• 1471
    0

    ថ្មីៗនេះក្រោយពីមានដំណឹងថាខ្សែការពារអង់គ្លេស  Kieran Trippier ដែលបានប្រកាសលាទៅកាន់អ្នកគាំទ្រ At Madrid បន្ទាប់ពីការប្រកួតទល់ Rayo Vallecano។  ហើយការចាកចាកចេញនេះ លោកបង្វឹក អាហ្សង់ទីន Diego Simone បានដាក់គោលដៅថ្មីគឺខ្សែការពាររបស់ Chelsea  គឺ Cesar Azpilicueta ដែលកំពុងតែដើរតួជាប្រធានក្រុមសម្រាប់ក្លឹបនាទីក្រុងឡុង៍មួយនេះ។ យ៉ាងណាមិញការចាកចេញរបស់ Trippier គឺគេគ្រោងនឹងវិលត្រលប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីចូលរួមជាមួយ Newcastle ដូចនេះ ...
  • 2048
    0

    លោក ប៉ែន ផាត Legend កម្ពុជា នាពេលថ្មីៗនេះបានបើកសាលាបង្ហាត់បាល់ទាត់ដល់យុវជន និងកុមារ ដែលដំណើររៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង៨ព្រឹកដល់ម៉ោង១០ព្រឹក។ សាលានេះត្រូវបានកំណត់ឈ្មោះថា ពស់កេងកង ដែលយកលំនាំតាមរហស្សនាមរបស់លោកតែម្ដង។ សម្រាប់ទីតាំងវិញនៅជិតផ្សារសេនជូរីផ្លាហ្សា។ យុវជនមានចំណាប់អារម្មណ៍ អាចចុះឈ្មោះបានដោយមានតម្លៃត្រឹម២០ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ គួររំឭកថា លោក ប៉ែន ផាត ជាអតីតខ្សែបម្រើស្លាបជម្រើសជាតិកម្ពុជាអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ដល់១៩៧០។ លោកធ្លាប់ប្រកបអាជីពនៅថៃ អាល្លឺម៉ង់ និងបារាំង។ លោកធ្លាប់បង្ហាត់វេស្ទើនភ្នំពេញ និងក្រុមយុវជន ...
  • 1812
    0

    ប្រធានសហព័ន្ធបាល់ទាត់ពិភពលោក លោក Gianni Infantino បានផ្តល់មតិយោបល់ថា ការប្រកួត Euro Championship អាចនឹងធ្វើឡើង២ឆ្នាំម្តងនៅពេលខាងមុខនេះ។ ប្រមុខ FIFA បានបន្ថែមទៀតថា ការប្រកួតពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុបនឹងធ្វើឆ្លាស់ជាមួយការប្រកួតពានរង្វាន់ FIFA World Cup ដែលគ្រោងនឹងធ្វើឡើង២ឆ្នាំម្តងវិញជំនួសឱ្យការធ្វើ៤ឆ្នាំនៅពេលខាងមុខនេះទទួលបានការបោះឆ្នោតអនុម័តបានដោយជោគជ័យ។ លោក Gianni Infantino បានបន្ថែមថា បើសិនជាគម្រោងរៀបចំ FIFA World Cup ពី៤ឆ្នាំមក២ឆ្នាំម្តងទទួលបានជោគជ័យ នោះការប្រកួត ...
  • 1057
    0

