• 638
    0

    Inter Milan បានដាក់ពិន័យខ្សែការពារ Milan Skriniar ដែលទារទៅ Paris Saint Germain ក្នុងខែមករាឆ្នាំ២០២៣។   គ្រូបង្គោល Simone Inzaghi បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតរវាង Inter Milan និង AC Milan នៅថ្ងៃអាទិត្យ ទី០៥ ខែកុម្ភៈ ថា “៖ខ្ញុំមិនវិនិច្ឆ័យជម្រើសរបស់ Skriniar ...
  • 417
    0

    Sebastien Haller រកបានគ្រាប់បាល់បញ្ចូលទីគ្រាប់លើកដំបូងដំបូងចាប់តាំងពីជាសះស្បើយពីជំងឺមហារីកពងស្វាស។ គេបានតែតបញ្ចូលទីគ្រាប់ទី៣របស់ Borussia Dortmund ដែលបានយកឈ្នះ Freiburg ៥ទល់នឹង១ ក្នុងការប្រកួតក្របខណ្ឌ Bundesliga នៅថ្ងៃសៅរ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៣។ Haller ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញប៉ុន្មានថ្ងៃបន្ទាប់ពីការចុះកិច្ចសន្យានៅ Dortmund ដើម្បីជំនួស Erling Haaland។ ព្យាបាល​ដោយ​គីមី​ចំនួន​៤​ជុំ និង​វះកាត់​ក្នុង​ខែ​វិច្ឆិកា។ អតីតខ្សែប្រយុទ្ធ West Ham ...
  • 1275
    0

    Cristiano Ronaldo រកបានគ្រាប់បាល់ដំបូងសម្រាប់ Al Nassr ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីត។ គ្រាប់បាល់របស់ខ្សែប្រយុទ្ធព័រទុយហ្គាល់កើតឡើងក្នុងនាទី៩០+៣ ដោយការទាត់ពិន័យ១១ម៉ែត្រ ចូលទីក្រុម Al Fateh។ លទ្ធផលចប់ការប្រកួតក្រុមទាំង២ស្មើគ្នា២ទល់នឹង២។ Ronaldo ចូលលេងបាន២ប្រកួតហើយ ខណៈ Al Nassr មាន៣៤ពិន្ទុឈរកំពូលតារាង Saudi Professional League ពីការប្រកួត១៥លើក៕
  • 707
    0

    ម្ចាស់កំណត់ត្រាថ្លៃផ្ទេរខ្ពស់បំផុតនៅអង់គ្លេស Enzo Fernandez បានបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូងសម្រាប់​ Chelsea ក្នុងការប្រកួតក្របខណ្ឌ Premier League តែយ៉ាងណា មិនអាចឈ្នះ Fulham បានឡើយ ដោយបានត្រឹមស្មើ០ទល់នឹង០។ ខ្សែបម្រើអាហ្សង់ទីន Fernandez បានបញ្ចប់ការផ្ទេរទៅកាន់ក្រុមតោខៀវក្នុងតម្លៃ១០៧លានផោនពី Benfica កាលពី៣ថ្ងៃមុន ហើយអ្នកចាត់ការ Graham Potter បានដាក់លេង១១នាក់ដំបូងតែម្ដង។ គេបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយស្ទើរតែអាចបង្កើតឱកាសឲ្យមិត្តរួមក្រុមបានសម្រេចទៅហើយនៅវគ្គទី២។ តែសរុបមក Chelsea ...
  • 510
    0

    ខ្សែប្រយុទ្ធ Emerick Pierre Aubameyang មិនត្រូវបាន Chelsea បញ្ចូលក្នុងបញ្ជីសម្រាប់ប្រកួត UEFA Champions League ទេ។ លោក Graham Potter អ្នកចាត់ការក្រុមរហស្សនាមតោខៀវអះអាងថា កីឡាករជម្រើសជាតិហ្គាបុងខាងលើមិនមានធ្វើអ្វីខុសទេ តែថា នេះជាការសម្រេចចិត្តដ៏លំបាកមួយ។ អតីតសមាជិក Arsenal និង FC Barcelona លេង១១នាក់ដំបូងទាំង៦ប្រកួត និងរកបាន២គ្រាប់ក្នុងវគ្គចែកពូល តែចាប់តាំងពីថ្ងៃទី០៦ ...
  • 470
    0

