• 1118
    0

    ការស្វែងរកម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅឯប្រទេស កាតា បានឈានចូលមកដល់វគ្គកាន់តែជក់ចិត្តហើយ គឺនៅសល់តែ ៤ប្រទេសចុងក្រោយតែប៉ុណ្ណោះ បន្ទាប់ពីប្រកួតវគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ ។ ក្រោយពីការចាប់ផ្ដើមតាំងពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងមកនេះ ក្រុមហ៊ុនស្រា Chivas បានកំដរចំណីអារម្មណ៍របស់ប្រិយមិត្តដែលជាអ្នកគាំទ្រ និងស្រលាញ់វិស័យបាល់ទាត់នៅប្រទេសកម្ពុជា ដោយធ្វើការសហការរៀបចំកម្មវិធីអធិប្បាយ Live ផ្ទាល់ជាមួយក្រុមអធិប្បាយករកីឡាដ៏មានប្រជាប្រិយភាព គឺក្រុម MSR ...
  • 8498
    0

    Erling Erling Haaland និង ជម្រើសជាតិ Norway អាចនឹងត្រូវបាន UEFA ពិន័យមិនឲ្យចូលរួមប្រកួតជម្រុះ World Cup 2026 ប្រសិនបើពួកគេធ្វើពហិការមិនប្រកួត ពិសេសគឺបញ្ហាសិទ្ធមនុស្សនៅក្នុងប្រទេស កាតា ដែលជាម្ចាស់ផ្ទះ World Cup នាឆ្នាំក្រោយនេះ។ បើយោងតាម កាសែត The Guardian បានរាយការណ៍ថា មានពលករបរទេសចំនួន ៦.៥០០ ...
  • 2724
    0

    កាលពីថ្ងៃយប់ដើមសប្តាហ៍កន្លងទៅនេះ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានបញ្ចេញឈ្មោះអ្នកចាំទី ៣នាក់ចុងក្រោយ ដើម្បីប្រជែងពាន អ្នកចាំទីល្អបំផុតរបស់សហព័ន្ធបាល់ទាត់ពិភពលោក ឬ the Best FIFA Goalkeeper។ អ្នកចាំទី ៣នាក់ចុងក្រោយនោះរួមមាន Kasper Schmeichel អ្នកចាំទីក្រុមជម្រើសជាតិដាណឺម៉ាក និង Leicester City, Hugo Lloris ដែលជាប្រធានក្រុមជម្រើសជាតិបារាំង និង Tottenham Hotspur ...
  • 4085
    0

    ប្រធានក្រុមមាន់ខ្នាយមាស Tottenham Hotspur អ្នកចាំទី Hugo Lloris ត្រូវបានប៉ូលីសចាប់ខ្លួន និងចោទប្រកាន់ពីបទ ស្រវឹងហើយបើកបរ។ ប៉ូលីស បានឃាត់ខ្លួនអ្នកចាំទីជម្រើសជាតិបារាំងនេះ នៅម៉ោងប្រមាណជា ២និង៣០ព្រឹកថ្ងៃសុក្រ ទី ២៤សីហានេះ កណ្តាលទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។ ប៉ូលីស បានឲ្យដឹងថា Hugo Lloris អាយុ ៣១ឆ្នាំ ត្រូវបានចោទប្រកាន់ថា ស្រវឹងហើយបើកបរ ហើយគាត់ក៏ត្រូវតម្រូវឲ្យឡើងតុលាការ ...
  • 3256
    0

