កីឡាករ Chelsea ពីររូបដែលមិនសូវបានលេងត្រៀមផ្លាស់ទៅក្លិបថ្មីនៅខែមករានេះ
(BC-99)
Atletico Madrid និង Napoli កំពុងឈានដល់ការចុះហត្ថលេខាជាមួយខ្សែការពារ Marcos Alonso និង Emerson Palmieri របស់ក្រុមតោខៀវ Chelsea នៅក្នុងខែមករានេះ។
កីឡាករអន្តរជាតិអេស្ប៉ាញ Marcos Alonso អាចនឹងចាកចេញពីក្លិបតោខៀវ Chelsea នៅដើមឆ្នាំ ២០២១ នៃខែមករានេះហើយ នេះបើយោលទៅតាមសារព័ត៌មានដែលនិយាយអំពីកិច្ចព្រមព្រៀងដែលនឹងធ្វើឡើងជាមួយ Atletico ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល៦ខែភ្ជាប់ជាមួយការខ្ចីបន្តនិងទិញផ្តាច់ក៏បាន។ កិច្ចព្រមព្រៀងនេះក៏បញ្ជាក់ថា Atletico នឹងចំណាយប្រាក់ឈ្នួលត្រឹមតែ ៥០ ភាគរយប៉ុណ្ណោះឱ្យ Alonso រីឯ៥០ ភាគរយទៀតជាបន្ទុករបស់ Chelsea ដដែលសម្រាប់រយៈពេលនៅសល់នៃរដូវកាលនេះ។
ដោយឡែកក្លឹប Napoli ឯណោះវិញក៏កំពុងតែឈានដល់កិច្ចព្រមព្រៀងសម្រាប់កីឡាករ Emerson Palmieri របស់ក្រុមតោខៀវ Chelsea ដែរ។ កីឡាករអន្តរជាតិអ៊ីតាលីរូបនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Serie A សម្រាប់ទីផ្សារខែមករា។ សារព័ត៌មាន Sportmediaset និយាយថាការអតីតខ្សែការពារក្រុម Roma រូបនេះបានស្ថិតនៅលើរ៉ាដារបស់ Napoli ដើម្បីយកមកជំនួសកន្លែងខ្សែការពារស្លាបឆ្វេង។