• 377
    0

    សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល បដិសេធពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងការតែងតាំងលោក Carlo Ancelotti ជាគ្រូបង្គោលថ្មី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន BBC។ សហព័ន្ធបាល់ទាត់ប្រេស៊ីលបានថ្លែងថា “៖ គ្រូបង្វឹកដែលត្រូវបានជ្រើសរើសនឹងត្រូវបានប្រកាសនៅពេលដ៏ត្រឹមត្រូវ។ ប្រេស៊ីលគ្មានគ្រូបង្វឹកទេ ចាប់តាំងពីលោក Tite ចាកចេញបន្ទាប់ពីការបរាជ័យក្នុងវគ្គ១/៤ ផ្តាច់ព្រ័ត្រ World Cup ដោយក្រូអាតកាលពីខែធ្នូ។” លោក Ancelotti ពុំដែលធ្វើគ្រូធំក្នុងក្រុមជម្រើសជាតិទេ ដោយធ្លាប់ធ្វើតែជាជំនួយការជម្រើសជាតិអ៊ីតាលីក្នុងទសវត្សរ៍ឆ្នាំ១៩៩០ប៉ុណ្ណោះ។ កិច្ចសន្យាបច្ចុប្បន្នរបស់លោកនៅ Real Madrid មានសុពលភាពដល់ឆ្នាំ២០២៤៕
  • 533
    0

    ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងបានប្រកាសពីហេតុផលដែលកីឡាករកូនខ្មែរអាមេរិក Nick Taylor មិនអាចចូលរួមជួយក្រុមក្នុងការប្រកួត Cambodian League 2023 ដែលចាប់ផ្ដើមពីថ្ងៃសៅរ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះតទៅ។ “ក្លិបសូមជម្រាបជូនដំណឹងដល់អ្នកគាំទ្រទាំងអស់គ្នាថា Nick Taylor នឹងពុំលេងនៅក្នុងកម្មវិធីពានរង្វាន់ខេមបូឌានលីគខាប់ឆ្នាំ២០២៣ឡើយ គឺពុំអាចចុះឈ្មោះរបស់គាត់ទៅក្នុងប្រព័ន្ធ ដោយហេតុថាការដោះដូរកីឡាកររវាងកម្ពុជា និងអន្តរជាតិពុំទាន់បើកនៅឡើយ។ នេះមានន័យថាក្លិបគឺពុំអាចស្នើរសុំវិញ្ញាបណ្ណបត្រដោះដូរអន្តរជាតិជាមួយ FIFA ពីសហព័ន្ធបាល់ទាត់អាមេរិក ផ្ទេរមកកាន់ក្លិបយើងជាផ្លូវការនៅឡើយ។ ការដោះដូរកីឡាករកម្ពុជាអន្តរជាតិនឹងបើកឡើងវិញនៅខែមិថុនា ហើយពេលនោះក្លិបនឹងស្នើរសុំវិញ្ញាបណ្ណបត្រដោះដូរឲ្យ Nick ...
  • 452
    0

    នាយកផ្នែកកីឡារបស់ Barcelona លោក Mateu Alemany បាននិយាយថា ការចាកចេញរបស់ Pique និង Antoine Griezmann បានក្រុមមានស្ថានភាពធូរស្បើយមួយកម្រិតលើផ្នែកហិរញ្ញវត្ថុ។ លោក Mateu Alemany បាននិយាយថា “៖ Barca អាចសល់បាន៩០លានអឺរ៉ូ បន្ទាប់ពីចែកផ្លូវជាមួយ Pique និង Griezmann ។ បច្ចុប្បន្ន លុយសម្រាប់ប្រាក់ខែរបស់ ...
  • 1036
    0

    អាជ្ញាកណ្តាល Abdullah Al-Harbi បានចុះហត្ថលេខាលើគ្រាប់បាល់ឲ្យ Cristiano Ronaldo បន្ទាប់ពី Al Nassr បានផ្តួល Al Wehda ៤-០ ក្នុងការប្រកួតលីគកំពូលអារ៉ាប៊ីសាអ៊ូឌីតដែល CR7 រកបាន៤គ្រាប់ម្នាក់ឯង។ បន្ទាប់ពីរកបាន៤គ្រាប់ម្នាក់ឯងក្នុងសំណាញ់់ Al Wehda អតីតខ្សែប្រយុទ្ធ Man UTD ត្រូវបានផ្តល់សិទ្ធិក្នុងការកាន់បាល់នៃការប្រកួតទុកជាអនុស្សាវរីយ៍។ បុគ្គលិក Al Nassr ...
  • 382
    0

