• 2510
    0

    កាលពីម្សិលមិញ លោក Luis Enrique បានបង្ហាញខ្លួនជាគ្រូបង្វឹកផ្លូវការរបស់ក្រុមគោជល់អេស្ប៉ាញ ក្រោមវត្តមានរបស់ប្រធានសហព័ន្ធបាល់ទាត់អេស្ប៉ាញផងដែរ។ ថ្លែងនៅក្នុងសន្និសិទ អតីតអ្នកចាត់ការ Celta Vigo & Barcelona បានអោយដឹងក្នុងពិធីបង្ហាញខ្លួនជាផ្លូវការថា៖ “ខ្ញុំចង់អោយក្រុមមានការផ្លាស់ប្តូរទៅរកភាពរីកចម្រើន តែមិនមែនជាការធ្វើបដិវត្តន៍ឡើយ។ ខ្ញុំអាចបន្សំទម្រង់ផ្សេងៗទៅលើការលេងរបស់យើងធ្វើអោយវាកាន់តែល្អ តែយើងនឹងមិនផ្លាស់ប្តូរ ទម្រង់គ្រឺះរបស់យើងឡើយ។ នេះជាអ្វីដែលលោកតែងធ្វើ កាលដឹកនាំនៅ Barcelona។” គួរអោយដឹងថា ការមកដល់របស់ លោក Luis Enrique ...
  • 3921
    0

      កីឡាករ​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេងរបស់​​បារាំង Kylian Mbappe បានប្រកាសថា នឹង​ផ្តល់​ប្រាក់​ដែល​ខ្លួន​ទទួល​បាន​ពី​ព្រឹត្តិ​ការណ៍ World Cup ទាំង​អស់ ទៅ​ឲ្យ​អង្គ​ការ​សប្បុ​រស​ធម៌​មួយ ដែលមាន​គោល​ដៅ​រៀប​ចំព្រឹត្តិ​ការណ៍​កីឡា​នា​​នា​សម្រាប់​កុមារ​ពិការ​។ គួរជម្រាបជូនថា សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ដណ្តើម​ពានរង្វាន់ពិភពលោក World Cup 2018 នៅរុស្ស៊ី កីឡាករវ័យ ១៩ឆ្នាំរូបនេះ ទទួល​បាន​ចំណូលពីកម្លាំងពលកម្ម​របស់​ខ្លួន ​​ប្រមាណ​ជា​ 22 300ដុល្លារ ​ក្នុង​មួយ​ប្រកួត និង​ទឹក​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​សរុបទាំងអស់ 350, ...
  • 4431
    0

    ការប្រកួត​បាល់ទាត់ដណ្តើម​ពានរង្វាន់ពិភពលោក World Cup នៅរុស្ស៊ី បាន​បញ្ចប់ទៅហើយ ប៉ុន្តែក្រោយពីបញ្ចប់ មានកីឡាករជម្រើសជាតិនីមួយៗ ចំនួន ១០ កំពុងតែឡើងកូតខ្លាំង តាមរយៈទម្រង់លេងដ៏ល្អរបស់ពួកគេ ក្នុងព្រឹត្តិការណ៍នៅរុស្ស៊ីនោះ។ តើមានកីឡាករណាខ្លះ? តាមដានទាំងអស់គ្នា៖ 1. Eden Hazard, ជម្រើសជាតិបែលហ្ស៊ិក និងកំពុងលេងឲ្យ Chelsea គ្មាន​អ្វីដែល​ជាការលាក់​បាំងទេថា Eden Hazard កំពុងត្រូវបាន​ក្លឹប​យក្សនៅអេស្ប៉ាញ Real Madrid ...
  • 4927
    0

    ព្រឹត្តិការណ៍ការប្រកួត​បាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 បានបិទបញ្ចប់​ទៅហើយ កាលពីចុងសប្តាហ៍មុន ប៉ុន្តែ​មាន​សកម្មភាពជាច្រើន នៅតែជាការចងចាំដ៏ល្អបំផុត ដែលក្នុងនោះ មានទាំងភាពសប្បាយរីករាយ និងភាពឈឺចាប់ រួមនឹងអារម្មណ៍ផ្សេងៗជាច្រើនទៀត។ គេហទំព័រ The Guardian របស់អង់គ្លេស បាន​ជ្រើសរើសរូបភាព ៣០សន្លឹក ដែលជាការថតបានពីមជ្ឃដ្ឋានសារព័ត៌មានធំៗ រួមនឹង FIFA ផង ថាជារូបភាព​ដែលគួរឲ្យទាក់ទាញបំផុត ក្នុងចំណោមរូបភាពជាច្រើនផ្សេងទៀត។ យើងទស្សនារូបទាំង ៣០សន្លឹកនេះ៖ ...
  • 3640
    0

    ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។ ដោយឡែកលោក​ប្រធានាធិបតី​បារាំង Emmanuel Macron បង្ហាញ​ការ​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​នៅកន្លែងទស្សនា មិន​ត្រឹម​តែ​អបអរ​នៅ​កន្លែង​ទស្សនា​របស់​លោក​នៅ​កីឡដ្ឋាន​នោះ​ទេ លើស​ពី​នេះ លោក​ថែម​ទាំង​បាន​ចូល​រួម​អបអរ​ដោយ​ផ្ទាល់​ជាមួយ​ក្រុម​កីឡាករ​បារាំង​ដល់​បន្ទប់​ផ្លាស់​សំលៀកបំពាក់​របស់​ក្រុម​ជម្រើស​ជាតិថែមទៀតផង។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ ក្នុង​អំឡុង​ពេល​អបអរ​នោះ លោក​ប្រធានាធិបតី​វ័យ ៤០ ឆ្នាំ ថែម​ទាំង​បាន​បង្ហាញ​ក្បាច់ Dab ជាមួយ​ខ្សែ​ការពារ​ស្លាប Benjamin Mendy ...
  • 14076
    0

    រយៈពេល១ខែពេញអ្នកស្រលាញ់បាល់ទាត់ទូទាំងសកលលោករួមទាំងបងប្អូនប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាទាំងអស់បានធ្វើការអបអរសាទរដល់ក្រុមជម្រើសជាតិបារាំងដែលក្លាយជាម្ចាស់ជើងឯក ក្រោយពីបានយកឈ្នះក្រុមជម្រើសជាតិក្រូអាតនៅវគ្គផ្តាច់ព្រ័តនៃការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីដោយលទ្ធផល៤ទល់នឹង២។ សម្លេងហ៊ោរកញ្ចៀវតាមរយៈការទស្សនាតាមកញ្ចក់ទូរទស្សន៍រួមជាមួយនឹងការផ្តល់ជាមតិយោបល់ក្រោយការប្រកួតផ្សេងៗតាមរយៈបណ្តាញសង្គមធំៗចំពោះព្រឹត្តិការណ៍ដែលធ្វើឡើង៤ឆ្នាំម្តង CBS ដែលមានស្ថានីយ៍ទូរទស្សន៍ចំនួន៣ (CTN, CNC & MYTV) គឺជាក្រុមហ៊ុនតែមួយគត់ប្រចាំប្រទេសកម្ពុជាដែលទទួលបានសិទ្ធផ្សាយបន្តផ្ទាល់បាល់ទាត់ពិភពលោលផ្តាច់មុខពីប្រទេសរុស្ស៊ី ដោយក្រុមហ៊ុនបានបញ្ចប់នូវការផ្សាយបន្តផ្ទាល់នេះដោយភាពជោគជ័យចំនួន៣សម័យកាលខុសគ្នា ពោលគឺឆ្នាំ២០១០ធ្វើឡើងនៅអាហ្រ្វិកខាងត្បូង, ឆ្នាំ២០១៤ធ្វើនៅប្រទេសប្រេស៊ីល និង ឆ្នាំ២០១៨នេះធ្វើនៅប្រទេសរុស្ស៊ីវិញម្តង។ ក្នុងនោះក្រុមអ្នកអត្ថាធិប្បាយរបស់ CBS ចំនួន៧រូបក៏ជាផ្នែកមួយដែលបានកំដរអារម្មណ៍ដល់ទស្សនិកជនដោយបានរៀបរាប់នៅរឿងរ៉ាវនីមួយៗក៏ដូចជាសកម្មភាពផ្សេងៗអំពីការប្រកួតនីមួយៗរហូតដល់ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសគឺ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានផ្តល់ជាការលើកទឹកដល់ពិធីករទាំង៧រូបម្នាក់ចំនួន១ពាន់ដុល្លាសហរដ្ឋអាមេរិកផងដែរ ...
  • 4994
    0

    ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោក World Cup 2018 លើកទី ២១ ដែល​ធ្វើឡើង​នៅប្រទេសរុស្ស៊ី បានបញ្ចប់ទៅហើយ​ត្រឹមយប់​ថ្ងៃទី ១៥ខែកក្កដា។ ជើងឯកត្រូវបានរកឃើញ នោះគឺក្រុមបាល់ទាត់​ជម្រើសជាតិបារាំង ខណៈជើងឯករង គឺក្រូអាត ហើយលេខ ៣ គឺបែលហ្ស៊ិក និងលេខ ៤ គឺអង់គ្លេស។ ជាមួយលទ្ធផល​នៅ World Cup 2018 មានកីឡាករខ្លះក៏សប្បាយចិត្ត ប៉ុន្តែកីឡាករខ្លះទៀត មិនសប្បាយចិត្ត ...
  • 3606
    0

    ក្រុម​មាន់​គក​​បារាំង​បាន​ក្លាយជាម្ចាស់​ពាន​រង្វាន់​បាល់ទាត់​ពិភព​លោក​ FIFA World Cup 2018 បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​ជម្រើស​ជាតិ​ក្រូអាត​ដោយ​លទ្ធផល​ ៤-២ វគ្គ​ផ្តាច់​ព្រ័ត្រ​នៅ​រុស្ស៊ីកាលពីម្សិលមិញនាកីឡដ្ឋាន Luzhniki។ ៤គ្រាប់របស់ក្រុមរហស្សនាមមាន់គករកបានដោយការចូលទីខ្លួនឯងពី Mario Mandzukic និង ការស៊ុតរបស់ Antoine Griezmann, Paul Pogba រួមជាមួយ Kylian Mbappe។ ខណៈ២គ្រាប់របស់ក្រុមរហស្សនាមក្រឡាអុករកបានដោយ Ivan Perisic និង Mario ...
  • 7247
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់ FIFA World Cup 2018 បានឈានចូលមកដល់វគ្គផ្តាច់ព្រ័តហើយនៅថ្ងៃនេះដោយក្រុមជម្រើសជាតិបារាំងនឹងត្រូវជួបជាមួយក្រុមជម្រើសជាតិក្រូអាតនាវេលាម៉ោង១០យប់ ដោយមានផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ CBS (CTN, CNC & MYTV) ផងដែរ។ ដោយឡែក លោកស៊ីថូ ណាថាន់ ប្រធានផ្នែកនាយកដ្ឋានកីឡារបស់ CBS ហើយក៏ជាអ្នកអត្ថាធិប្បាយជំនួបខាងលើនេះ បានបញ្ចេញនូវទស្សនៈផ្ទាល់ខ្លួន នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័តពានរង្វាន់បាល់ទាត់ពិភពលោកផងដែរ។ ធីករ​កីឡា​សម្បូរវោហារ​ចាក់ទឹកមិនលិចខាងលើបានប្រាប់មកកាន់ក្រុមការងារ MSR Sport ថា៖ “ការប្រកួតនេះ ...
  • 2431
    0

    ក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ីក ដណ្ដើមបានចំណាត់ថ្នាក់លេខ៣ ក្នុងព្រឹត្តិការណ៍ FIFA World Cup 2018 កាលពីម្សិលមិញ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិអង់គ្លេស។ ខ្សែការពារ Thomas Meunier ជាអ្នករកគ្រាប់បាល់បើកឆាកឲ្យក្រុមរហស្សនាមបិសាចក្រហមនៅនាទីទី៤ ខណៈខ្សែបម្រើ Eden Hazard បានបន្ថែម១គ្រាប់ទៀតនៅចុងម៉ោងវគ្គទី២ ជួយឲ្យបែលហ្ស៊ិកឈ្នះ២ទល់នឹង០តែម្តង។ គួរបញ្ជាក់ថា នេះ​ជាជ័យជម្នះ​លើក​ទី​២​របស់​​​បែលហ្ស៊ិក​លើ​​អង់គ្លេស​​ ​ក្នុង​ព្រឹត្តិការណ៍​ World Cup បន្ទាប់​ពី​ឈ្នះ​​១-០ លើក​ទី​១នៅវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ G៕ ...