
កីឡាករ Chelsea រូបនេះក្លាយជាគោលដៅរបស់លោក Diego Simone
ថ្មីៗនេះក្រោយពីមានដំណឹងថាខ្សែការពារអង់គ្លេស Kieran Trippier ដែលបានប្រកាសលាទៅកាន់អ្នកគាំទ្រ At Madrid បន្ទាប់ពីការប្រកួតទល់ Rayo Vallecano។ ហើយការចាកចាកចេញនេះ លោកបង្វឹក អាហ្សង់ទីន Diego Simone បានដាក់គោលដៅថ្មីគឺខ្សែការពាររបស់ Chelsea គឺ Cesar Azpilicueta ដែលកំពុងតែដើរតួជាប្រធានក្រុមសម្រាប់ក្លឹបនាទីក្រុងឡុង៍មួយនេះ។
យ៉ាងណាមិញការចាកចេញរបស់ Trippier គឺគេគ្រោងនឹងវិលត្រលប់ទៅប្រទេសអង់គ្លេសវិញ ដើម្បីចូលរួមជាមួយ Newcastle ដូចនេះ AT Madrid ត្រូវតែស្វែងរកជម្រើសកីឡាករថ្មី ដើម្បីមកពង្រឹងក្រុមរបស់ខ្លួនឡើងវិញ នៅទីផ្សារដោះដូរខែមករានេះ ស្របពេល Cesar Azpilicueta ជាអ្នកជំនួសដ៏សាកសមបំផុត ។
សូមបញ្ជាក់ថាCesar Azpilicueta នឹងត្រូវផុតកុងត្រា នៅខែមិថុនា ខាងមុខនេះហើយ ខណះបច្ចុប្បន្នគេក៏មិនសូវបានចូលលេងជាប់លាប់នោះដែរពោលគឺត្រូវប្រជែងជាមួយខ្សែការពារវ័យក្មេង២រូបគឺ Reece James នឹង Chalobah ៕
ប្រែសម្រួល ៖ Monsoon