• 4882
    0

    រូបភាពដ៏គួរឲ្យភ្ញាក់ផ្អើលនេះកើតឡើងកាលចុងសប្ដាហ៍អំឡុងការប្រកួត​មិនមែនអាជីពមួយក្នុងប្រទេសហុងឌុយរ៉ាស។ បើតាមសារព័ត៌មាន Televicentro ឧបត្តិហេតុនេះកើតឡើងនៅ La Jigua ខេត្ត Copan បន្ទាប់ពីអ្នកគាំទ្រ​ជាច្រើនបានរត់សំដៅចូលទីលាន​ដើម្បីតវាការសម្រេចចិត្តពីអាជ្ញាកណ្ដាល។ ក្នុងហេតុការណ៍នោះ លោកអាជ្ញាកណ្ដាលក៏បានបាញ់ឡើងលើដើម្បីការពារខ្លួនថែមទៀត។ មនុស្សម្នាក់បានស្រែកថា “គាត់មានកាំភ្លើង”។ យ៉ាងណា ពុំមាននរណារងរបួសឡើយ។ សារព័ត៌មាន Gulftoday បានផ្សាយថា ធ្លាប់មានហេតុការណ៍ស្រដៀងគ្នានេះដែរកាលប្រហែលកន្លះខែមុននៅប្រទេសម៉ិកស៊ិក ដែលពេលនោះមានបុរសម្នាក់កាន់កាំភ្លើងដើរចូលបានមនុស្សស្លាប់៣នាក់៕
  • 5706
    0

    ដូចបានដឹងហើយថា មានមនុស្សធ្លាក់ស្លាប់ពីការតោងយន្ដហោះយោធាអាមេរិកដើម្បីគេចចេញពីអាហ្វហ្គានីស្ថាន កាលថ្ងៃចន្ទ ក្រោយក្រុមតាលីបង់បានចូលកាន់កាប់ប្រទេសសាជាថ្មី។ ទាក់ទងនឹងការធ្លាក់មនុស្សស្លាប់នេះ អគ្គនាយកដ្ឋានអប់រំកាយ និងកីឡាអាហ្វហ្គានីស្ថានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែសីហា ថា មានម្នាក់ជាកីឡាករបាល់ទាត់នៃក្រុមយុវជនជម្រើសជាតិអាហ្វហ្គានីស្ថាន។ គេឈ្មោះថា Zaki Anwari ហើយសារព័ត៌មាន​ខ្លះផ្សាយថា អាយុ១៧ឆ្នាំ និងខ្លះទៀតថា អាយុ១៩ឆ្នាំ។ មានការបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ជាពិសេសដល់យុវជន Zaki ដែលជាធនធាន​កីឡាករ​មួយរូប​របស់ប្រទេស៕      
  • 2333
    0

     ខ្សែការពារ Marcao ក្រុម Galatasaray ត្រូវបានពិន័យកាតក្រហមបន្ទាប់ពីវាយមិត្តរួមក្រុមរបស់ខ្លួន ក្នុងការប្រកួតបើកឆាកលីគកំពូលទួកគី នៅថ្ងៃទី១៧ ខែសីហា។   ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ បានប្រើហិង្សាលើមិត្តរួមក្រុមខ្លួនខ្សែបម្រើ Muhammed Kerem Akturkoglu នៅពាក់កណ្តាលតង់ទី២ ខណៈដែល Galatasaray នាំមុខម្ចាស់ផ្ទះ Giresunspor ២-០។  ខ្សែការពាររូបនេះហាក់ដូចជាមិនពេញចិត្តនៅទង្វើររបស់មិត្ររួមក្រុមគឺកីឡាករ Akturkoglu បានធ្វើដាក់ខ្លួនលើទីលាន។ ស្របពេលដែលកីឡាករសញ្ជាតិទួកគី បាននិយាយ និងប្រើសញ្ញាដាក់ម្រាមដៃលើបបូតមាត់ដាក់ Marcao ហើយភ្លាមនោះ ...
  • 2340
    0

