• 2567
    0

    ទោះបីជាក្រុម​បាល់ទាត់ជម្រើសជាតិ​អង់គ្លេស មិន​អាចសម​តាមបំណង ក្នុងការនាំយក​ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 មក​ផ្ទះវិញក៏ដោយ ប៉ុន្តែអ្នក​គាំទ្រអង់គ្លេសជាច្រើន​ពាន់នាក់ បាន​ចាត់ទុកថាអង់គ្លេសធ្វើបានល្អបំផុតហើយ។ អង់គ្លេស ២០១៨ ដែល​ប្រមូល​ផ្តុំដោយកីឡាករក្មេងៗ ភាគច្រើនវ័យក្រោម ២៥ឆ្នាំ និង​ដឹកនាំ​ដោយ​គ្រូបង្វឹកវ័យ ៤៧ឆ្នាំ លោក Gareth Southgate បានឡើងដល់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ជាលើកដំបូង គិតចាប់ពីឆ្នាំ ១៩៩០មក។ វាអាចជាភាពអាម៉ាស់បន្តិចសម្រាប់គ្រូបង្វឹក និងកីឡាករអង់គ្លេស ដែល​ត្រូវ​ចាញ់​ក្រូអាស៊ី ២ទល់នឹង១ ...
  • 2499
    0

    នៅយប់នេះ បែលហ្ស៊ិក និងអង់គ្លេស នឹង​ត្រូវជួបគ្នាជាថ្មី នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើម​ចំណាត់​ថ្នាក់លេខ ៣ ពីព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោក World Cup 2018 ដែលប្រទេសរុស្ស៊ី ធ្វើជាម្ចាស់ផ្ទះ។ ការពិត​ទៅក្រុមទាំង ២ ធ្លាប់​ជួបគ្នាម្តងហើយ ក្នុងវគ្គសន្សំពិន្ទុក្នុងពូល នាព្រឹត្តិការណ៍ World Cup នេះ ដោយកាលណោះ បែលហ្ស៊ិក បានប្រកួតឈ្នះ អង់គ្លេស ១ទល់នឹង ...
  • 3442
    0

    ក្រុមបាល់ទាត់ជម្រើសជាតិបារាំង បានឡើងវគ្គផ្តាច់ព្រ័ត្រ FIFFA World Cup 2018 ក្រោយយកឈ្នះ បែលហ្ស៊ិកដោយបាល់តែ១គ្រាប់គត់ នៅវគ្គ៤ក្រុមចុងក្រោយ កាលយប់មិញ។ ៤៥នាទីដំបូងនាទីលាន Saint Petersburg ក្រុមជម្រើសជាតិបែលហ្ស៊ិកបានបង្ហាញទម្រង់លេងយ៉ាងខ្លាំងធ្វើអោយបារាំងស្ទើរទប់ទល់ពុំរួច។ ពួកគេមានឱកាសស៊ុតជាច្រើនលើក តែមិនមានផ្លែផ្កានោះឡើយ។ យ៉ាងណាក្តី មកដល់វគ្គទី២ នាទី៥១ បារាំងបានផ្លាស់ប្តូរស្ថានការណ៍ ក្រោយរកគ្រាប់បាល់បាននាំមុខ ១-០ ដោយ Antoine Griezmann លើកពីជ្រុងខាងស្តាំ ...
  • 1943
    0

    សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលចង់ឱ្យលោក Tite នៅបន្តតួនាទីជាគ្រូបង្គោលរហូតដល់ចប់ FIFA World Cup 2022 ប្រេស៊ីលត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។ CBF នៅតែរក្សាទំនុកចិត្តលើគ្រូវ័យ៥៧ឆ្នាំដែលបានចាប់ផ្ដើមអាជីពបង្វឹកជម្រើសជាតិ២ឆ្នាំមុន និងបាននាំក្រុមជម្រុះមិនចាញ់សោះនិងក្លាយជាក្រុមទី១ដែលជម្រុះជាប់មករុស្ស៊ី។ លោក Tite មានពេលពីរបីថ្ងៃដើម្បីពិចារណាអំពីការសម្រេចចិត្ត តែលោកក៏មានចំណង់ដូចសហព័ន្ធដែរក្នុងការដឹកនាំក្រុមប្រកួត Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕
  • 1766
    0

