• 1239
    0

    អតីតខ្សែបម្រើ Arsenal គឺ Mesut Özil បានទស្សទាយសម្រាប់ក្រុមនឹងជម្រើសជាតិក្នុងការឈ្នះពាននីមួយៗនាឆ្នាំនេះ ។ ក្នុងនោះដែរ សម្រាប់ក្របខណ្ឌ PremierLeague Ozil ហ៊ាននិយាយថាក្រុម Man City ដែលឈរកំពូលតារាងនឹងមិនអោយរបូតពានពីដៃឡើយពោលពួកគេនឹងឈ្នះPremierLeague រដូវកាល២០២១–២០២២។ ហើយ Liverpool នឹងឈ្នះ ChampionLeague ជាលើកទី៧របស់ពួកគេ ខណៈឈ្នះលើកចុងក្រោយគឺ ២០១៩ ។ ហើយរឿងដែលអស្ចារ្យគឺ Ozil ...
  • 1115
    0

    កម្មវិធីប្រដាល់អន្តរជាតិមួយឈ្មោះថា WLF នឹងត្រូវបានរៀបចំឡើងនៅមុខប្រាសាទអង្គរវត្ត នាថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ ដោយមានការសហការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា, សហព័ន្ធឃីកបុកស៊ីងកម្ពុជា, ក្លិបប្រដាល់ Loong Hai និងលោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិប Cambodian Top Team។ ការប្រកួតនេះនឹងមាន១០គូ ដោយមានកីឡាករជម្រើសជាតិ Kickboxing និងគុនខ្មែរប្រកួតតទល់ជាមួយកីឡាករបរទេស។ លោក ហ៊ុន ច័ន្ទរាជ្យ ម្ចាស់ក្លិប ...
  • 1163
    0

    អតីកីឡាករ Aitsasret Noichaiboon និយាយថា គ្រួសាររបស់គេបានប្រឈមនឹងការលំបាកយ៉ាងច្រើន ដោយសារតែបាត់ចំណូលពីបាល់ទាត់ ពាក់ព័ន្ធនឹងការវាយកែងគូប្រកួតបែក២៤ថ្នេរ។ ក្រោយត្រូវបានផ្ដាច់កិច្ចសន្យាពីក្លិប Bangkok FC កីឡាករខាងលើក៏រងបម្រាម៣ឆ្នាំមិនឲ្យពាក់ព័ន្ធនឹងបាល់ទាត់។ Aitsasret បានត្អូញត្អែរពីបញ្ហាជីវភាព ក្រោយបាត់បង់ចំណូលពីអាជីពលើវាលស្មៅ។ “គ្រួសារខ្ញុំ និងខ្ញុំកំពុងជួបប្រទះការលំបាក ព្រោះអីបាល់ទាត់ជាប្រភពចំណូលយ៉ាងសំខាន់។ ខ្ញុំត្រូវចិញ្ចឹមកូន៣នាក់ដែលខ្ញុំមានជាមួយអតីតប្រពន្ធ។ គេពិតជាស្ដាយចំពោះទង្វើរបស់គេ។” នេះជាការលើកឡើងរបស់ Aitsasret។ កីឡាករដដែលបង្ហើបថា ថ្មីៗនេះក្លិប្រដាល់ Petchyindee ចង់ឲ្យគេចូលហ្វឹកហាត់ដើម្បីប្រកួត ហើយគេក៏ត្រៀមខ្លួនរួចរាល់ហើយដែរ។ ...
  • 896
    0

    មានរយៈពេលច្រើនខែហើយដែលកីឡាការិនី នៅ ស្រីពៅ បានចូលរួមហ្វឹកហាត់ក្នុងជំរំជម្រើសជាតិ Kick Boxing ដើម្បីសម្រួចខ្លួនត្រៀមទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម ក្នុងប្រទេសវៀតណាម អំឡុងខែឧសភា ខាងមុខ។ សិស្សគុនក្លិបតាឡីដំរីមានឫទ្ធិចេះទាំងប្រដាល់សកល, គុនខ្មែរ និងគុនចម្រុះ តែសម្រាប់ការហ្វឹកហាត់ Kick Boxing នេះមានការលំបាកខ្លះដែរ ព្រោះវាស្រដៀងទៅនឹងការ៉ាតេ ដែលត្រូវឈរវាយច្រើន។ ដូច្នេះនាងត្រូវការហ្វឹកហាត់ខ្លាំងក្លាបន្ថែមទៀត។ យ៉ាងណា សម្រាប់ដំណើរការហ្វឹកហាត់ត្រៀមប្រចាំថ្ងៃមិនចោទជាបញ្ហាអ្វីឡើយ ព្រោះមិនត្រឹមតែហ្វឹកហាត់ជាមួយគ្រូបង្វឹកក្នុងស្រុកប៉ុណ្ណោះទេ នាពេលថ្មីៗនេះក៏មានការចូលរួមជួយជ្រោមជ្រែងពីគ្រូបង្វឹកជនជាតិចិនដែលធ្លាប់មានបទពិសោធប្រកួតលក្ខណៈ Kick Boxing ...
  • 1441
    0

