• 2727
    0

      ត្រឹមវ័យ២៣ឆ្នាំ Marcus Rashford អាចស៊ុតបញ្ជូលទីគ្រាប់បាល់ទី១០០ បានសម្រេច (បូកទាំងក្លិបនិងជម្រើសជាតិ) បន្ទាប់ពីយប់មិញនេះ ខ្សែប្រយុទ្ធរបស់តោកំណាចអង់គ្លេសបានស៊ុតបាល់ពិន័យ១១ម៉ែត្រយកឈ្នះ រ៉ូម៉ានី ១ទល់០ ក្នុងជំនួបមិត្តភាព ហើយនេះក៏ជាលើកដំបូងដែល Rashford ធ្វើជាប្រធានក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ គួររំលឹកថា ខ្សែប្រយុទ្ធដែលកើតក្នុងទឹកដី Manchester រូបនេះ ចាប់ផ្តើមជាប់ជម្រើសជាតិឈុតធំរបស់តោកំណាចអង់គ្លេសនៅឆ្នាំ២០១៦ និង ចាប់ផ្តើមបង្ហាញខ្លួនក្នុងឈុតធំរបស់បិសាចក្រហម Manchester United ក្នុងឆ្នាំ ២០១៥៕
  • 2376
    0

    អ្នកគាំទ្រក្លឹប Man City ម្នាក់ត្រូវបានគេពិន័យមិនឲ្យចូលមើលបាល់ទាត់៣ឆ្នាំ បន្ទាប់ពីធ្វើកាយវិការរើសអើងជាតិសាសន៍ទៅលើកីឡាករ Manchester United អំឡុងជំនួប Manchester Derby កាលពីខែធ្នូ ឆ្នាំ២០១៩។ លោក Anthony Burke ត្រូវបានគេយកវីដេអូក្នុងការប្រកួតនោះមកពិនិត្យសារឡើងវិញ ដោយអ្នកគាំទ្រ Man City រូបនេះពិតជាបានធ្វើកាយវិការតាមតម្រាប់សត្វស្វាដាក់កីឡាករបិសាចក្រហមចំនួន៣រូប គឺAnthony Martial, Jesse Lingard និង Fred ...
  • 3143
    0

    លោក Lee Taehoon ដឹកនាំក្រុម Tiffy Army លើកដំបូង បន្ទាប់ចុះកិច្ចសន្យា ដោយជួយក្លិបឈ្នះ ព្រៃវែង ១ ទល់ ០ ក្នុងការប្រកួតពានរង្វាន់ League Cup ។ នាទឹកដីខេត ព្រៃវែង ក្នុងការប្រកួតនេះក្លិប ទ័ព រកបានតែ១គ្រាប់ នៅនាទី ៨៩ ដោយកីឡាករជប៉ុន YuTa ...
  • 1881
    0

    យោងតាមប្រភព ​​El Desmarque បានអោយដឹងថា កីឡាករ Sergi Roberto របស់ Barcelona ត្រូវបានចាប់ខ្លួននៅប្រទេសក្រិកបន្ទាប់ពីបានចូលរួមពិធីជប់លៀងខុសច្បាប់មួយ ដែលក្នុងនោះមានមនុស្សរាប់រយនាក់កំពុងរាំដោយមិនពាក់ម៉ាស់ឬមិនគោរពបទបញ្ញត្តិរក្សាគំលាតពីសង្គមនៅក្នុងប្រទេសមួយនេះ។ គួររំលឹកថា Sergi Roberto បានចំណាយពេលភាគច្រើនជាមួយអាជីពរបស់គេក្នុងក្រុម Barcelona បន្ទាប់ពីបានបង្ហាញខ្លួនជាមួយក្រុមលើកដំបូងនៅអាយុ ១៨ ឆ្នាំដោយបានឈ្នះពានរង្វាន់ជាច្រើនជាមួយក្លឹបដែលរួមមានជើងឯក La Liga 6ដង ក្នុងនាមជាខ្សែបម្រើការពារ តែភាគច្រើនកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះមិនសូវប្រជែងបានជម្រើស១១នាក់ក្នុងក្រុមនោះឡើយ៕
  • 3202
    0