    ខ្សែប្រយុទ្ធ​ Romelu Lukaku ទំនងជាស្នាក់នៅ Chelsea ជាបន្តទៀត ក្រោយពីបានធ្វើការដោះស្រាយបញ្ហាជាមួយគ្រូបង្វឹក Thomas Tuchel រួចរាល់នៅថ្ងៃនេះ តាមរយៈការជួបគ្នាតទល់១ទល់នឹង១។ កីឡាករសញ្ជាតិប៊ែលហ្ស៊ិកត្រូវបានលោក Thomas Tuchel ដកឈ្មោះមិនឱ្យចូលលេងក្នុងជំនួបជាមួយក្រុមហង្សក្រហម Liverpool កាលពីពេលថ្មីៗនេះ ក្រោយពេលបាននិយាយនៅក្នុងកិច្ចសម្ភាន៍មួយថា រូបគេមិនពេញចិត្តនឹងទម្រង់លេងរបស់គ្រូបង្វឹក ហើយថែមទាំងបង្ហើបអំពីការចង់ចាកចេញទៅកាន់​ Inter Milan វិញថែមទៀតផង។ យ៉ាងណាក្តីរឿងរ៉ាវដ៏ក្តៅៗគគុកនៅទីក្រុងឡុងដ៍ត្រូវបានដោះស្រាយដោយទទួលបានលទ្ធផលល្អ ក្រោយពេលលោក Thomas Tuchel ...
  • 1084
    0

    គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Thomas Tuchel បានជួបពិភាក្សាជាមួយ Romelu Lukaku នៅថ្ងៃចន្ទម្សិលមិញ ដើម្បីពិភាក្សាជាមួយកីឡាករសញ្ជាតិបែលហ្ស៊ិក ដែលបានរិះគន់មកលើទម្រង់ របស់គ្រូបង្វឹក ដែលធ្វើឱ្យខ្សែប្រយុទ្ធរូបនេះខកខានក្នុងការប្រកួតកាលពីថ្ងៃអាទិត្យជាមួយក្រុម Liverpool ។ យ៉ាងណាជុំវិញរឿងនេះលោក Tuchel បានបដិសេធមិនប្រាប់ពីអ្វីដែលលោកនឹងនិយាយទៅកាន់ Lukaku ក្នុងកិច្ចពិភាក្សានោះឡើយ ហើយលោកក៏មិនធានាថា Lukaku នឹងអាចចូលលេងសម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ League Cup នៅថ្ងៃពុធ ...
  • 660
    0

    ក្លឹបយក្សអាល្លឺម៉ង់ Bayern Munich បានត្រលប់មកហ្វឹកហាត់វិញនៅថ្ងៃច័ន្ទថ្ងៃទី 3 ខែមករា បន្ទាប់ពីសម្រាកមួយរយៈពេលអំឡុងបុណ្យណូអែល តែក្នុងនោះមុនមួយថ្ងៃគេបានដឹងថាកីឡាកររបស់ក្លឹបចំនួន៦នាក់ត្រូវអវត្តមាន។ យោងតាមក្លឹប Bayern Munich ការហ្វឹកហាត់របស់ក្រុមទាំងមូល ត្រូវបានពន្យារពេលដោយសារការផ្លាស់ប្តូរវិធានការធ្វើតេស្តម្ដងទៀត ដោយសារស្ថានភាពជំងឺកូវីដរាតត្បាតច្រើនក្នុងប្រទេសអាល្លឺម៉ង់ ហើយក្នុង​នោះដែរកីឡាករ គ្រូបង្វឹក និងបុគ្គលិកផ្នែកផ្សេងៗទាំងអស់នឹងឆ្លងកាត់ការធ្វើតេស្ត PCR ។   កីឡាករ​មួយចំនួនដែល​បាន​ខកខាន​ការ​ហ្វឹកហាត់​ដោយ​សារ​បាន​ធ្វើ​តេស្ត​វិជ្ជមាន​ចំពោះ​​កូវីដ​១៩ ក្លឹបបានបញ្ចាក់ថាកីឡាករវិជ្ជមានរួមមាន Manuel Neuer, Kingsley Coman, ...
  • 1116
    0

    ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Barcelona កីឡាករ Ferran Torres ដែលទើបតែផ្លាស់មកពីក្លិប Manchester City ដែលទើបបង្ហាញខ្លួនអោយ Barca ជាផ្លូវការនោះ បានធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ១៩។ ជុំវិញរឿងនេះ Barcelona បានចេញសេចក្តីប្រកាសថា “កីឡាករ Ferran Torres និង Pedri បានធ្វើតេស្តវិជ្ជមានជម្ងឺកូវីដ-១៩។ ប៉ុន្តែពួកគេនៅមានសុខភាពល្អ និងត្រូវដាក់ខ្លួនដាច់ដោយឡែក ក្នុងផ្ទះរបស់ពួកគេរៀងៗខ្លួន។” ដំបូង​ឡើយ Torres ...
  • 1761
    0

    ថ្មីៗនេះមានលេចឮដំណឹងថា ខ្សែបម្រើវ័យក្មេង ឡុង ម៉េងហាវ បានចូលរួមហ្វឹកហាត់នៅសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ តែមិនទាន់មានដំណឹងនៃការចុះកិច្ចសន្យាជាផ្លូវការនៅឡើយទេគិតមកទល់ពេលនេះ។ ប់ើតាមប្រភពមួយចំនួនបញ្ជាក់ថា អតីតយុវជនជម្រើសជាតិកម្ពុជាបានព្រមព្រៀងរួចរាល់ហើយជាមួយទ្រនំថ្មីខាងលើ នៅឡើយរង់ចាំតែថ្ងៃប្រកាសជាផ្លូវការប៉ុណ្ណោះ។ គួររំឭកថា ឡុង ម៉េងហាវ ដុះដាលចេញពីសាលាបាល់ទាត់ជាតិបាទី និងបានផ្លាស់ទៅវិសាខា ក្នុងរដូវកាល២០១៩ ហើយជុំទី២រដូវកាល២០២០ គេបានផ្ទេរទៅអគ្គិសនីកម្ពុជា។ ក្នុងឆ្នាំ២០២១ គេក៏ចូលរួមជាមួយអង្គរថាយហ្គឹរ និងបានជាប់ជម្រើសជាតិក្រុមធំ និងក្រុម U23 កាលពីខែតុលា ទៀតផង។ យើងនឹងរង់ចាំមើលការប្រកាសជាផ្លូវការ ប្រសិនបើកីឡាករមានប្រភពពីខេត្តព្រះសីហនុពិតជាបានចូលរួមជាមួយ ...
  • 1689
    0

    លោក Ralf Rangnick បានផ្ដល់តំណែងប្រធានក្រុមដល់ Cristiano Ronaldo ជំនួស Harry Maguire ដែលមានរបួស។ ការសម្រេចចិត្តបែបនេះបានរងការរិះគន់ពីលោក Paul Ince ដែលជាអតីតខ្សែបម្រើ Man UTD។ អតីតកីឡាករធ្លាប់លេងនៅបិសាចក្រហមពីឆ្នាំ១៩៨៩ដល់១៩៩៥ប្រាប់ Sky Sports ថា “៖ប្រសិនបើខ្ញុំជាលោក Ralf Rangnick វិញ ខ្ញុំនឹងផ្ដល់តំណែងប្រធានក្រុមទៅ Scott ...
  • 1388
    0

    គ្រាប់បាល់ពី Joao Moutinho ក្នុងនាទី៨២ បាន​ផ្ដល់៣ពិន្ទុពេញនៅ Premier League ដល់ Wolverhampton តាមរយៈជ័យជម្នះ​០ទល់នឹង១លើ Manchester United និងជាបរាជ័យលើកដំបូងសម្រាប់លោក Ralf Rangnick ក្នុងនាមជាអ្នកចាត់ការស្ដីទីក្រុមបិសាចក្រហម។ នេះក៏ជាជ័យជម្នះរបស់ Wolves នៅកីឡដ្ឋាន Old Trafford លើកដំបូងចាប់តាំងពីឆ្នាំ១៩៨០មក។ ក្នុងការប្រកួតយប់មិញដែរ ខ្សែការពារ Phil Jones ...