    ខ្សែការពារ សឿយ វិសាល ឲ្យដឹងថា គេបានតស៊ូក្រាញននៀលយ៉ាងខ្លាំងលើវិថីបាល់ទាត់តាំងពីចូលហ្វឹកហាត់ដំបូងរហូតក្លាយជាកម្លាំងស្នូលមួយរូបទាំងនៅព្រះខ័នរាជស្វាយរៀង និងក្រុមជម្រើសជាតិកម្ពុជា។ ចាកចេញពីស្រុកកំណើតឯខេត្តឧត្តរមានជ័យនៅឆ្នាំ២០០០ វិសាលបានឈានជើងចូលអាស៊ីអឺរ៉ុបយូណាយធីត ឆ្នាំ២០១០ តាំងពីក្របខណ្ឌក្រោមរហូតដល់កម្រិតកំពូល។ ពេលចូលហាត់ដំបូង គេពុំមានអ្វីធ្វើដំណើរផ្ទាល់ខ្លួនទេ ដោយជិះជាមួយមិត្តរួមក្រុម តែក្រោយមកគ្រូបង្វឹកក៏ឲ្យកង់មួយប្រើប្រាស់ជាមធ្យោបាយ។ ខ្សែការពារកណ្ដាលរូបនេះរៀបរាប់លម្អិត “៖មកភ្នំពេញប្រហែលឆ្នាំ២០០០ និងចូលអាស៊ីអឺរ៉ុប ២០១០។ មកនៅជាមួយយាយក្នុងវត្តសន្សំកុសល។ ពេលនោះខ្វះខាតណាស់បង អត់មានអីជិះទៅរៀនទេ ហើយនឹងទៅហាត់ ពេលនោះបានបងៗនៅអាស៊ីអឺរ៉ុបហៅ ហើយទៅហាត់ជាមួយមិត្តភក្ដិ។ ក្រោយមក លោកគ្រូ ...
  • 846
    0

    អតីតកីឡាករជម្រើសជាតិកម្ពុជា ឃួន ឡាបូរ៉ាវី បានផ្ដាំជាសារជូនដល់ក្មេងៗជំនាន់ក្រោយដែលស្រលាញ់បាល់ទាត់ ដោយបាននិយាយថា៖ “ ចង់លើកទឹកចិត្តឲ្យកីឡាករយុវជនយើងចំណាយពេលវេលាឲ្យច្រើនជាមួយបាល់ទាត់ ព្រោះក្នុងឆាកជីវិតរបស់យើង ពេលវេលាលេងបាល់ទាត់មិនវែងទេ យ៉ាងច្រើនត្រឹម១០ឆ្នាំ ឬ១០ឆ្នាំជាងតិចតួចប៉ុណ្ណឹង គឺអស់ហើយ។ អ៊ីចឹងក្នុងពេលហ្នឹង សូមធ្វើឲ្យពេលវេលា១០ឆ្នាំហ្នឹងឲ្យក្លាយជាការចងចាំដ៏ល្អបំផុតសម្រាប់យើង។ បន្ទាប់ពីចប់ពីហ្នឹងទៅ យើងអាចធ្វើអីផ្សេងបានច្រើនជាងហ្នឹង អ៊ីចឹងអំឡុងដែលយើងអាចលេងបានហ្នឹង សូមផ្ដោតលើការហ្វឹកហាត់ និងការប្រកួត ជាងការចំណាយពេលតែលើរឿងសប្បាយ ព្រោះចប់ពីអាជីពបាល់ទាត់ហ្នឹង យើងអាចធ្វើអ្វីក៏បានដែរ”។ -Monsoon-  
  • 784
    0

    សហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ព្រមានដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ី ប្រសិនបើហ៊ានដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត UEFA Euro 2028 ។ បើតាមសេចក្តីប្រកាសរបស់ UEFA អោយដឹងថា “គណៈកម្មាធិការប្រតិបត្តិ UEFA នឹងកោះប្រជុំវិសាមញ្ញបន្ថែមទៀត ដើម្បីវាយតម្លៃស្ថានភាពច្បាប់ទៅតាមភាពជាក់ស្តែង និងការសម្រេចចិត្តបន្ថែមចំពោះការប្រកាសចំណាប់អារម្មណ៍របស់រុស្ស៊ីសម្រាប់ធ្វើជាម្ចាស់ផ្ទះUEFA Euro។” សម្រាប់ការដេញថ្លៃធ្វើជាម្ចាស់ផ្ទះការប្រកួត Euro 2028 ចក្រភពអង់គ្លេស ជាមួយអៀរឡង់ បានដេញថ្លៃធ្វើជាម្ចាស់ផ្ទះរួម ខណៈតួកគីក៏បានប្រកាសប្រជែងក្នុងការដេញថ្លៃនេះកាលពីថ្ងៃទី២៣ ខែមីនាផងដែរ៕ -Monsoon
  • 833
    0

    ក្លឹបបិសាចក្រហម Manchester United ខិតកាន់តែកៀកក្នុងការបន្តកុងត្រាដល់ Player Maker របស់ខ្លួនគឺ Bruno Fernandes លើកិច្ចព្រមព្រៀងដែលកំពុងជជែកនៅដំណាក់កាលចុងក្រោយ។ បន្ទាប់ពីកិច្ចពិភាក្សាបានបើកកាលពីខែកក្កដាឆ្នាំមុនជាមួយ Bruno ដែលអាចសន្និដ្ឋានថាគេនៅបន្តជាមួយ Man UTD តទៅមុខទៀត។ យ៉ាងណាមិញកិច្ចព្រមព្រៀងរយៈពេលវែងថ្មីនេះនឹងត្រូវបញ្ចប់ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយ Bruno គេពិតជាសប្បាយចិត្តនៅ Manchester United ។ សូមបញ្ចាក់ថាក្រុមប្រឹក្សាភិបាល Manchester United ...
  • 1044
    0

    ក្រុមជើងឯក EURO 2020 អ៊ីតាលី បានខកខានទៅជុំចុងក្រោយ FIFA World Cup ជាលើកទី២ជាប់ៗគ្នា ក្រោយចាញ់ម៉ាសេដ្វាំងខាងជើង ០ទល់នឹង១ ក្នុងវគ្គជម្រុះពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា។ Aleksandar Trajkovski រកបានគ្រាប់បាល់ជ័យជម្នះក្នុងនាទី៩០+២។ ដូច្នេះ អ៊ីតាលីដែលជាបច្ចុប្បន្ននៅលេខ៦ក្នុងតារាង FIFA ត្រូវអង្គុយមើលគេលេងទៀតហើយ។ ព័រទុយហ្គាល់ឯណោះវិញ បានយកឈ្នះតួកគី ៣ទល់នឹង១ ហើយត្រូវប៉ះម៉ាសេដ្វាំងខាងជើង ...
  • 887
    0

    ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុនទទួលបានកៅអីទៅចូលរួមជុំចុងក្រោយព្រឹត្តិការណ៍ FIFA World Cup 2022 ក្រោយឈ្នះអូស្ត្រាលី ដោយលទ្ធផល០ទល់នឹង២ ក្នុងការប្រកួតប្រចាំពូល B នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែមីនា នេះ។ ២គ្រាប់ពី Kaoru Mitoma នៅស៊ីដនីសមល្មមនឹងផ្ដល់តំណែងកំពូលតារាងដល់ក្រុមសាំមូរ៉ៃ ដែលសល់មួយប្រកួតទៀតក្នុងដៃ។ ដូច្នេះ ជប៉ុននឹងឡើងទៅកាតារជាមួយអារ៉ាប៊ីសាអ៊ូឌីត។ ចំណែកអូស្ត្រាលីវិញត្រូវប្រកួត Play-Off ជាបន្តដើម្បីបានទៅ World Cup លើកទី៥ជាប់ៗគ្នា។ ...