• 1040
    0

    Kylian Mbappe មិនអាចទាត់បាល់១១ម៉ែត្របញ្ចូលទីបានសម្រេចដល់ទៅ២ដង ក្នុងការប្រកួត Paris Saint Germain ឈ្នះម្ចាស់ផ្ទះ Montpellier នៃការប្រកួតក្របខណ្ឌកំពូលបារាំង Ligue 1 នៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ ការទាត់ដំបូងឡើយមិនបានសម្រេចទេ ដោយសារតែអ្នកចាំទី Montpellier លោតមុនបាល់ ហើយពេលបានទាត់ម្ដងទៀតនៅតែមិនចូល។ លុះនាទី២១ Mbappe បានរងរបួសសាច់ដុំ ហើយក៏ត្រូវបានប្ដូរចេញ។   ...
  • 501
    0

    Barcelona បានឈ្នះម្ចាស់ផ្ទះ Real Betis ១ទល់នឹង២ បង្កើនការនាំមុខលើកំពូលតារាង La Liga លើក្រុមលេខ២ Real Madrid ដល់ទៅ៨ពិន្ទុ។ អ្នកចាំទី Rui Silva របស់ Betis បានសង្គ្រោះបាល់​៣ដងពី Pedri មុន Raphinha បញ្ចប់ទីបានសម្រេចពីការ cross ដោយ Alejandro Balde។ ...
  • 547
    0

    Manchester United បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ League Cup ក្រោយបន្តឈ្នះ Nottingham Forest ២ទល់នឹង០ ក្នុងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃពុធ ទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។ Anthony Martial ដែលអវត្តមាន៤ប្រកួតកន្លងទៅបានទាត់បញ្ចូលទីឲ្យបិសាចក្រហមនាំមុខមុនក្នុងនាទី៧៣។ ៣នាទីក្រោយមក Rashford assist ឲ្យ Fred ទាត់បញ្ចូលទីបន្ថែមគ្រាប់ទី២បានសម្រេច។ សរុបការប្រកួតទាំង២ជើង Manchester United ...
  • 506
    0

    សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបានតែងតាំងជាផ្លូវការលោក Indra Sjafri កាន់តំណែងជាគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីអាយុក្រោម២៣ឆ្នាំជំនួសលោក Shin Tae-yong។ Indra Sjafri ពីមុនធ្លាប់កាន់តួនាទីជានាយកបច្ចេកទេសនៃសហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ី (PSSI) ប៉ុន្តែឥឡូវនេះលោកនឹងដឹកនាំក្រុម U23 ចូលរួមប្រកួតនៅស៊ីហ្គេមលើកទី៣២។ ទន្ទឹមនឹងនេះដែរ គ្រូបង្វឹក Shin Tae-yong នឹងផ្តោតលើការដឹកនាំក្រុម U20 ឥណ្ឌូនេស៊ី ក្នុងការប្រកួត AFC U20 Finals ឆ្នាំ 2023។ ...
  • 634
    0

    ខ្សែការពារ Joao Cancelo បានទទូចថា ការផ្ទេរទៅ Bayern Munich មិនមែនជាការលាចុងក្រោយទៅអ្នកគាំទ្រ Man City ទេ។   កីឡាករជម្រើសជាតិព័រទុយហ្គាល់បានសរសេរនៅលើទំព័រផ្ទាល់ខ្លួនរបស់គាត់ថា “៖ខ្ញុំមិនមានពេលលេងច្រើនទេក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។ វាជាផ្នែកមួយការសម្រេចចិត្តរបស់ខ្ញុំ។ មិនមានជាប់ទាក់ទងនឹងទំនាក់ទំនងរបស់ខ្ញុំជាមួយ Pep ទេ។” នៅល្ងាចថ្ងៃទី៣១ ខែមករា  Man City បានប្រកាសថា Cancelo នឹងផ្លាស់ទៅ Bayern ...
  • 411
    0

