• 3680
    0

        ក្នុងចំណោមបេក្ខភាពកីឡាករគុនខ្មែរទាំង៣(សុខ សាវិន, លីភា និង សួន ចាន់នី)មួយណាក៏បានដែរ ទួនប៉េ ស្វាគមន៍ទាំងអស់ ទាំងនេះគឺជាសំដីពិតរបស់អ្នកប្រដាល់មកពីខេត្តបុរីរាំប្រទេសថៃ គ្រាដែលរូបគេបានកក់កៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងកម្មវិធីកំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែកISI Palm រដូវកាលទី៤នេះ។ គួរបញ្ជាក់ថា កីឡាករថៃរូបនេះនឹងត្រូវប្រកួតក្នុងវគ្គបង្រ្គប់ជុំទី៤ជាមួយកីឡាករគុនខ្មែរ ឃីម បូរ៉ា នៅថ្ងៃអាទិត្យស្អែកនេះ ខណៈពេលដែល ឃីម បូរ៉ា ធ្លាប់ប្រកួតចាញ់ ទួនប៉េ ៣ដងរូចមកហើយ។ ចុះឈ្មោះ ...
  • 2645
    0

    ក្រោយពីចាញ់កីឡាករវៀតណាមនៅទឹកដីប្រទេសភូមាកីឡាករ ពេជ្រ ម្ទេសខ្មាំង មិនទាន់អាចឡើងប្រកួតគុនខ្មែរបាននោះទេ ទោះបីរបួសរបស់គេបានជាយ៉ាងណាក្តី ខណៈការប្រកួត នៅអាស៊ីអាគ្នេយ៍សប្តាហ៍នេះក៏ត្រូវលុបចេញវិញដែរ ។ ការមិនទាន់ឡើងសង្វៀនបានពីព្រោះ ពេជ្រ ម្ទេសខ្មាំង ត្រូវហ្វឹកហាត់ពង្រឹងសមត្ថភាពផ្នែក ប្រដាល់សកលរបស់គេត្រៀមចូលរួមការប្រកួតប្រដាល់សកលដណ្តើមជើងឯកទី្វបអាស៊ី ផ្នែកបុរស -នារី នាទីក្រុងបាងកកប្រទេសថៃ ។ ​ម្ចាស់​មេដាយ​សំរឹទ្ធ​កីឡា​ស៊ី​ហ្គេម​នៅ​ម៉ាឡេស៊ី​រូបនេះបង្ហើបថា ដោយសារខ្ញុំជាកីឡាករជម្រើសជាតិផ្នែកសកល ដូចនេះពេលប្រមូលផ្តុំត្រៀមប្រកួតមិនអាចចេញវ៉ៃតាមសង្វៀន ផ្សេងៗ បានទេ ។ រូបគេបន្ថែមថា បើសិនមិនការប្រកួតសកល គេចេះតែបើកអោយយើង ...
  • 4789
    0

    បន្ទាប់ពីដៃគូរបស់កីឡាករគុនខ្មែរ ឡៅ ចិត្រា យ៉តកុស៊ុន មិនបានមកប្រកួតដោយសារតែរបួស ហើយក៏ត្រូវជំនួសដោយកីឡាករ ម៉ៃសុទ្ធ នៅក្នុងកម្មវិធីអ្នកតស៊ូ គុនខ្មែរគោជល់នាខេត្តកំពស់ស្ពឺ ថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៩ នេះ។ បានធ្វើឲ្យមហាជនដែលនិយមគាំទ្រវិស័យប្រដាល់គុនខ្មែររិទ្ធតែពេញចិត្តចំពោះជំនួបគូទាំង២នេះ ព្រោះថាកីឡាករថៃមកពីប៉េឡបុរីរាំរូបនេះ ស្គាល់ពាក្យថាចាញ់តែម្តងគាត់ ក្រោមថ្វីដៃ ផល សោភ័ណ្ឌ ប៉ុន្តែកាលនោះគឺប្រកួតមានតែ៣ទឹកលក្ខណៈម៉ារ៉ាតុន យ៉ាងណាជើងខ្លាំងនៅក្លិប ស៊ីតប៊ុនមី ធ្លាប់ឈ្នះកីឡាករគុនខ្មែរខ្លាំងៗ ដូចជា ឈ្នះ ឃុន ឌីម៉ា ម្តងនិងស្មើពិន្ទុម្តង ...
  • 4771
    0

