• 500
    0

    ស្ថិតក្នុងវ័យ៣៥ឆ្នាំ និង៣៥៧ថ្ងៃ Olivier Giroud ក្លាយជាកីឡាករចាស់ជាងគេដែលរកគ្រាប់បាល់បញ្ចូលទីឱ្យក្រុមជម្រើសជាតិបារាំង។ ខ្សែប្រយុទ្ធមកពី AC Milan រូបនេះរកបាន១គ្រាប់ពេលឈ្នះអូទ្រីស២ទល់នឹង០ ក្នុងការប្រកួត UEFA Nations League នៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២។ Giroud បាន assist ឲ្យ Kylian Mbappe បំប៉ោងសំណាញ់នាទី៥៦ មុនរកបានខ្លួនឯងនាទី៦៥។ ទន្ទឹមនឹងនេះ ...
  • 547
    0

    លោក Keisuke Honda អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា​បានសរសេរលើបណ្ដាញសង្គម Facebook ថា សូមទោស​អ្នកគាំទ្រ និងថា ជាកំហុសរបស់លោក ក្រោយក្រុមជម្រើសជាតិកម្ពុជា ចាញ់បង់ក្លាដែស ០ទល់នឹង១ ក្នុងការប្រកួតមិត្តភាពអន្តរជាតិនៅថ្ងៃព្រហស្បតិ៍ ទី​២២ ខែកញ្ញា។ នេះជាបរាជ័យជាថ្មីរបស់កម្ពុជាក្រោមថ្វីជើងបង់ក្លាដែស ក្រោយចាញ់១ទល់នឹង០ ដូចគ្នា កាលឆ្នាំ២០១៩។ កម្ពុជាក៏ទើបចាញ់ជប៉ុន ១ទល់នឹង៣ ក្នុងការប្រកួតកម្រិតអាយុក្រោម២៣ឆ្នាំកាលថ្ងៃអង្គារ ទី២០ ខែកញ្ញា៕
  • 371
    0

    អតីតប្រធានក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី Fabio Cannavaro ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីក្លិប Benevento នៃលីគទី២អ៊ីតាលី ឬ Serie B៕ អតីតខ្សែការពារលើកពាន World Cup នៅអ៊ីតាលី ឆ្នាំ២០០៦ បានចូលនិវត្តន៍កាលឆ្នាំ២០១១ និងចូលធ្វើគ្រូនៅអាស៊ី។ គេធ្លាប់បង្វឹកក្លិបនៅចិន និងអារ៉ាប៊ីសាអ៊ូឌីត និងជាគ្រូធំចិនបាន៦សប្ដាហ៍ កាលឆ្នាំ២០១៩។ បុរសវ័យ៤៩ឆ្នាំបានវិលទៅអ៊ីតាលីវិញ លើកដំបូងចាប់តាំងពីចេញពី Juventus ក្នុងឆ្នាំ២០១០៕  
  • 324
    0

    លោក Javier Fernandez គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែសឲ្យដឹងថា ក្រុមរបស់លោកបានប្រមូលផ្ដុំគ្នាហ្វឹកហាត់២០ថ្ងៃមុនមកដល់កម្ពុជា ប្រមូលផ្ដុំគ្នាបាន៧ថ្ងៃថែមទៀតមុនការប្រកួតមិត្តភាពអន្តរជាតិនៅពហុកីឡដ្ឋានមរតកតេជោ។ គ្រូបង្វឹកជនជាតិអេស្ប៉ាញទទូចថា ក្រុមរបស់លោកពិតជាត្រៀមខ្លួនបានល្អ និងត្រូវការជ័យជម្នះយ៉ាងចាំបាច់។ យ៉ាងណា លោកថា មិនហ៊ានមើលស្រាលក្រុមម្ចាស់ផ្ទះកម្ពុជាទេ ព្រោះ​ក៏ជាក្រុមល្អមួយ កំពុងអភិវឌ្ឍក្រុមច្រើនកម្រិត។ លោក Javier បន្ថែមថា ការប៉ះកម្ពុជាពិតជាសំខាន់សម្រាប់ក្រុមលោកក្នុងការសម្រួចខ្លួនទៅមុខបន្ថែមទៀត។ គួរបញ្ជាក់ថា ជំនួបរវាងក្រុមទាំង២នឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា នេះវេលាម៉ោង​៧យប់៕
  • 382
    0

