• 2316
    0

    Manchester United បានឡើងទៅចំណាត់ថ្នាក់លេខ៦ Premier League ក្រោយឈ្នះ Burnley ៣ទល់នឹង១ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ។ Cristiano Ronaldo បាន assist ឲ្យ Scott McTominay ទាត់ពីក្រៅប្រអប់បញ្ចូលទីនាំមុខក្នុងនាទីទី៨។ នាទី២៧ Jadon Sancho ទាត់ទៅប៉ះខ្សែការពារ Ben Mee របស់ ...
  • 926
    0

    លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea បាននិយាយថា លោកមិនអាចគិតអំពីការប្រជែងពានរង្វាន់ Premier League នារដូវកាលនេះបានឡើយ ព្រោះបច្ចុប្បន្នក្រុមរបស់ខ្លួនកំពុងតែមានបញ្ហាវិបត្តិកីឡាករ។ បុរសជនជាតិអាល្លឺម៉ង់បានបន្ថែមទៀតថា៖ “ប្រជែងពាន? ខ្ញុំគិតថាវាមិនមែនជាពេលដែលត្រូវលើកមកនិយាយឡើយ ព្រោះឥឡូវនេះកីឡាកររបស់ខ្ញុំឆ្លងកូវីដ១៩ចំនួន៧នាក់ ហើយប៉ុន្មាននាក់ទៀតរងរបួសត្រូវសម្រាករយៈពេលយូរទៀត។ ដូចនេះខ្ញុំគិតថាខ្ញុំមិនអាចនិយាយបានឡើយ”។ គិតត្រឹមសប្តាហ៍ទី២០នេះ ក្រុមរបស់មហាសេដ្ឋីរុស្ស៊ីបច្ចុប្បន្ននេះកំពុងឈរនៅលេខ២ក្នុងការប្រកួតក្របខ័ណ្ឌ Premier League ដោយតាមពីក្រោយក្រុមកំពូលតារាង Manchester City ចំនួន៨ពិន្ទុ។
  • 1003
    0

    Manchester City បានបង្កើនការនាំមុខលើកំពូលតារាងពិន្ទុនៃក្របខណ្ឌ Premier League ថែមទៀតហើយ ក្រោយឈ្នះ Brentford ០ទល់នឹង១ ក្នុងការប្រកួតនៅថ្ងៃពុធ ទី២៩ ខែធ្នូ និងរកគ្រាប់បាល់ជ័យជម្នះដោយ Phil Foden។ ចំណែក Chelsea ឯណោះវិញបានត្រឹមស្មើ១ទល់នឹង១ក្នុងដីខ្លួនឯង ជាមួយ Brighton & Hove Albion។ Romelu Lukaku ជាអ្នករកគ្រាប់បាល់បញ្ចូលទីបានមុនក្នុងនាទី២៨ ...
  • 2576
    0

    លោក Alexander Polking គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិថៃ ទទូចថា លោកពិតជានឹកស្មានមិនដល់សោះ កូនក្រុមរបស់លោកអាចឈ្នះឥណ្ឌូនេស៊ីដល់ទៅ៤ទល់នឹង០ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ជើងទី១ AFF Cup 2020​។ គ្រូបង្វឹកជនជាតិប្រេស៊ីលថ្លែងបែបនេះ “៖កីឡាករថៃពិតជាបានបង្ហាញគុណផលមិនគួរឲ្យជឿនៅពេលពួកគេឈ្នះបាន៤ទល់នឹង០។ វាលើសពីការរំពឹងទុករបស់ខ្ញុំបើប្រៀបទៅនឹងការរៀបចំមុនប្រកួត។” ក្រុមជម្រើសជាតិថៃបានផ្លាស់ប្ដូរកីឡាករ៧រូបបើប្រៀបទៅនឹងជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ទោះមានកីឡាករជម្រើសទី២ច្រើន ក៏ថៃនៅតែអាចឈ្នះឥណ្ឌូនេស៊ីយ៉ាងស្រួល។ ៤គ្រាប់របស់ថៃកើតចេញពី Chanathip Songkrasin (២គ្រាប់), Supachok Sarachart និង Bordin ...
  • 5683
    0