    អតីតខ្សែប្រយុទ្ធ Gabriel Agbonlahor បានរិះគន់ខ្សែបម្រើ Jordan Henderson រឿងមិនព្រមដកខ្លួនពីក្រុមជម្រើសជាតិអង់គ្លេសដែលនឹងត្រូវប្រកួត EURO 2020 ពេលសុខភាពរបស់គេមិនអំណោយផល។ Gabriel Agbonlahor ចែករំលែកលើ TalkSports ថា “Jordan Henderson ធ្វើឲ្យខ្ញុំធុញទ្រាន់មែន។ គេគួរតែស្មោះត្រង់ជាមួយគ្រូ ខណៈគេមិនមានស្ថានភាពពេញលេញ។ ខ្ញុំគិតថា គេពិតជាអាតា្មនិយមណាស់។”   Henderson មានបញ្ហាក្រលៀនពេលប៉ះ Everton ...
  • 3824
    0

    James Rodriguez មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិកូឡុំប៊ី ចូលរួមវគ្គជម្រុះ FIFA World Cup 2022 ឡើយ។ យ៉ាងណា ខ្សែបម្រើ Everton ខាងលើ​ហាក់មិនបារម្ភអ្វី ហើយគេថែមទាំងបានទៅរាំលេងក្នុងក្លិបយ៉ាងរីករាយនាក្រុងម៉ៃអាមី ខណៈក្រុមជម្រើសជាតិកូឡុំប៊ីត្រូវប្រកួតជាមួយប៉េរូ។ សារព័ត៌មានបានចុះផ្សាយរឿងនេះបន្ទាប់ពីលេចធ្លាយវីដេអូមួយនាពេលថ្មីៗដែល James ចូលក្លិបកម្សាន្ដចំពេលកូឡុំប៊ីកំពុងប្រកួតតែម្ដង។ អ្នកគាំទ្រជាច្រើនមិនពេញចិត្តឡើយចំពោះទង្វើរបស់​ James ខណៈអ្នកខ្លះក៏មិនសប្បាយចិត្តដែលគេមិនត្រូវបានជ្រើសរើស។ James ត្រូវបានប្រៀបធៀបទៅនឹង Radamel Falcao ដែលមិនបាន​ជ្រើសរើសដូចគ្នា ...
  • 1159
    0

    លោក Pep Guardiola ត្រូវបានជ្រើសរើសជាអ្នកចាត់ការល្អបំផុតប្រចាំក្របខណ្ឌ Premier League រដូវកាល២០២០/២០២១។ អ្នកចាត់ការជនជាតិអេស្ប៉ាញបាននាំមុខលោក Ole Gunnar Solskjaer, Brendan Rodgers, David Moyes និង Marcelo Bielsa។ អតីតគ្រូបង្គោល Barcelona ដែលនាំ Manchester City ឈ្នះជើងឯក Premier League ជាលើកទី៣ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ...
  • 853
    0

    ក្លិបបាល់ទាត់ Tiffy Army បានដាក់បញ្ចូលកីឡាករពីឈុតយុវជន ចំនួន៥នាក់ មកលេងនៅឈុតធំ ដើម្បីត្រៀមការប្រកួតពានរង្វាន់ League Cup ក្រោមការដឹកនាំគ្រូបង្វឹកថ្មីលោក Lee Tae Hoon ។ សមាសភាពយុវជន ចំនួន៥ រូប ដែលបន្ថែមមាន ឈឿន ឧត្តម ,ជឿន ពិសិដ្ឋ,យ៉ន សំណាង ,ម៉ៅ ណារិទ្ធ និង ...
  • 5226
    0

      នេះគឺជាសំដីរបស់ Tevez បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយ។ អតីតកីឡាករ Man United និង Man City បានបញ្ចប់អាជីពជាមួយក្លិប Boca Juniors ប៉ុន្តែកីឡាករវ័យ៣៧ឆ្នាំរូបនេះមិនទាន់ប្រកាសចូលនិវត្តន៍នៅឡើយទេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រអតីតខ្សែប្រយុទ្ធក្រុម Juventus រូបនេះបានបញ្ជាក់ថាពេលវេលារបស់គាត់ជាមួយ Boca បានចប់ហើយ។ គួររំលឹកថា Tevez បានចូលរួមជាមួយក្លិបពីកុមារភាពរបស់គេម្តងទៀតនៅឆ្នាំ ២០១៨។ ហើយការចាកចេញរបស់គេក៏អាចបណ្តាលមកពីការទទួលមរណភាពរបស់ឪពុកគេ កាលពីខែកុម្ភៈ ដែលជាមូលហេតុមួយនៃការឈានជើងចេញពីក្លិប៕
  • 4121
    0

    Luke Shaw របស់ Manchester United និង Son Heung-min របស់ Tottenham Hotspur ស្ថិតក្នុងជម្រើសកីឡាករល្អ១១នាក់​របស់ Premier League ឬ 2020-21 PFA Premier League Team of the Year ដែលគ្រប់គ្រងដោយ Manchester City។ គ្រប់គ្រងដោយ Manchester ...