• 580
    0

    សមាជិកក្រុមបាល់ទាត់ជម្រើសជាតិបង់ក្លាដែសបានធ្វើដំណើរដល់ព្រះរាជាណាចក្រកម្ពុជាហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះ វេលាម៉ោង១០និង៣០នាទីព្រឹក។ សមាជិកទាំងអស់មានសុខភាពល្អ និងកំពុងសម្រាកនៅសណ្ឋាគារភ្នំពេញ។ ការមកដល់នេះត្រូវបានគេរំពឹងថា ដោយសារតែចង់បន្សុំាខ្លួនបានច្រើននៅកម្ពុជា។ ប៉ុន្តែថ្ងៃដំបូងនេះមិនមានការហ្វឹកហាត់ទេ។ គួរដឹងដែរថា បង់ក្លាដែសត្រូវប៉ះកម្ពុជាក្នុងការប្រកួតមិត្តភាពនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា៕
  • 503
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ចេញបញ្ចីចុងក្រោយក្រុមធំជម្រើសជាតិ និងក្រុមអាយុក្រោម២៣ឆ្នាំសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅសប្ដាហ៍ក្រោយ។ ក្នុងបញ្ជីក្រុមធំ គេមិនបានឃើញកីឡាករធ្លាប់ជាប់ជារឿយៗកាលពីមុន ដូចជា សុះ ស៊ូហាណា និងអ៊ន ចាន់ប៉ូលីន ជាដើម តែកីឡាករខ្លះក៏បានវិលចូលជម្រើសជាតិវិញ ដូចជា គួច ដានី, រុឹង ប៊ុនហៀង, កាន់ ពិសាល, ឈង់ ប៊ុនណាត ជាដើម។ ក្រុមធំនឹងត្រូវប្រកួតជាមួយបង់ក្លាដែសនៅថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា និងក្រុម U23 ...
  • 714
    0

    គ្រាប់បាល់បញ្ចូលទីពី Erling Haaland ក្នុងនាទី៨៤ បានផ្ដល់៣ពិន្ទុពេញដល់ Manchester City ក្នុងជ័យជម្នះលើក្រុមចាស់ Borussia Dortmund នៃការប្រកួត UEFA Champions League។ Jude Bellingham បានរកគ្រាប់បាល់បញ្ចូលទីឲ្យក្រុមមកពីអាល្លឺម៉ង់មុនក្នុងនាទី៥៦។ ប៉ុន្តែ John Stones បានទាត់ពីចម្ងាយយ៉ាងល្អឲ្យ Man City តាមស្មើនាទី៨០ មុន Haaland ...
  • 403
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំបានប្រកួតចាញ់ក្រុម U20 លីបង់ ដោយលទ្ធផល១ទល់នឹង០ ក្នុងការប្រកួតជម្រុះ AFC U23 Championship 2023 នៅថ្ងៃពុធ ទី១៤ ខែកញ្ញា នេះ។ គ្រាប់បរាជ័យរបស់កម្ពុជានេះកើតឡើងតាំងពីនាទីទី០៩។ បន្ទាប់ពីការប្រកួតនេះ U20 កម្ពុជា ត្រូវបន្តប៉ះ U20 សិង្ហបុរី នៅថ្ងៃសុក្រ ទី១៦ ខែកញ្ញា៕
  • 428
    0

    សហព័ន្ធកីឡាបាល់ទាត់សិង្ហបុរី បានប្រកាសនៅរសៀលថ្ងៃពុធ ទី១៤ ខែកញ្ញា នេះថា ប្រធានរបស់ខ្លួនបាន​ទទួលមរណភាពក្នុងវ័យ៧០ឆ្នាំ។ សហព័ន្ធបាល់ទាត់សិង្ហបុរីបានសរសេរថា “៖នេះជាដំណឹងដ៏សោកសៅមួយ ចំពោះការចែកឋានប្រធានសហព័ន្ធ។”   គួរដឹងដែរថា លោក Lim Kia Tong បានជាប់ឆ្នោតជាប្រធានសហព័ន្ធកីឡាបាល់ទាត់សិង្ហបុរីនៅក្នុងឆ្នាំ២០១៧។ មុនក្លាយជាប្រមុខបាល់ទាត់សិង្ហបុរី លោក Kia Tong ធ្លាប់ជាអនុប្រធានគណៈកម្មាធិការវិន័យប្រចាំសហព័ន្ធកីឡាបាល់ទាត់ពិភពលោកដែរ៕  
  • 661
    0