    ការប្រកួតដណ្ដើមជើងឯកយុវជនអាយុក្រោម២៣ឆ្នាំប្រចាំឧបទ្វីបអាស៊ីអាគ្នេយ៍ ឆ្នាំ២០២២ គឺជាព្រឹត្តិការណ៍ទី៣ហើយចាប់តាំងពីពានរង្វាន់យុវជនមួយនេះត្រូវបានបង្កើតឡើង​ដំបូងក្នុងឆ្នាំ២០០៥។ ឆ្នាំដំបូងនាពេលនោះត្រូវបានដំណើរការឡើងក្នុងប្រទេសថៃ មាន៨ក្រុមចូលរួម ដោយមិនមានវត្តមាន​វៀតណាម និងព្រុយណេ។ កាលណោះកម្ពុជាស្ថិតក្នុងពូល B ដោយប៉ះម្ចាស់ផ្ទះថៃ, សិង្ហបុរី និងឡាវ ហើយគោព្រៃខៀវបរាជ័យទាំង៣ប្រកួត បញ្ចប់នៅបាតតារាង។ ចុងបញ្ចប់ថៃជាអ្នកលើកពានដោយឈ្នះសិង្ហបុរី ៣ទល់នឹង០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ។ ដល់ឆ្នាំ២០១៩ កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះវិញម្ដង ដោយប៉ះម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ក្នុងពូល B។ ជាលទ្ធផលកម្ពុជា ឈ្នះ២ប្រកួត ...
  • 2257
    0

    ក្រុមតោខៀវ Chelsea បានចេញសេចក្តីប្រកាសជាផ្លូវការថា ខ្សែការពារ Ben Chilwell មានបញ្ហារបួសជង្គង់ធ្ងន់ធ្ងរដោយត្រូវអវត្តមានរហូតដល់ចប់រដូវកាលនេះ។ អតីតសមាជិក Leicester City រូបនេះអវត្តមានប៉ុន្មានប្រកួតមកហើយ ក្រោយរងរបួសនៅក្នុងអំឡុងការប្រកួតទល់នឹង Juventus ក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីខែមុន។ ក្រោយឆ្លងការពិភាក្សាជាមួយក្រុមគ្រូពេទ្យរបស់ក្រុម កីឡាករវ័យ២៥ឆ្នាំនឹងធ្វើការវះកាត់ជង្គង់របស់ខ្លួន ហើយត្រូវប្រើពេលរហូតដល់ចប់រដូវកាលនេះក្នុងការសម្រាកព្យាបាល និងពង្រឹងកាយសម្បទាឡើងវិញ។ ដូចនេះមានន័យថា ខ្សែការពារ Marco Alonso ...
  • 2053
    0

    កាលពីពេលថ្មីៗ ​Manchester United បានបញ្ចាក់ថានឹងបើកភ្លើងខៀវត្រៀមទទួលយកសំណើរពីគ្រប់ក្រុមទាំងអស់ដែលមានចំណាប់អារម្មណ៍លើខ្សែប្រយុទ្ធ Anthony Martial ក្រោយពេលលោក​ Philippe Lamboley ដែលភ្នាក់ងារ​របស់កីឡាករបារាំងរូបនេះនិយាយថា គេ​ចង់​ចាក​ចេញ​ពី​ Old Trafford ដូចគ្នា។ យ៉ាងណាក្តី ក្រុមបិសាចក្រហមត្រូវបានគេរាយការណ៍មកថា បដិសេធសំណើរ Sevilla ក្នុងការខ្ចីជើងអតីតសមាជិក AS Monaco នៅខែមករាខាងមុខនេះទៅវិញ ក្រោយពេលគ្រូបង្វឹកស្តីទី Ralf Rangnick​​ និយាយថា លោកចង់ឱ្យកីឡាករនៅជួយក្លឹបសិន ...
  • 2256
    0

