Author: MSR Website
-
ណង សាវ ពាក់ខ្សែកស័ក្តិសិទ្ធដំបូងឈ្នះលុយលានតែម្តង
នេះគឺជាលើកដំបូងហើយដែលអ្នកប្រដាល់គុនខ្មែរ ណង សាវ ក្នុងនាមជាកីឡាករនរាយតេជៈបានពាក់ខ្សែកស័ក្តិសិទ្ធរបស់ ឡុង សុវណ្ណឌឿន ស្របពេលដែលប្រកួតឈ្នះលុយលានម៉ារ៉ាតុងនៅសង្វៀនថោន។ បើយោងតាមការឲ្យដឹងពី ឡុង សុវណ្ណឌឿន ដែលជាម្ចាស់ក្លិបនរាយតេជៈគុនខ្មែរបានប្រាប់ MSR SPORT ថាៈ មួយរយៈនេះសិស្សនៅក្លិបមានបញ្ហាមិនចេះចប់ របួសនេះ របួសនោះ កីឡាករមើលទៅគ្មានអារម្មណ៍ប្រកួតក្នុងខ្លួនពេលឡើងសង្វៀនម្តងៗ ដូច្នេះរូបលោកក៏សម្រេចចិត្តយកខ្សែករដែលលោកគោរពបូជាយកទៅឲ្យ ណង សាវ ពាក់គុនគ្រូជាលើកដំបូង ដែលកន្លងមកមិនដែលឲ្យកូនសិស្សណាពាក់ សូម្បីតែប្អូនបង្កើត ទេព ឧត្តម។ ... -
អតីតប្រធានក្រុម Man City វិលទៅស្រុកកំណើតវិញ
Fernandinho អតីតប្រធានក្រុម Manchester City បានវិលទៅក្លិបចាស់ Atlético Paranaense ក្នុងប្រទេសកំណើតប្រេស៊ីលរបស់ខ្លួន ក្រោយចប់កិច្ចសន្យានៅ Eitihad Stadium។ ខ្សែបម្រើវ័យ៣៧ឆ្នាំបានចំណាយពេល៩រដូវកាលនៅក្រុមមេឃខៀវជាទីរូបគេបានរួមចំណែកឈ្នះជើងឯក Premier League ៥ដង។ គេបានចាកចេញ Paranense កាលឆ្នាំ២០០៥។ ក្លិបប្រេស៊ីលមួយនេះបច្ចុប្បន្នដឹកនាំដោយអតីតអ្នកចាត់ការ Chelsea លោក Luiz Felipe Scolari៕ -
វិសាខាផ្ដួល Bali United យកបានជ័យជម្នះ២លើកដំបូងនៅ AFC Cup
វិសាខាឈរកំពូលតារាងពូល G នៃពាន AFC Cup 2022 ក្រោយឈ្នះ Bali United ៥ទល់នឹង២ ក្នុងការប្រកួតលើកទី២ក្នុងពូល នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា។ ក្រុមម្ចាស់ផ្ទះ Bali បានរកគ្រាប់មុន មុនវិសាខាវាយបកយកឈ្នះវិញ។ សរុបការប្រកួត២លើក វិសាខា មាន៦ពិន្ទុ។ ប្រកួតចុងក្រោយនៅថ្ងៃទី៣០ ខែមិថុនា ពួកគេត្រូវប៉ះក្រុមម៉ាឡេស៊ី Kedah៕ -
AC Milan ត្រៀមទទួលបាន Origi ដោយ Free Transfer
ក្លឹប AC Milan កាន់តែកៀកក្នុងការនាំយកកីឡាករចំណូលថ្មីរបស់ពួគគេពីក្លឹបហង្សក្រហម Liverpool គឺ Divock Origi ។ ក្នុងនោះ Divock Origi នឹងហោះហើរទៅកាន់ទីក្រុង Milan ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត តែបុណ្ណោះ ដើម្បីធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាកីឡាករថ្មី ជាមួយ AC Milan។ សូមបញ្ចាក់ថា Origi បានចូលរួមជាមួយក្រុមជើងឯក Scudetto ១៩សម័យមួយនេះ ... -
ប្រមុខសហព័ន្ធបាល់ទះជំរុញក្រុមទាំងអស់បន្តហ្វឹកហាត់
ក្រុមបាល់ទះវិសាខា B បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិតទល់២សិត (២៧-២៩,២៥-២៣,២៦-២៤,១៧-២៥,១១-១៥) ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយចប់ការប្រកួតថា៖«យើងឃើញហើយថាបងប្អូនដែលជាសមាជិក ក្រុមចូលរួមពីតាមបណ្តាខេត្តមានស្នាដៃ បច្ចេកទេស ប្រហាក់ប្រហែលគ្នា ... -
ប៉ុន្មានហេតុផលនេះហើយដែល Bale សម្រេចចិត្តទៅលីគកំពូលអាមេរិក
