• 2522
    0

    ក្រុមអាជ្ញាកណ្ដាលដឹកនាំដោយលោក Andres Cunha ដែលកាត់សេចក្ដីក្នុងការប្រកួតជម្រុះ FIFA World Cup 2022 រវាងអាហ្សង់ទីន និងប្រេស៊ីល និងលោក Esteban Ostojich រ៉ាប់រងក្នុងបន្ទប់ V.A.R ត្រូវបានតុលាការមជ្ឈត្តកម្មនៃសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូងដាក់បម្រាមមិនឲ្យដឹកនាំការប្រកួតនានា តែមិនទាន់បញ្ជាក់កាលកំណត់ទេ។ រឿងរ៉ាវ គឺបែបនេះ! ក្នុងនាទី៣៤ Nicolas Otamendi របស់អាហ្សង់ទីនដាក់មួយកែងទៅលើ Raphinha របស់ប្រេស៊ីល បណ្ដាលឲ្យឈាមមាត់។ ...
  • 646
    0

    ក្រុមបុរសកម្ពុជានឹងចាប់ផ្ដើមការប្រកួតប៉េតង់ជើងឯកពិភពលោក ឆ្នាំ២០២១ ដែលធ្វើនាក្រុង Santa Susanna ប្រទេសអេស្ប៉ាញ វេលាម៉ោង៩កន្លះយប់ម៉ោងនៅកម្ពុជា ថ្ងៃព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឬម៉ោង៣និង៣០នាទីរសៀល នៅអេស្ប៉ាញ។ ក្នុងការឈានទៅប្រកួតនៅក្រៅប្រទេសនេះ ក្រុមបុរសកម្ពុជាមាន៤រូប គឺកីឡាករ សុខ ចាន់មាន, កីឡាករ ញ៉ែម បូរ៉ា, កីឡាករ ស៊ីន វង់ និងកីឡាករ ថោង ...
  • 1086
    0

    ក្លិបបាល់ទាត់អង្គរថាយហ្គឺរប្រកាសថា លោក Oriol Mohedano នឹងចាកចេញពីតំណែងជាគ្រូបង្គោល ក្រោយចប់ការប្រកួតក្របខណ្ឌកំពូលកម្ពុជា នៅថ្ងៃសុក្រ ទី១៩​ ខែវិច្ឆិកា នេះ។ ក្រុមមានមូលដ្ឋាននៅខេត្តសៀមរាបនឹងបិទទំព័រលីគកំពូល​តទល់​ព្រះខ័នរាជស្វាយរៀងនាកីឡដ្ឋាន S.R.U។ គួររំឭកថា លោក Oriol Mohedano បានចូលកាន់ការងារជាគ្រូបង្គោលអង្គរថាយហ្គឺរ កាលឆ្នាំ២០១៧ និងនាំក្រុមនេះទទួល​បាន​លេខ៣ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ២០១៨។ បើតាមប្រភពស្និទ្ធ គ្រូបង្វឹកជនជាតិអេស្ប៉ាញរូបនេះបានឈានដល់រដូវកាលចុងក្រោយនៃកិច្ចសន្យារបស់លោក​ទៅហើយ​ និងមិនបាន​បន្ត​សុពលភាពទៀតទេ។ មុនមកកាន់តំណែងនៅអង្គរថាយហ្គឺរ ...
  • 1573
    0

    សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានសម្រេចបញ្ចប់កិច្ចសន្យា ជាមួយលោក Lee Tae-hoon ត្រឹមថ្ងៃនេះហើយ បន្ទាប់ពីគ្រូបង្វឹកជនជាតិកូរ៉េខាងត្បូងរូបនេះដឹកនាំ មិនទទួលបានជោគជ័យ ។ អតីតគ្រូបង្វឹកជម្រើសជាតិបាល់ទាត់កម្ពុជារូបនេះត្រូវបានក្លិប Tiffy Army FC តែងតាំងជាអ្នកចាត់ការក្រុមកាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ដែលមានកិច្ចសន្យារយៈពេល២ឆ្នាំ ។ ក្នុងការចូលកាន់តំណែងលោក Lee Tae-hoon ដឹកនាំក្លិប ទ័ព ...
  • 1343
    0

    ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់បាន​ក្លាយជាបេក្ខជននៅអឺរ៉ុបចុងក្រោយគេ​ ពោលគឺទី១០ដែល​ទទួល​បានកៅអីទៅចូលរួមព្រឹត្តិការណ៍ FIFA World Cup 2022 ដោយស្វ័យប្រវត្តិ ក្នុងនាមជាក្រុមលេខ១ប្រចាំពូល G។ ក្រុមរហស្សនាមមច្ចុរាជពណ៌ទឹកក្រូចបានយកឈ្នះន័រវេស៍ដោយលទ្ធផល២ទល់នឹង០ រកបានគ្រាប់បាល់ពី Steven Bergwijn ក្នុងនាទី៨៤ និង Mephis Depay នាទី៩០+១។ នេះជាលើកទី១១ហើយដែលក្រុមជើងឯករង World Cup 2010 បានឡើងទៅជុំចុងក្រោយ FIFA World Cup។ ពួកគេបានខកខានក្នុងឆ្នាំ២០១៨ ...
  • 4688
    0

    (BC-99) ដោយ​សារ​តែ​បាន​បំពានច្បាប់គណនេយ្យបាន​ធ្វើ​ឱ្យ​ក្រុម Derby County ត្រូវ​កាត់​ពិន្ទុ​ចំនួន​ ១២ ពិន្ទុ​ថែម​ទៀត​ដែល​សរុប​ទៅ​គឺ ២១ ពិន្ទុ​ហើយ​កំពុង​តែ​ឋិត​នៅ​បាត​តារាង League Championship ទៀត​ផង​។ វិបត្តិហិរញ្ញវត្ថុរបស់របស់​ក្លឹបដែល​ដឹក​នាំ​ដោយ​លោក Wayne Rooney មួយ​នេះ​បានកើតឡើងនៅក្នុងខែកញ្ញា នៅពេលដែលពួកគេបានសារភាពជា​ផ្លូវ​ការណ៍​នូវ​កង្វះ​ខាត​ហិរញ្ញវត្ថុ​ឈាន​ទៅ​ដល់​ការ​ក្ស័យ​ធន​គឺ​ជា​ហេតុ​ត្រូវ​ទទួល​រង​ពិន័យ​កាត់​ពិន្ទុ​បន្ថែម​ចំនួន ១២ ពិន្ទុ។ ក្រុម​របស់ Wayne Rooney លេង​បាន​ ១៧ ប្រកួត​ដោយទទួល​ជ័យជម្នះ ៣ ...
  • 1684
    0

    ប្រេស៊ីលនឹងគ្មានវត្តមាន Neymar សម្រាប់ការប្រកួតជម្រុះ World Cup របស់ពួកគេជាមួយអាហ្សង់ទីននៅថ្ងៃពុធព្រឹកស្អែកនេះ(ម៉ោងនៅកម្ពុជា)។ តារាឆ្នើមរបស់ក្លឹប Paris Saint-Germain បានរងរបួសអំឡុងពេលហ្វឹកហាត់ ហើយមិនបានធ្វើដំណើរទៅកាន់ប្រទេសអាហ្សង់ទីនជាមួយនឹងក្រុមជម្រើសជាតិនោះទេ។ គួររំលឹកថា កីឡាករវ័យ 29 ឆ្នាំរូបនេះបានលេងពេញ 90 នាទី ខណៈដែលក្រុមរបស់គេបានយកឈ្នះកូឡុំប៊ី 1-0 កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែល Neymar ជាអ្នកបញ្ជូលបាល់ឲ្យ Lucas Paqueta ស៊ុតសម្រេចគោលដៅ៕
  • 14099
    0

    David Beckham កំពុងស្ថិតក្រោមសម្ពាធកាន់តែខ្លាំងឡើងដើម្បីផ្លាស់ប្តូរការសម្រេចចិត្តរបស់លោកក្នុងនាមជាអ្នកតំណាងកាតាសម្រាប់យុទ្ធនាការផ្សព្វផ្សាយ FIFA World Cup 2022។ គេចាំបានថា អតីតប្រធានក្រុមជម្រើសជាតិអង់គ្លេសបានចុះកិច្ចសន្យាតម្លៃរយលានដុល្លារអាមេរិកដើម្បីផ្សព្វផ្សាយពីកាតារអំឡុងព្រឹត្តិការណ៍ FIFA World Cup ឆ្នាំក្រោយដែលប្រទេសនេះធ្វើជាម្ចាស់ផ្ទះ។ របាយការណ៍ពីអង្គការលើកលែងទោសអន្តរជាតិ ឬ Amnesty International បានបង្ហាញថា ការទទួល​ខុសត្រូវលើពលករចំណាកស្រុកមកកាន់ប្រទេសកាតារពិតជាយ៉ាប់យ៉ឺន។ ក្នុងដំណើរការសាងសង់កីឡដ្ឋានត្រៀមទទួល World Cup កម្មករទទួល​បាន​ប្រាក់ឈ្នួលតិច ហើយបើតាម Daily Mail ...
  • 1600
    0

    Harry Maguire បានក្លាយជាខ្សែការពារដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីគេតែតបញ្ចូលទីគ្រាប់បើកឆាកក្នុងនាទីទី០៧នៃជ័យជម្នះ០ទល់នឹង១០របស់អង់គ្លេសលើសាំងម៉ារុំាងនៃវគ្គជម្រុះ FIFA World Cup 2022។ ប្រធានក្រុម Manchester United មាន៧គ្រាប់ហើយក្នុងក្រុមជម្រើសជាតិអង់គ្លេស វ៉ាផុតចំនួនគ្រាប់បាល់របស់​អតីតខ្សែការពារ John Terry ដែលរកបាន៦គ្រាប់។ គ្រាប់បាល់ទាំង៧នេះ កើតឡើងក្នុងសំណាញ់ស៊ុយអ៊ែត, សាធារណរដ្ឋអៀរឡង់, ប៉ូឡូញ, អ៊ុយក្រែន, ហុងគ្រី, អាល់បានី និងសាំងម៉ារុំាង។ ទន្ទឹមនឹងនេះ ក៏ជាលើកដំបូងដែលគេបំប៉ោងទីបាន២ប្រកួតជាប់គ្នាក្នុងក្រុមជម្រើសជាតិ។ ...
  • 1713
    0

    Norwich City បានសម្រេចតែងតាំងលោក Dean Smith ជាអ្នកចាត់ការថ្មីលើកិច្ចសន្យា២ឆ្នាំកន្លះ អមដោយលោក Craig Sakespeare ធ្វើជាជំនួយការផងដែរ។ លោក Smith បានចូលកាន់តំណែងជំនួសលោក Daniel Farke ដែលត្រូវបានបណ្ដេញចេញដោយ Norwich ខណៈក្រុមនេះមានតែ៥ពិន្ទុពីការប្រកួតកន្លងមក និងកំពុងស្ថិតនៅបាតតារាង។ ការប្រកួតលើកដំបូងរបស់បុរសវ័យ៥០ឆ្នាំរូបនេះ គឺត្រូវប៉ះក្រុមភ្ញៀវ Southampton នៅថ្ងៃទី២០ ខែវិច្ឆិកា។ ដូច្នេះលោកនឹងបង្កើតប្រវត្តិសាស្ត្រដំបូងគេនៅ Premier ...