• 779
    0

    Chelsea គ្រោងនឹងចូលរួមប្រជែងយកខ្សែប្រយុទ្ធ Richarlison របស់ Everton ខណៈដែល Thomas Tuchel គ្រោងនឹងផ្លាស់ប្តូរជម្រើសប្រយុទ្ធរបស់លោកនៅរដូវកាលក្រោយដូចគ្នា។ Everton មិនប្រកែកក្នុងការដេញថ្លៃនោះទេតែក្លឹបនៅតំបន់ Merseysideមួយនេះ ចង់បានលើសពី 50 លានផោន មុនពេលពិចារណាអនុញ្ញាតឱ្យកីឡាករសំខាន់របស់ពួកគេចាកចេញ ។ ទាំង Richarlison និង Raheem Sterling របស់ Manchester City មានលក្ខណៈពិសេសនៅក្នុងបញ្ជីសម្រាំងរបស់ ...
  • 684
    0

    ប្រធានក្រុមភ្នំពេញក្រោន អ៊ន ចាន់ប៉ូលីន មិនទាន់អាចធ្វើដំណើរជាមួយក្រុមទៅវៀតណាមបានទេ ព្រោះនៅចាំមើលស្ថានភាពរបួសជាមុនសិន។ លោក លី ហៀង អគ្គលេខាធិការក្លិបភ្នំពេញក្រោន បញ្ជាក់ថា ប្រសិនបើ សមាជិកក្រុមជម្រើសជាតិខាងលើធូរស្បើយទាន់ពេលវេលា គេនឹងចេញទៅវៀតណាមតាមក្រោយសម្រាប់ការប្រកួត AFC Cup ប្រចាំពូល I ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២៤ ដល់ថ្ងៃទី៣០ ខែមិថុនា។ គួរដឹងដែរថា ភ្នំពេញក្រោន ស្ថិតនៅពូល I ដែលមាន Hougang ...
  • 649
    0

    អាយអេសអាយដង្កោសែនជ័យបាននាំចូលកីឡាករ២រូបដែលទើបចាកចេញពីសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ គឺខ្សែការពារ វី ច័ន្ទដារ៉ា និងខ្សែបម្រើ អេល តហៀត។ ដារ៉ា និងតហៀត សុទ្ធតែសមាជិកដែលដុះដាលចេញពីថ្នាលក្រុមមានមូលដ្ឋាននៅស្តាតចាស់។ សម្រាប់ដារ៉ា ធ្លាប់ចំណាយពេលនៅអាស៊ីអឺរ៉ុបយូណាយធីត។ អាយអេសអាយដែលកំពុងលេងនៅក្របខណ្ឌ Cambodian League 2 កំពុងពង្រឹងក្រុមបន្ថែមទៀតដើម្បីត្រៀមជើងទី២ និងពានសម្ដេចតេជោ ហ៊ុន សែន វគ្គជម្រុះថ្នាក់ជាតិ ដែលពួកគេត្រូវប៉ះក្រុមខេត្តឧត្តរមានជ័យ នៅថ្ងៃអង្គារ ទី២១ ខែមិថុនា៕
  • 655
    0

    សារព័ត៌មាន ESPN បានរាយការណ៍ថា លោក Thomas Tuchel អ្នកចាត់ការ Chelsea ចង់​ទិញយក Robert Lewandowski ទៅជំនួស Romelu Lukaku តែមើលទៅទំនងជួបឧបសគ្គច្រើន។ ក្រោយវិលទៅ Chelsea ក្នុងតម្លៃ១១៥លានអឺរ៉ូនៅរដូវកាលមុន Lukaku រកបានតែ៨គ្រាប់ពីការចូលលេង២៦ប្រកួតនៅ Premier League ដូច្នេះគេចង់វិលទៅ Inter Milan វិញ។ ...
  • 440
    0

    Erling Haaland ទើបតែចូលរួមជាមួយ Manchester City ទេ ប៉ុន្តែ Real Madrid ចង់ទិញខ្សែប្រយុទ្ធជម្រើសជាតិន័រវេរូបនេះទៅក្នុងរយៈពេល២ឆ្នាំខាងមុខ។ ក្រុមជើងឯក UEFA Champions League គ្រោងចាយ១៥០លានអឺរ៉ូដើម្បីនាំយកអតីត​តារាស៊ុត Borussia Dortmund ទៅកីឡដ្ឋាន Santiago Bernabeu។ Man City បានចាយ៦០លានអឺរ៉ូទិញយក Haaland ពី Dortmund ...
  • 835
    0

