• 3905
    0

    ភាគច្រើនអ្នកដែលចូលចិត្តទស្សនាការប្រកួតបាលទាត់សុទ្ធតែបានដឹងហើយថា Kevin De Bruyne បានព្យាយាមជម្នះរាល់របួសរបស់គេ ដើម្បីជួយជម្រើសជាតិ ប៊ែលហ្សិក ដើម្បីប្រជែងដណ្តើមពានរង្វាន់ជើងឯកទ្វីបអ៊ឺរ៉ុប។ មុនប្រកួតយូរ៉ូ២០២០ Kevin បានរងរបួសលើផ្ទៃមុន គ្រាដែលជួយ Man City ប្រជែងជាមួយ Chelsea ដណ្តើម Champion League ។ កាលពីវគ្គ១៦ក្រុម យូរ៉ូ២០២០បានរងរបួសកងជើង ពេលជួបជាមួយ ព័រទុយហ្គាល គ្រានោះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា រូបគេនឹងមិនអាចចូលប្រកួតបានទេ ...
  • 1819
    0

    Manchester United បានចុះកិច្ចសន្យាជាមួយអ្នកចាំទី Tom Heaton រយៈពេល២ឆ្នាំ ភ្ជាប់ជាមួយជម្រើសបន្ថែម១២ខែទៀត។ Heaton ដែលបានចំណាយពេល១៣ឆ្នាំពីចន្លោះអាយុ១១ឆ្នាំដល់២៤ឆ្នាំក្នុងក្រុមថ្នាលបិសាចក្រហម បានផុតកិច្ចសន្យានៅ Aston Villa នាដំណាច់រដូវកាលកន្លងទៅ។ កីឡាករវ័យ៣៥ឆ្នាំមិនដែលលេងក្នុងក្រុមធំ Man UTD ទេ ដោយឆ្លងកាត់ការផ្ទេរលើកិច្ចសន្យាខ្ចីយ៉ាងច្រើនក្លិបដូចជានៅ  Swindon, Royal Antwerp, Cardiff, QPR, Rochdale និង Wycombe មុនផ្ទេរផ្ដាច់ទៅ ...
  • 4661
    0

    ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលី និងអេស្ប៉ាញត្រូវប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Euro 2020 ក្រោយឈ្នះគូប្រជែងពួកគេរៀងៗខ្លួន។ ក្រុមជើងឯក Euro ៣សម័យអេស្ប៉ាញ បានយកឈ្នះស្វីស ដោយបាល់កាត់សេចក្ដី៣ទល់នឹង១ ក្រោយស្មើគ្នា១ទល់នឹង១ ក្នុងម៉ោងធម្មតា និងម៉ោង extra time។ ខ្សែបម្រើការពារ Denis Zakaria បានភ្លាត់ធ្វើឲ្យបាល់ចូលទីខ្លួនឯងនាទីទី៨។ ចូលដល់នាទីទី៦៨ ស្វីសបានតាមស្មើវិញ ដោយប្រធានក្រុម Xherdan Shaqiri បន្ទាប់ពីមានការភ្លាត់ស្នៀតពីអេស្ប៉ាញ។ ...
  • 1639
    0

    (BC-99) ក្រុមបិសាចក្រហម Manchester United ពិត​ជា​មិន​អល់​អែក​ឡើយ​ហើយ​ក៏​បានត្រៀមខ្លួនរួចជាស្រេចដែរ​ក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់​ទំនង​រវាង​ក្លិប​ជាមួយកីឡាករ​ខ្សែ​បម្រើ​ Bruno Fernandes ។ United បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថាពួកគេបាន​ធ្វើ​ឱ្យ​ពេញ​លេញ​នូវ​ការ​ចុះហត្ថលេខាទិញ​យក​ខ្សែបម្រើស្លាប Borussia Dortmund Jadon Sancho ក្នុងតម្លៃ ៧៣ លានផោន​ដើម្បី​បិទ​បញ្ចប់​រឿង​ភាគ​ដ៏​វែង​អន្លាយ​មួយ​នេះ​។​ ជំហាន​បន្ទាប់​ដែល​បិសាច​ក្រហម Manchester United ត្រូវ​ធ្វើ​ជា​បន្ត​នោះ​គឺ​ជា​ការ​រក្សា​ទុក​ឱ្យ​បាន​រយៈ​ពេល​វែង​នូវ​កីឡាករ​ដ៏​មាន​សមត្ថភាព​កម្រ​រីង​ស្ងួត​ Bruno Fernandes បន្ទាប់ពីភាគី​ក្លិប​និង​សមី​ជន​បានបើកកិច្ចពិភាក្សាបន្ត​កិច្ចសន្យាដំណាក់​កាល​ដំបូងកាល​ពី​ខែឧសភាមុន​នេះ​។ តាម​ពិត​ទៅ Fernandes ...
  • 6436
    0

