• 842
    0

    ដោយស្រឡាញ់បាល់ទាត់ និង មានក្ដីស្រមៃជាកីឡាករអាជីព យុវជន ណារ៉ុង កក្កដា បានបណ្ដែតខ្លួនពីស្រុកកំណើតនៅខេត្តបាត់ដំបង ឆ្លងចូលមកទឹកដីភ្នំពេញ ដើរស្នាក់នៅតាមផ្ទះជួល ដើម្បីក្រសោបឱកាសហ្វឹកហាត់នៅថ្នាលកងយោធពលខេមរភូមិន្ទ។   សមាជិក U23 កម្ពុជាបង្ហើបថា កាលឈានជើងមកទឹកដីរាជធានីលើកដំបូងអំឡុងចុងឆ្នាំ២០១៦ រូបគេបានស្នាក់នៅផ្ទះជួលរយៈពេល៣ខែ ដោយឪពុកម្ដាយបានផ្ញើប្រាក់ពីខេត្តប្រមាណ២០ម៉ឺនរៀលរៀងរាល់ខែទម្រាំមានឱកាសចូលហាត់ និង រស់នៅស្តាតចាស់៣ខែក្រោយមក។ ការតស៊ូជម្នះការលំបាក ធ្វើឲ្យកក្កដា មានឱកាសជាប់ក្រុមថ្នាលទ័ពឆ្នាំ២០១៧។ មួយឆ្នាំក្រោយមកគេបានជាប់ក្រុមធំ Tiffy Army ក្នុងឆ្នាំ២០១៨ ...
  • 3100
    0

    ផល សោភ័ណ្ឌ ត្រូវបានរៀមច្បង ភុំ សារ៉ាយ ចាត់ទុកជាកីឡាករដ៏ឆ្នើមមួយរូបដែលមានបច្ចេកទេសវាយច្បាស់ និងចេះបត់បែនតាមចង្វាក់របស់គូប្រកួត។ មិនតែប៉ុណ្ណោះ សោភ័ណ្ឌ ក៏អាចវាយជាមួយបានមិនថា អ្នកខ្ពស់ ឬអ្នកទាប។ ភុំ សារ៉ាយ លម្អិត “៖ ផល សោភ័ណ្ឌ វាយច្បាស់ល្អ! វ៉ៃក្បាច់ តាមចង្វាក់គូតស៊ូ ខ្ពស់ក៏វាយបាន ទាបក៏វាយបាន ចេះបត់បែនតាមកាលៈទេសៈ។ ជង្គង់អីក៏គេវាយបានដែរ។ គេល្អ។” ...
  • 421
    0

    ក្លឹប FC Barcelona នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្លឹបបានផ្លាស់ប្ដូរគ្រូបង្វឹកនឹងកីឡាករចេញនឹងចូលច្រើនគួរសមទម្រាំបានល្អដល់ពេលនេះក្រោមការដឹកនាំរបស់លោក Xavi ។   ក្នុងនោះខ្សែបម្រើចាស់វស្សារបស់ FC Barcelona  នឹងជាប្រធានក្រុមបច្ចុប្បន្ន គឺ Sergio Busquets ប្រាប់សារព័ត៍មាន EsportsRAC ថាខ្លួនពិតជាចង់ឲ្យមិត្តរួមក្រុមម្នាក់មកកាន់ក្លឹបវិញណាស់ក្នុងចំនោមកីឡាករដែលចាកចេញទៅ នោះគឺ Leo Messi ដែលជាមិត្តលេងជាមួយគ្នាកន្លងមកជាពិសេសគេមិនសប្បាយចិត្តនៅប្រទេសបារាំង។ តែ Busquets ក៏បានដឹងដែរថា វាពិតជាពិបាក ខណៈដែលគេកំពុងស្ថិតនៅក្រោមកិច្ចសន្យាជាមួយ Paris Saint-Germain” ...
  • 747
    0

