• 684
    0

    ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ បានបិទបញ្ចប់ជាផ្លូវការនៅរសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពេញមួយសប្ដាហ៍។ ជាលទ្ធផលក្រុមកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈរកំពូលតារាងមេដាយសរុបដែលមានមេដាយមាស២២ ប្រាក់៦ និងសំរឹទ្ធ២ សរុប៣០គ្រឿង។ វិទ្យាស្ថានខេមអេដ មានមេដាយសរុប៣៤គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង, ប្រាក់៩គ្រឿង និងសំរឹទ្ធ១៦គ្រឿង។ សាកលវិទ្យាល័យវេស្ទើនបានមេដាយសរុប១៧គ្រឿង ដែលមានមាស៨គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៤គ្រឿង។ សម្រាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្នុងឆ្នាំ២០២២នេះ បានចូលរួមប្រកួតលើ៥ប្រភេទកីឡា មានបាល់បោះ វិញ្ញាសាបុរស, សីដកបុរស ...
  • 1158
    0

    ខ្ញុំធ្លាប់បរាជ័យ២ដងរួចជាមួយហើយ មានទាំងសន្លប់ និង ចាញ់ពិន្ទុកីឡាករថៃម្នាក់នេះ ប៉ុន្តែលើកនេះខ្ញុំជឿជាក់រហូតដល់ទៅ៦០ភាគរយ ក្នុងការដណ្តើមយកជ័យជម្នះពី ឃុំភិឈិត វិញឲ្យទាល់តែបាន។ នេះគឺជាការការលើកឡើងរបស់កូនសិស្សលោកគ្រូ ធន់ សុភា ខណៈដែលកីឡាករចិត្តសឿងរូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបសងសឹកជាមួយគូថៃម្នាក់នេះ។ ជាមួយគ្នានេះ ប៊ុន សុធា បានបន្ថែមទៀតថា ទោះបីជារូបគេទើបតែធ្វើការធ្ងន់ជាមួយកីឡាករថៃ កៀបបានធិក កាលពីសប្តាហ៍មុនក៏ពិតមែន ប៉ុន្តែរូបគេក៏មិនខ្លាចចំពោះថ្ងៃគូនៅចុងសប្តាហ៍នេះឡើយ។ គួររំលឹកថា កាលពីឆ្នាំ២០១៨កន្លងទៅ ប៊ុន សុធា ធ្លាប់ចាញ់ ...
  • 2990
    0

    ក្រោយចប់ការហ្វឹកហាត់ជុំគ្នាលើកដំបូងកាលថ្ងៃចន្ទ ទី២៧ ខែមិថុនា លោក Erik Ten Hag អ្នកចាត់ការថ្មី Manchester United មានអារម្មណ៍មិនសប្បាយចិត្តទេពេលឃើញកូនក្រុមទុកចោលអាវហ្វឹកហាត់ឥតសណ្ដាប់ធ្នាប់។ ប្រភពពី the Mirror និង Manchester Evening News រាយការណ៍ថា គ្រូបង្វឹកថ្មីជនជាតិហូឡង់បានបញ្ជាកូនក្រុមឲ្យរៀបចំអីវ៉ាន់មានសណ្ដាប់ធ្នាប់ឡើងវិញ និងដាក់តាមពណ៌ មានរបៀបរៀបរយ។ សារព័ត៌មានដដែលសង្កត់ធ្ងន់ថា លោក Ten Hag ...
  • 744
    0

    ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំដែលជាប់ក្នុងបញ្ជី២៣នាក់ចុងក្រោយ បានចាប់ផ្ដើមការហ្វឹកហាត់ជុំគ្នាជាផ្លូវការនាកីឡដ្ឋាន RSN ល្ងាចថ្ងៃអង្គារ ទី២៨ ខែមិថុនា នេះក្រោមការបង្ហាត់ពីលោក Koji Gyotoku ដើម្បី AFF U19 Championship 2022 ដែលប្រព្រឹត្តទៅពីចន្លោះថ្ងៃទី០២ ដល់ថ្ងៃទី១៥ ខែកក្កដា។ ក្រុម U19 កម្ពុជានឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី សម្រាប់ព្រឹត្តិការណ៍ AFF U19 ...
  • 1585
    0

    ក្លឹប AC Milan កាន់តែកៀកក្នុងការនាំយកកីឡាករចំណូលថ្មីរបស់ពួគគេពីក្លឹបហង្សក្រហម Liverpool គឺ Divock Origi។ ក្នុងនោះ Divock Origi នឹងហោះហើរទៅកាន់ទីក្រុង Milan ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត តែបុណ្ណោះ ដើម្បីធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាកីឡាករថ្មី ជាមួយ AC Milan។ សូមបញ្ចាក់ថា Origi បានចូលរួមជាមួយក្រុមជើងឯក Scudetto ១៩សម័យមួយនេះ លើការផ្ទេរដោយមិនមានតម្លៃខ្លួន ...
  • 1718
    0