ដូចបានដឹងហើយថា Gareth Bale បានសម្រេចចិត្តទៅចូលរួមជាមួយក្លិប Los Angeles FC នៃលីគកំពូលអាមេរិក ក្រោយចាកចេញពី Real Madrid។ មានហេតុផលមួយចំនួនដែលប្រធានក្រុមជម្រើសជាតិវេលស៍ផ្លាស់ទៅកាន់ដែនដីអាមេរិក។ ទី១ គេអាចមានឱកាសលេងច្រើន ហើយបរិយាកាសនៅទីនោះក៏ល្អថែមទៀតអាចឲ្យគេរីករាយ។ ទី២ ទោះមិនបានប្រាក់ខែច្រើន តែគេអាចរកចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។ ទី៣ កន្លែងលេងកូនហ្គោលក៏ច្រើន ដល់ទៅ១៩កន្លែងដែលជាកីឡាគេចូលចិត្ត។ ទី៤ គេមិនមែនជា Super Star ពីចក្រភពអង់គ្លេសតែម្នាក់ទេដែលបានទៅប្រកបអាជីពនៅអាមេរិក ... -
គ្រូវិសាខា ថា នឹងព្យាយាមរារាំង Privat ឲ្យបាន
វិសាខា នឹងបន្តការប្រកួតវគ្គចែកពូល AFC Cup 2022 ប្រចាំពូល G នៅម៉ោង៤ល្ងាចថ្ងៃចន្ទ ទី២៧ ខែមិថុនា នេះ ដោយត្រូវប៉ះក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United ដែលមានអតីតខ្សែប្រយុទ្ធឆ្នើមព្រះខ័នរាជស្វាយរៀង Privat Mbarga។ ធ្លាប់ជាខ្សែប្រយុទ្ធដ៏ល្បីមួយរូបនៅលីគកំពូលកម្ពុជា មុនផ្លាស់ទៅលីគកំពូលឥណ្ឌូនេស៊ី កាលខែធ្នូ ឆ្នាំ២០២១។ យ៉ាងណា លោក មាស ចាន់ណា គ្រូបង្គោលក្រុមវិសាខា ... -
Arsenal ទទួលបានកីឡាករទី៣របស់ខ្លួនខណៈលោក Arteta ថានៅនាំចូលបន្ថែមទៀត
កាំភ្លើងធំArsenal បានសម្រេចការផ្ទេរយកខ្សែប្រយុទ្ធ Gabriel ជាមួយភ្នាក់ងារបស់គេគឺលោក Marcelo Pettinati ជាមួយកិច្ចព្រមព្រៀងពេញលេញ លើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់។ ដូចនេះមានន័យថាកីឡាករប្រេស៊ីល Gabriel Jesus នឹងចុះហត្ថលេខារហូតដល់ខែមិថុនាឆ្នាំ 2027 ក្នុងនាមជាកីឡាករថ្មីរបស់ Arsenal ខណៈដែរ Man City ទទួលយកសំណើរចុងក្រោយក្នុងតម្លៃ ៤៥ លានផោន កាលពីថ្ងៃសុក្រ។ តាមពិតទៅមានក្លឹបចំនួន 6 ឯណោះដែលបានទាក់ទងទៅភ្នាក់ងារ Gabriel ... -
ខ្ញុំសួរថាលុយតម្លៃខ្លួនរបស់ខ្ញុំបើកអោយអត់?
នេះគឺជាសំដីរបស់អ្នកប្រដាល់គុនខ្មែរ ឡុង សុភី ដែលរូបគាត់មិនសុខចិត្តជាមួយនិងការបញ្ឈប់ការប្រកួតពីលោកអាជ្ញាកណ្តាលជាមួយកីឡាករមកពីប្រទេសថៃ។ អតីតកូនសិស្សរបស់លោក ឡុង សាវន្ត រូបនេះបានបង្ហាញការមិនសប្បាយចិត្ត ខណៈដែលរូបគាត់ត្រូវបានម្ចាស់កម្មវិធីមិនព្រមបើកលុយឲ្យពេញ ដោយក្នុងនោះ ឡុង សុភី បាននិយាយថាៈ ខ្ញុំឡើងប្រកួត 4 ទឹកខ្ញុំដើរវ៉ៃគ្រប់ទឹកមិនបានថយមួយទឹកទេ ហេតុអ្វីមកព្រមានខ្ញុំមិនព្រមមានថៃ ចង់សួរច្បាប់កីឡាករមួយណាដែលថាអ្នកថយមិនព្រមាន មកព្រមានអ្នកដើរចូលវ៉ៃ ហេតុអ្វីច្បាប់និងមកពីណាចង់ដឹងបន្តិច សុំទោសបងប្អូនទាំងអស់គ្នាផងបើខ្ញុំនិយាយខុសជួយប្រាប់ខ្ញុំផងហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នា ដែលគាំទ្រប្រដាល់គុនខ្មែរ។ v សូមបញ្ជាក់ថា មកដល់ពេលនេះ ឡុង ... -
យ៉េន ឌីណា ផ្ដួល ឡុង សំណាង ទឹក៤ យកខ្សែក្រវាត់គោជល់១គ្រឿងទៀត
ម្ចាស់មេដាយមាសស៊ីហ្គេម យ៉េន ឌីណា ស្រវាបានខ្សែក្រវាត់អ្នកតស៊ូគោជល់កំពូលជើងឯក កាលថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ក្រោយផ្ដួល ឡុង សំណាង ឲ្យសន្លប់ក្នុងទឹកទី០៤។ ឌីណា បានទាត់ឲ្យសំណាង ដួល រហូតអាជ្ញាកណ្ដាលរាប់២ដង មុនសម្រេចចិត្តបញ្ចប់ការប្រកួតជាផ្លូវការ និងផ្ដល់ជ័យជម្នះដល់កូនសិស្សលោក អេ ភូថង។ នេះជាការប្រកួតជើងឯកប៉ះជើងឯក ដោយសំណាង បានឆ្លងកាត់ការប្រកួតជម្រុះមួយដំណាក់កាលរួចទៅហើយ ដែលបានឈ្នះកីឡាករ វេង សុភ័ក្ត្រ។ ចំណែក ...