• 6771
    0

    ក្លិបបាល់ទាត់ វិសាខា បានប្រកាសអំពីការចែកផ្លូវជាមួយខ្សែបម្រើ Mustafa Zazai មុនការប្រកួតលីគកំពូលបាល់ទាត់កម្ពុជាចាប់ផ្តើមជុំទី២នៅសប្តាហ៍ក្រោយ ។ ការចាកចេញរបស់កីឡាករអាហ្គានីស្ថាន រូបនេះ បន្ទាប់ពីក្លិបបាល់ទាត់ វិសាខា បាននាំចូលកីឡាករបរទេសពីររូប សម្រាប់ត្រៀមទីផ្សារដោះដូរកីឡាករនៃលីគកំពូលកម្ពុជា ក្នុងនោះមាន Chris Alex សញ្ជាតិប្រេស៊ីល និង កីឡាករកូរ៉េខាងត្បូង Lee JAE Gun ។ ជម្រើសជាតិ អាហ្វហ្គានីស្ថាន រូបនេះបានប្រកបអាជីពបាល់ទាត់ដំបូងនៅកម្ពុជានាឆ្នាំ ...
  • 1953
    0

    លោក Manuel Pellegrini គ្រូបង្គោល Real Betis ទទូចថា ទាំងគ្រូបង្វឹក, កីឡាករ និងអាជ្ញាកណ្ដាលត្រូវរួមគ្នាស្ដារមុខមាត់បាល់ទាត់លីគកំពូលអេស្ប៉ាញឡើងវិញ។ គ្រូបង្វឹកជនជាតិឈីលីបានហៅក្របខណ្ឌ La Liga ថា ស្ពឹកស្រពន់ និងនិយាយថា ត្រូវតែកម្ចាត់រឿងលេងស៊ីម៉ោង និងធ្វើពុតជាដួល។ អតីតអ្នកចាត់ការ Manchester City ថ្លែងបែបនេះ ក្រោយក្រុមរបស់លោក​បានត្រឹមស្មើ Cadiz ១ទល់នឹង១ក្នុងការប្រកួតក្របខណ្ឌកំពូល La ...
  • 1706
    0

    Yusuf Demir បានក្លាយជាកីឡាករបរទេសវ័យក្មេងជាងគេ​របស់ FC Barcelona បន្ទាប់ពីបានប្ដូរចូល​ក្នុងវគ្គទី២ ក្នុងការប្រកួត La Liga ស្មើ Athletic Bilbao ១ទល់នឹង១។ ស្ថិតក្នុងវ័យ​១៨ឆ្នាំ និង៨០ថ្ងៃ គេក្លាយជាកីឡាករបរទេសក្មេងបំផុតក្នុងការប្រកួតយប់មិញរបស់ Barcelona បន្ទាប់ពី Lionel Messi គិតចាប់ពីខែតុលា ឆ្នាំ២០០៤។ កាលណោះ Messi មានអាយុ១៧ឆ្នាំ និង១១៤ថ្ងៃ។ ...
  • 1297
    0

    អ្នកចាត់ការរបស់ក្រុមសេះបង្កង់ Juventus លោក Massimiliano Allegri បាននិយាយថា Cristiano Ronaldo គ្មានបំណងចង់ផ្លាស់ប្តូរពីចេញ Juventus នៅរដូវក្តៅនេះទេ។ Ronaldo ដែលមានអាយុ ៣៦ ឆ្នាំ ក៏ទើបតែបានសរសេរនៅលើបណ្តាញសង្គមរបស់ខ្លួន កាលពីពេលថ្មីៗនេះថា ពាក្យចចាមអារាមអំពីការចាកចេញរបស់គេគឺជាការមិនគោរពដល់រូបគេ ក្នុងនាមជាកីឡាករម្នាក់ ។ នៅក្នុងបទសម្ភាសន៍មុនការប្រកួតលោក Allegri ក៏បាននិយាយថាប្រធានក្រុមព័រទុយហ្កាល់កំពុងស្នាក់នៅជាមួយពួកយើង។ លោកបាននិយាយបន្ថែមទៀតថា Ronaldo មិនដែលបង្ហាញពីបំណងចង់ចាកចេញពីពួកយើងទេ ...
  • 1608
    0

