បាល់ទាត់
-
Keisuke Honda បានព្រមព្រៀងបន្តកុងត្រាថ្មី ដឹកនាំជម្រើសជាតិកម្ពុជា ឆ្ពោះទៅ សុីហ្គេមឆ្នាំ២០២៣
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងលោក Keisuke Honda រួមជាមួយសហការីរបស់គាត់ បានព្រមព្រៀងបន្តកុងត្រាថ្មី ដើម្បីដឹកនាំក្រុមជម្រើសជាតិកម្ពុជា ទាំងឈុតធំ និងអាយុក្រោម ២៣ឆ្នាំ ឆ្ពោះទៅ សុីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជានឹងត្រូវធ្វេីជាម្ចាស់ផ្ទះ។ លោក Keisuke Honda ត្រូវសហព័ន្ធបាល់ទាត់កម្ពុជាតែងតាំងជាអ្នកចាត់ការទូទៅក្រុមគោព្រៃ កាលពីឆ្នាំ ២០១៨ ។ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ បានដឹកនាំក្រុមគោព្រៃកម្ពុជា លេង ក្នុងវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅប្រទេសកាតា ... -
នាយកប្រតិបត្តិ Juventus៖ ក្លឹបមិនឱ្យខ្សែប្រយុទ្ធ Cristiano Ronaldo ចាកចេញពីទឹកដីអ៊ីតាលីដោយងាយស្រួលឡើយ
កាលពីពេលថ្មីៗនេះខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេរាយការណ៍មកថាអាចនឹងសម្រេចចែកផ្លូវគ្នាជាមួយ Juventus នៅដំណាច់រដូវកាលនេះ បន្ទាប់ពីមិនអាចជួយឱ្យក្រុមរហស្សនាមសេះបង្កង់យកឈ្នះ Porto ដើម្បីឆ្លងទៅកាន់វគ្គ៨ក្រុមចុងក្រោយបាននៅពានរង្វាន់ UEFA Champions League រួមជាមួយនឹងលទ្ធផលមិនសូវល្អនៅក្នុងក្របខ័ណ្ឌ Serie A។ ប្រភពសារព័ត៌មានជាច្រើនបានចុះផ្សាយថា ភ្នាក់ងារ Jorge Mendes របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់បានធ្វើការទាក់ទងជាមួយប្រធានក្លឹប Florentino Perez ដើម្បីសិក្សាពីលទ្ធភាពក្នុងការវិញត្រឡប់ដើម្បីមកកាន់ Real Madrid សារជាថ្មីម្តងទៀត។ យ៉ាងណាក្តី នាយកប្រតិបត្តិ ... -
ក្តៅៗ! ខ្សែប្រយុទ្ធ Neymar ព្រមព្រៀងបន្តកុងត្រាជាមួយ PSG ដល់ឆ្នាំ២០២៦
ខ្សែប្រយុទ្ធ Neymar ត្រូវបានគេរាយការណ៍មកថា បានព្រមព្រៀងគ្នារួចអស់ហើយនៅក្នុងការបន្តកុងត្រាថ្មីដល់ឆ្នាំ២០២៦ជាមួយក្រុមសេដ្ឋីបារាំង Paris Saint-Germain។ យោងតាមសារព័ត៌មាន L’Équipe របស់បារាំងបានចុះផ្សាយថា ភាគីទាំងសងខាងបានសម្រេចលើលក្ខខ័ណ្ឌផ្សេងៗជាមួយគ្នាអស់ហើយ ដោយកុងត្រារបស់អតីតយុវជន Santos នឹងបន្លាយបន្ថែមរយៈ៥ឆ្នាំតទៅមុខទៀត ខណៈការប្រកាសជាផ្លូវការគឺនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ការបន្តកុងត្រាថ្មីរបស់កីឡាករពាក់អាវលេខ១១ខាងលើនេះគឺជារឿងវិជ្ជមានមួយផងដែរសម្រាប់ក្រុមលោក Mauricio Pochettino ដោយអាចនឹងធ្វើឱ្យខ្សែប្រយុទ្ធ Kylian Mbappe ក៏សម្រេចចិត្តបែបនេះដូចគ្នាក្នុងការបន្តកិច្ចសន្យាថ្មីនៅទឹកដី Parc des Princes។ គួរឱ្យដឹងថា ខ្សែប្រយុទ្ធក្រុមសាំបាប្រេស៊ីល ... -