    សហព័ន្ធបាល់ទាត់អាហ្សង់ទីននឹងប្រកាសអំពីអនាគតជាមួយគ្រូបង្វឹក Jorge Sampaoli នៅចុងខែកក្កដានេះ ក្រោយពីក្រុមរហស្សនាមពពកសបានជ្រុះចេញពីព្រឹត្តិការណ៍ FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ បុរស​សញ្ជាតិ​អាហ្សង់ទីន​ ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​កាល​ពី​ ខែ​ឧសភា ឆ្នាំ​មុន​ ជួយ​ក្រុម​បាន​កៅអី​ទៅ​លេង​ World Cup នៅ​រុស្ស៊ី​ និង​ឆ្លង​ផុត​វគ្គ​ចែក​ពូល។ រយៈ​ពេល​ជាង​១​ឆ្នាំ​មក​នេះ​លោក​ដឹកនាំ​ក្រុម​​បាន​១៥​ប្រកួត​ ឈ្នះ​៧​ប្រកួត​ ស្មើ​៤ និង​ចាញ់​៤លើក។ គួរបញ្ជាក់ថា បុរសវ័យ៥៨ឆ្នាំត្រូវ​មាន​ភារកិច្ច​មួយ​ទៀត​ដឹកនាំ​ក្រុមជម្រើសជាតិអាហ្សង់ទីន​អាយុ​ក្រោម​២០​ឆ្នាំ​ប្រកួត​ពាន​ក្នុង​ប្រទេស​អេស្ប៉ាញ​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​។​​
  • 2233
    0

    ឪពុករបស់ Mesut Ozil បានជម្រុញឲ្យកូនខ្លួនឲ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិអាល្លឺម៉ង់ ក្រោយពីរូបគេបានទទួលរងនូវការរិះគន់ពីគ្រប់ទិសទី បន្ទាប់ពីក្រុមការពារជើងឯកបានធ្លាក់ចេញពីព្រឹត្តិការណ៍ FIFA World Cup ត្រឹមវគ្គចែកពូលតែប៉ុណ្ណោះ។ អតីតសមាជិក Werder Bremen និង Real Madrid ខាងលើបានត្រូវអ្នកគាំទ្រជាច្រើនរិះគន់យ៉ាងខ្លាំង ក្រោយពីរូបគេមិនបានជួយឲ្យក្រុមឡើងទៅវគ្គបន្ទាប់ ក្រោយពីចាញ់កូរ៉េខាងត្បូងយ៉ាងអាម៉ាស់មុខ នៅក្នុងប្រកួតចុងក្រោយនៅក្នុងវគ្គចែកពូល។ លោក Mustafa ដែលជាឪពុករបស់ Ozil បាននិយាយឲ្យដឹងថា៖ “បើលោកជា Ozil ...
  • 2376
    0

    កាលពីម្សិលមិញ អ្នកចាត់ការ Luis Enrique ត្រូវបានតែងតាំងជាគ្រូបង្គោលថ្មីរបស់ក្រុមជម្រើសជាតិអេស្ប៉ាញក្រោមកិច្ចសន្យា២ឆ្នាំ នេះបើយោងតាមការបញ្ជាក់របស់សហព័ន្ធបាល់ទាត់អេស្ប៉ាញ។ អតីតគ្រូបង្ចឹក Roma, Celta Vigo និង​ FC Barcelona នឹងមកជំនួសតំណែងលោក Fernando Hierro ដែលបានចុះចេញពីតំណែងស្ដីទីកាលពីថ្ងៃអាទិត្យក្រោយអេស្ប៉ាញធ្លាក់ពី FIFA World Cup 2018 ត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ លោក Enrique បានទំនេរពីការងារតាំងពីខែមិថុនាឆ្នាំ២០១៧ ក្រោយពីចាកចេញពីក្រុមរហស្សនាមអ្នកមានបុណ្យ  ...
  • 4831
    0