    អ្នកចាំទីធ្លាប់លើកពាន UEFA Champions League ៣ដង Keylor Navas បានចូលរួមជាមួយ Nottingham Forest ក្នុងលក្ខខណ្ឌខ្ចីជើងពី Paris Saint-Germain ។ កីឡាករអន្តរជាតិកូស្តារីកាអាយុ៣៦ឆ្នាំនឹងចំណាយពេលដែលនៅសល់នៃរដូវកាល២០២២/២០២៣ នៅ Forest ។ Navas គឺជាកីឡាករទីបីក្នុងចំណោមសមាជិកថ្មី៣នាក់របស់ Nottingham នៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាករខែមករា។ Forest បានទិញខ្សែការពារប្រេស៊ីល Felipe និងខ្សែបម្រើអង់គ្លេស ...
  • 401
    0

    សំណើខ្ចីជើងរបស់ Hakim Ziyech ពី Chelsea ទៅ Paris St-Germain ប្រឈមនឹងបរាជ័យ ដោយសារតែឯកសារដើម្បីបញ្ចប់ការផ្ទេរនេះមិនត្រូវបានបញ្ជូនឱ្យទាន់ពេលវេលា។ កីឡាករវ័យ ២៩ឆ្នាំរូបនេះកំពុងនៅក្រុងប៉ារីសដោយរំពឹងថានឹងត្រូវបានបញ្ជាក់ជាកីឡាកររបស់ PSG ប៉ុន្តែការចុះឈ្មោះមិនទាន់បានបញ្ចប់។ វា​នៅ​តែ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​តើ​មាន​ដំណោះ​ស្រាយ​ណា​មួយ​ដែរ តែ​​បច្ចុប្បន្ន Ziyech នឹង​ត្រូវ​ត្រឡប់​ទៅ Chelsea វិញសិន។ បើតាម BBC ក្រុមកំពូលតារាងបារាំងកំពុងបន្ទោស Chelsea ស្ងាត់ៗចំពោះការមិនបញ្ជូនឯកសារទៅអាជ្ញាធរបារាំងមុនថ្ងៃកំណត់។ Ziyech ...
  • 371
    0

    ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិទាំងអស់ដែលនឹងមកប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ នឹងមកដល់កម្ពុជាគ្រប់ៗគ្នានៅថ្ងៃទី២៧ ខែមេសា។ ការប្រកួតប្រភេទកីឡាបាល់ទាត់នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា តទៅ។ គួរបញ្ជាក់ថា ព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ដែលកម្ពុជាធ្វើម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា។ តែសម្រាប់បាល់ទាត់នឹងធ្វើឡើងមុនគេ។ យ៉ាងណា គេមិនទាន់បានដឹងពីកាលបរិច្ឆេទនៃការចាប់ពូលនៅឡើយទេគិតមកទល់ពេលនេះ៕
  • 483
    0

    ការចាប់គូពានរង្វាន់ FA Cup ត្រូវបានធ្វើឡើងរួចរាល់ហើយ ក្រោយចប់ជុំទី៤។ លទ្ធផលមានដូចតទៅ ៖ Southampton v Luton Town ឬ Grimsby Town Leicester City v Blackburn Rovers or Birmingham City Stoke City v Brighton ...
  • 435
    0

    Chelsea បានដេញថ្លៃ១២០លានអឺរ៉ូ (១០៥លានផោន) សម្រាប់ខ្សែបម្រើអាហ្សង់ទីន Enzo Fernandez របស់ Benfica ក្នុងការផ្លាស់ប្តូរដែលនឹងធ្វើឱ្យគេក្លាយជាកីឡាករថ្លៃបំផុតនៅអង់គ្លេស។ រហូតមកដល់ពេលនេះមិនមានការចង្អុលបង្ហាញថាតើការផ្តល់ជូនរបស់ក្រុមតោខៀវត្រូវបានទទួលយកពីសំណាក់ Benfica ឬទេ។ ប៉ុន្តែ​ប្រសិនបើ​កិច្ច​ព្រម​ព្រៀង​នេះ​ជោគជ័យមែននោះ វា​នឹង​វ៉ាដាច់ការ​ចំណាយ​១០០​លាន​ផោន​ដែល Manchester City ចាយលើ Aston Villa សម្រាប់ Jack Grealish ក្នុង​ឆ្នាំ​២០២១។ នេះក៏ជាការដេញថ្លៃសាជាថ្មីបន្ទាប់ពីបរាជ័យក្នុងការផ្ដល់តម្លៃផ្ទេរមុនៗ៕