Barcelona បញ្ចេញខ្សែប្រយុទ្ធ Paco Alcacer ទៅ Borussia Dortmund ខ្ចីជើង១រដូវកាល
Barcelona បានអនុញ្ញាតឲ្យខ្សែប្រយុទ្ធ Paco Alcacer ចូលរួមជាមួយ Borussia Dortmund លើកិច្ចសន្យាខ្ចីមួយរដូវកាល។
កីឡាករអេស្ប៉ាញវ័យ ២៤ ឆ្នាំរូបនេះបានចូលរួមជាមួយ Barcelona ពី Valencia ក្នុងឆ្នាំ ២០១៦ តម្លៃ ៣០លានអឺរ៉ូ តែមិនសូវបានបង្ហាញខ្លួនទេ។
Alcacer បាននិយាយថា គេពិតជាទន្ទឹងរង់ចាំលេងឱ្យ Dortmund និង អ្នកគាំទ្រដ៏អស្ចារ្យ។ដោយឡែក Dortmund បាននិយាយថាពួកគេមានជម្រើសក្នុងការទិញផ្ដាច់ Alcacer តម្លៃ ២៥ លានអឺរ៉ូនៅដំណាច់រដូវកាលនេះ។
លោក Michael Zorc ប្រធានផ្នែកកីឡាក្លិប Dortmund បាននិយាយថា នៅឯ Barcelona គេបានធ្វើការជារៀងរាល់ថ្ងៃជាមួយកីឡាករល្អ ៗជាច្រើននៅលើពិភពលោក។