    មហាជន៣៦២១នាក់បានចូលរួមទិវារត់ប្រណាំងភ្នំពេញពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិនៅព្រឹកថ្ងៃអាទិត្យ ទី១៩ ខែមិថុនា នេះ នៅមុខព្រះបរមរាជវាំង។ ការប្រកួតមានវិញ្ញាសា២១គីឡូម៉ែត្រ, ១០គីឡូម៉ែត្រ និង៥គីឡូម៉ែត្រ។ ព្រឹត្តិការណ៍រត់ប្រណាំងនេះត្រូវបានធ្វើឡើងដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។ គោលដៅបន្ទាប់ គឺស្វែងរកថវិកាពីការចុះឈ្មោះរបស់អត្តពលិក និងដៃគូឧបត្ថម្ភបរិច្ចាគទៅកាន់ការងារសប្បុរសធម៌ មន្ទីរពេទ្យ គន្ធបុប្ជា និងកិច្ចការសង្គម តាមរយៈអង្គការជាដៃគូជាច្រើនទៀត ដោយមិនសំដៅទៅលើការស្វែងរកកម្រៃ ឬប្រាក់ចំណេញនោះទេ។ ព្រឹត្តិការណ៍នេះត្រូវបានខកខាន ២ឆ្នាំ ដោយសារបញ្ហាកូវីដ-១៩ ...
  • 1016
    0

    លោក Keisuke Honda សហប្រធានក្លិបបាល់ទាត់សូទីឡូអង្គរ ប្រកាសថា ក្លិបរបស់លោកនឹងមិនគិតលុយដល់ទស្សនិកជន១០០០នាក់រាល់ការប្រកួតក្នុងដី។ អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាដដែលសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីពិសេសបែបនេះ ដោយសារតែលោកបានឃើញមើលឃើញពីសក្ដានុពលនៃខេត្តសៀមរាបដែលអាចក្លាយជាក្រុងបាល់ទាត់ជាមួយនឹងទេសចរណ៍។ ដូច្នេះហើយបានជាលោកចង់លើកទឹកចិត្តពលរដ្ឋនៅទីនោះបានចូលរួមទស្សនាការប្រកួតឲ្យបានច្រើន។   គួរដឹងដែរថា លោក Keisuke Honda បានចូលមកវិនិយោគក្លិបបាល់ទាត់សូលទីឡូអង្គរនៅចុងឆ្នាំ២០១៦ ពោល២ឆ្នាំមុនក្លាយជាអ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា៕
  • 1080
    0

    កីឡាករជឺជីតស៊ូកម្ពុជា សៅ សុភារ៉ា ទទួលបានមេដាយសំរឹទ្ធ០១គ្រឿង លេីវិញ្ញាសាមានហ្គី (GI) ទម្ងន់ក្រោម៦០គីឡូក្រាម ក្នុងការប្រកួតកីឡា Ju-Jitsu Grand Prix Thailand Open 2022 នៅប្រទេសថៃ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ គួរដឹងដែរថា សហព័ន្ធកីឡាជូជីតស៊ូកម្ពុជា បានបញ្ជូនកីឡាករ កីឡារិនី ទៅចូលរួមការប្រកួតកីឡា Ju-Jitsu Grand ...
  • 1139
    0

    តាមប្រភពគួរទុកចិត្តមួយឲ្យដឹងថា កីឡដ្ឋានខេត្តកំពង់ស្ពឺ នៅមិនទាន់ទទួលបានការអនុញ្ញាតពីក្រុមហ៊ុន Cambodian Premier League នៅឡើយទេដើម្បីទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតលីគកំពូល។ ជាក់ស្ដែង គម្រោងត្រៀមទទួលភ្ញៀវបឹងកេតចុងខែមិថុនា នេះអាចនឹងត្រូវបានផ្លាស់ទៅកីឡដ្ឋាន Cambodia Airway វិញ។ ប្រភពដដែលបញ្ជាក់ថា សម្រាប់ស្មៅ គឺ១០០ភាគរយហើយ នៅឡើយតែហេដ្ឋារចនាសម្ព័ន្ធតិចតួចមួយចំនួនទៀតប៉ុណ្ណោះ។   គួរដឹងដែរថា កីឡដ្ឋានខេត្តកំពង់ស្ពឺត្រូវបានចាប់ផ្ដើមសាងសង់ឡើងក្នុងឆ្នាំ២០១៩៕
  • 624
    0

    លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានរាយការណ៍ថា កំពុងមានបញ្ហាសុខភាព ពាក់ព័ន្ធនឹងការឡើងជាតិអាស៊ីត និងសន្លាក់។ បើតាមការចុះពី page មួយចំនួនឲ្យដឹងថា អតីតគ្រូបង្គោលក្រសួងការពារជាតិខាងលើបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ តែប៉ុន្មានថ្ងៃក្រោយវិលជម្រើសជាតិកម្ពុជា ដែលបានបញ្ចប់យុទ្ធនាការជម្រុះ AFC Asian Cup 2023 នៅឥណ្ឌា។ លោកក៏បានបង្ហាញខ្លួនក្នុងកម្មវិធីផ្សាយផ្ទាល់មួយកាលថ្ងៃសុក្រ ទី១៧ ខែមិថុនា ផងដែរ៕