    ប្រភពស្និទ្ធមួយបានឲ្យដឹងថា ខ្សែការពារ ឆេង ម៉េង មិនអាចចូលរួមជួយជម្រើសជាតិកម្ពុជា បាន ដកខ្លួនពីគម្រោងត្រៀមប្រមូលផ្ដុំសម្រាប់ការប្រកួតមិត្តភាពជាមួយបង់ក្លាដែសនៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះហើយ ដោយសាររបួសជង្គង់។ ប៉ុន្តែគេ មិនទាន់ឃើញមានការប្រកាសជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជានៅឡើយទេ។ ការដកខ្លួននេះទំនងក៏មានកីឡាករបន្តបន្ទាប់ទៀតខ្លះដែរ ដោយសារតែបញ្ហាស្រដៀងគ្នានេះ។ គួរដឹងដែរថា ក្រុមធំជម្រើសជាតិកម្ពុជា នឹងប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា៕
  • 670
    0

    បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក អ្នកចាំទី អាឡិច យូ បានចូលហ្វឹកហាត់នៅក្រុមដើមរបស់ខ្លួនវិញហើយ គឺ Toulouse FC ក្រុម B។ កូនខ្មែរកាត់ថៃខាងលើបានចេញពីកម្ពុជាទៅរស់នៅប្រទេសបារាំងវិញមួយរយៈធំមកហើយ និងក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង កាលឆ្នាំ២០២១។ អតីតអ្នកចាំទីភ្នំពេញក្រោន, បឹងកេត និងព្រះខ័នរាជស្វាយរៀង ថ្លែងថា ការចូលមកហ្វឹកហាត់នេះក្នុងន័យពង្រឹងកាយសម្បទា ហើយដំណើរការបាន៣ខែមកហើយ។ គួរដឹងដែរថា អាឡិច យូ បានមកប្រកបអាជីពនៅកម្ពុជាដំបូងក្នុងឆ្នាំ២០១៨ ជាមួយភ្នំពេញក្រោន បន្តដោយបឹងកេតនៅឆ្នាំ២០១៩ និងព្រះខ័នរាជស្វាយរៀង ...
  • 564
    0

    ខ្សែការពារឆ្វេង Andy Robertson នឹងអវត្តមានការប្រកួត UEFA Champions League តទល់ Andy Robertson នៅរាត្រីថ្ងៃអង្គារ ទី១៣ ខែកញ្ញា នេះបានទេ ដោយសារបញ្ហារបួសជង្គង់។ កីឡាករជម្រើសជាតិស្កុតលែនទំនងនៅក្រៅទីលានដល់ខែតុលា ពោលគឺចប់ FIFA’s Day។ ទន្ទឹមនឹងនេះ Curtis Jones, Naby Keita និង Alex ...
  • 380
    0

      ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំបានចាកចេញពីព្រះរាជាណាចក្រកម្ពុជាទៅហើយនៅរាត្រីថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២ នេះដើម្បីចូលរួមវគ្គជម្រុះ AFC U20 Championship 2022 នៅប្រទេសតាហ្ស៊ីគីស្ថាន។ ក្រុមជម្រើសជាតិកម្ពុជា ស្ថិតក្នុងពូល I ដោយប៉ះក្រុមលីបង់ នៅថ្ងៃពុធ ទី១៤ ខែកញ្ញា បន្តដោយសិង្ហបុរី នៅថ្ងៃទី១៦ ខែកញ្ញា និងម្ចាស់ផ្ទះតាហ្ស៊ីគីស្ថាន នៅថ្ងៃទី១៨ ខែកញ្ញា ការប្រកួតទាំងអស់មានមាន១០ពូល ...
  • 714
    0

    លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានថ្លែងថា ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលដៅត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ លើសពីនេះទៀតនោះ ក៏ជាការហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពកម្លាំងស៊ុហ្វ ដែលជាផ្នែកមួយនៃបញ្ហា នៅក្នុងការប្រកួត។ លោក ភា ...