    Pedro Rodriguez បានសម្រេចចិត្តចូលរួមជាមួយ Lazio ពី AS Roma ដែលការដោះដូរកីឡាកររវាងក្រុមគូប្រជែងរួមក្រុមទាំង២ជាលើកដំបូងក្នុងរយៈពេល៤០ឆ្នាំ។ កីឡាករអេស្ប៉ាញរូបនេះមិនស្ថិតក្នុងបញ្ជី Roma សម្រាប់ការប្រកួត Pre-Season កន្លងមកទេ ហើយត្រូវបានដាក់ក្នុងបញ្ជីវាយចេញ។ Lazio មិនបង់ប្រាក់ដល់ Roma ទេចំពោះការផ្ទេរនេះ តែនឹងរ៉ាប់រងប្រាក់ឈ្នួល៤លានអឺរ៉ូមុនកាត់ពន្ធដល់ Pedro។ លោក Maurizio Sarri គ្រូបង្គោលថ្មី Lazio ពិតជារីករាយដែលបានជួបជុំជាមួយអតីតកូនក្រុមរបស់ខ្លួនកាលនៅ ...
  • 1456
    0

    (BC-99) ខ្សែប្រយុទ្ធក្រុមតោខៀវ Chelsea កីឡាករ Michy Batshuayi បាន​និយាយ​ថា​ខ្លួន​ពិត​ជា​មាន​ក្តី​រីករាយជា​ខ្លាំង​ដែល​បាន​ផ្លាស់ទៅលេងនៅប្រទេស​ ទួរគី ជាមួយ​ក្លិប​ Besiktas ។ Batshuayi បាន​សម្តែង​នូវ​ការ​កោតសរសើររបស់​ខ្លួន​ចំពោះអ្នក​គាំទ្រ​ក្រុម​បាល់​ទាត់ Besiktas ដែល​បាន​ប្រមូល​គ្នា​មក​ទទួល​ស្វាគមន៍រូប​គេ​នៅអាកាសយានដ្ឋាននាទី​ក្រុង Istanbul កាលពីម្សិលមិញ។ កីឡាករ​សញ្ជាតិ​ បែលហ្ស៊ិក រូប​នេះ​ទើប​តែ​បញ្ចប់​កិច្ច​សន្យា​ខ្ចី​ជើង​ជាមួយ Crystal Palace នៅ​ចុងរដូវ​កាលមុន​ក៏​នៅ​តែ​មិន​មាន​កៅអី​ជាប់​លាប់​ណា​មួយ​នៅ​ Chelsea នា​រដូវ​កាល​នេះ​ហើយ​ត្រូវ​បាន​អនុញ្ញាតិ​ឱ្យ Besiktas ...
  • 4241
    0

    ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា កីឡដ្ឋានធំ (Main Stadium) នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន បានសាងសង់រួចរាល់ ១០០% ហើយ ខណៈពិធីប្រគល់ និងទទួលសមិទ្ធផលប្រវត្តិសាស្ដ្រនេះ គ្រោងធ្វើឡើងនៅខែតុលា ឆ្នាំ២០២១។ ពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវបានបើកការដ្ឋានសាងសង់ដំណាក់កាលទី១ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ...
  • 3170
    0

