• 3427
    0

    វិសាខាឈរកំពូលតារាងពូល G នៃពាន AFC Cup 2022 ក្រោយឈ្នះ Bali United ៥ទល់នឹង២ ក្នុងការប្រកួតលើកទី២ក្នុងពូល នៅថ្ងៃចន្ទ ទី២៧ ខែមិថុនា។ ក្រុមម្ចាស់ផ្ទះ Bali បានរកគ្រាប់មុន មុនវិសាខាវាយបកយកឈ្នះវិញ។ សរុបការប្រកួត២លើក វិសាខា មាន៦ពិន្ទុ។ ប្រកួតចុងក្រោយនៅថ្ងៃទី៣០ ខែមិថុនា ពួកគេត្រូវប៉ះក្រុមម៉ាឡេស៊ី Kedah៕  
  • 489
    0

    ក្លឹប AC Milan កាន់តែកៀកក្នុងការនាំយកកីឡាករចំណូលថ្មីរបស់ពួគគេពីក្លឹបហង្សក្រហម Liverpool គឺ Divock Origi ។ ក្នុងនោះ Divock Origi នឹងហោះហើរទៅកាន់ទីក្រុង Milan ក្នុងរយៈពេលប៉ុន្មានម៉ោងទៀត តែបុណ្ណោះ ដើម្បីធ្វើតេស្តសុខភាព និងចុះហត្ថលេខាលើកិច្ចសន្យាកីឡាករថ្មី ជាមួយ AC Milan។ សូមបញ្ចាក់ថា Origi បានចូលរួមជាមួយក្រុមជើងឯក Scudetto ១៩សម័យមួយនេះ ...
  • 851
    0

    ក្រុមបាល់ទះវិសាខា B បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់បាល់ទះសម្តេចក្រឡាហោម ស ខេង ឆ្នាំ២០២២ ក្រោយយកឈ្នះលើក្រុមរដ្ឋបាលរាជធានីភ្នំពេញ B ដោយលទ្ធផល ៣សិតទល់២សិត (២៧-២៩,២៥-២៣,២៦-២៤,១៧-២៥,១១-១៥) ក្នុងវគ្គផ្ដាច់ព្រ័ត្រ នាល្ងាចថ្ងៃអាទិត្យ ទី២៦ ខែមិថុនា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានលើកឡើងក្រោយចប់ការប្រកួតថា៖«យើងឃើញហើយថាបងប្អូនដែលជាសមាជិក ក្រុមចូលរួមពីតាមបណ្តាខេត្តមានស្នាដៃ បច្ចេកទេស ប្រហាក់ប្រហែលគ្នា ...
  • 973
    0

    ដូចបានដឹងហើយថា Gareth Bale បានសម្រេចចិត្តទៅចូលរួមជាមួយក្លិប Los Angeles FC នៃលីគកំពូលអាមេរិក ក្រោយចាកចេញពី​ Real Madrid។ មានហេតុផលមួយចំនួនដែលប្រធានក្រុមជម្រើសជាតិវេលស៍ផ្លាស់ទៅកាន់ដែនដីអាមេរិក។ ទី១ គេអាចមានឱកាសលេងច្រើន ហើយបរិយាកាសនៅទីនោះក៏ល្អថែមទៀតអាចឲ្យគេរីករាយ។ ទី២ ទោះមិនបានប្រាក់ខែច្រើន តែគេអាចរកចំណូលតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្ម។ ទី៣ កន្លែងលេងកូនហ្គោលក៏ច្រើន ដល់ទៅ១៩កន្លែងដែលជាកីឡាគេចូលចិត្ត។ ទី៤ គេមិនមែនជា Super Star ពីចក្រភពអង់គ្លេសតែម្នាក់ទេដែលបាន​ទៅប្រកបអាជីពនៅអាមេរិក ...
  • 2805
    0

    វិសាខា នឹងបន្តការប្រកួតវគ្គចែកពូល AFC Cup 2022 ប្រចាំពូល G នៅម៉ោង៤ល្ងាចថ្ងៃចន្ទ ទី២៧ ខែមិថុនា នេះ ដោយត្រូវប៉ះក្រុមជើងឯកលីគកំពូលឥណ្ឌូនេស៊ី Bali United ដែលមានអតីតខ្សែប្រយុទ្ធឆ្នើមព្រះខ័នរាជស្វាយរៀង Privat Mbarga។ ធ្លាប់ជាខ្សែប្រយុទ្ធដ៏ល្បីមួយរូបនៅលីគកំពូលកម្ពុជា មុនផ្លាស់ទៅលីគកំពូលឥណ្ឌូនេស៊ី កាលខែធ្នូ ឆ្នាំ២០២១។ យ៉ាងណា លោក មាស​ ចាន់ណា គ្រូបង្គោល​ក្រុមវិសាខា ...
  • 2641
    0

