• 5369
    0

    យោងតាមកាសែត The Guardian បានចុះផ្សាយថា កម្មករប្រមាណចំនួន៦ពាន់៥រយនាក់ បានស្លាប់នៅក្នុងអំឡុងពេលធ្វើការសាងសង់កីឡដ្ឋានសម្រាប់ព្រឹត្តការណ៍ FIFA World Cup 2022 នៅប្រទេសកាតា។ ក្រោយពីទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះការប្រកួតពានរង្វាន់បាល់ទាត់ពិភពលោក កាតា​បានចាប់ផ្តើម​ស្ថាបនា​កីឡដ្ឋាន​ថ្មី​ចំនួន​៧​ចាប់តាំងពីឆ្នាំ២០១០មក ដោយរួមមានទាំងការសាងសង់​អាកាសយានដ្ឋាន និង​សណ្ឋាគារ​រាប់សិប​កន្លែងថែមទៀតដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍សម្រាប់ព្រឹត្តិការណ៍ដ៏ធំមួយនេះផងដែរ។ យ៉ាងណាក្តី នៅក្រោយឆាកនៃសំណង់ដ៏អស្ចារ្យជាច្រើនរបស់ប្រទេស​មជ្ឈិមបូព៌ាមួយនេះ ក៏មានរឿងរ៉ាវដែល​នឹកស្មាន​មិន​ដល់ផងដែរគឺ ​បានធ្វើឱ្យ​ពលករ​ចំណាកស្រុក​ដែល​ទៅធ្វើជា​កម្មករសំណង់​ជាច្រើននៅ​ទីនោះ​ស្លាប់​ដល់​ទៅ​រាប់ពាន់នាក់​។​ កាសែត The Guardian បានចុះផ្សាយថា​ កាតា បាន​ជួល​កម្ម​ករពី​ក្រៅប្រទេស ដែល​រួ​មាន​ឥណ្ឌា ប៉ា​គី​ស្ថាន នេ​ប៉ាល់ ...
  • 9600
    0

    កាលពីព្រឹកមិញនេះ សហព័ន្ធបាល់ទាត់កម្ពុជាបានបង្ហាញគ្រូបង្វឹកថ្មីរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា សញ្ជាតិជប៉ុន RYU HIROSE ដែលត្រូវមកជំនួសកន្លែងលោក Felix Gonzalez Dalmas បន្ទាប់ពីមិនទទួលបានកិច្ចសន្យាដឹកនាំបន្ត។ បុរសវ័យ ៦៥ឆ្នាំ សញ្ជាតិជប៉ុនរូបនេះ ធ្លាប់មានបទពិសោធន៍ដឹកនាំក្រុមជាច្រើន ដូចជា៖ ធ្លាប់មានតំណែងជានាយកក្រុម Teiyo University ពីកម្រិតទី៣ ដល់ ទី១, ជាអ្នកចាត់ការទូទៅនៃក្រុម Seoul Digital University និងធ្លាប់មកដឹកនាំក្លិប Samut Prakan នៃលីគទីពីរថៃ ដែរបច្ចុប្បន្នក្លិបមួយនេះបានប្រម៉ូតឡើងមកកាន់លីគកំពូលថៃ។ ...
  • 2528
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅម៉ោង៧ព្រឹកថ្ងៃសុក្រ​ ទី២៦ ខែមីនា ឆ្នាំ២០២១ នេះបានប្រកាសគ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថ្មី គឺលោក RYU HIROSE។ បុរសជនជាតិជប៉ុនរូបនេះត្រូវបានជ្រើសរើសជំនួសលោក Felix Gonzalez Dalmas ដែលមិនបានបន្តកិច្ចសន្យាថ្មី។ គួរដឹងដែរថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងបន្តវគ្គជម្រុះ FIFA World Cup 2022 នៅបារ៉ែនអំឡុងខែមិថុនា ឆ្នាំ២០២១ ខាងមុខ។ ក្នុងនោះ គោព្រៃកម្ពុជាត្រូវជួបជាមួយម្ចាស់ផ្ទះបារ៉ែន ថ្ងៃទី០៣ ខែមិថុនា ...
  • 3065
    0

    ទើបទទួល​បានឱកាសចូលក្រុមជម្រើសជាតិអង់គ្លេសក្នុងវគ្គជម្រុះ FIFA World Cup 2022 ខ្សែប្រយុទ្ធ Olie Watkins អាចទាត់បញ្ចូលទីបានមួយគ្រាប់ក្នុងជ័យជម្នះ៥ទល់នឹ០លើ សាំងម៉ារ៉ាំង នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា។ កីឡាករវ័យ២៥ឆ្នាំបានបង្ហាញសមត្ថភាពល្អគ្រាន់បើនៅ Premier League រដូវកាលនេះ ក្រោយរកបាន១០គ្រាប់សម្រាប់ Aston Villa។ ខ្សែប្រយុទ្ធមានកំណើតនៅក្រុង Torquay ប្រទេសអង់គ្លេសបានដុះដាលចេញពីថ្នាលយុវជនក្លិប Exeter City នៅ League ...
  • 1439
    0