    ព្រះខ័នរាជស្វាយរៀងផ្ទេរបានកីឡាករកូនខ្មែរកាត់អាមេរិក Nick Taylor ជាផ្លូវការហើយ។ នេះបើតាមការប្រកាសដោយទំព័ររបស់ក្លិបនៅល្ងាចថ្ងៃសុក្រ ទី០៣ ខែកុម្ភៈ នេះ។ សមាជិកក្រុមជម្រើសជាតិកម្ពុជាត្រូវបានភ្ជាប់ទៅនឹងការផ្ទេរទៅព្រះខ័នរាជស្វាយរៀងមួយរយៈមកហើយ។ គួរដឹងដែរថា Taylor វ័យ២៤ឆ្នាំដែលហ្វឹកហាត់នៅក្រុម B របស់ក្លិប Orlando City របស់អាមេរិក លេងឲ្យជម្រើសជាតិកម្ពុជាចំនួន៥ដង និងរកបាន១គ្រាប់៕
  • 358
    0

    ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ត្រូវ​បាន​លើកលែង​លើ​ Mason Greenwood។ កីឡាករវ័យ២១ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ២០២២ ចំពេលមានការចោទប្រកាន់ជុំវិញរូបភាព និងវីដេអូ។ ក្រោយ​មក​គេត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ចាប់​រំលោភ គ្រប់គ្រង បង្ខិត​បង្ខំ និង​ការ​វាយ​ដំដែលបង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ Greenwood បាននិយាយថា អ្វីៗបានធូរស្រាលវិញហើយ ហើយអរគុណក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់គាត់ ដែលបានគាំទ្រគាត់។ សេវាអយ្យការ បាននិយាយថា ការចោទប្រកាន់ត្រូវបានបញ្ឈប់ បន្ទាប់ពីសាក្សីសំខាន់ៗបានដកការជាប់ពាក់ព័ន្ធរបស់ពួកគេ៕
  • 371
    0

    Real Madrid បាន​ផ្ដួល Valencia ២ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌ La Liga នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ បន្ថយគម្លាតពីក្រុមកំពូល​តារាង Barcelona ត្រឹម៥ពិន្ទុ។   ក្រុមអធិរាជសបាននាំមុខក្នុងនាទី៥២ ពីការទាត់មួយជើងឆ្វេងដោយ Marco Asensio។ ខ្សែប្រយុទ្ធប្រេស៊ីល Vinicius Jr. អបអរការចូលលេងលើកទី២០០របស់គេនៅ Real Madrid ...
  • 419
    0

    Kylian Mbappe នឹងខកខានការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី១ តទល់ Bayern Munich ដោយសាររបួសភ្លៅ។     បញ្ហានេះបានកើតឡើងកាលថ្ងៃពុធ ទី០១ ខែកុម្ភៈ អំឡុងជំនួប Ligue 1 រវាង Paris Saint Germain និង Montpellier។ ...
  • 514
    0

    កូនប្រុសមួយរូបរបស់ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល​បាន​ចូលហ្វឹកហាត់ក្នុងក្រុមសហគមន៍របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន នាពេលថ្មីៗនេះ។ លោក កែវ សុខង៉ន អ្នកចាត់ការភ្នំពេញក្រោនសរសេរថា “៖ 🙏❤️ជាកិត្តិយសណាស់សម្រាប់សាលាបាល់ទាត់ភ្នំពេញក្រោន កូនប្រុសឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកំពុងហ្វឹកហាត់បាល់ក្នុងក្រុមសហគមន៍របស់​ក្លិបបាល់ទាត់ភ្នំពេញក្រោន។ ⚽❤️🇰🇭អនាគតធនធានបាល់ទាត់ជាតិម្នាក់ទៀតហើយ!”។ គួរដឹងដែរថា សហគមន៍ភ្នំពេញក្រោន ប្រៀបដូចជាសាលាបាល់ទាត់​មួយដូច្នេះដែរ ដែលបង្ហាត់ដល់យុវជនទូទៅ។ ក្មេងៗដែលមានសមត្ថភាព នឹងអាចត្រូវបានជ្រើសរើសចូលធ្វើតេស្ដដើម្បីចូលក្រុមថ្នាល​ដែលជាដំណាក់កាលឆ្ពោះទៅកាន់កម្រិតអាជីព៕