កីឡដ្ឋានមរតកតេជោបំពាក់កៅអីសម្រេចបានជាង១២,០០០កៅអី
បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយក្តី ប៉ុន្តែដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅតែបន្តដំណើរការដោយរលូន ហើយនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក ខណៈការបំពាក់កៅអីសម្រេចបានជាង១២,០០០កៅអីហើយ គិតមកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានបង្ហាញពីបច្ចុប្បន្នភាពនៃដំណើរការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅពេលនេះ កំពុងបន្តការសាងសង់ដោយរលូនជាប្រក្រតី ដោយអាចនឹងបញ្ចប់ការសាងសង់នេះនាអំឡុងចុងខែឧសភា ឆ្នាំ២០២១។ ... -
Zlatan ស្រក់ទឹកភ្នែកពេលវិលចូលជម្រើសជាតិស៊ុយអែតវិញ
Zlatan Ibrahimovic មិនអាចទប់អារម្មណ៍ក្ដុកក្ដួលរបស់ខ្លួនបានទេអំឡុងសន្និសីទស្ដីពីការត្រៀមខ្លួនរបស់ក្រុមជម្រើសជាតិស៊ុយអែត។ ខ្សែប្រយុទ្ធវ័យ៣៩ឆ្នាំរូបនេះថ្លែងថា បានពិភាក្សាយ៉ាងល្អិតល្អន់ជាមួយគ្រូបង្គោល លោក Janne Andersson មុនសម្រេចចិត្ត។ ការកោះហៅនេះមិនមែនដោយសារតែកេរ្ដិ៍ឈ្មោះទេ តែមកពីការលេងយ៉ាងល្អនៅ AC Milan រដូវកាលនេះ។ “Andersson និងខ្ញុំដឹងច្បាស់ថាអ្វីដែលល្អសម្រាប់ក្រុម។ អ៊ីចឹងហើយបានជាខ្ញុំឆ្លើយតបចំពោះគាត់។ ខ្ញុំជាកីឡាករល្អបំផុតលើលោក តែវាដូចជាការលេងរូបផ្គុំអ៊ីចឹង គឺខ្ញុំចូលមកបំពេញបទពិសោធរបស់ក្រុម។” នេះជាការលើកឡើងរបស់ Zlatan។ អតីតខ្សែប្រយុទ្ធ Manchester United បង្ហើបថា ... -
អតីតកីឡាករ Man UTD ម្នាក់បច្ចុប្បន្នជាជាងបណ្ដាញទឹក
Lee Roche ជាអតីតកីឡាករបាល់ទាត់ម្នាក់ដែលដុះដាលចេញពីថ្នាល Manchester United តែបានប្រែខ្លួនជាអ្នកធ្វើការផ្នែកត និងជួសជុលបណ្ដាញបង្ហូរទឹក។ កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០០៣ Roche បានបង្ហាញខ្លួនក្នុងក្រុមធំ Manchester United តទល់ Deportivo La Coruna ពានរង្វាន់ UEFA Champions League។ គេត្រូវបានប្ដូរចេញក្នុងនាទី៤៦ ជំនួសដោយ Michael Steward ... -
Dele Alli ស្វែងរកដៃគូស្នេហាតាមបណ្តាញសង្គមក្រោយពីបែកបាក់គ្នាជាមួយសង្សារចាស់
(BC-99) តារាបាល់ទាត់ឆ្នើមរបស់មាន់ខ្នាយមាស Tottenham Hot Spur Dele Alli ត្រូវបានគេឃើញថាកំពុងតែស្វែងរកដៃគូស្នេហានៅលើកម្មវិធីណាត់ជួបតារាល្បីឈ្មោះ Raya App។ បន្ទាប់ពីតារាម៉ូដែល Ruby Mae បានប្រកាសចែកផ្លូវពីខ្លួនដោយសំអាងទៅលើហេតុផលថាកីឡាករខ្សែបម្រើរូបនេះចំណាយពេលយូរពេកក្នុងការលេងហ្គេម នៅពេលនេះគេបានប្រទះឃើញ Dele Alli បានបង្កើតគណនីដើម្បីស្វែងរកដៃគូស្នេហាដែលជាតារាល្បីនៅក្នុងកម្មវិធីបណ្តាញសង្គម Raya។ មានការលើកឡើងថា Dele Alli នៅតែមានភាពសោកសៅក្រោយពីការបែកបាក់ជាមួយ Ruby ដែលបានផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជ្រាលជ្រៅជាមួយគ្នាអស់រយៈពេល៥ឆ្នាំមកហើយ ប៉ុន្តែគេមិនអាចធ្វើអ្វីបានក្រៅពីទទួលយកការពិតនិងត្រូវស្វែងរកអ្នកថ្មីមកថែរក្សាររបួសបេះដូងដែលកំពុងខ្ទេចខ្ទាំមួយនេះ។ ... -