    ខ្សែ​បម្រើ​ Paul Pogba បាន​បង្ហើប​ថា ​មូលហេតុ​ដែល​ខ្លួន​មិន​បាន​លេង​ម៉ូដ​សក់នៅ​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2018 កន្លងទៅ គឺ​ព្រោះតែ គេ​មិន​ចង់​ឲ្យ អ្នកគាំទ្រ​បាល់ទាត់​នានា​ធ្វើការ​រិះគន់ចំពោះរូប​គេ​។ សមាជិកក្រុមជម្រើស​ជាតិ​បារាំងបានបន្ថែមទៀតថា​ នៅ​ពេល​ដែល​គេ​មិន​លេង​ម៉ូដ​សក់ អ្នក​ដែលមិនពេញចិត្តលើរូប​គេ បាន​ត្រឹមតែ​រិះគន់​ទៅលើ​ទម្រង់​លេង​គេតែប៉ុណ្ណោះ​។ គួររំលឹកថា​ កាលពីរដូវកាលមុន អតីតសមាជិក Juventus ខាងលើតែងតែត្រូវអ្នកគាំទ្រ និង អតីតវីរបុរស Man UTD ...
  • 1658
    0

    សហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីលបានបន្តកិច្ចសន្យាជាមួយគ្រូបង្វឹក Tite រហូតដល់ឆ្នាំ២០២២ បើទោះបីជាក្រុមរហស្សនាមសាំបាត្រូវបានទម្លាក់ពី FIFA World Cup 2018 ដោយបែលហ្ស៊ិកក្នុងវគ្គ៨ក្រុមចុងក្រោយក្ដី។ គ្រូបង្វឹកវ័យ៥៧ឆ្នាំបានឲ្យដឹងថាតួនាទីជាគ្រូជម្រើសជាតិប្រេស៊ីលថាជាការប្រកួតប្រជែងដ៏ធំមួយដែលលោករីករាយនឹងប្រឈម។ ក្រោយពីយល់ព្រមបន្តកុងត្រា លោក Tite ត្រូវភារកិច្ចដឹកនាំក្រុមប្រកួតក្នុងពានរង្វាន់ Copa America លើទឹកដីកំណើតរបស់ខ្លួននាពេលខាងមុខ៕
  • 4033
    0

    កាលពីម្សិលមិញសារព័ត៌មាន​អង់គ្លេស The Sun បាន​សរសេរ​ចំណង​ជើង​ធំ​ៗ​នៅលើទំព័រមុខខ្លួនថា ខ្សែបម្រើ Mesut Ozil គេច​ឆ្ងាយ​ពី​ឋាននរក​អាល្លឺម៉ង់ មកកាន់​ជំរុំ​ហ្វឹកហាត់​ជាមួយ Arsenal នៅ​ប្រទេស​សិង្ហបុរី។ កីឡាករវ័យ២៩ឆ្នាំទើបតែ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​អាល្លឺម៉ង់ ក្រោយ​មាន​ការ​រិះគន់យ៉ាងខ្លាំង​ពី​អ្នក​គាំទ្រ​អាល្លឺម៉ង់ ដោយ​សារ​​មិន​អាច​ជួយក្រុមឥន្រ្ទីយ៍ដែក​ឆ្លងផុតវគ្គចែកពូលបាននៅព្រឹត្តិការណ៍ FIFA World Cup ជាពិសេសនោះគឺ​​ការ​ជួប​​ជាមួយ​លោក​ Recep Tayyip Erdoğan ប្រធានាធិបតី​ទួរគី​តែម្តង។ គួរបញ្ជាក់ថា ក្រុម​កាំភ្លើង​ធំ​បាន​មក​ដល់​សិង្ហបុរី​​កាល​ពីថ្ងៃច័ន្ទ​ដើម្បី​ធ្វើការ​ប្រកួត​​ពានរង្វាន់ International Champion Cup ...
  • 5127
    0

