• 2152
    0

    លោក Paul Scholes អតីតកីឡាករឆ្នើម Manchester United និយាយថា​ ខ្សែបម្រើបិសាចក្រហមបច្ចុប្បន្ន គឺ Bruno Fernandes ពិតជាអ្នកលេងដ៏ឆ្នើមមួយរូប ហើយគេនឹងក្លាយជាសមាជិកស្នូលមិនអាចខ្វះបានសម្រាប់ក្រុម។ “Fernandes ល្អហួស។ បើមកដល់ចំពេល Man UTD គ្មានបញ្ហា ខ្ញុំគិតថា ប្រហែលជាធ្វើបានល្អជាង Liverpool ទៀត។ ពួកយើងចាប់ផ្ដើមអត់ល្អទេ តែយើងអាចងើបឡើងវិញមកដល់លទ្ធផលដូចបច្ចុប្បន្ន។ បើប្រៀបធៀបខ្ញុំ ...
  • 1568
    0

    អ្វីដែលរង់ចាំបានត្រលប់មកវិញជាមួយនឹងកម្មវិធីពិសេស  សម្រាប់ចូលរួមការអបអរការសហការនៃភាពជាដៃគូររវាង CHIVAS មានប្រភពដើមមកពីប្រទេសស្កុតឡែន និងក្រុមបាល់ទាត់បិសាចក្រហមនារដូវកាលទី3 នៅក្នុងប្រទេសកម្ពុជា នាពេលឆាប់ៗខាងមុខនេះ។ គួរបញ្ជាក់ថា MAN UTD បានសហការជាមួយ CHIVAS តាំងពីឆ្នាំ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឳកាសឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ទទួលបាននូវបទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ CHIVAS នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការផ្តល់ជូន ពិសេសជាមួយប្រម៉ូសិននៅតាមផ្សារទំនើបនានា​នៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ទៅទស្សនាការប្រកួតផ្ទាល់ នៅទីក្រុង Manchester នៅពហុកីឡដ្ឋាន ...
  • 5247
    0

    Keisuke Honda ទំនងនឹងវិលទៅទឹកដីអឺរ៉ុបវិញក្នុងឆ្នាំ២០២១ ក្រោយទទួល​បានការទាក់ទងពីក្លិប Portimonense នៃក្របខណ្ឌកំពូលព័រទុយហ្គាល់។ យ៉ាងណា ការសម្រេចចិត្តរបស់ខ្សែបម្រើជនជាតិជប៉ុនខាងលើនឹងត្រូវបានដឹងនៅដំណាច់ខែមករា ឆ្នាំ២០២១។ កិច្ចសន្យារបស់លោកនៅក្លិប Botafogo នឹងអស់សុពលភាពនៅថ្ងៃទី២៨ ខែកុម្ភៈពេលចប់យុទ្ធនាការក្របខណ្ឌកំពូលប្រេស៊ីល។ ក្លិបបច្ចុប្បន្នរបស់លោកមួយនេះកំពុងស្ថិតនៅលេខ១៩ ជាទីត្រូវប្រកួតប្រជែងដើម្បីគេចចេញពីតំបន់គ្រោះថ្នាក់។ Honda លេងបាន២៧ប្រកួតពីគ្រប់កម្មវិធី និងរកបាន៣គ្រាប់ក្នុងឆ្នាំ២០២០។​ កីឡាករជាអ្នកចាត់ការជម្រើសជាតិកម្ពុជាដដែលមិនសូវសប្បាយចិត្តនឹងគុណផលរបស់ ​Botafogo ឡើយ។ លោកទទួល​សម្ពាធខ្លាំងពីអ្នកគាំទ្រដែលបានរំពឹងខ្ពស់លើលោក។ កាលចុងខែវិច្ឆិកា អតីតសមាជិក CSKA Moscow ...
  • 7647
    0