Manchester United បើកភ្លើងខៀវឱ្យក្លឹបផ្សេងៗចែចូវយកខ្សែប្រយុទ្ធ Anthony Martial
Manchester United ត្រូវបានគេរាយការណ៍មកថា បានបើកភ្លើងខៀវត្រៀមទទួលយ្សំណើរពីគ្រប់ក្រុមទាំងអស់ដែលមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Anthony Martial នៅដំណាច់រដូវកាលនេះ។ កីឡាករសញ្ជាតិបារាំងបានបង្ហាញខ្លួនឱ្យក្រុមបិសាចក្រហមចំនួន៣៦លើកហើយគ្រប់ការប្រកួតទាំងអស់នៅរដូវកាលនេះ ដោយរូបគេស៊ុតបញ្ចូលទីបានត្រឹមតែ៧គ្រាប់តែប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យគ្រូបង្វឹក Ole Gunnar Solskjaer ហាក់បាត់បង់ទំនុកចិត្តក្នុងការដាក់រូបគេនៅក្នុងគម្រោងប្រើប្រាស់របស់ក្រុមជាបន្តទៀត។ ដោយឡែកសម្រាប់ក្លឹបដែលចង់បានម្ចាស់អាវលេខ៩នៅ Manchester United នោះគឺមានដូចជា Juventus, Inter Milan រួមជាមួយនឹង AS Monaco ជាដើមផងដែរ។ គួររំលឹកថា ... -
ខ្សែប្រយុទ្ធ Harry Kane ស្នើរសុំចេញពី Spurs ខណៈម្ចាស់ក្លឹបកំណត់តម្លៃកប់ពពក
ខ្សែប្រយុទ្ធ Harry Kane ត្រូវបានគេរាយការណ៍មកថា បានស្នើរសុំចាកចេញពី Tottenham Hotspurs នៅដំណាច់រដូវកាលនេះ ក្រោយពីមានអារម្មណ៍មិនសប្បាយចិត្ត និងទទួលបានលទ្ធផលខកចិត្តជាច្រើននៅរដូវកាលនេះជាមួយគ្រូបង្វឹក Jose Mourinho។ ជាក់ស្តែងសមាជិកក្រុមតោកំណាចអង់គ្លេស ធ្លាប់បានបង្ហើបម្តងរួចមកហើយថា រូបគេអាចនឹងចាកចេញពីក្លឹបនៅពេលខាងមុខ ប្រសិនបើក្លឹបនៅតែមិនអាចឈ្នះពានបាន ព្រោះគេជាកីឡាករដែលមានមហិច្ឆតាខ្ពស់ជាងនេះ។ យ៉ាងណាក្តី ប្រធានក្លឹបក្រុមរហស្សនាមមាន់ខ្នាយមាស Daniel Levy ក៏បានយល់ព្រមសម្រេចចិត្តដាក់លក់ម្ចាស់ស្បែកជើងមាស Premier League ២សម័យនេះនៅទីផ្សារដោះដូរកីឡាករនារដូវក្តៅខាងមុខនេះផងដែរ ពោលគឺក្នុងតម្លៃមហាសាល១៥០លានផោន ដើម្បីយកថវិកាមកពង្រឹងក្លឹបជាបន្តទៀតនៅក្នុងវិបត្តិកូវីដ១៩នេះ។ ... -
Mbappe ក្លាយជាកីឡាករក្មេងបំផុតរកបាន១០០គ្រាប់នៅ Ligue 1
Kylian Mbappe រកបាន២គ្រាប់ម្នាក់ឯងក្នុងជ័យជម្នះ២ទល់នឹង៤លើ Lyon បញ្ជូន Paris Saint Germain ទៅកាន់កំពូលតារាងក្របខណ្ឌ Ligue 1។ ២គ្រាប់នេះធ្វើឲ្យខ្សែប្រយុទ្ធវ័យ២២ឆ្នាំក្លាយជាកីឡាករក្មេងបំផុតដែលអាចរកគ្រាប់បាល់ចាប់ពី១០០គ្រាប់ឡើងនៅក្របខណ្ឌកំពូលបារាំង។ Mbappe បានទាត់ចូលចន្លោះជើងអ្នកចាំទី Lyon បើកការនាំមុខនាទី១៥ មុន Danilo Pereira បន្ថែមមួយគ្រាប់ទៀត ហើយ Angel di Maria ជាអ្នករកគ្រាប់ទី៣។ Mbappe ...