    មួយគ្រាប់ពី Ademola Lookman ក្នុងនាទី៥៩សមល្មមគ្រប់គ្រាន់នឹងផ្ដល់៣ពិន្ទុពេញដល់ Leicester City ពីជ័យជម្នះ១ទល់នឹង០លើ Liverpool ក្នុងការប្រកួត Premier League។ តាមពិតទៅ Liverpool មានឱកាសយ៉ាងល្អក្នុងនាទី១៥ តែការទាត់១១ម៉ែត្រពី Mohamed Salah ត្រូវបានសង្គ្រោះដោយអ្នកចាំទី Kasper Schmeichel ហើយគេព្យាយាមទៅតែតបន្ថែម តែបានបុកបង្គោលទីថែមទៀត។ Sadio Mane ក៏ចាក់ឱកាសចោលមួយចំនួនដែរ។ ផ្ទុយទៅវិញ ...
  • 2758
    0

    ក្លិបបាល់ទាត់ដែលទើបត្រូវបានបង្កើតថ្មី បាត់ដំបងអេហ្វស៊ីបានប្រកាសជ្រើសរើសកីឡាករដើម្បីចូលរួមធ្វើតេស្ដ និងឈានទៅចម្រាញ់យកអ្នកមានសមត្ថភាពជាកីឡាករពេញសិទ្ធិរបស់ក្លិប។ ការធ្វើតេស្ដនេះនឹងប្រព្រឹត្តទៅនៅថ្ងៃពុធ ទី២៩ ខែធ្នូ នេះ វេលាម៉ោង ១២:០០ថ្ងៃត្រង់តទៅ ដោយបេក្ខជនមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ។ គួរដឹងដែរថា ក្លិបបាល់ទាត់បាត់ដំបងអេហ្វស៊ី ស្ថិតក្រោមការឧបត្ថម្ភ​ពីមន្ទីរពេទ្យ​គង់រង្ស​ និងបាន​ការ​អនុញ្ញាត​ពី​មន្ទី​រអប់រំ​ យុវជន និងកីឡាខេត្តបាត់ដំបង​ តំណាងខេត្តបាត់ដំបង ក្នុងការប្រកួតដណ្ដេីម​ពានរង្វាន់​សម្តេច​តេជោ​ ហ៊ុន​ សែន​ នៅរដូវកាលថ្មីខាងមុខ។ រដូវកាល២០២១កន្លងទៅ​ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបងជាក្រុមតំណាងខេត្តបាត់ដំបងក្នុងពានសម្ដេចតេជោ ហ៊ុន សែន៕
  • 3763
    0

    អ្នកស្រី Nuanphan Lamsam អ្នកចាត់ការក្រុមបាល់ទាត់ជម្រើសជាតិថៃ​បង្ហើបថា មកទល់ពេលនេះមានជិត២៥ក្រុមហ៊ុនហើយដែលសន្យាជួយឧបត្ថម្ភដល់ក្រុមរបស់អ្នកស្រី ប្រសិនបើអាចដណ្ដើមបានជើងឯក​ AFF Cup 2020។ ក្រុមរហស្សនាមដំរីសឹកបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជើងឯកអាស៊ីអាគ្នេយ៍មួយនេះ ដែលត្រូវប៉ះឥណ្ឌូនេស៊ីនៅថ្ងៃទី២៩ ខែធ្នូ សម្រាប់ជើងទី១ និងថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ សម្រាប់ជើងទី២ ក្រោយទម្លាក់វៀតណាម។ ទន្ទឹមនឹងនេះ អ្នកស្រី Nuanphan Lamsam បាន​ត្រៀមកញ្ចប់ទឹកប្រាក់ផ្ទាល់ខ្លួន៣០ម៉ឺនដុល្លារអាមេរិកដើម្បីលើកទឹកចិត្តកូនក្រុមទៀតផង។ បើតាមសារព័ត៌មាន Zing លោកឧត្តមសេនីយ៍ Somyot ...