    ឡៅ ចិត្រា មិនបានប៉ះកីឡាករថៃ យ៉តកុស៊ុន នោះទេដោយសារកីឡាករថៃនេះមានបញ្ហារបួសដៃពេលហ្វឹកហាត់ ក្នុងនោះផងដែរជើងខ្លាំង មៃ៉សុទ្ធ ប៉េឡេបុរីរ៉ាំ ជាអ្នកចូលខ្លួនជំនួសវិញ នៅក្នុងកម្មវិធីអ្នកតស៊ូ គុនខ្មែរគោជល់នាខេត្តកំពស់ស្ពឺ ថ្ងៃទី ៣០ ខែមិនា ឆ្នាំ២០១៩ នេះ ។ ម៉ៃសុទ្ធ មកស្រុកខ្មែរចាញ់តែម្តងប៉ុណ្ណោះក្រោយថ្វីដៃរបស់ ផល សោភ័ណ្ឌ ប៉ុន្តែកាលនោះគឺប្រកួតមានតែ៣ទឹកលក្ខណៈម៉ារ៉ាតុន យ៉ាងណាជើងខ្លាំងនៅក្លិប ស៊ីតប៊ុនមី ធ្លាប់ឈ្នះកីឡាករគុនខ្មែរខ្លាំងៗ ដូចជា ឈ្នះ ...
  • 3654
    0

    សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា កម្រឃើញមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ដូចនៅប្រទេសក្បែរខាងណាស់ ដោយភាគច្រើននៅពេលដែលកីឡាករប្រកួតបានខ្សែក្រវ៉ាត់ហើយ គឺទុកចោលមិនមានការរៀបចំឲ្យប្រកួតដណ្តើម ដែលជាហេតុធ្វើឲ្យខ្សែក្រវ៉ាត់ស្ទើតែគ្មានតម្លៃនៅពេលដែលប្រកួតបាន។ គួររំលឹកថា កាលពីជិត១០ឆ្នាំមុន គេឃើញមានការរៀបចំឲ្យប្រកួតដណ្តើមខ្សែក្រវ៉ាត់២ដង គឺរវាងកីឡាករគុនខ្មែរ កែវ រំចង់ និង ឡុង សុវណ្ណឌឿន ហើយក្រោយមកទៀតស៊ីធីអិន បានរៀបចំឲ្យមានការប្រកួតដណ្តើមខ្សែក្រវ៉ាត់ពិភពលោក ISKA គ្រានោះគឺ វ៉ន វីវ៉ា និង មាស ចន្ថា ជាអ្នកដណ្តើមបាន តែរហូតមកដល់បច្ចុប្បន្ននេះគឺស្ងាត់សូន្យតែម្តង។ ចុះឈ្មោះ ...
  • 3209
    0

    បន្ទាប់ពីដឹកនាំកីឡាករ គង់ សំបូរ ទៅប្រកួតនៅព្រឹត្តិការណ៍ One Championship ដោយចាញ់ពិន្ទុកីឡាករចិន zhang chenglong លោកគ្រូ ជា រិទ្ធ កំពុងតែត្រៀមស្វែងរកកីឡាករគុនខ្មែរម្នាក់ទៀតដើម្បី ប្រកួតជាមួយកីឡាករចិននេះម្តងទៀត​ សងសឹកអោយកូនសិស្សរបស់លោក  ។  គ្រូបង្វឹកនៃក្លិប Kingdom Fight Gym បានបង្ហើបថា ក្រៅពីគម្រោងបញ្ចូនកីឡាករគុនខ្មែរទៅប្រកួតនៅប្រទេសជប៉ុន លោកកំពុងស្នើទៅកាន់អ្នករៀបចំកម្មវិធី One Championship ដើម្បីនាំកីឡាករគុនខ្មែរទៅ ប្រកួតបន្តទៀត ...
  • 2837
    0

    បន្ទាប់ពីមានបញ្ហាក្នុងការប្រកួតកាលពីខែ វិច្ឆិកា ឆ្នាំ ២០១៨ ដោយត្រូវបានលោកអាជ្ញាកណ្តាលបណ្តេញចេញពីសង្វៀនដោយសារប្រកួតមិនអស់សមត្ថភាពជាមួយកីឡាករថៃ កុលាបដាំ អ្នកប្រដាល់ខេត្តកោះកុង យ៉េន ឌីណា (ប៉ោ ភារិទ្ធ ) គ្រោងនឹងវិលមកសង្វៀនគុនខ្មែរវិញក្នុងពេលឆាប់ៗខាងមុខនេះ ។ តាមការបង្ហើបរបស់ម្ចាស់ខ្សែក្រវាត់គោជល់ពីររដូវកាលរូបនេះថា ការបាត់មុខមួយរយៈនេះដោយសាររូបគេ បានរៀបអាពាហ៍ពិពាហ៍ជាមួយភរិយានៅខេត្តកោះកុងដូចនេះហើយមិនទាន់មានពេលហ្វឹកហាត់គ្រប់គ្រាន់ ទើបមិនឡើងប្រកួត ប៉ុន្តែក្រោយចូលឆ្នាំខ្មែររួចរូបគេនឹងដាក់ចិត្តប្រឹងហាត់ឡើងវិញដើម្បីវិលមកសង្វៀនសារជាថ្មី ។ គួររំលឹកផងដែរថា អ្នកប្រដាល់នៃក្លិបក្រសួងកសិកម្មធ្លាប់ឈ្នះខ្សែក្រវាត់គោជល់វគ្គ២និងវគ្គ៩ ខ្សែក្រវាត់ណាហ្គាវើល ហើយក៏ធ្លាប់ឈ្នះខ្សែក្រវាត់នៅខេត្តសុរិន្ទ៍ ប្រទេសថៃ ផងដែរ ...
  • 2814
    0