    យោងតាមសារព័ត៌មាន Daily Mail Sport បានចុះផ្សាយថា សហព័ន្ធបាល់ទាត់រុស្សីកំពុងពិចារណាក្នុងការដកខ្លួនចេញពី UEFA ហើយមកចូលរួមជាមួយសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) វិញ បន្ទាប់ពីក្លឹប និងក្រុមជម្រើសជាតិរបស់ខ្លួនត្រូវបានហាមឃាត់ក្នុងការប្រកួត ក្រោយពីការលុកលុយទៅលើប្រទេសអ៊ុយក្រែន ប្រសិនបើរឿងនេះកើតឡើងមែន ក្រុមរហស្សនាមខ្លាឃ្មុំទឹកកនឹងប្តូរមកធ្វើការប្រកួតជម្រុះប្រចាំតំបន់អាស៊ីសម្រាប់ការប្រកួតពានរង្វាន់ FIFA World Cup ហើយថែមទាំងត្រូវធ្វើការប្រកួតនៅពានរង្វាន់ AFC Asian Cup វិញផងដែរ យ៉ាងណាក្តីអ្វីៗនៅមិនទាន់ច្បាស់លាស់នៅឡើយទេចំពោះករណីនេះ ខណៈបើសិនជារុស្ស៊ីពិតជាដកខ្លួនចេញពី UEFA ...
  • 401
    0

    ក្លឹប AS Roma មិនមានបំណងលក់ Tammy Abraham នៅរដូវក្តៅនេះទេ។ ខណៈដែលកីឡាករអង់គ្លេសរូបនេះកំពុងតែបង្ហាញទម្រង់ឋិតក្នុងកម្រិតកំពូលនៅក្នុងប្រទេសអុីតាលី ។ ក្នុងនោះលោក José Mourinho បញ្ចាក់ថា Abraham កំពុងតែរីករាយនៅទីនេះនិងជីវិតផ្ទាល់ខ្លួននៅក្នុងប្រទេសអ៊ីតាលី ក្រោយពីស៊ុតបាន ២៣គ្រាប់ក្នុងចំនោម ៤០ប្រកួតគ្រប់កម្មវិធី ។ សូមបញ្ចាក់ថា ក្លឹបផ្សេងអាចទិញ Tammy Abraham បានគឺចាប់ពីខែកក្កដា ឆ្នាំ 2023 ...
  • 563
    0

    អ្នកគាំទ្របាល់ទាត់វ័យ១៩ឆ្នាំម្នាក់ត្រូវបានកាត់ឲ្យជាប់ឃុំ៦សប្ដាហ៍ពាក់ព័ន្ធនឹងការប្រើប្រាស់ពាក្យសម្ដីមិនសមរម្យ និងរើសអើងលើ Marcus Rashford ក្រោយចប់យុទ្ធនាការ Euro 2020។ សារព័ត៌មាន Goal រាយការណ៍ថា, ភ្នាក់ងារសេវារាជអាជ្ញាបានបញ្ជាក់ពីព័ត៌មាននេះរួចរាល់ហើយ។ មុនការកាត់ទោស សមត្ថកិច្ចបានស៊ើបអង្កេតយ៉ាងល្អិតល្អន់លើអត្តចរិតរបស់អ្នកគាំទ្របាល់ទាត់រូបនោះ។ ក្រោយអង់គ្លេសចាញ់អ៊ីតាលីក្នុងវគ្គផ្ដាច់ព្រ័ត្រ Euro 2020 អ្នកគាំទ្ររូបនោះបានផុសលើបណ្ដាញសង្គម ដោយពាក្យរើសអើង និងប្រទេចលើខ្សែប្រយុទ្ធ Manchester United ដែលទាត់បាល់កាត់សេចក្ដី១១ម៉ែត្រមិនចូល។ ជាបឋម អ្នកគាំទ្ររូបនោះបានព្យាយាមផ្លាស់ប្ដូរត្រកូលរបស់ខ្លួនដើម្បីបញ្ចៀសពីការស្វែងរកដោយសមត្ថកិច្ច។ ឆ្លងកាត់ការស៊ើបអង្កេត ជនជាប់ចោទដំបូងឡើយ ...
  • 702
    0

    បាល់ទាត់ស៊ីហ្គេម ២០២១ វិញ្ញាសាផ្នែកបុរស ដែលលើកមកធ្វើនៅឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម នឹងត្រូវបានចាប់ពូលនៅថ្ងៃពុធ ទី០៦ ខែមេសា។ ការប្រកួតបែងចែកជា២ពូល ហើយម្ចាស់ផ្ទះវៀតណាម ឈរនៅពូល A ខណៈថៃឈរចាំពូល B រួចជាស្រេច។ សម្រាប់កម្ពុជាស្ថិតនៅក្រឡទី៣ ជាមួយមីយ៉ាន់ម៉ា។ ទាក់ទងទៅនឹងកម្រិតអាយុវិញ គឺចាប់ពីអាយុក្រោម២៣ឆ្នាំចុះក្រោម តែមិនទាន់ឃើញការបញ្ជាក់ពីចំនួនកីឡាករលើសអាយុដែលត្រូវបានអនុញ្ញាតនៅឡើយទេ។ តែបើតាមប្រភពមួយឲ្យដឹងថា កីឡាករលើសអាយុអាចមានចំនួន៣នាក់។ ការប្រកួតនឹងចាបផ្ដើមពីថ្ងៃទី០៦ ខែឧសភា តទៅ។ គួររំឭកថា ...
  • 790
    0