    លោក Frank Lampard អ្នកចាត់ការ Chelsea បានបង្ហាញភាពអាក់អន់ស្រពន់ចិត្តចំពោះកូនក្រុមដែលលេងចាញ់ Arsenal ដោយលទ្ធផល៣ទល់នឹង១ក្នុងការប្រកួត Premier League នៅថ្ងៃសៅរ៍ ទី២៦ ខែធ្នូ។ គ្រូបង្វឹកជាអតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះមើលឃើញថា កូនក្រុមលេងដូចគ្មានកម្លាំង និងលេងដូចមិនចង់លេង។ លោកថា លោកចង់ឲ្យកូនក្រុមឈ្នះការប្រកួតនេះ។ លោក Lampard លើកឡើងបែបនេះ “៖លេងអត់ល្អទេ។ យើងប្រយុទ្ធខ្លាំងដែរក្នុងវគ្គទីពីរ តែវគ្គទីមួយ ដូចចោលតែម្ដង។ អ្នកប្ដូរចូលក្នុងវគ្គទីពីរបានព្យាយាមបន្ថែមកម្លាំង ...
  • 4687
    0

    (BC-99) Atletico Madrid និង Napoli កំពុងឈានដល់ការចុះហត្ថលេខាជាមួយខ្សែការពារ Marcos Alonso និង Emerson Palmieri របស់ក្រុមតោខៀវ Chelsea នៅ​ក្នុង​ខែ​មករា​នេះ​។ កីឡាករអន្តរជាតិអេស្ប៉ាញ Marcos Alonso អាចនឹង​ចាក​ចេញ​ពី​ក្លិបតោខៀវ Chelsea នៅ​ដើម​ឆ្នាំ ២០២១ នៃ​ខែមករានេះ​ហើយ នេះ​បើ​យោល​ទៅ​តាម​សារព័ត៌មាន​ដែល​និយាយ​អំពី​កិច្ចព្រមព្រៀងដែល​នឹង​ធ្វើ​ឡើងជាមួយ Atletico ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​រយៈ​ពេល​៦​ខែ​ភ្ជាប់​ជាមួយ​ការ​ខ្ចីបន្តនិង​ទិញ​ផ្តាច់​ក៏​បាន​។ កិច្ចព្រមព្រៀង​នេះ​ក៏​បញ្ជាក់​ថា Atletico ...
  • 1673
    0

    អ្នកចាត់ការ Arsenal លោក Mikel Arteta និយាយថា ជ័យជម្នះលើ Chelsea នឹងក្លាយជាថ្នាំទិព្វដែលអាចផ្ដល់កម្លាំងសម្រាប់ក្រុមក្នុងការតស៊ូនៅក្របខណ្ឌកំពូលបន្តទៀត។ គ្រូបង្វឹកជនជាតិអេស្ប៉ាញកំពុងស្ថិតក្រោមសម្ពាធខ្លាំង ព្រោះបច្ចុប្បន្នស្ថិតនៅលេខ១៥នៃក្របខណ្ឌកំពូល។ ពួកគេទើបធ្លាក់ពី League Cup ដោយចាញ់ Manchester City ១ទល់នឹង៤ នៅវគ្គ៨ក្រុមចុងក្រោយ។ នៅ Premier League ក្រុមកាំភ្លើងធំមិនទាន់ឈ្នះទេពីការប្រកួត៧លើកចុងក្រោយដោយរកបានតែពីរពិន្ទុប៉ុណ្ណោះ ចាប់តាំងពីឈ្នះ Manchester United ...
  • 1409
    0

    លោក Mauricio Pochettino ជាបេក្ខជនលេចធ្លោជាងគេក្នុងការឈានទៅកាន់តំំណែងអ្នកចាត់ការ Paris Saint Germain ជំនួសលោក Thomas Tuchel ដែលត្រូវបានបណ្ដេញកាលថ្ងៃទី២៤ ខែធ្នូ។ គេជឿថា ប្រសិនបើ PSG យកអតីតគ្រូ Spurs បានមែននោះ ក៏នឹងអាចមានឱកាសទិញយក Lionel Messi មកបានដែរ ព្រោះជាជនជាតិអាហ្សង់ទីនដូចគ្នា។ កន្លងមកក្រុមលុយធំនៅរដ្ឋធានីប៉ារីសត្រូវបានភ្ជាប់នឹងការផ្ទេរ Messi ដែលនឹងផុតកិច្ចសន្យានៅថ្ងៃទី៣០ ...
  • 1523
    0

    ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសជាផ្លូវការនៅព្រឹកថ្ងៃទី ២៦ ធ្នូ នេះអំពីការសម្រេចចុះកិច្ចសន្យាជាមួយខ្សែការពារសញ្ជាតិជប៉ុន Takaki Ose ពីក្លិប អង្គរថាយហ្គឺរ ។ កីឡាករ Takaki បានចាប់ផ្តើមជាមួយក្លឹបអាជីពនៅឆ្នាំ២០១៨ជាមួយក្លឹប Pietà Hotspurs F.C. លីគទីមួយរបស់ប្រទេស Malta និងនៅឆ្នាំ២០១៩ រូបគេបានចូលរួមជាមួយក្លឹប Ahli Sidab Club លីគទី២របស់ប្រទេស Oman ហើយក្នុងឆ្នាំដដែលគេក៏បានមកចូលរួមជាមួយក្លឹបបាល់ទាត់អង្គរថាយហ្គឺរ ...
  • 3884
    0

    ខ្សែបម្រើ Ebrechi Eze បង្ហើបថា គេធ្លាប់ស្រក់ទឹកភ្នែកស្ទើរជោកអាវក្រោយចាកចេញពី Arsenal កាលនៅក្មេង។ កីឡាករវ័យ២២ឆ្នាំបង្ហាញសមត្ថភាពយ៉ាងល្អពេលផ្លាស់ពី QPR ទៅ Palace កាលខែសីហា ក្នុងតម្លៃ១៧លានផោនលើកិច្ចសន្យារយៈពេល៥ឆ្នាំ។ យ៉ាងណា ជោគជ័យនេះមិនបានកើតឡើងដោយងាយស្រួលឡើយ។ គេធ្លាប់គិតថា គេអាចជោគជ័យនៅ Arsenal មុនថ្ងៃកំណើត១៦ឆ្នាំរបស់គេ។ Eze ថ្លែងបែបនេះ “៖កាលនៅក្មេងពិបាកមែនទែន ពេលក្លិបបញ្ចេញចោល។ ខ្ញុំ និងម៉ាក់ខ្ញុំយំខ្លាំងណាស់ ព្រោះខកចិត្ត។ ...
  • 1762
    0

      (BC-99) បញ្ហា​របួស​របស់​ប្រធានក្រុម Arsenal – Pierre-Emerick Aubameyang កំពុងតែ​ធ្វើ​ឱ្យ​មាន​មន្ទិល​ស្តី​ពី​ការ​ប្រកួត​ក្នុង​អំឡុង​ពេល​ Boxing Day របស់​ក្រុម​លោក Arteta ។ Aubameyang បានខកខានការប្រកួត ២ លើកចុងក្រោយដោយបញ្ហារបួសកំភួនជើងរីឯគ្រូបង្វឹក Mikel Arteta មាន​បំណង​អោយរូបគេត្រឡប់មកវិញខណៈដែលក្រុមកាំភ្លើងធំសំឡឹងកំពុង​តែ​មាន​ទម្រង់លេងមិនល្អក្រោយ​ពី​ឆ្លងកាត់ការ​​ប្រកួតក្នុង​លីកចំនួន ៧ ដង​ចុង​ក្រោយ​នេះ​រក​ជ័យ​ជម្នះ​មិន​បាន​និង​កំពុង​ឈរនៅលេខរៀងទី ១៥ ក្នុងតារាង។ Arsenal បានសរសេរព័ត៌មានលើ​គេហទំព័រ​របស់​ខ្លួន​ថា ...