បាល់ទាត់
-
Napoli បំបាក់ Liverpool ខណៈ Lewandowski ធ្វើបានហ៊ែតទ្រីកឲ្យ Barca
Liverpool បានប្រកួតចាញ់ស្ពឹកមុខក្នុងការប្រកួតដំបូងរបស់ខ្លួននៅ UEFA Champions League ដោយចាញ់ Napoli ៤ទល់នឹង១។ ក្រុមហង្សក្រហមត្រូវបាន Napoli នាំមុខ ៣ទល់នឹង០ មុនក្នុងវគ្គទី១។ ដោយឡែក Barcelona បានឈ្នះក្រុមមកពីសាធារណរដ្ឋឆែក Viktoria Plzen ៥ទល់នឹង១ ហើយ Robert Lewandowski ធ្វើបានហ៊ែតទ្រីក។ ខាងក្រោមជាលទ្ធផលការប្រកួតយប់មិញ ៖ -
Chelsea ដកតំណែងអ្នកចាត់ការពី Tuchel
Chelsea បានបញ្ចប់តំណែងអ្នកចាត់ការ Thomas Tuchel ហើយ ក្រោយចាញ់ Dinamo Zagreb ក្នុងការប្រកួតបាល់ទាត់ UEFA Champions League នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា។ គ្រូបង្វឹកវ័យ៤៩ឆ្នាំបានចាកចេញពី Stamford Bridge ក្រោយកាន់តំណែងបាន២០ខែ។ ម្ចាស់ក្លិបថ្មីរបស់ Chelsea លោក Todd Boehly បានឲ្យក្រុមការងាររបស់លោក Tuchel ... -
គ្រូណាហ្គានិយាយពីការហ្វឹកហាត់ពេលមានកីឡដ្ឋានផ្ទាល់ខ្លួន
លោក ឃឹម បូរី គ្រូបង្គោលក្លិបណាហ្គាវើលដ៍ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលក្លិបរបស់មានកីឡដ្ឋានផ្ទាល់ខ្លួនសម្រាប់ការប្រកួតនានា ក្រោយត្រូវបានបង្កើតឡើង២១ឆ្នាំកន្លងមក។ ក្រុមជើងឯកលីគកំពូលកម្ពុជា២សម័យត្រូវបានផ្ដល់សិទ្ធិឲ្យប្រើប្រាស់កីឡដ្ឋានខេត្តកំពង់ស្ពឺដែលទើបតែបើកសម្ពោធនៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា។ ទាក់ទងទៅនឹងការហ្វឹកហាត់ លោក ឃឹម បូរី គ្រូបង្គោលណាហ្គានិយាយថា នឹងនៅតែធ្វើឡើងនៅភ្នំពេញដដែលទេ តែមុនការប្រកួត២ថ្ងៃចូលមកដល់ ក្រុមលោកនឹងសម្រាកនៅខេត្តកំពង់ស្ពឺ។ ចុងខែកញ្ញា ដដែលនេះ ណាហ្គានឹងមានការប្រកួតរវាងក្រុមធំ និងក្រុមយុវជនខ្លួន ដើម្បីឲ្យសុំានឹងទីលាន។ កីឡដ្ឋានខេត្តកំពង់ស្ពឺនឹងទទួលការប្រកួតលីគកំពូលដំបូង ពេលណាហ្គាវើលដ៍ជួបជាមួយគិរីវង់សុខសែនជ័យនៅដើមខែតុលា៕ -
Chelsea ចាញ់ Zagreb ខណៈ Haaland ដាក់២គ្រាប់ម្នាក់ពេល Man City ស៊ី Sevilla
ក្រុមជើងឯក UEFA Champions League ២សម័យ Chelsea បានបើកឆាករដូវកាលថ្មី២០២២/២០២៣ ជាមួយបរាជ័យក្រោមថ្វីជើងម្ចាស់ផ្ទះ Dinamo Zagreb ដោយលទ្ធផល ១ទល់នឹង០។ ក្រុមជើងឯកក្រូអាត Zagreb ឈ្នះតែ៥ដងប៉ុណ្ណោះក្នុងការប្រកួត៤៣លើកនៅ UEFA Champions League ប៉ុន្តែពួកគេបាននាំំមុខតោខៀវ តាំងពីនាទីទី១៣ ដោយ Mislav Orsic និងជាគ្រាប់ជ័យជម្នះតែម្ដង។ Pierre-Emerick Aubameyang ... -
គ្រូ Bologna របូតតំណែងមុនគេនៅ Serie A រដូវកាលនេះ
លោក Sinisa Mihajlovic ក្លាយជាគ្រូបង្គោលទី១នៅក្របខណ្ឌកំពូលអ៊ីតាលី រដូវកាល២០២២/២០២៣ នេះដែលត្រូវបានដកចេញពីតំណែង។ ក្លិប Bologna បានប្រកាសចែកផ្លូវពីគ្រូបង្វឹកជនជាតិស៊ែបនៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា នេះ បន្ទាប់ពីប្រកួតបានត្រឹម៥លើក ដោយស្មើ៣ ចាញ់២ មិនដែលឈ្នះ។ ក្រុមកំពុងឈរនៅលេខ១៦ក្នុងចំណោម២០ក្រុម។ ដោយឡែក ខ្សែប្ឈរយុទ្ធ Marko Arnautovic កំពុងនាំមុខលើតារាង Top Scorer ដោយមាន៥គ្រាប់ពី៥ប្រកួត តែបែរជាក្រុមមិនដែលឈ្នះទៅវិញ៕ ... -
