• 7400
    0

    ការប្រកួតយ៉ាងកក្រើករវាងកំពូលអ្នកប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ និង មឿន សុខហ៊ុច នាសង្វៀន ស៊ី អ៊ីន ស៊ី ក្នុងកម្មវិធីអាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធគុនខ្មែរ នារសៀលនេះបានបញ្ចប់រួចរាល់ ។ ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញពេញ៥ទឹកអ្នកដែលទទួលបានជ័យជម្នះគឺ មឿន សុខហ៊ុច ដោយទទួលបានប្រាក់រង្វាន់២លាននឹងបានរក្សាការមិនដែលចាញ់សោះក្នុងការជួបកីឡាករខ្មែរជួរមុខនាសម័យជំងឺកូវីដ១៩នេះ ។ នេះជាការចាញ់លើកទី១របស់ ផល សោភ័ណ្ឌ ផងដែរក្នុង ចំណោម៤ប្រកួតជាមួយកីឡាករខ្មែរលំដាប់ជួរមុខ ដែលគេបានជួប ៕   ...
  • 1824
    0

    នាយកប្រតិបត្តិរបស់ក្លឹប​លោក Oliver Mintzlaff និយាយថាមិនមានទំនាក់ទំនងណាមួយ​រវាង RB Leipzig ​ជាមួយ Chelsea ជុំវិញការ​លក់​ Timo Werner នោះ​ទេបើទោះបីជាមានព័ត៌មាន​ចេញ​ក្លឹបនៅ Premier League ថា​បានយល់ស្របលើកិច្ចព្រមព្រៀងសម្រាប់ខ្សែប្រយុទ្ធរូបនេះក៏ដោយ។ ថ្មីៗ​នេះ​មាន​ព័តមានដែល​​បានអះអាងថាក្រុមតោខៀវបានបង្កើត​ឱ្យមានជា​ឱកាសឈ្នះៗ​​នូវ​ការទិញ​ Timo​ Werner លើ​ចំនួន​ទឹកប្រាក់ចំនួន ៥៤ លានផោនដើម្បី។ ទោះជា​យ៉ាងណាក្តី​ក៏​លោក Mintzlaff មិន​បានទុក​រឿង​ដែល​កំពុង​ផ្ទុះ​តាម​សារព័ត៌​មាន​នេះ​ជា​រឿង​ធំ​ដុំ​នោះ​ទេ​ពេល​ដែល​លោក​បាន​ផ្តល់​កិច្ច​សម្ភាសន៍​អោយ​ទូរទស្សន៍ Sky Sport ...
  • 3060
    0

    គុនខ្មែរ សែន រ៉ាដេត បានចេញមុខបកស្រាយបញ្ហាមួយចំនួនដែលធ្វើអោយរូបមិនទទួលការប្រកួតរហូតដល់មានព័ត៌មានថារូបគេបានសំរេចចិត្តផ្អាកឡើងសង្វៀនមួយរយៈទៀត ដោយរង់ចាំមានគូអន្តរជាតិឡើងវិញទើបប្រកួតជាបន្ត។ អ្នកប្រដាល់ខេត្តកោះកុង បានបញ្ជាក់ថា ការពិតរូបគេមិនមែនមិនទទួលការប្រកួតជាមួយកីឡាករខ្មែរដូចគ្នានោះទេ ប៉ុន្តែដោយសារបញ្ហាមួយចំនួនទើបមិនទាន់ប្រកួត ដូចជាជំងឺក្រពះរើឡើងវិញ ធ្វើអោយការហ្វឹកហាត់មិនបានពេញល្អ ដូចនេះមិនអាចទទួលប្រកួតបាននោះ ព្រោះកីឡាករខ្មែរឥលូវល្អច្រើនមិនងាយស្រួលយកឈ្នះនោះទេហើយមិនទុកចិត្តសមត្ថភាពខ្លួនឯងដែរ ។ រ៉ាដេត បន្ថែមថា ជាកីឡាករតែងចង់ប្រកួត ចង់បានថវិកា ប៉ុន្តែកិត្តិយសជារឿងសំខាន់ មិនចេះតែងឡើងប្រកួតដោយហាត់មិនពេញល្អនោះទេ ។ បញ្ហា មួយផ្សេងទៀតគឺបញ្ហាគ្រួសារដែលរំខានអារម្មណ៍រូបគេមិនអាចហ្វឹកហាត់បានល្អ យ៉ាងណាប្អូន សែន រ៉ាឌី ...
  • 1316
    0