      1. មហិច្ឆិតា​គ្រូបង្វឹកបារាំង លោក Didier Deschamps Didier Deschamps បាន​ចាប់​ផ្តើម​នាំបារាំង ចូល​ក្នុងការប្រកួតបាល់ទាត់ដណ្តើម​ពានរង្វាន់​ពិភពលោក World Cup 2018 ជាមួយ​នឹង​កិត្តិនាម​ល្អ ក្នុងចំណោម​ក្រុម​ដែលគេទទួលស្គាល់​ថាខ្លាំងផ្សេងទៀត ដូចជា អាល្លឺម៉ង់ អេស្ប៉ាញ និង​ប្រេស៊ីលជាដើម។ គ្រូបង្វឹកវ័យ ៤៩ឆ្នាំរូបនេះ បាន​នាំពន្លឺឲ្យក្រុម​ជម្រើសជាតិបារាំងជានិច្ច មិន​ដូចអ្វីដែល​អាល្លឺម៉ង់ អេស្ប៉ាញ ប្រេស៊ីល ព័រទុយហ្គាល់ ...
  • 5851
    0

    1. បច្ចេកទេសស៊ុតបាល់បញ្ជូលទីរបស់អង់គ្លេស «ទំរង់លេងរបស់ពួកគេ​ គឺគ្រោះថ្នាក់បំផុត។ គេមានកីឡាករ ដូចជា Harry Maguire, Harry Kane, John Stones និងកីឡាករដទៃទៀត ដែលខ្លាំងៗ។ យើងអាចមើលឃើញថា ពួកគេ​ធ្វើ​ការ​ព្រមទាំងតាមផ្នែកនីមួយៗ ចឹងហើយទើបគេអាចរកគ្រាប់បាល់បានច្រើន។ យើងត្រូវតែប្រយ័ត្នគ្រប់​ព័ត៌មានលម្អិតទាំងអស់ ហើយ​យើង​នឹង​ធ្វើឲ្យ​បានល្អជាងពេលដែល​យើងលេងជាមួយរុស្ស៊ី។» 2. កីឡាករ​អង់គ្លេស យល់​ចិត្ត​គ្នាបានច្រើនជាង កីឡាករជម្រើសជាតិអង់គ្លេស ដែលលេងនៅ World Cup ...
  • 3533
    0

    ខ្សែបម្រើ Fernandinho ទទួល​សារ​គំរាម​សម្លាប់​ក្រោយពីក្រុមជម្រើសជាតិប្រេស៊ីលចាញ់បែលហ្ស៊ិក២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយធ្លាក់ចេញពីព្រឹត្តិការណ៍ FIFAI World Cup 2018។ ដោយឡែក សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​​ធ្វើការការពារនិងរិះគន់បក​​ទៅ​កាន់​​អ្នក​គាំទ្រ​ដែល​គំរាម​សម្លាប់​និង​រើស​អើង​ពូជសាសន៍​ដល់​ Fernandinho និង​ក្រុម​គ្រួសារផងដែរ។ សហព័ន្ធ​បាល់ទាត់​ប្រទេស​ប្រេស៊ីល​បាន​ចេញសេចក្តីថ្លែងការណ៍ថា៖ ” CBF មិន​​អាច​ទទួល​យក​ការ​វាយ​ប្រហារ​រើសអើង​ពូជសាសន៍​លើ Fernandinho និង​គ្រួសារ​បាន​ទេ។ បាល់ទាត់​គឺ​តំណាង​ឲ្យ​ការ​រួបរួម ពណ៌​សម្បុរ ភេទ វប្បធម៌​និង​មនុស្ស។ ពួក​យើង​នៅ​ជាមួយ​អ្នក។ ការ​រើស​អើង​ពូជសាសន៍​នឹង​មិន​​ទៅ​មុខ​ទេ”។ គួររំលឹកថា Fernandinho បាន​ភ្លាត់​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង១គ្រាប់ដោយធ្វើឲ្យក្រុមជើងឯក៥សម័យជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក ក្រោយពីចាញ់បែលហ្ស៊ិក ២ទល់នឹង១នៅវគ្គ១៦ក្រុមចុងក្រោយនាកីឡដ្ឋាន ...