    សុខ សាវិន និង លី ភា សុទ្ធតែផ្តួលឲ្យដៃគូសន្លប់នៅក្នុងទឹកទី២ដូចគ្នា ក្នុងកម្មវិធីប្រកួតដណ្តើមពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៤ ស្របពេលដែលពិន្ទុកីឡាករគុនខ្មែរទាំង២ដូចគ្នា និងឈ្នះចាញ់ដូចគ្នាផងដែរ ពោលគឺ សុខ សាវិន និង លីភា មាន៨ពិន្ទុដូចគ្នា ហើយកីឡាករទាំង២ក៏មិនទាន់ដឹងច្បាស់ថា តើនរណាជាអ្នកឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ? ដោយរង់ចាំមើលការប្រកួតរបស់កីឡាករ សួន ចាន់នី នៅសប្តាហ៍ក្រោយនេះសិន ព្រោះថា បើចុងសប្តាហ៍នេះ ...
  • 3570
    0

    ក្រោយពីការផ្តួលកីឡាករថៃអោយបោះបង់ការប្រកួតត្រឹមទឹកទី១ កាលពីម្សិលមិញ តាញ់ មករា បានបង្ហើបថាចង់សាកល្បងជាមួយមិត្តរួមជាតិ ឈុត សេរីវាន់ថង ម្តងទៀតក្រោយពីចាញ់ក្នុងការប្រកួតវគ្គ ផ្តាច់ព្រ័ត្រដណ្តើមពានរង្វាន់ ISI Palm រដូវកាលទី៣ ។ ពេលដឹងដំណឹងនេះ ឈុត សេរីវាន់ថង បានឆ្លើយតបភ្លាមៗថា ស្វាគមន៍គ្រប់ពេលសម្លាញ់ ខណៈ តាញ់ មករា ក៏បញ្ជាក់បន្ថែមថា សង្ឃឹមថាអ្វីៗនឹងសម្រេចដូចបំណងណាសម្លាញ់ ។ យ៉ាងណាទាក់ទងទៅនឹងការប្រកួតរបស់ពួកគេវាពិបាកនឹងកើតឡើងបន្ថិចដោយសារកម្រិតសមត្ថភាពរបស់ពួកគេឈានដល់ការប្រកួតអន្តរជាតិដូចគ្នា ហើយបើពួកគេប្រកួតជាមួយគ្នានោះមានន័យថា ...
  • 4830
    0

    កីឡាករគុនខ្មែរភាគច្រើនអ្នកគាំទ្រតែងតែរិះគុណដើម្បីស្ថាបនាអោយពួកគេប្រឹងប្រែងហ្វឹកហាត់ ក្បាច់ទាត់អោយបានល្អជាងពេលបច្ចុប្បន្ននេះ ខណៈអ្នកលេងគុនខ្មែរវ័យក្មេង ឡៅ ចិត្រា ក៏ស្ថិតក្នុងចំណោមកីឡាករដែលមានក្បាច់ទាត់ខ្សោយផងដែរ ។ ទាក់ទងទៅនឹងបញ្ហានេះបងប្រុសរបស់ ឡៅ ចិត្រា ផ្ទាល់គឺអតីតអ្នកប្រដាល់គុនខ្មែរ ឡៅ ស៊ីណាត បានបញ្ជាក់ថា លោកកំពុងពង្រឹងកម្លាំងនិងការទាត់របស់ប្អូនប្រុសលោកអោយល្អជាងនេះ ដើម្បីត្រៀមការប្រកួតជាមួយកីឡាករឡាវ នៅសង្វៀន CNC សប្តាហ៍នេះ ព្រោះលោកមើលឃើញថា ការទាត់របស់ ចិត្រា ពិតជានៅស្រាលនិងយឺតដូចអ្នកគាំទ្របានប្រាប់ប្រាដកមែន ។ គ្រូជំនួយនៅក្លិបឆ័ត្រយោង៩១១​ រូបនេះបន្ថែមថា ...