    (BC-99) អតីត​កីឡាករ​ Sami Khedira ជឿជាក់ថាគាត់អាចសម្រេចក្តីសុបិន្តនិងឈ្នះពានរង្វាន់ Champions League ជាមួយក្រុម Juventus ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ។ Juventus  បានគ្រប់គ្រងក្របខ័ណ្ឌ Serie A ជាមួយនឹងការឈ្នះពានរង្វាន់ចំនួន ៨ លើកជាប់គ្នាមក​ហើយ​ក្នុង​ចំណោម​ពាន​កំពូល​ក្របខណ្ឌ​អ៊ីតាលី​ ទាំង​៣៥​ដង ប៉ុន្តែពួក​គេ​បាន​ខក​ខាន​ឈ្នះ​ពាន​អឺរ៉ុបតាំង​ពី​ឆ្នាំ ១៩៩៦ មកម៉្លេះ​ ។ ក្រុមយក្សនៅ អ៊ីតាលី មួយ​នេះ​កំពុង​តែ​ស្ថិតក្នុងវគ្គ ១៦ ...
  • 2135
    0

    តាមរយៈក្រុម មូលនិធិគុនខ្មែរ លើកស្ទួយគុនខ្មែរ ទឹកប្រាក់សរុប ៤៣៨$ដែលសប្បុរសជនជួយដល់កីឡាករគុនខ្មែរចំនួនពីររូបដែលមាន ប៊ន ពន្លឹក  សិស្សនៅក្លិបប្រដាល់នាគរាជចតុមុខ និង សួរ ចាន់រាជ ហាត់នៅក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺ បានប្រគល់ដល់ដៃកីឡាករទាំង២ហើយក្នុងម្នាក់បាន ២១៩$ ដែលល្ងាចថ្ងៃ សុក្រ ទី ០៦ ខែ មិថុនា ឆ្នាំ ២០២០ នេះតាមរយៈលោក គឹមសង់ សមាជិកក្រុម មូលនិធិគុនខ្មែរ លើកស្ទួយគុនខ្មែរ ។ ក្រុមមូលនិធិគុណខ្មែរ ...
  • 1527
    0

    យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សហព័ន្ធរៀបចំការប្រកួតបាល់ទាត់កម្ពុជា​ ហៅកាត់ CNCC បានបង្ហោះថា បានបើកដំណើរការការប្រកួតឡើងវិញ ពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តត្រូវចាប់ផ្ដើមពីថ្ងៃទី៣០ និងថ្ងៃទី០១ ខែមិថុនា ដល់ថ្ងៃទី២៩ ខែកក្កដា មុនចាប់ផ្ដើមថ្នាក់ជាតិពីថ្ងៃទី១២ និង១៣ ខែសីហា ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។ បន្ទាប់ពីការប្រជុំគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ជាមួយនឹងតំណាងក្លិបទាំង១៣ កាលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០ អំពីការត្រៀមលក្ខណៈបច្ចេកទេសរៀបចំការចាប់ផ្តើមឡើងវិញ ហើយក៏មានការចូលរួមដោយក្រុមការងារបច្ចេកទេសពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានសម្រេចព្រមគ្នាឱ្យមានការប្រកួតឡើងវិញ។ ...
  • 1910
    0

    ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថា រកចំណូលបាន៤១លានផោន ពីការបង្ហោះរូប៤១លើកនៅលើបណ្តាញសង្គម Instagram ក្នុងរយៈពេល១២ខែចុងក្រោយមកនេះ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ ប្រាក់ចំណូលនៃការរកបានពីបណ្តាញសង្គមដែលមានអ្នកតាមដាន២២២លាននាក់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ខាងលើនេះគឺលើសពីថ្លៃនឿយហត់នៅក្រុមសេះបង្កង់ Juventus ចំនួន១៤លានផោនទៅទៀត។ ដោយឡែកសម្រាប់ Lionel Messi វិញស្ថិតនៅលេខ២ដោយរកចំណូលបាន២៥.២លានផោនប៉ុណ្ណោះ ខណៈ Neymar រកបានត្រឹម៦.៧លានផោនតែប៉ុណ្ណោះ។ គួរឱ្យដឹងថា ខ្សែប្រយុទ្ធ Cristiano Ronaldo រកចំណូលបាន២៧.៣លានផោនតែប៉ុណ្ណោះពី Juventus ក្នុង១រដូវកាលមុនពេលត្រូវកាត់បន្ថយខ្លះមុនពេលវីរុសកូវីដ១៩វាយលុកប្រទេសអ៊ីតាលី។
  • 1473
    0

    អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិ ព្រឿង សុជាតិ បានវិលមកសង្វៀន CBS វិញហើយក្នុងសប្តាហ៍នេះ បន្ទាប់ពីខកខានមកប្រកួតជាង៦ខែកន្លងមក ដោយការវិលមកលើកនេះរូបគេ ត្រូវតតាំងជាមួយកីឡាករ សូត្រ ខេវិន ដណ្តើមប្រាក់លានខារ៉ាប៉ាវ ។ កូនសិស្សរបស់លោក ធន់ សុភា បានបញ្ជាក់ក្នុងកំឡុងការហ្វឹកហាត់ត្រៀមខ្លួនរបស់គេថា នេះជាលើកទី៤ហើយដែលរូបគេត្រូវជួបកីឡាករ សូត្រ ខេវិន ដោយ៣ដងកន្លងមករូបគេឈ្នះ ២ និងស្មើម្តង ។ទោះបីធ្លាប់ទទួលជ័យជម្នះ ប៉ុន្តែ សុជាតិ ...
  • 4767
    0

    បន្ទាប់ពីចាំជិតបីខែរួចមក ទីបំផុតគុនខ្មែរ តាញ់ មករា បានរកឃើញដៃគូដណ្តើមខ្សែក្រវាត់ពិតប្រាកដឃើញហើយគឺ ឃីម បូរ៉ា បន្ទាប់ពីប្រកួតឈ្នះ ឈុត សេរីវ៉ាន់ថង។ គួររំលឹកថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ តាញ់ មករា បានផ្តួលកីឡាករ បាំង កាយ៉ាក ឲ្យបោះបង់ការប្រកួតក្នុងទឹកទី២ដណ្តើមបានពានរង្វាន់សង្វៀនកម្ពុជារដូវកាលទី៣ក្រុមទី១ ដោយកូនសិស្សរបស់លោកគ្រូ ធន់ សុភា រូបនេះត្រូវចំណាយពេលជាច្រើនខែដើម្បីរង់ចាំជើងឯកក្រុមទី២ ដោយរំពឹងថា អាចនិងបានជួបដៃគូចាស់ ...
  • 1863
    0

    បន្ទាប់ពីបានត្រឡប់មកចាប់ផ្តើមហ្វឹកហាត់សារជាថ្មី ក្រោយពីសម្រាករយៈពេលជិត ២ខែ កន្លងទៅដោយសារជំងឺកូវីដ-១៩ លោក Apisit Im-Amphai គ្រូបង្វឹករបស់ក្លិបបឹងកេត បានស្ងើចសរសើរកូនក្រុមដែលអាចរក្សាកម្លាំង និងកាយសម្បទាបានល្អ ក្រោយពីទទួលដំណឹងអំពីការអនុញ្ញាតឱ្យដំណើរការសកម្មភាពប្រមូលផ្តុំហ្វឹកហាត់ និងប្រកួតបាល់ទាត់ឡើងវិញ ពីក្រសួងអប់រំ យុវជននិងកីឡា​កន្លងទៅ។ គ្រូបង្វឹកជនជាតិថៃរូបនេះបាននិយាយថា៖ “ ខ្ញុំគិតថាគ្រប់គ្នាដែលធ្វើការក្នុងវិស័យកីឡា ពិតជាសប្បាយចិត្ត ដែលរដ្ឋាភិបាលបានអនុញ្ញាតឱ្យពួកគេត្រឡប់មកបន្តការប្រកួតប្រជែង និងហ្វឹកហាត់ឡើងវិញ ។ ឥលូវនេះ ខ្ញុំអាចមើលឃើញនូវអ្វីដែលកីឡាកររបស់យើងបានត្រឡប់មកហ្វឹកហាត់ចំនួន ២លើកកន្លងទៅ ហើយខ្ញុំពិតជារីករាយចំពោះពួកគេ ដែលអាចរក្សាកម្លាំង និងកាយសម្បទាបានល្អ ការត្រលប់មកវិញក្នុងពេលនេះ គឺល្អសម្រាប់យើងក្នុងការបន្តការងារទៅមុខទៀត ...