    (BC-99) ខ្សែបម្រើ Tanguy Ndombele របស់ក្រុម Tottenham មិន​បានលាក់​បាំង​ពី​បំណងពិត​របស់​ខ្លួន​ក្នុងការ​​ចាកចេញពី​ក្លិប​នៅខែនេះឡើយ។ សារព័ត៌មាននារាជធានី London មួយ​បាន​លាត​ត្រដាង​ថា​ Ndombele នា​ពេល​ឥឡូវនេះបានទទួលយកនូវ​វិធី​ដោះ​ស្រាយ​បញ្ហា​ដែល​ជា​ការ​ “បើកចំហក្នុងការចាកចេញ” ប៉ុន្តែ Spurs អាចនឹងពិបាកស្វែងរកអ្នកទិញមុនពេលទីផ្សារដោះដូរកីឡាករត្រូវ​បិទនៅ​ដើម​ខែ​កញ្ញានេះ​។ កីឡាករសញ្ជាតិបារាំងរូបនេះមិនបានបង្ហាញមុខក្នុងការប្រកួតមុនបើករដូវកាលណាមួយឡើយរបស់ Spurs។ ទោះបីជាគេ​មានភាពរឹងមាំមិនមានបញ្ហារបួស​ក៏​ដោយ​ចុះ​ក៏​គេ​ត្រូវ​បាន​ផាត់​ចេញ​ពីបញ្ជី​ឈ្មោះ​នៅក្នុងការ​ប្រកួត​​ទល់នឹង Manchester City កាលពីសប្តាហ៍មុនដែរ​។ ការបង្ហាញខ្លួនចុងក្រោយរបស់ Ndombele បានកើតឡើងនៅរដូវកាលមុននៅពេលដែលក្រុម Spurs ...
  • 2531
    0

    Anderson អតីតខ្សែបម្រើ Manchester United បានស្ថិតក្រោមការស៊ើបអង្កេត​ពីបទលាងលុយ៤លាន៧សែនផោនតាមរយៈលុយអេឡិចត្រូនិក ឬ cryptocurrencies។ នេះបើតាមការចុះផ្សាយពី Daily Mail។ គេស្ថិតក្នុងចំណោមអ្នកសង្ស័យ៨នាក់ដែលស្ថិតក្រោមការស៊ើបអង្កេតដោយរដ្ឋអាជ្ញាប្រេស៊ីល។ មិនមានការបញ្ចេញអត្តសញ្ញាណអ្នកពាក់ព័ន្ធផ្សេងទៀតទេ ដោយគេដឹងតែពី Anderson មួយប៉ុណ្ណោះ។ ដោយឡែក អ្នកទាំង៨ក៏ត្រូវបានរងការចោទប្រកាន់ពីបទប្លន់, ឧកិ្រដ្ឋកម្ម និងការលាងលុយ, ទ្រព្យសម្បត្តិ និងវត្ថុមានតម្លៃផ្សេងៗ។ ការស៊ើបអង្កេតនេះត្រូវបាន​ធ្វើឡើង​ជាងមួយឆ្នាំមកហើយ នៅពេលរដ្ឋអាជ្ញាបង្ហាញពីការស្រាវជ្រាវចំនួន១៣ និងចេញដីការក្នុងតំបន់ Porto Alegre។ ...
  • 1230
    0

    ក្លិបបាល់ទាត់ វិសាខា បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការផ្ទេរកីឡាករ ងយ ស្រ៊ីន ផ្លាស់ទៅ​ក្លិប​បាល់​ទាត់​ខេត្ត​ព្រៃវែង ក្រោម​លក្ខ​ខណ្ឌ​ខ្ចី​ជើង សម្រាប់ការប្រកួតលីគកំពូលកម្ពុជារដូវកាលថ្មីជុំទី២ ។ ខ្សែការពារវ័យ ២៦ឆ្នាំរូបនេះបានផ្លាស់ពីក្លិបបាល់ទាត់ ណាហ្គាវើល មកចូលរួមជាមួយក្លិប វិសាខា ក្នុងឆ្នាំ ២០១៨ ដោយឆ្នាំដំបូងៗរូបគេតែងតែជាប់ជម្រើនដំបូង ប៉ុន្តែរយៈចុងក្រោយនេះមិនសូវមានឱកាសបង្ហាញសមត្ថភាពនោះឡើយ ។ អតីតកីឡាករភ្នំពេញពេញក្រោន រូបនេះលេងបានជាង១០ប្រកួតតែប៉ុណ្ណោះ និងបានជួយក្រុមឈ្នះជើងឯកពានរង្វាន់សម្តេច ២០២០ ផងដែរ ៕
  • 5824
    0