    អតីតកីឡាករជម្រើសជាតិ U20 ប្រេស៊ីល Alan Kardec ទើបទទួល​បានសញ្ជាតិចិន និងត្រៀមចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិប្រទេសមួយនេះក្នុងវគ្គជម្រុះ  FIFA World Cup  2022 សម្រាប់ជុំទី៣។ Kardec វ័យ៣២ឆ្នាំទទួល​បានសញ្ជាតិចិន បន្ទាប់ពីប្រកបអាជីពនៅប្រទេសនេះបាន៥ឆ្នាំ ដោយដំបូងគេចូលរួមជាមួយក្លិប Chongqing Lifan ហើយឆ្នាំ២០២១ក៏ផ្ទេរទៅចូលរួមជាមួយក្លិប Shenzhen។ នៅប្រេស៊ីល គេធ្លាប់លេងឲ្យក្លិប Vasco de Gama, Internacional, Santos, ...
  • 4228
    0

    វាជារឿងគួរឲ្យស្ដាយដែលកីឡាករល្បីៗមួយចំនួនមិនបាន​លេងក្នុងវគ្គ៨ក្រុមចុងក្រោយ ដោយសារក្រុមជម្រើសជាតិរបស់គេធ្លាក់ចេញនៅវគ្គ១៦ក្រុម ខណៈមានអ្នកមានបញ្ហារបួសមិនបានលេងថែមទៀត។ ខាងក្រោមជាកីឡាករចំនួន១១នាក់ដែលសរុបតម្លៃខ្លួនពួកគេទៅមានដល់៨៩៥លានអឺរ៉ូ ៖ ១. Kylian Mbappe (១៦០លានអឺរ៉ូ) ខ្សែប្រយុទ្ធកើតឆ្នាំ១៩៩៨ទាត់ប៉េណាល់ទីអត់ចូល ធ្វើឲ្យបារាំងចាញ់ស្វីសធ្លាក់ពី Euro។ គ្រួសាររបស់គេថែមទាំងពាក់ព័ន្ធនឹងជម្លោះជាមួយម្ដាយ Adrien Rabiot ទៀតរឿងធ្លាក់ពី Euro ហ្នឹង។ ២. Joao Felix (៨០លានអឺរ៉ូ) Felix លេងតែ៣៥នាទីពេលចាញ់បែលហ្ស៊ិក។ ខ្សែប្រយុទ្ធមកពី Atletico ...
  • 7130
    0

    លោក Jose Mourinho ដែលជាគ្រូវបង្វឹកក្រុម Roma នៅរដូវកាលថ្មីនេះបានព្យាករក្រុមជម្រើសជាតិទាំង៤ដែលនឹងមានសម្ថភាពឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយក្នុងនោះ: Switzerland vs Spain ក្រុមដែលឆ្ពោះទៅ៤ក្រុមចុងក្រោយនោះគឺ Spain ចំណែកឯBelgium vs Italy ក្រុមដែលឆ្ពោះទៅ៤ក្រុមចុងក្រោយនោះគឺ Italy រីឯ Czech Republic vs Denmark ក្រុមដែលឆ្ពោះទៅ៤ក្រុមចុងក្រោយនោះគឺ Denmark និងចុងក្រោយ England vs ...
  • 2469
    0

    ក្រោយពីតាមមើលចិត្តមើលថ្លើមគ្នាអស់រយៈពេលជាច្រើនឆ្នាំមក ទីបំផុត​ Manchester United បានប្រកាសអំពីការព្រមព្រៀងជាផ្លូវការក្នុងចុះកុងត្រាជាមួយខ្សែបម្រើ Jadon Sancho ពី Borussia Dortmund ក្នុងតម្លៃខ្លួន៧៣លានផោន​។ ជាក់ស្តែងក្រុមបិសាចក្រហមបានបង្ហាញការចាប់អារម្មណ៍លើកីឡាករវ័យ២១ឆ្នាំនេះអស់រយៈពេល២ឆ្នាំមកហើយ​ ប៉ុន្តែការចរចារគ្នាជាមួយ​ Dortmund គឺមិនត្រូវតម្លៃគ្នាទាល់តែសោះ​ រហូតទាល់តែបានសម្រេចនៅក្នុងរដូវក្តៅនេះ។ យ៉ាងណាក្តីអតីតយុវជន Manchester City រូបនេះនៅមិនទាន់អាចមកបង្ហាញខ្លួនជាសមាជិកផ្លូវការរបស់ក្រុមលោក Ole Gunnar Solskjer នៅឡើយទេ​ ព្រោះកំពុងតែមានភារកិច្ចធំជាមួយក្រុមតោកំណាចអង់គ្លេសនៅក្នុងការប្រកួតប្រជែងពានរង្វាន់​​ UEFA Euro ...
  • 7251
    0