    វីរបុរស Man United លោក Ruud van Nistelrooy នឹងត្រូវបានតែងតាំងថ្មីជាគ្រូបង្វឹករបស់ក្រុម PSV Eindhoven នៅរដូវកាលក្រោយនេះបើយោងតាមលោក RikElfrink ។ នេះជាឱកាសដ៏ធំសម្រាប់ van Nistelrooy ហើយលោកក៏ទទួលយកសំណើរនេះផងដែរក្នុងការចាប់ផ្ដើមជាគ្រូបង្វឹកក្រុមដ៏ធំមួយនេះ🇳🇱។  សូមបញ្ចាក់ថាបច្ចុប្បន្ន PSV កំពុងឈរលេខ២ នៅលីគកំពូលហូល្លង់ តាមពីក្រោម Ajax ២ពិន្ទុ នឹងកំពុងដឹកនាំដោយលោក Roger ...
  • 675
    0

    ឯម សុធី គឺជាកីឡាករដ៏មានកេរ្ដិ៍ឈ្មោះមួយរូបក្នុងស្រទាប់អ្នកទស្សនាគុនខ្មែរ និងកំពុងក្រសោបទីផ្សារឥតដាច់នាពេលបច្ចុប្បន្ន។ យ៉ាងណា អាជីពលើសង្វៀនមួយនេះមិនមែនកើតឡើងដោយងាយស្រួលឡើយ។ ដើម្បីបំពេញក្ដីស្រមៃជាអ្នកវាយគុនខ្មែរ កីឡាករមានប្រភពពីខេត្តកំពង់ចាមបានចុះចោលគ្រួសារ លាក់ដំណឹងសូន្យឈឹងកាលឆ្នាំ២០១២ និងពនេចរដល់ខេត្តបាត់ដំបង ហើយបានជួបអតីតអ្នកប្រដាល់ យុគ យក្សគីល។ សុធី បានសំងំហ្វឹកហាត់អស់រយៈពេលជាង២ឆ្នាំទើបបានលេចមុខលើសង្វៀន។   សុធី បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា មុនបង្ហាញខ្លួនសង្វៀននេះ គេត្រូវបានឪពុកម្ដាយរបស់គេប៉ាន់ស្មានថា ទំនងជាបាត់បង់ជីវិតទៅហើយ។ ផ្ទុយទៅវិញ ក្រុមគ្រួសារបានដឹងពីវត្តមានរបស់កីឡាកររហស្សនាមមនុស្សយន្ដ តាមរយៈទូរទស្សន៍។ ការចាប់អាជីពគុនខ្មែរបានផ្ដល់ផ្លែផ្កាយ៉ាងគាប់ចិត្តដល់ឯម សុធី ...
  • 889
    0

    យោងតាមរបាយការណ៍បានឱ្យដឹងថា Paul Pogba នឹងត្រូវកាត់បន្ថយប្រាក់ឈ្នួលប្រសិនបើគេចង់ចូលរួមជាមួយ Juventus វិញនៅពេលដែលកិច្ចសន្យារបស់គេនៅ Old Trafford ផុតកំណត់នៅរដូវក្តៅនេះ។ Pogba នៅតែសម្រេចចិត្តលើការផ្លាស់ប្តូរបន្ទាប់របស់កីឡាករបារាំងរូបនេះ ត្រូវបានក្លឹបផ្សេងចង់បានដូចជា Juventus និង PSG។ ទោះជាយ៉ាងណាក៏ដោយ Juventus កំពុងត្រៀមទឹកប្រាក់ថ្លៃនឿយហត់ប្រមាណជា ៨លានផោនក្នុងមួយរដូវកាលប៉ុណ្ណោះ ដែលនេះតម្លៃនេះត្រឹមតែជាងពាក់កណ្តាលនៃប្រាក់ឈ្នួល 15 លានផោនបច្ចុប្បន្នរបស់គាត់នៅ Old Trafford ៕ -Monsoon