    ខ្សែការពារ​ Aaron​ Wan-Bissaka​ របស់ Manchester United ត្រូវ​បាន​តុលាការ​អង់គ្លេស​ចោទ​ប្រកាន់​​និង​​កោះ​ហៅ​មក​បំភ្លឺ​ក្នុងករណី​បាន​​បើក​រថយន្តដោយខ្លួនឯង​កាល​ពី​ថ្ងៃ​ទី​២៣​ខែ​មិថុនា​ឆ្នាំ​២០២១​​ ​ក្នុង​កំឡុង​ដែលខ្លួន​​មិន​ត្រូវ​បាន​​អនុញ្ញាត​ឱ្យ​បើក​បរឡើយ​។​ អតីតសមាជិក Crystal Palace អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគារចំនួន៦ខែប្រសិនជាត្រូវបានជាប់ទោសពីបទល្មើសរបស់ខ្លួន ប៉ុន្តែអាចបង់ប្រាក់ដើម្បីសុំសិទ្ធនៅក្រៅឃុំបាន។យ៉ាងណាក្តីក្រៅពីបទល្មើសបម្រាមនៃការបើកបរដោយគ្មានការអនុញ្ញាត កីឡាករសញ្ជាតិអង់គ្លេសក៏ប្រឈម​មុខនឹងបទល្មើសដោយគ្មាន​ប័ណ្ណ​ធនារ៉ាបរង​សម្រាប់​រថយន្ត​​ក៏​ដូច​ជា​បើក​បរ​រថយន្ត​​ខុស​ពី​ប្រភេទប័ណ្ណបើកបរ​ដែល​ខ្លួន​មាន​ថែមទៀតផង។ សមាជិករបស់ក្រុមបិសាចក្រហមខាងលើនេះនៅមានពេលដើម្បីធ្វើការប្តឹងឧទ្ទរណ៍ ខណៈការឡើងតុលាការដើម្បីធ្វើការកាត់ក្តីសារជាថ្មីនោះគឺនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។
  • 2277
    0

    លោក Jose Peseiro បានលាឈប់ពីតំណែងជាគ្រូបង្គោលក្រុមបាល់ជម្រើសជាតិវ៉េណេស៊ុយអេឡា  ក្រោយត្រូវបាន​សហព័ន្ធបាល់ទាត់ប្រទេស​នេះជំពាក់ប្រាក់ខែដល់ទៅ១៤ខែមកហើយ។ ការលាឈប់នេះកើតឡើងត្រឹមមួយសប្ដាហ៍មុនយុទ្ធនាការជម្រុះ FIFA World Cup 2022 ក្នុងតំបន់អាមេរិកខាងត្បូង ចូលមកដល់។ លោក Peseiro ថ្លែងបែបនេះ “៖យើងព្យាយាមគ្រប់យ៉ាង រហូតដល់យើងគិតថា គ្មានអ្វីត្រូវបន្តសហការគ្នាទៀតទេ។ ខ្ញុំប្រឹងប៉ុណ្ណឹងទៅហើយ បែរជាពន្យារដល់ទៅ១៤ខែទៅវិញ។ អ៊ីចឹងឈប់​បន្តតែម្ដងទៅ។” បុរសជនជាតិព័រទុយហ្គាល់បានចូលបង្ហាត់វ៉េណេស៊ុយអេឡាក្នុងខែកុម្ភៈ ឆ្នាំ២០២០ ជំនួសគ្រូចាស់ Rafael Dadamel ...
  • 2983
    0

    ប្រធានក្រុមស្ត្រីអាហ្វហ្គានីស្ថានបានអំពាវនាវឱ្យ FIFA ជួយសង្គ្រោះមិត្តរួមក្រុមរបស់នាងពីពួកតាលីបង់បន្ទាប់ពីប្រទេសនេះធ្លាក់ទៅក្រុមអ៊ីស្លាមនិយម។ អនាគតរបស់ស្ត្រីអាហ្វហ្គានីស្ថាននៅតែមានភាពមិនច្បាស់លាស់បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុលកាលពីដើមសប្តាហ៍នេះដោយសិទ្ធិស្ត្រីត្រូវបានគេគាបសង្កត់យ៉ាងធ្ងន់ធ្ងរនៅពេលដែលក្រុមនេះបានគ្រប់គ្រងប្រទេសចុងក្រោយនៅចន្លោះឆ្នាំ ១៩៩៦ និង ២០០១ ។ កាលពីមុនស្ត្រីអាហ្វហ្គានីស្ថានមិនត្រូវបានអនុញ្ញាតឱ្យធ្វើការសិក្សាឬព្យាបាលដោយវេជ្ជបណ្ឌិតបុរសឡើយលុះត្រាតែមានការរួមដំណើរពីបុរស។ បុគ្គលដែលបំពានច្បាប់សិចត្រូវបានចាប់ដាក់ពន្ធនាគារវាយជាសាធារណៈហើយថែមទាំងត្រូវប្រហារជីវិតទៀតផង។ ជាមួយនឹងជីវិតរបស់មិត្តរួមក្រុមកីឡាបាល់ទាត់ជាច្រើនរបស់នាងដែលស្ថិតក្រោមការគំរាមកំហែង ប្រធានក្រុមជម្រើសជាតិ Shabnam Mobarez អាយុ ២៥ ឆ្នាំដែលបច្ចុប្បន្នកំពុងស្នាក់នៅសហរដ្ឋអាមេរិកបានស្នើសុំឱ្យស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោកជួយអន្តរាគមន៍ស្ថានការណ៍នៅក្នុងប្រទេសកំណើតរបស់នាងផង៕