    ខ្សែបម្រើ​ក្លឹប​កាំភ្លើងធំ Arsenal កីឡាករ Mesut Ozil បាននិយាយ​នៅថ្ងៃម្សិលមិញ​ថា គេ​មិន​ចង់​លេង​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាល្លឺម៉ង់ ក្នុងការប្រកួត​លក្ខណៈអន្តរជាតិទៀតនោះទេ! រៀបរាប់​ក្នុង​សេចក្តីថ្លែងការណ៍ដ៏វែងមួយ ដែល​ផ្ញើ​ទៅ​សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) កីឡាករវ័យ ២៩​ឆ្នាំ បាន​អះអាងថា «មិនចង់​ពាក់អាវ​ជម្រើសជាតិ​អាល្លឺម៉ង់ទៀតទេ»។ Mesut Ozil បញ្ជាក់ថា គាត់រង​ការ​ស្តីបន្ទោសជាខ្លាំង ចំពោះលទ្ធផល​ចាញ់​របស់​អាល្លឺម៉ង់ ក្នុងការប្រកួត​បាល់ទាត់ដណ្តើម​ពានរង្វាន់ពិភពលោក World Cup កាលពីខែមុន។ យ៉ាងណាក៏ដោយ សម្ពាធនៃការចាកចេញរបស់ ...
  • 3873
    0

    ខ្សែប្រយុទ្ធ Neymar បានចេញមុខមកបកស្រាយអំពីការរិះគន់របស់អ្នកគាំទ្រជាច្រើនដែលថារូបគេធ្វើពុតជាដួលនៅលើទីលានក្នុងអំឡុងការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2018។ សមាជិក PSG បានឲ្យដឹងថា៖ “អ្នករាល់គ្នានាំ​គ្នា​រិះគន់​អ្នក​ដែល​មាន​កំហុស​ ប៉ុន្តែ​មិន​រិះគន់​អ្នក​​ដែល​នាំ​ឲ្យ​ប្រព្រឹត្ត​កំហុស​ឡើយ។ ខ្ញុំ​មក​ World Cup ដើម្បី​លេង​បាល់ ដើម្បី​ផ្តួល​គូ​ប្រកួត មិនមែន​​មក​ឲ្យ​គេ​ទាត់​ទេ ការ​រិះគន់​មក​លើ​ខ្ញុំ​គឺ​ជា​ការ​និយាយ​បំផ្លើស”។ ដោយឡែកក្រោយជ្រុះចេញពីពានរង្វាន់បាល់ទាត់ពិភពលោក កំលោះកូន១បានបន្ថែមទៀតថា​រូបគេ​មិន​ចង់​ឃើញ​បាល់ ឬ មើល​ការ​ប្រកួត​ដែល​នៅ​សល់​ទៀតឡើយ ព្រោះវាធ្វើឱ្យ​រូបគេ​ពិតជា​ពិបាក​ចិត្ត​ជាខ្លាំង​ណាស់។ គួររំលឹកថា ក្រុមជើងឯក៥សម័យប្រេស៊ីលបានបញ្ចប់បេសកកម្មរបស់ខ្លួននៅក្នុងពានរង្វាន់បាល់ទាត់ FIFA ...
  • 4612
    0

    Zlatan Ibrahimovic ក្នុង​បទសម្ភាសន៍ជាមួយទូរទស្សន៍ BBC Sport កាលពីម្សិលមិញ បាន​អះអាងថា ខ្លួន​បាន​ត្រៀម​ខ្លួន​រួចហើយ ដើម្បីទៅទស្សនាការប្រកួត​របស់​ក្រុម​ជម្រើសជាតិអង់គ្លេស នៅ​កីឡដ្ឋាន Wembley ព្រមទាំងពាក់អាវអង់គ្លេស ហើយ​ញុំាត្រី និង​របស់​ចៀនៗ ពេ​ល​ម៉ោង​សម្រាកនៃការប្រកួត។ ការ​បញ្ជាក់​របស់​ Zlatan នេះបានធ្វើឡើងបន្ទាប់​ពីបានភ្នាល់ចាញ់​អតីតមិត្ត​រួមក្រុម David Beckham ចំពោះលទ្ធផល​ប្រកួត​រវាងអង់គ្លេស និង​ស៊ុយអែត ក្នុងវគ្គ ៨ក្រុម​ចុងក្រោយ នៅព្រឹត្តិការណ៍ប្រកួត​បាល់ទាត់ដណ្តើម​ពានរង្វាន់ពិភពលោក World ...