    លោក Ryu Hirose គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អះអាងថា ក្រុមរបស់លោកពិតជាស្រេកឃ្លានជ័យជម្នះ ដូច្នេះក្នុងការប្រកួតជាមួយបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា នេះ ក្រុមលោកត្រូវការឈ្នះយ៉ាងចាំបាច់។ សម្រាប់ការប្រកួត ថ្ងៃស្អែកនេះ ពួកយើងមានភាពស្រេកឃ្លានក្នុងការយកជ័យជម្នះ ប៉ុន្តែមិនមែនមានន័យថាជាការប្រកួតដែលងាយស្រួលនោះទេ តែវាជាកាតព្វកិច្ច ដែលយើងត្រូវតែឈ្នះក្នុងការប្រកួតក្នុងផ្ទះរបស់ពួកយើង។ ទោះបីជាការប្រមូលផ្តុំលើកនេះ មិនសូវមានកីឡាករដែលមានបទពិសោធលេងឱ្យក្រុមជម្រើសជាតិឈុតធំច្រើនដូចមុន តែក្រុមរបស់ពួកយើងនឹងលេងដោយមានទំនុកចិត្តខ្ពស់ និងលេងឱ្យអស់ពីសមត្ថភាព។ គួររំឭកថា កម្ពុជាធ្លាប់ចាញ់បង់ក្លាដែសក្នុងការប្រកួតមិត្តភាពផ្លូវការចុងក្រោយ កាលឆ្នាំ២០១៩នៅស្តាតអូឡាំពិក៕
  • 2023
    0

    មានរយៈពេលជិត២ខែមកហើយដែលលោក Mauricio Pochettino បានចាកចេញពី Paris Saint Germain។ យ៉ាងណា ប្រភពពីសារព័ត៌មានចំនួនរាយការណ៍ថា អតីតអ្នកចាត់ការ Tottenham អាចនឹងវិលទៅ Ligue 1 ខណៈក្លិប Nice ចង់ចរចាតែងតាំងជាគ្រូបង្គោលថ្មីរបស់ពួកគេ។ ព័ត៌មាននេះផ្ទុះឡើងបន្ទាប់ពីក្លិប Nice ទំនងដកតំណែងពីគ្រូបង្គោល Lucien Favre ដែលធ្វើមិនបានល្អក្នុងការប្រកួតកន្លងមក។ ជាក់ស្ដែងក្រុមនេះ ឈ្នះតែ២លើក និងស្មើ២ ...
  • 539
    0

    UEFA បាន​បញ្ជាក់​ថា រុស្សី​ត្រូវ​បាន​ហាម​មិន​ឱ្យ​ចូល​លេង​ក្នុង​វគ្គ​ជម្រុះ Euro 2024 បន្ទាប់​ពី​ការ​លុកលុយលើ​អ៊ុយក្រែន។ ក្រុមជម្រើសជាតិ និងក្លិបរបស់ប្រទេសនេះត្រូវបានហាមឃាត់ពីការប្រកួតកម្រិត UEFA និង FIFA ចាប់តាំងពីជម្លោះបានចាប់ផ្តើមក្នុងខែកុម្ភៈ។   ការចាប់គូវគ្គជម្រុះសម្រាប់ Euro 2024 ដែលនឹងធ្វើជាម្ចាស់ផ្ទះដោយអាល្លឺម៉ង់ នឹងប្រព្រឹត្តទៅនៅក្រុង Frankfurt នៅថ្ងៃទី០៩ ខែតុលា។ ប្រទេសរុស្ស៊ីបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងបម្រាមនេះទៅកាន់តុលាការអាជ្ញាកណ្តាលសម្រាប់កីឡា (CAS) ប៉ុន្តែត្រូវបានច្រានចោលនៅក្នុងខែកក្កដា។ ការសម្រេចចិត្តដំបូងក្នុងការហាមឃាត់ក្រុមរុស្ស៊ីត្រូវបានធ្វើឡើងដោយគណៈកម្មាធិការប្រតិបត្តិរបស់ UEFA ...
  • 522
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានតែងតាំងលោក ឃួន ឡាបូរ៉ាវី ជាមន្ត្រីទទួលបន្ទុកថតវីដេអូបច្ចេកទេសសម្រាប់ការប្រកួតរបស់ក្រុមធំ និងក្រុម U23 ដែលប្រកួតមិត្តភាពអន្តរជាតិសប្ដាហ៍នេះ។ តាមពិតទៅ បច្ចុប្បន្នអតីតខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង និងបឹងកេត ក៏ជាមន្ត្រីបច្ចេកទេសក្នុងសហព័ន្ធកីឡាបាល់ទាត់កម្ពុជាដែរ ក្រោយចូលនិវត្តន៍ពីកីឡាករនាដំណាច់រដូវកាល២០១៩។ គួរដឹងដែរថា លោក ឃួន ឡាបូរ៉ាវី ធ្លាប់រួមចំណែកឈ្នះជើងឯកលីគកំពូលនៅព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៣ នៅបឹងកេត ឆ្នាំ២០១៦ និង២០១៧។ រួមចំណែកឈ្នះជើងឯកសម្ដេចតេជោ ឆ្នាំ២០១១ និង២០១២ នៅព្រះខ័នរាជស្វាយរៀង និងនៅបឹងកេត ...
  • 998
    0