    ការប្រកួតបាល់ទាត់ពានរង្វាន់ UEFA Euro 2020 បានឈានមកដល់វគ្គ១/៤ហើយ បន្ទាប់ពីក្រុមទាំង២៤បានធ្វើការប្រកួតប្រជែងគ្នាអស់រយៈពេលជាង២សប្តាហ៍កន្លងមកនេះ។ ការប្រកួតរវាងក្រុមទាំង៨ដែលនៅសល់នឹងចាប់ផ្តើមចាប់ពីម៉ោង១១យប់នេះស្អែកនេះតទៅហើយ ដោយក្រុមជម្រើសជាតិអេស្ប៉ាញត្រូវប៉ះគ្នាជាមួយស្វីស ខណៈប៊ែលហ្ស៊ិកប្រកួតជាមួយអ៊ីតាលី ហើយអង់គ្លេសជួបអ៊ុយក្រែន រីឯដាណាម៉ាកតតាំងជាមួយសាធារណរដ្ឋឆេក។ យ៉ាងណាក្តីសម្រាប់ប្រាក់រង្វាន់ដែលត្រូវនឹងទទួលបាននៅក្នុងព្រឹត្តិការណ៍ប្រចាំទ្វីបអឺរ៉ុបនេះរបស់ក្រុមជម្រើសជាតិនីមួយៗគឺ៖ ក្រុមជម្រើសជាតិទាំង២៤ដែលបានឡើងមកវគ្គចែកពូលត្រូវទទួលបានក្នុងមួយក្រុមចំនួន៩,២៥លានអឺរ៉ូ ក្រុមជម្រើសជាតិនីមួយៗនឹងទទួលបាន១,៥លានអឺរ៉ូ តែបើស្មើបាន៧៥ម៉ឺនអឺរ៉ូសម្រាប់ការប្រកួតក្នុងពូល ក្រុមជម្រើសជាតិដែលបានឈានចូលវគ្គ១៦ក្រុមចុងក្រោយនឹងទទួលបាន២លានអឺរ៉ូ ក្រុមជម្រើសជាតិដែលបានឈានចូលវគ្គ៨ក្រុមចុងក្រោយនឹងទទួលបាន៣.២៥លានអឺរ៉ូ ក្រុមជម្រើសជាតិដែលបានឈានចូលវគ្គ៤ក្រុមចុងក្រោយនឹងទទួលបាន៥លានអឺរ៉ូ ក្រុមជម្រើសជាតិដែលទទួលបានជើងឯករងនឹងទទួលបានប្រាក់រង្វាន់៧លានអឺរ៉ូ ក្រុមជម្រើសជាតិដែលទទួលបានជើងឯកនឹងទទួលបានប្រាក់រង្វាន់១០លានអឺរ៉ូ ដូចនេះបើយើងសរុបមកសម្រាប់ក្រុមជើងឯកពានរង្វាន់ Euro 2020 នេះគឺនឹងទទួលបានប្រាក់រង្វាន់សរុបប្រមាណ៣៤លានអឺរ៉ូពីស្ថាប័នបាល់ទាត់ទ្វីបអឺរ៉ុប UEFA៕
  • 7373
    0

    ក្រុមជម្រើសជាតិបារាំងបានជ្រុះចេញពីពានរង្វាន់ Euro 2020 ត្រឹមវគ្គ១៦ក្រុមចុងក្រោយទាំងមិនគួរឱ្យជឿ ក្រោមថ្វីជើងរបស់ក្រុមជម្រើសជាតិស្វីស។ បរាជ័យរបស់ក្រុមជើងឯកពានរង្វាន់ FIFA World Cup 2018 គឺដោយសារតែការទាត់បាល់កាត់សេចក្តី១១ម៉ែត្របន្ទាប់ពីស្មើគ្នា៣ទល់នឹង៣ក្នុងការប្រកួត១២០នាទី ខណៈខ្សែប្រយុទ្ធ Kylian Mbappe គឺជាអ្នកដែលទាត់មិនចូលគ្រាប់ចុងក្រោយគេ។ យ៉ាងណាក្តីក្រោយពីបញ្ចប់ការប្រកួត ម្តាយរបស់ខ្សែបម្រើ Adrien Rabiot ត្រូវគេរាយការណ៍ថា បានបង្កជំលោះជាមួយគ្រួសារ Paul Pogba និង Kylian Mbappe ...