    ក្នុងការប្រកួតដែលចាញ់ Marseille ធ្លាក់ចេញពី Coupe de France ទៅហើយនោះតារាឆ្នើម Lionel Messi ថែមទាំងមានរបួសទៀត ហើយមិនអាចជួយ Paris Saint Germain បានទេពេលប៉ះ AS Monaco។   គ្រូបង្គោល PSG លោក Christophe Galtier ចង់ឱ្យប្រធានក្រុមអាហ្សង់ទីនសម្រាក ដោយសង្ឃឹមថាគេជាសះស្បើយទាន់ពេលវេលាមុនពេលស្វាគមន៍ Bayern។ ...
  • 335
    0

    Cristiano Ronaldo រកបាន៤គ្រាប់ម្នាក់ឯងសម្រាប់ Al Nassr ដែលបានផ្ដួលក្រុម Al Wehda ៤ទល់នឹង០ ក្នុងការប្រកួតក្របខណ្ឌកំពូលអារ៉ាប៊ីសាអ៊ូឌីត Saudi Pro League កាលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣។  គ្រាប់បាល់នេះធ្វេីឲ្យតារា Ronaldo រកបានលេីសពី៥០០គ្រាប់ក្នុងការប្រកួតកម្រិតក្លិបអាជីព។ ឥឡូវនេះអតីតខ្សែប្រយុទ្ធ Manchester United, Real Madrid និង ...
  • 395
    0

    អ្នកចាំទី Hug lloris ត្រូវអវត្តមានយ៉ាងហោចណាស់៦សប្តាហ៍ ដោយសាររបួសសរសៃពួរជង្គង់ក្នុង ការ ទទួល ជ័យ ជម្នះ ១-០ របស់ Spurs លើ Manchester City ក្នុង ក្របខណ្ឌ Premier League កាលពីថ្ងៃ អាទិត្យ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣។ Spurs នៅមានអតីតអ្នក ...
  • 721
    0

    លោក Ronald Koeman គ្រូបង្គោលថ្មីក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បាននិយាយថា Cody Gakpo ប្រហែលជាបានចូលរួមជាមួយ Liverpool លឿនពេក។ ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបានចូលលេង World Cup នៅប្រទេសកាតា ដោយស៊ុតបញ្ចូលទីបាន៣គ្រាប់ក្នុង៥ប្រកួត ខណៈដែលហូឡង់ឈានដល់វគ្គ 1/4 ផ្តាច់ព្រ័ត្រ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់រកគ្រាប់បាល់បាននៅឡើយទេក្នុងការបង្ហាញខ្លួនចំនួន៦ដងសម្រាប់ក្រុម Liverpool ចាប់តាំងពីចូលរួមពី PSV Eindhoven ក្នុងខែមករា។ Koeman បាននិយាយថា ...
  • 1456
    0

    មេធាវី Lord Pannick ដែលធ្លាប់ធ្វើការឲ្យអតីតនាយករដ្ឋមន្ត្រី Boris Johnson ត្រូវបាន Manchester City ជួលការពារក្ដីប្រឆាំងនឹងការចោទប្រកាន់ពីបទរំលោភលើហិរញ្ញវត្ថុពី Premier League ។ វិបសាយមេធាវីថ្លែងថា Manchester City កំពុងកំណត់គោលដៅលើឈ្មោះធំបំផុតក្នុងវិស័យច្បាប់ ដើម្បីជួយការពារពួកគេពីការចោទប្រកាន់របស់ Premier League ។ ក្រុមរហស្សនាមមេឃខៀវ បានជួលលោក Lord Pannick ដោយជោគជ័យ ...
  • 533
    0

    Nick Taylor ថ្លែងថា ជីតារបស់គេជាចលករមួយដែលជំរុញរូបគេមកលេងឲ្យជម្រើសជាតិកម្ពុជា និងចូលរួមជាមួយព្រះខ័នរាជស្វាយរៀង។ កូនកាត់ខ្មែរអាមេរិកខាងលើបានសរសេរថា “៖ ខ្ញុំមានកិត្តិយសដែលបានតំណាងប្រទេសដែលគាត់(ជីតា) ស្រលាញ់ ហើយឥឡូវខ្ញ៉ំរីករាយដែលបានធ្វើរឿងដូចគ្នានេះសម្រាប់ខេត្តរបស់គាត់។” Nick Taylor បានសម្រេចចិត្តចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ក្រោយបង្ហាញសមត្ថភាពក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៥ប្រកួតកន្លងមក។ កីឡាករមានឪពុកជាជនជាតិអាមេរិក និងម្ដាយជាជនជាតិខ្មែរបានទទួលការបង្ហាត់បាល់ទាត់នៅក្លិប Orlando City SC និងបានលេងក្នុងក្រុម B មួយនេះនៅក្របខណ្ឌទី៣អាមេរិក៕