    តាមពិតទៅ ជួន ចាន់ចាវ មានឈ្មោះក្នុងបញ្ជីចុងក្រោយក្រុមធំជម្រើសជាតិកម្ពុជាឯណោះទេសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិតទល់​បង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា។ ប៉ុន្តែគេត្រូវបាន​បញ្ជូនទៅលេងក្រុម U23 វិញក្នុងជំនួបជាមួយ U23 ជប៉ុន។ ទាក់ទងទៅនឹងការផ្លាស់ប្ដូរនេះ លោក Ryu Hirose គ្រូបង្គោលក្រុមកម្ពុជា បញ្ជាក់ថា ការបញ្ជូនចាន់ចាវមកលេងក្រុម U23 នេះ ព្រោះអាយុរបស់គេនៅអាចលេងបាន ហើយក៏ចង់ផ្ដល់ឱកាសដល់រូបគេបានលេងតទល់ក្រុមកម្រិតខ្ពស់ដូចជប៉ុននេះដែរ។ ម្យ៉ាងសមាជិកភ្នំពេញក្រោនរូបនេះក៏ជាកីឡាករមានទេពកោសល្យ ដូច្នេះគេអាចទទួលបានបទពិសោធថែមទៀតពីការប្រកួតដ៏ល្អ។ គួរបញ្ជាក់ថា ក្រុម ...
  • 803
    0

    ទោះកីឡាករមួយចំនួនធំមែនជាកីឡាករមកពីកម្រិតលីគអាជីពជប៉ុន និងជាកីឡាករកម្រិតមហាវិទ្យាល័យក៏ដោយ លោក Ryu Hirose គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ ទទូចថា នឹងមិនងាយស្រួលឡើយពេលប៉ះក្រុម U23 ជប៉ុន។ លោក Hirose ថ្លែងបែបនេះ “៖ យើងគិតថា ការប្រកួតនេះគឺជាឱកាសដ៏ល្អ ដើម្បីប្រកួតប្រជែងថា តើយើងធ្វើបានកម្រិតណាទល់នឹងក្រុមជប៉ុន ដែលស្ថិតនៅជំនាន់ដូចយើង។ នេះក៏ជាការត្រៀមដ៏ល្អសម្រាប់ការប្រកួតបន្ទាប់ទៀត ពីការត្រៀមបានកម្រិតណា។ ខ្ញុំចង់និយាយពីក្រុមជប៉ុនលើកនេះ កីឡាករទាំងអស់មកពីក្រុមសាកលវិទ្យាល័យ ប៉ុន្តែក្រុមបាល់ទាត់សាកលវិទ្យាល័យជប៉ុនគឺមានកម្រិតខ្ពស់ ហើយកីឡាករមួយចំនួនធំកំពុងត្រៀមខ្លួនចូលក្រុមនៃលីគបាល់ទាត់ជប៉ុន ...