    កាំភ្លើងធំArsenal បានសម្រេចការផ្ទេរយកខ្សែប្រយុទ្ធ Gabriel ជាមួយភ្នាក់ងារបស់គេគឺលោក Marcelo Pettinati ជាមួយកិច្ចព្រមព្រៀងពេញលេញ លើលក្ខខណ្ឌផ្ទាល់ខ្លួនរួចរាល់។ ដូចនេះមានន័យថាកីឡាករប្រេស៊ីល Gabriel Jesus នឹងចុះហត្ថលេខារហូតដល់ខែមិថុនាឆ្នាំ 2027 ក្នុងនាមជាកីឡាករថ្មីរបស់ Arsenal ខណៈដែរ Man City ទទួលយកសំណើរចុងក្រោយក្នុងតម្លៃ ៤៥ លានផោន កាលពីថ្ងៃសុក្រ។ តាមពិតទៅមានក្លឹបចំនួន 6 ឯណោះដែលបានទាក់ទងទៅភ្នាក់ងារ Gabriel ...
  • 25706
    0

    នេះគឺជាសំដីរបស់អ្នកប្រដាល់គុនខ្មែរ ឡុង សុភី ដែលរូបគាត់មិនសុខចិត្តជាមួយនិងការបញ្ឈប់ការប្រកួតពីលោកអាជ្ញាកណ្តាលជាមួយកីឡាករមកពីប្រទេសថៃ។ អតីតកូនសិស្សរបស់លោក ឡុង សាវន្ត រូបនេះបានបង្ហាញការមិនសប្បាយចិត្ត ខណៈដែលរូបគាត់ត្រូវបានម្ចាស់កម្មវិធីមិនព្រមបើកលុយឲ្យពេញ ដោយក្នុងនោះ ឡុង សុភី បាននិយាយថាៈ ខ្ញុំឡើងប្រកួត 4 ទឹកខ្ញុំដើរវ៉ៃគ្រប់ទឹកមិនបានថយមួយទឹកទេ ហេតុអ្វីមកព្រមានខ្ញុំមិនព្រមមានថៃ ចង់សួរច្បាប់កីឡាករមួយណាដែលថាអ្នកថយមិនព្រមាន មកព្រមានអ្នកដើរចូលវ៉ៃ ហេតុអ្វីច្បាប់និងមកពីណាចង់ដឹងបន្តិច សុំទោសបងប្អូនទាំងអស់គ្នាផងបើខ្ញុំនិយាយខុសជួយប្រាប់ខ្ញុំផងហើយក៏អរគុណដល់បងប្អូនទាំងអស់គ្នា ដែលគាំទ្រប្រដាល់គុនខ្មែរ។ v សូមបញ្ជាក់ថា មកដល់ពេលនេះ ឡុង ...
  • 2560
    0

    ម្ចាស់មេដាយមាសស៊ីហ្គេម យ៉េន ឌីណា ស្រវាបានខ្សែក្រវាត់​អ្នកតស៊ូគោជល់កំពូលជើងឯក​ កាលថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ក្រោយផ្ដួល​ ឡុង​ សំណាង ឲ្យសន្លប់ក្នុងទឹកទី០៤។ ឌីណា បាន​ទាត់ឲ្យ​សំណាង ដួល រហូតអាជ្ញាកណ្ដាលរាប់២ដង មុន​សម្រេចចិត្តបញ្ចប់ការប្រកួតជាផ្លូវការ និងផ្ដល់ជ័យជម្នះដល់​កូនសិស្សលោក អេ ភូថង។ នេះជាការប្រកួតជើងឯកប៉ះជើងឯក ដោយសំណាង បាន​ឆ្លងកាត់ការប្រកួតជម្រុះ​មួយដំណាក់កាលរួចទៅហើយ ដែលបានឈ្នះកីឡាករ វេង សុភ័ក្ត្រ។ ចំណែក ...
  • 447
    0

    ប្រធានក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ Gareth Bale បានយល់ព្រមផ្លាស់ទៅលីគកំពូលអាមេរិក Los Angeles FC ដោយឥតតម្លៃខ្លួន។ នេះជាការផ្សាយដោយ BBC។ ខ្សែប្រយុទ្ធវ័យ៣២ឆ្នាំបច្ចុប្បន្នមិនមានក្លិបទេ ក្រោយចាកចេញពី Real Madrid ដែលរូបគេបានចំណាយពេល៩ឆ្នាំ។ កីឡាករដែលរួមចំណែកឈ្នះជើងឯក UEFA Champions League ៥សម័យ​នៅ Real Madrid ត្រូវបានភ្ជាប់ទៅកាន់ Tottenham Hotspur និង ...
  • 567
    0

    សារព័ត៌មានបរទេសមួយចំនួនបានផ្សាយថា ថ្នាក់ដឹកនាំ Bayern Munich មិនបានទាក់ទង Cristiano Ronaldo ដែលថ្មីៗនេះត្រូវបានប្រកាសពីបំណងចាកចេញពី Manchester United ទេ។ លោក Hassan Salihamidzic នាយកបច្ចេកទេស​ក្រុមជើងឯក​អាល្លឺម៉ង់បាន​ប្រាប់សារព័ត៌មានអាល្លឺម៉ង់ថា Cristiano Ronaldo ជាកីឡាករលំដាប់កំពូល តែយ៉ាងណា រឿងរ៉ាវផ្ទេរយកគេនោះ មិនមែនជារឿងពិតទេ។ ប្រភពពីអង់គ្លេស, អេស្ប៉ាញ និងព័រទុយហ្គាល់ ឲ្យដឹងថា ​Ronaldo ...