    Luis Suarez អាចនឹងវិលត្រឡប់ទៅ Liverpool វិញប្រសិនបើ Mohamed Salah ចាកចេញពីនៅរដូវក្តៅនេះចំពេលមានការចាប់អារម្មណ៍ពី Barcelona, ​​Real Madrid និង Paris Saint-Germain ។ យោងតាមគេហទំព័រ Fichajes.net បានឲ្យដឹងថាលោក Jurgen Klopp ចង់ជ្រើសរើសខ្សែប្រយុទ្ធដែលមានបទពិសោធនៅមុនរដូវកាលក្រោយ ព្រោះឃើញអ្នករកឃើញគ្រាប់បាល់ Roberto Firmino និង Sadio ...
  • 2817
    0

    ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់បានចាប់ផ្ដើមយុទ្ធនាការជម្រុះ FIFA World Cup 2022 ក្នុងតំបន់អឺរ៉ុប ជាមួយជ័យជម្នះ១ទល់នឹង០លើអាហ្ស៊ែបៃហ្សង់នៅថ្ងៃពុធ ទី២៤ ខែមីនា។ តាមពិតទៅមួយគ្រាប់ដែលយកបាន៣ពិន្ទុពេញសម្រាប់ក្រុមជើងឯកទ្វីបអឺរ៉ុបឆ្នាំ២០១៦ កើតឡើងដោយសារការទះបាល់ពីអ្នកចាំទី Shahrudin Mahammadaliyev ទៅប៉ះខ្សែការពារ Maksim Medvedev ក្នុងនាទី៣៧។ Cristiano Ronaldo ពុំបានរកគ្រាប់បាល់បានឡើយ។ មានឱកាសមួយនោះគេបានតែតដែរ តែបែរជាផុតបង្គោលទី។ ការទាត់ហ្វ្រីឃីករបស់គេក៏ត្រូវបានអ្នកចាំទី Mahammadaliyev សង្គ្រោះថែមទៀត។ ឱកាសពី Bruno Fernandes ...
  • 8740
    0

    ការលូកជើងប្រជែងយកបាល់ពីកីឡាករ Ngo Hoang Thinh របស់ក្លិប Ho Chi Minh City FC ធ្វើឲ្យកីឡាករ Do Hung Dung របស់ក្លិប Hanoi FC រងរបួសបាក់ឆ្អឹងជើងយ៉ាងធ្ងន់ធ្ងន់ ក្នុងការប្រកួតជើងឯកក្របខណ្ឌកំពូលវៀតណាម នៅរាត្រីថ្ងៃអង្គារ ទី២៣ ខែមីនា។ ជាលទ្ធផល Hoang Thinh ទទួលបានកាតក្រហម ...
  • 2293
    0

    ខ្សែ​ប្រយុទ្ធ Gareth Bale ​បាន​បញ្ជាក់​ថា​ ​ខ្លួនផ្លាស់មក​លេង​នៅ Tottenham Hotspurs ​តែ​១​រដូវ​កាល​នេះ​ទេ ​ដោយ​រដូវ​កាល​ក្រោយ​រូបគេនឹង​ត្រលប់​ទៅ​កាន់  Real Madrid ​វិញ​ហើយ​។ មូលហេតុដែលអតីតសមាជិក Southampton រូបនេះសម្រេចផ្លាស់មកកាន់ក្របខ័ណ្ឌ Premier League នារដូវកាលនេះ​គឺដោយសារតែរូបគេចង់មានឈ្មោះនិងត្រៀមខ្លួនឱ្យបានល្អជាមួយក្រុមជម្រើសជាតិវែលសម្រាប់ការប្រកួតពានរង្វាន់ UEFA Euro 2020 នៅខែមិថុនាខាងមុខនេះតែប៉ុណ្ណោះ។ កីឡាករវ័យ៣១ឆ្នាំបានសម្រេចការផ្លាស់ពីទឹកដី Santiago Bernabeu មកកាន់ក្រុមរបស់លោក ...
  • 2768
    0

    សារព័ត៌មាន Talk Sport បានរាយការណ៍ថា Moussa Dembele បានដឹងខ្លួនស្រួលបួលវិញហើយ ក្រោយសន្លប់ធំអំឡុងហ្វឹកហាត់ជាមួយសមាជិកឯទៀតនៅ Atletico Madrid កាលថ្ងៃអង្គារ ទី២៣ ខែមីនា។ កីឡាករជនជាតិបារាំងដែល ATM ខ្ចីពី Lyon បានដួលលើដី និងត្រូវបានចាប់ជាប់ដោយកាមេរ៉ា។ សមាជិកក្រុមបានរត់ទៅជួយខ្សែប្រយុទ្ធវ័យ២៤ឆ្នាំ ហើយក្រុមពេទ្យក្លិបបានព្យាយាមសង្គ្រោះមួយសន្ទុះធំ ខណៈមិត្តរួមក្រុមផ្សេងក៏បានទូរសព្ទរកជំនួយបន្ថែម។ ក្រោយមក គេក៏បានដឹងខ្លួន និងដើរចេញពីទីលានវិញដោយខ្លួនឯង តែក៏ស្ថិតក្នុងការតាមដានសុខភាពជាប់លាប់ដែរ។ ...
  • 2415
    0

    សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda រួមជាមួយសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រា​ថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងអាយុក្រោម​ ២៣ឆ្នាំ ឆ្ពោះទៅ​ សុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វេីជាម្ចាស់ផ្ទះ។ លោក Keisuke Honda ត្រូវសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងជាអ្នកចាត់ការទូទៅក្រុមគោព្រៃ កាលពីឆ្នាំ ២០១៨ ។ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានដឹកនាំក្រុមគោព្រៃកម្ពុជា លេង ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ...