហើយ។ ទន្ទឹមនឹងនេះ ក្នុងថ្ងៃពិសេសជាមួយគ្នា​ បឹងកេតនឹងឆ្លៀតឱកាសរៀបចំកម្មវិធីពិសេសពី គឺការបង្ហាញខ្សែប្រយុទ្ធបរទេសថ្មីដែលជាកូតាទី៥។ មួយទៀត គឺការធ្វើពិធីលាដល់ខ្សែការពារ ហុង ផេង ដែលត្រូវចូលនិវត្តន៍។ កីឡាករបរទេសថ្មីទី៥ត្រូវបានប្រភពជិតដិតបញ្ជាក់ថា ជាជនជាតិហ្វាំងឡង់ និងចូលបង្គ្រប់កូតាបរទេសទី៥ បន្ទាប់ពីការចាកចេញរបស់ខ្សែប្រយុទ្ធកាមេរូន Abee Ndjoo។ សម្រាប់ខ្សែការពារ ...
  • 1620
    0

    លោក Pep Guardiola អ្នកចាត់ការ Manchester City បញ្ជាក់ថា ខ្សែការពារ Ruben Dias នឹងស្ថិតនៅក្រៅទីលានពីចន្លោះ៤ទៅ៦សប្ដាហ៍ ដោយសារតែបញ្ហាគន្លាក់ជង្គង់ពេលប៉ះជាមួយ Peterborough ក្នុងការប្រកួត FA Cup នៅថ្ងៃអង្គារ ទី០១ ខែមីនា កន្លងទៅ។ Manchester City កំពុងបញ្ចៀសខ្លួនពីការរបូតពិន្ទុជាបន្តទៀត ខណៈពួកគេនឹងត្រូវជួប Manchester United ...
  • 1300
    0

    Paris Saint Germain មិនដែលចង់យកលោក Zinedine Zidane ទៅជំនួសលោក Mauricio Pochettino ក្នុងនាមគ្រូបង្គោលថ្មីរបស់ខ្លួនទេ។ នេះជាការបញ្ជាក់របស់លោកនាយកកីឡា Leonardo។ លោក Pochettino ជាមួយលោក Erik ten Hag គ្រូបង្គោល Ajax Amsterdam ស្ថិតក្នុងចំណោមបេក្ខជនដែលអាចទៅជំនួសតំណែងលោក Ralf Rangnick នៅ Manchester ...
  • 1072
    0

    ក្រុមការងារគិរីវង់សុខសែនជ័យបានតេស្ដឃើញកីឡាករមួយចំនួនដែលក្នុងនោះមានអ្នកចាំទីទាំង៣រូបតែម្ដង មានវិជ្ជមានកូវីដ១៩។ ដោយសារតែមិនមានអ្នកចាំទីគ្រប់គ្រាន់នោះ គណៈកម្មការ Cambodian Premier League បានសម្រេចលើកការប្រកួតរវាងក្រុមមានមូលដ្ឋាននៅខេត្តតាកែវមួយទៅនេះតទល់នឹងម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀង។ ការប្រកួតរវាងក្រុមទាំង២គ្រោងធ្វើឡើងនៅថ្ងៃសៅរ៍ ទី០៥ ខែមីនា តែត្រូវលើកពេលទៅថ្ងៃអង្គារ ទី០៨ ខែមីនា វិញ។ គួរដឹងដែរថា ការប្រកួតបាល់ទាត់ក្របខណ្ឌ Cambodian Premier League រដូវកាល២០២២ ចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី០៥ ខែមីនា​ តទៅ៕  
  • 1228
    0

    នាយកប្រត្តិបិត្ត PSG លោក Leonardo ប្រាប់កាសែតដ៏ល្បីរបស់បារាំង L’Equipé ថា នៅពេលលដែលយើងចុះហត្ថលេខានាំយក Sergio Ramos ថាយើងបានដឹងហើយថាគេ មានកាយសម្បទាល្អ។ តែជាអកុសល អ្វីដែលយើងចង់បានមិនបានកើតឡើងនោះឡើយ ប៉ុន្តែយើងចាំមើលបន្តទៀតដោយសារតែរដូវកាលមិនទាន់ចប់ទេ” ។ យើងមិនទាន់និយាយបានទេថាគេមិនអាចលេងនៅទីនេះបន្តទៀតឬយ៉ាងណា ប៉ុន្តែវានឹងច្បាស់សម្រាប់អ្នករាល់គ្នានាពេលខាងមុខ។ បញ្ចាក់ថាចាប់តាំងពីផ្លាស់មក PSG Sergio Ramos ជួបបញ្ហារបួសច្រើន នឹងបង្ហាញទម្រង់មិនលេខធ្លោរទេបើទោះបីជាគេបានចូលលេងសម្រាប់ការប្រកួតខ្លះក៏ដោយ៕ -Monsoon-
  • 1232
    0

    ក្លឹបសេះបង្កង់ Juventus កំពុងតែស្ទុះស្ទារធ្វើបែបណាដើម្បីបន្តកុងត្រាកីឡាករសំខាន់ៗរបស់ពួកគេខណៈដែលសមាជិកថ្មីគឺមានតិចតួចនោះទេ។   កីឡាករដែលក្លឹបមិនចង់បានបង់នោះគឺខ្សែប្រយុទ្ធអាហ្សង់ទីន Dybala កុងត្រារបស់ Paulo Dybala ជាមួយ Juventus នឹងអស់នៅខែមិថុនាខាងមុខនេះហើយ ខណៈដែល នាយកប្រត្តិបតិ្ដរបស់ Juventus លោក Federico Cherubini ថា”យើងនឹងជួបជាមួយភ្នាក់ងារ Paulo នៅថ្ងៃបន្ទាប់ ដើម្បីពិភាក្សាអំពីកុងត្រាថ្មី ។ មិនត្រឹមតែប៉ុនណ្ណោះ”យើងនឹងជួបកីឡាករទាំងអស់ដែលផុតកុងត្រានៅខែមិថុនា។ ហើយកិច្ចព្រមព្រៀងថ្មីរបស់ Cuadrado ...
  • 1996
    0

    ថ្មីៗនេះមានលេចឮដំណឹងថា កីឡាករក្នុងស្រុកចំនួន២រូបរបស់ក្រុមធំវិសាខាបានផ្លាស់ទៅចូលរួមជាមួយព្រៃវែងអេហ្វស៊ី ត្រៀមប្រកួតលីគទី២រដូវកាល២០២២នេះ។ កីឡាករទាំង២នាក់ខាងលើត្រូវបានប្រភពគួរទុកចិត្តមួយឲ្យដឹងថា មាន ទិត្យ ឌីណា និង អ៊ិន វិច្ឆ័យ។ អ្នកទាំង២មិនសូវបានចូលលេងទៀងទាត់ប៉ុន្មានទេក្នុងការប្រកួតកន្លងមក។ ទិត្យ ឌីណា សម្រាបអ៊ិន វិច្ឆ័យ បានចូលរួមជាមួយវិសាខា តាំងពីនៅលីគទី២ ឆ្នាំ២០១៧។ ចំណែក ទិត្យ ឌីណា វិញបានផ្លាស់ពីនគរបាលជាតិទៅ​វិសាខា ក្នុងជើងទី២ រដូវកាល២០១៨។ អ៊ិន វិច្ឆ័យ ...
  • 2304
    0

    អតីតខ្សែការពាររបស់ហង្សក្រហម Liverpool លោក Jamie Carragher ដែលបច្ចុប្បន្នក្លាយជាអ្នកវិភាគបាល់ទាត់ បាននិយាយបន្ទាប់ពីLiverpool ឈ្នះពាន League Cup ថា បច្ចុប្បន្នមានតែក្លឹប២តែប៉ុនណ្ណោះដែលជោគជ័យខ្លាំងនៅអង់គ្លេស។ ក្នុងចំនោមក្លឹបទាំងនេះលោកដឹងហើយថាមាន Man City , Chelsea ដែលកំពុងតែប្រជែងនឹងឈ្នះពានច្រើននៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ តែរឿងដែលមិនអាចប្រកែកបានគឺមានតែ Man UTD នឹង Liverpool តែប៉ុនណ្ណោះដែលជាក្រុមជោគជ័យបំផុតពោលពួកគេមានពានដល់ទៅ ៦៦គ្រឿងដូចគ្នា។ សូមបញ្ចាក់ថាទោះបីជា ...
  • 1401
    0

    ប្រធានក្លិបបាល់ទាត់ Pamar គឺលោក Kyle Krause បានប្រកាសថា អ្នកចាំទី Gianluigi Buffon បានយល់ព្រមចុះកុងត្រាជាមួយក្លិប ២ឆ្នាំ ពោលគឺដល់ឆ្នាំ ២០២៤។ ដែលនេះបានធ្វើអោយអតីតអ្នកចាំទីរបស់ Juventus បានក្លាយជាអ្នកចាំទីដែលមានអាយុច្រើនជាងគេក្នុងក្របខណ្ឌអ៊ីតាលី Serie A ខណៈដែលបច្ចុប្បន្ន Buffon មានវ័យ៤៤ឆ្នាំ ដូច្នេះគាត់និងអាចមានឈ្មោះជាអ្នកចាំទីរហូតឈានដល់វ័យ៤៦ឆ្នាំ។ គួររំលឹកផងដែរថា Gianluigi Buffon ក៏ធ្លាប់ជាយុវជនរបស់ ...