កីឡដ្ឋានកំពង់ស្ពឺត្រូវបានដាក់សម្ពោធជាផ្លូវការក្រោយដំណើរការសាងសង់ជាង១ឆ្នាំកន្លះ
កីឡដ្ឋានខេត្តកំពង់ស្ពឺ ដែលបានចំណាយថវិកាកសាងអស់ជាង៤លាន ត្រូវបានដាក់សម្ពោធឱ្យប្រាស់ប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី៦ ខែកញ្ញា។ តាមរបាយការណ៍របស់ឯកឧត្តម វុី សំណាង បានឱ្យដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺ ចាប់ផ្តើមការដ្ឋានសាងសង់ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដោយសាងសង់នៅលើផ្ទៃដីមានទំហំ ៤៣ ៤០២ម៉ែត្រ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤៤ ចម្ងាយប្រមាណជា៤គីឡូម៉ែត្រ ពីផ្លូវជាតិលេខ៤ ក្នុងភូមិតាម៉ុល សង្កាត់ច្បារមន ... -
លោក ហែម គីរី រំភើបចិត្តពេលឮភ្លេងជាតិខ្មែរបន្លឺឡើងក្នុងការប្រកួតហែលទឹកអន្តរជាតិ
ក្រោយកីឡាការិនី កាំង មុយនីន ដណ្ដើមបានមេដាយមាសពីព្រឹត្តិការណ៍ Finswimming’s World Cup Round Swimming Pool 2022 លោក ហែម គិរី អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានសរសេរថា “៖ លើកទី១ក្នុងជីវិតជាអ្នកកីឡាបានលឺភ្លេងជាតិនិងទង់ជាតិកម្ពុជានៅលើគេនៅអាងហែលទឹក។” គួរបញ្ជាក់ថា កីឡាការិនី កាំង មុយនីន ទទួលបានមេដាយសរុប៤គ្រឿង ក្នុងនោះមេដាយមាស ៣គ្រឿង និងសំរឹទ្ធ១គ្រឿង លើប្រភេទវិញ្ញាសាហែលទឹកពាក់ជើងទានៃការប្រកួត ... -
មិនបានលេងច្រើនខែដោយសាររបួស ប៉ុន្តែចាន់ វឌ្ឍនាកា នៅតែស្រវាបានទីផ្សារធំ
តារាបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា ត្រូវបានបុរី ហេង បូរិន គ្រុបប្រកាសជាទូតសុច្ឆន្ទៈរបស់ខ្លួននៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២ លើកិច្ចសន្យា១ឆ្នាំក្នុងតម្លៃខ្ទង់ម៉ឺនដុល្លារអាមេរិក។ លោកឧកញ៉ា ហេង បូរិន ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកបុរី ហេង បូរិន គ្រុប បានបញ្ជាក់ពីមូលហេតុជ្រើសរើស ចាន់ វឌ្ឍនាកា ជាទូតសុច្ឆន្ទៈថា ព្រោះខ្សែប្រយុទ្ធក្លិបបឹងកេត និងជម្រើសជាតិកម្ពុជាជានិមិត្តរូបរបស់លោក ហើយលោកក៏ជាអ្នកចូលចិត្តកីឡាមួយរូបដែរ។ ... -
ព្រះខ័នរាជស្វាយរៀងបញ្ចប់កិច្ចសន្យាជាមួយ Emmanuel
Emmanuel Emenike ត្រូវបានព្រះខ័នរាជស្វាយរៀងប្រកាសបញ្ចប់កិច្ចសន្យាហើយនៅព្រឹកថ្ងៃអាទិត្យ ទី០៤ ខែកញ្ញា ឆ្នាំ២០២២នេះ។ តាមពិតទៅប្អូនប្រុសរបស់កីឡាករឆ្នើម Privat Mbarga រូបនេះអវត្តមានពីទីលានប្រកួតតាំងពីចប់ជុំទី១លីគកំពូល២០២២នេះម្ល៉េះ ហើយស្វាយរៀងក៏បាននាំយកខ្សែប្រយុទ្ធ Victor Blasco ចូលមកបំពេញកូតាបរទេសជំនួសដែរ។ យ៉ាងណា ក្រុមជើងឯកលីគកំពូល២សម័យទើបប្រកាសនៅថ្ងៃនេះ។ Emmanuel បានចូលរួមជាមួយក្រុមលោក Conor Nestor ក្នុងជើងទី២ រដូវកាល២០២១។ ជុំទី១រដូវកាល២០២២ គេ assist បាន៧ដង ... -
AC ស៊ី Inter ស្មើពិន្ទុក្រុមកំពូលតារាង Napoli
Rafael Leao រកបានគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯង ឲ្យ AC Milan វាយបកយកឈ្នះ Inter Milan ដោយលទ្ធផល ៣ទល់នឹង២ ក្នុងការប្រកួតក្របខណ្ឌកំពូលអ៊ីតាលី នៅថ្ងៃសៅរ៍ ទី០៣ ខែសីហា។ Leao តាមស្មើឲ្យ AC Milan ក្រោយ Inter Milan នាំមុខពីគ្រាប់បាល់របស់ Marcelo Brozovic។ Eden ...