    ខ្សែការពារអាមេរិកាំង Jonathan Campbell បានវិលមកប្រកបអាជីពនៅលីគកំពូលកម្ពុជាសាជាថ្មី ដោយចូលរួមជាមួយសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទក្នុងជើងទី២នៃក្របខណ្ឌ Cambodian Premier League។ កីឡាករវ័យ៣១ឆ្នាំមកដល់កម្ពុជាដំបូងក្នុងឆ្នាំ២០១៨ ដោយចូលរួមជាមួយភ្នំពេញក្រោន មុនផ្លាស់ទៅក្រុមគូប្រជែងរួមលីគ ព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩ ដែលរូបគេបានរួមចំណែកឈ្នះជើងឯកលីគកំពូល។ ក្រោយចប់រដូវកាល២០២០ ខ្សែការពារធ្លាប់លេងនៅថៃរូបនេះក៏បានទៅចូលរួមជាមួយក្លិបជើងឯកហ្វីលីពីន United City FC តែមិនបានបង្ហាញខ្លួនទេ។ ​​ក្នុងឆ្នាំ២០២២ នេះ គេបានទៅលេងនៅលីគទី៣អាមេរិក៕
  • 628
    0

    អង្គការ NATO ត្រៀមផ្តល់ការគាំទ្រផ្នែកសន្តិសុខសុវត្ថិភាពដល់ប្រទេសកាតា អំឡុងពេលដែលប្រទេសនេះ ត្រូវទទួលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022។ សម្ព័ន្ធមិត្តណាតូ បានបញ្ជាក់ថា ការគាំទ្រនឹងរួមបញ្ចូលការបណ្តុះបណ្តាលប្រឆាំងនឹងការគំរាមកំហែង ដែលបង្កឡើងដោយសម្ភារៈគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។ ប្រទេសរូម៉ានីនឹងផ្តល់ការបណ្តុះបណ្តាលសម្រាប់ការការពារបុគ្គលសំខាន់ និងសម្រាប់ការប្រឆាំងនឹងការគំរាមកំហែងដែលបង្កឡើងដោយឧបករណ៍បំផ្ទុះ ផលិតដោយសកម្មភាពយោធាធម្មតា ។ ចំណែកឯប្រទេសតួកគីផ្តល់ជំនួយសន្តិសុខ សម្រាប់ការប្រកួត World Cup 2022 រួចរាល់ហើយដោយនឹងបញ្ជូនមន្ត្រីសន្តិសុខចំនួន៣,២៥០នាក់ ...
  • 2683
    0

    នេះគឺជាលើកដំបូងហើយដែលអ្នកប្រដាល់គុនខ្មែរ ណង សាវ ក្នុងនាមជាកីឡាករនរាយតេជៈបានពាក់ខ្សែកស័ក្តិសិទ្ធរបស់ ឡុង សុវណ្ណឌឿន ស្របពេលដែលប្រកួតឈ្នះលុយលានម៉ារ៉ាតុងនៅសង្វៀនថោន។ បើយោងតាមការឲ្យដឹងពី ឡុង សុវណ្ណឌឿន ដែលជាម្ចាស់ក្លិបនរាយតេជៈគុនខ្មែរបានប្រាប់ MSR SPORT ថាៈ មួយរយៈនេះសិស្សនៅក្លិបមានបញ្ហាមិនចេះចប់ របួសនេះ របួសនោះ កីឡាករមើលទៅគ្មានអារម្មណ៍ប្រកួតក្នុងខ្លួនពេលឡើងសង្វៀនម្តងៗ ដូច្នេះរូបលោកក៏សម្រេចចិត្តយកខ្សែករដែលលោកគោរពបូជាយកទៅឲ្យ ណង សាវ ពាក់គុនគ្រូជាលើកដំបូង ដែលកន្លងមកមិនដែលឲ្យកូនសិស្សណាពាក់ សូម្បីតែប្អូនបង្កើត ទេព ឧត្តម។ ...
  • 559
    0

    Fernandinho អតីតប្រធានក្រុម Manchester City បានវិលទៅក្លិបចាស់ Atlético Paranaense ក្នុងប្រទេសកំណើតប្រេស៊ីលរបស់ខ្លួន ក្រោយចប់កិច្ចសន្យានៅ Eitihad Stadium។ ខ្សែបម្រើវ័យ៣៧ឆ្នាំ​បានចំណាយពេល៩រដូវកាល​នៅក្រុមមេឃខៀវជាទីរូបគេបានរួមចំណែកឈ្នះជើងឯក Premier League ៥ដង។ គេបានចាកចេញ Paranense កាលឆ្នាំ២០០៥។ ក្លិបប្រេស៊ីលមួយនេះបច្ចុប្បន្នដឹកនាំដោយអតីតអ្នកចាត់ការ Chelsea លោក Luiz Felipe Scolari៕  
  • 3427
    0

    វិសាខាឈរកំពូលតារាងពូល G នៃពាន AFC Cup 2022 ក្រោយឈ្នះ Bali United ៥ទល់នឹង២ ក្នុងការប្រកួតលើកទី២ក្នុងពូល នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា។ ក្រុមម្ចាស់ផ្ទះ Bali បានរកគ្រាប់មុន មុនវិសាខាវាយបកយកឈ្នះវិញ។ សរុបការប្រកួត២លើក វិសាខា មាន៦ពិន្ទុ។ ប្រកួតចុងក្រោយនៅថ្ងៃទី៣០ ខែមិថុនា ពួកគេត្រូវប៉ះក្រុមម៉ាឡេស៊ី Kedah៕