    ក្រុមបិសាចក្រហម Manchester United បានកំណត់ថានឹងធ្វើឱ្យ Paul Pogba ក្លាយជាកីឡាករដែលទទួលបានប្រាក់ឈ្នួលខ្ពស់បំផុតនៅក្លឹបជាមួយនឹងកិច្ចសន្យាថ្មីរយៈពេល ៥ ឆ្នាំដែលមានតម្លៃ ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍។ Pogba នៅសល់តែមួយឆ្នាំទៀតលើកុងត្រាបច្ចុប្បន្ន ២៩០.០០០ ផោនក្នុងមួយសប្តាហ៍ ស្របពេលដែល United កំពុងអស់សង្ឃឹមក្នុងការចង់ឲ្យកីឡាករសញ្ជាតិបារាំងរូបនេះបន្តស្នាក់នៅ Old Trafford មុនពេលទីផ្សារដោះដូរកីឡាករបិទ។ ទោះយ៉ាងណាខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនទាន់ទទួលយកការផ្តល់ជូនចុងក្រោយរបស់បិសាចក្រហមនៅឡើយទេ ហើយប្រសិនបើ Pogba ទទួលសំណើរនៅទឹកប្រាក់នោះមែន រូបគេនិងទទួលបានប្រាក់ប្រចាំសប្តហ៍ច្រើនជាង David ...
  • 1675
    0

    ក្លិបបាល់ទាត់ អាស៊ី អឺរ៉ុប យូណាយធីត បានប្រកាសជាផ្លូវការក្នុងការបានសម្រេចផ្ទេរកីឡាករ ABEE NDJOO HURBERT ទៅកាន់ក្លិបបាល់ទាត់បឹងកេត ក្នុងលក្ខខណ្ឌរវាងក្លិប និងក្លិប ។ ខ្សែប្រយុទ្ធ Abee ជាកីឡាករដែលតែងតែរកគ្រាប់បាន អោយក្លិប AEU ហើយក្នុងរដូវកាលថ្មីនេះរូបគេកំពុងស្ថិតនៅតារាងអ្នកស៊ុតបញ្ចូលទីច្រើន ដោយរកបាន ១០ គ្រាប់ គិតត្រឹមសប្ដាហ៍ទី១០ នៃលីគកំពូលកម្ពុជា ។ ការផ្លាស់ទៅក្លិប បឹងកេត ...
  • 1615
    0

    ក្លិបមាន់ខ្នាយមាស Tottenham Hotspur បានឲ្យដឹងថា កីឡាករ Harry Kane នឹងមិនមានឈ្មោះលេងឱ្យក្រុម សម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Europa Conference League នៅយប់នេះជាមួយនឹងក្រុម Pacos de Ferreira នោះទេ ហើយនេះគឺជាការអវត្តមានលើកទី២ស្របពេលព័ត៌មានចចាមអារ៉ាមនៃការផ្ទេរ Kane ទៅ Man City នៅជាព័ត៌មានដែលគេចង់តាមដាន។ គួររំលឹកថា ម្ចាស់ស្បែកជើងមាសរដូវកាលមុនបានអវត្តមាន បន្ទាប់ពីខកខានក្នុងការប្រកួតអោយ ...
  • 1033
    0

    ឈុតទី៣របស់​ Manchester City សម្រាប់រដូវកាល២០២១/២០២២នេះមិនសូវទទួលបានការសាទរប៉ុន្មានទេពីសំណាក់អ្នកគាំទ្រ។ Manchester City ទើបតែប្រកាសឈុតទី៣​របស់ខ្លួន តែមិនមានដាក់ឡូហ្គោនៅផ្នែកខាងឆ្វេងដូចធម្មតាទេ តែគេឃើញជាលក្ខណៈផ្ទាំងធំ​កណ្ដាលខួនដូចក្នុងរូបទៅវិញ។ ភ្លាមៗបន្ទាប់ពីបានបង្ហាញឈុតទី៣នេះ ក្រុមរហស្សនាមមេឃខៀវត្រូវបានអ្នកគាំទ្របញ្ចេញមតិរិះគន់តែម្ដង។ Fan ម្នាក់ឈ្មោះថា Enetu Peter សរសេរថា “៖មើលទៅស្មានតែអាវហាត់”។ “ប្រហែលកីឡាករ Man City ទៅហាងថោកៗ ហើយចេះតែរើសអាវយកមកពាក់ហើយមើលទៅ”។ នេះជាការលើកឡើងពីម្ចាស់ account ឈ្មោះ Bajauri។ ...